Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119725
D119725
ចំណងជើងឯកសារ / សៀវភៅ :
១) មន្ទីរសន្តិសុខភូមិវាល (គុកភូមិវាល)។​
២) ទីតាំងសម្លាប់មនុស្សនៅភូមិព្រៃវាំង។
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ឆ្នាំ២០០៦
កូដទីតាំងភូមិសាស្ត្រ :
ភូមិវាល​ និងព្រៃវាំង
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឈមណ្ឌលឯកសារ/ D119725
ភិនភាគឯកសារ :
ឯកសារវាយកំុព្យូទ័រ (tx)។ ឯកសារចំនួន ២ទំព័រ។
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
១) មន្ទីរសន្តិសុខភូមិវាល (គុកភូមិវាល)។​
២) ទីតាំងសម្លាប់មនុស្សនៅភូមិព្រៃវាំង។
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
១) ភូមិវាល ពុំមែនជាភូមិដែលបែងចែកជាផ្លូវការតាមបែបបទអត្ថបទភូមិឃុំឡើង។ ប៉ុន្តែភូមិដែលប្រជាជនស្គាល់ថាជាភូមិដែលស្ថិតក្នុងឃុំតាលោ ស្រុកាកាន ខេត្តពោធិ៍សាត់។ កាលពីជំនាន់ខ្មែរក្រហម ភូមិវាលត្រូវបានប្រើប្រាស់ជាទីតាំងមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្ស។ តាមការបំភ្លឺរបស់ វ៉ន វ៉ែន ភេទប្រុស អាយុ៦៧ឆ្នាំ។ វ៉ែនបានប្រទះឃើញរណ្ដៅសាកសពរាប់រយ នៅលើដីចំនួនប្រហែល៥ហិកតានៃភូមិវា នៅក្នុងរណ្ដៅនីមួយ ឃើញមានឆ្អឹងសាសព។ ប្លុង ប៊ុនលើ ជាអតីតអ្នកទោសនៅភូមិវាល បានប្រាប់ថាក្បែរមន្ទីរឃុំឃាំង នៅក្នុងដីមានរណ្ដៅជាច្រើន ចំនួនប្រហែល២ហិកតាជុំវិញបរិវេណគុក។ ចំណែករណ្ដៅរាប់រយផ្សេងទៀត ស្ថិតនៅត្រពាំង២។ ​
២) ភូមិព្រៃវាំង ជាភូមិមួយចំណុះឲ្យឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជាអតីតកន្លែងសម្លាប់មនុស្សរបស់ខ្មែរក្រហម។ សាក្សីដែលធ្លាប់បានឃើញហេតុការណ៍ផ្ទាល់កាលពីសម័យខ្មែរក្រហម គឺលោកសោម ឈួន ជាមេភូមិព្រៃវាំង លោកសំ ជាង ជាអនុភូមិ។ លោក ឈួន និង ជាង បានរៀបរាប់ពីហេតុការសម្រាប់មនុស្សរបស់ខ្មែរក្រហម។ ឈួន និងជាង និយាយថាមានរណ្ដៅសាកសពជាង៨០ ស្ថិតនៅជុំវិញភូមិព្រៃវាំង និងជាង១០០រណ្ដៅទៀតនៅក្នុងព្រៃរំពាន់។ ជនរងគ្រោះត្រូវខ្មែរក្រហមនាំយកទៅសម្លាប់នៅទីនោះ គឺជាប្រភេទប្រជាជនត្រូវជម្លៀសមកពីភូមិភាគបូព៌ា នៅអំឡុងឆ្នាំ១៩៧៧ សម្លាប់ដោយការបាញ់កាំភ្លើង និងប្រើចំពុះកាំចាក់សម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា