Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119545
D119545
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ស្តីអំពីការចុះទៅស្រាវជ្រាវរណ្តៅសាកសព និងសម្ភាសសាក្សីទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យនៅស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ភាសាឯកសារ / សៀវភៅ :
ភាសារខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០០
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam D119545 ១៨ ខែមិនា ឆ្នាំ២០២៥
ទីកន្លែងរក្សាទុកឯកសារ :
ខេត្តកំពង់ស្ពឺ
ផ្ទៀងផ្ទាត់ :
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន៦ទំព័រ។
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
ទីតាំងប្រល័យពូជសាសន៍។ ការស្ទាបស្ទង់ព័ត៌មានជនរងគ្រោះត្រូវពួកឃាតករសម្លាប់។ ចំនួនជនរងគ្រោះត្រូវស្លាប់ទាំង៦ទីតាំងនៅក្នុងឃុំដំបូករូង។ ប្រវិត្តស្រុកឱរ៉ាល់។ លក្ខណៈភូមិសាស្រ្តស្រុក។ ព័ត៌មានទីតាំងឧក្រិដ្ឋកម្ម។
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
លោក ជួង សុភារិទ្ធ លោក ស៊ិន ឃិន លោក អ៊ុច សំអឿន លោក ផេង ពង្សរ៉ាស៊ី
បុគ្គលគោល :
អ្នកសរុបរបាយការណ៍ឈ្មោះ ជួង សុភារិទ្ធ
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ទីតាំងប្រល័យពូជសាសន៍ កាប់សម្លាប់ និងគុកសន្តិសុខសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ​។ លោក មួង ឡៅ បានប្រាប់ឲ្យយើងដឹងថាសន្តិសុខគុកខ្មែរក្រហមនៅត្រពាំងស្វាយផ្អែមចម្ងាយពីសាលាឃុំ១០គមពីសាលាឃុំទីតាំងនេះបច្ចុប្ប​ន្នគ្មានប្រជាជនរស់នៅទេគឺ មានសុទ្ធតែព្រៃ ហើយធ្វើដំណើរដោយរទេះគោ ឬដើរ។ ការស្ទាបស្ទង់ព័ត៌មានជនរងគ្រោះត្រូវពួកឃាតករសម្លាប់ ប្រភេទជងរងគ្រោះរួមមាន ពួកដែលចេញពីទីក្រុងឆ្នាំ១៩៧៥ ពួកនេះគឺទាហាន ប៉ូលិស គ្រូបង្រៀន សាស្រ្តចារ្យ មន្ត្រីរដ្ឋការ ស៊ីវិល យុវជន យុវនារី កូនក្មេង ប្រពន្ធ ត្រូវខ្មែរក្រហមសម្លាប់ទាំងអស់ ពួកវាស្តុបទុករយៈពេល៤ទៅ៥ថ្ងៃ រួចហើយបញ្ចេញ១០-២០គ្រួសារ រួចវាយសម្លាប់នៅឆ្នាំ១៩៧៥ ,១៩៧៦ តែម្តង។ នៅគ្រប់ទីតាំងឲ្យតែពួកចេញពីទីក្រុងឆ្នាំ១៩៧៥។ ប្រភេទមួយទៀតទាហាននៅបន្ទាយដោះកញ្ជរឋិតក្នុងស្រុកភ្នំស្រួច បន្ទាយនេះបែកក្រោយគេ ពួកវាចាប់ទាំងមន្ត្រីរដ្ឋការ គ្រូបង្រៀន ទាហាន ប្រពន្ធទាហាន ព្រះសង្ឃ សម្លាប់ដោយឡែកគ្មានទុកម្នាក់ឡើយ សម្លាប់ប្រហែលជាង១០០០០នាក់ សម្តី លោក មួង ឡៅ សាក្សីទី១។ ប្រភេទជនរងគ្រោះម្យ៉ាងទៀត បញ្ចេញពីគុកសន្តិសុខទួលស្វាយផ្អែមទៅសម្លាប់ទីតាំងក្បែរៗគុកសម្លាប់មានរណ្តៅខ្លះ អត់រណ្តៅខ្លះ គឺសម្លាប់ចោលក្នុងព្រៃតែម្តង។ ចំពោះអដ្ឋិធាតុគ្មានសល់ទេ។ នៅឆ្នាំ១៩៧៨ ពួកខ្មែរក្រហមដាក់បញ្ជាឲ្យរាស្រ្តប្រមូលយកដុតធ្វើជី ដូច្នេះអដ្ឋិធាតុគ្មានសល់ទេ(នេះវាវ៉ៃចោលលើដីគ្មានរណ្តៅ)។ ប្រភេទជងរងគ្រោះម្យ៉ាងទៀតកើតជំងឺឃ្លង់ ពួកនេះសម្លាប់ចុងក្រោយគេ។ នៅឆ្នាំ១៩៧៩ អ្នកជីករកមាសលោក កង ខេម ជីកផ្ទាល់ គាត់ថាសាច់នៅមិនរលាយអស់នៅឡើយ។ ពួកឃ្លង់គេសម្លាប់ទាំងគ្រួសារៗ ក្មេង ចាស់ ប្រុស ស្រី រួចពួកវាបាចពីលើរណ្តៅ។ សម្លាប់នៅទីតាំងតុងឡងប្រហែលបី៥-៦រណ្តៅ ចំនួនអ្នកត្រូវសម្លាប់ប្រហែលជាង១០០គ្រួសារ។ ចំនួនជនរងគ្រោះត្រូវស្លាប់ទាំង៦ទីតាំងនៅក្នុងឃុំដំបូករូង តាមការប៉ាន់ស្មានរបស់សាក្សី មួង ឡៅ និងសាក្សី កង ខេម គឺនៅបន្ទាយដោះកញ្ជរមានចំនួនជាង១០០០០នាក់ ហើយអ្នកចេញពីទីក្រុងបូករួមនឹងពូកមូលដ្ឋាន និងអ្នកជាប់គុកផងមានចំនួនជា២០០០០នាក់ សរុបចំនួនជាង៣០០០០នាក់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា