BIBLIOGRAPHY
Mapping project CGP SITE FORM
| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119800
D119800
|
|
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
|
Mapping project CGP SITE FORM
របាយការណ៍ ស្តីអំពីរដំណើការទស្សនកិច្ចស្រាវជា្រវរបស់កម្មវិធីះអំពើប្រល័យពូជសាសន៍នៅកម្ពុជានៅខេត្តតាកែវ។
|
|
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
|
English
ភាសាខ្មែរ
|
|
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
|
Cambodia
កម្ពុជា
|
|
Document Date :
កាលបរិច្ឆេទឯកសារ :
|
30/09/1995
30/09/1995
|
|
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
|
Reusei Village, Prey levea sub-district, Prey kbas district, Takev Province.
ភូមិឫស្សី ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
|
|
Personal Name Subject :
|
sous Socheat(40)
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
យើងបានទទួលធ្វើបដិសណ្ឋាកិច្ចដោយលោក ឯកឧត្តម អភិបាលខេត្តតាកែវ ស៊ូ គិរិន និង លោកជំទាវ និន សាវុន សមាជិកសភា ដែលបានយកលិខិតរបស់យើងទៅជូនឯកឧត្តមអភិបាល ខេត្ត ។ គោលដៅទាំងអស់ របស់កម្មវិធីស្រាវជ្រាវស្តីអំពីការប្រល័យពូជសាសន៍នៅកម្ពុជា ត្រូវបានស្វាគមន៍ និង វាយតំលៃខ្ពស់ ដោយអជ្ញាធរខេត្តទាំងមូល ។ ត្រូវបានអញ្ជើញអោយចូលរួមក្នុងអង្គ ប្រជុំ រួមមានលោក មន្ត្រីរាជការខេត្តជាច្រើនរូបទៀត សុខខៃ សមាជិក អចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្ត និងជាប្រធានការិយា ល័យពាណិជ្ជកម្ម ខេត្តតាកែវ គាត់ត្រូវបានជ្រើសរើសឱ្យរួមដំណើរជាមួយយើង ក្នុងការចុះស្រាវជ្រាវ ទូទាំងខេត្ត ។
យើងបានទទួលនូវឯកសារមួយ ដែលហាក់បីដូចជាឯកសារថ្មីមួយ មាន រៀបរាប់សង្ខេបអំពីឧក្រិដ្ឋកម្ម នៃរបបប្រល័យពូជសាសន៍ ដោយមានបញ្ជី បញ្ជាក់ចំនួនប្រជាជនដែលត្រូវ ពួកខ្មែរក្រហមសម្លាប់ ទូទាំងប្រទេសកម្ពុជា (៣.៣១៤.៧៦៨) ហើយគ្រាន់តែនៅក្នុងខេត្តតាកែវ មនុស្សស្លាប់ចំនួនដោយមានបញ្ជាក់លំអិតពីមុខរបររបស់ជនរងគ្រោះទៀតផងហើយឯកសារនេះមានបញ្ជាក់កន្លែងប្រល័យពូជសាសន៍ ចំនួន ៧ គឺ :ក្រាំងតំបន់ (ស្រុកត្រាំកក់)១០.០០០ ជនរងគ្រោះ មជ្ឈមណ្ឌល ២០៤៣.០០០ ជនរងគ្រោះ( ចំនួននេះនៅក្នុងបញ្ជីស្រុកត្រាំកក់ ក៏ប៉ុន្តែ ប្រហែលជាជនរងគ្រោះខ្លះនៅតាមតំបន់មួយ ចំនួនឆ្លងទៅខាងព្រំដែនខេត្តកំពត) ។ ក្រាំងចេះ (ស្រុកកោះអណ្តែត) ៤.០០០ ជនរងគ្រោះឃុំសាឡុង (ស្រុកត្រែង)៤.០០០ ជនរងគ្រោះវត្តកាកោះ (ស្រុកព្រៃកប្បាស) ៤.០០០ ជនរងគ្រោះភូមិអុងក្តី (ស្រុកសំរោង)(រាប់ពាន់) ជនរងគ្រោះយើងបានសំណូមពរសុំឯកសារអោយបានច្រើនបន្ថែមទៀត ទោះបីជាឯកសារទាំងនោះ ចាស់ រហូតដល់ពួកគេគិតថា យើងមិនចង់បានយ៉ាងណាក៏ដោយ ។ មាននិទស្សន៍ជាច្រើន បង្ហាញថានៅមានឯក សារជាច្រើនទៀត នៅទីនេះ ក៏ប៉ុន្តែនៅពេលខាងមុខពុំមានអ្វីប្រាកដឡើយ ។គេបានឱ្យយោបល់ថា យើងគួរទៅស្រុកត្រាំកក់ (ខាងលិចខេត្តតាកែវ) នៅថ្ងៃទី១ និងបន្ទាប់ មកទៅស្រុកត្រែង (ខាងត្បូងខេត្តតាកែវ) នៅថ្ងៃបន្ទាប់ និងស្រុកព្រៃកប្បាស និងស្រុកបាទី នៅថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ ហើយត្រឡប់មកភ្នំពេញវិញតែម្តង ។ យើងបានទទួលនូវការការពារ សន្តិសុខយ៉ាងម៉ត់ចត់ ក្នុងការចុះទស្សនៈកិច្ចស្រាវជ្រាវដំបូង ទៅ កាន់តំបន់ភាគឥសាននៃខេត្តតាកែវ ដែលមានព្រំប្រទល់ជាប់ខេត្តកំពត និងកំពង់ស្ពឺ ។ ក្រុមការពារសន្តិ សុខ រួមមាន ប៉ូលីស ២នាក់ ក្នុងឯកសណ្ឋានជាប៉ូលីស និងមានកាំភ្លើង ព្រមទាំងវិទ្យុទាក់ទងនៅជាប់នឹង ខ្លួន ជិះម៉ូតូធំរបស់ខេត្តនៅពីមុខ ឡាន ឡង់គ្រីស័រ ដែលនៅក្នុងឡាននេះមាន មេបញ្ជាការរងប៉ូលីសខេត្ត គឺលោក ទីង សុខខៃ ហើយប៉ូលីសម្នាក់ស្លៀកពាក់ខ្មៅ (កាន់កាំភ្លើង អាកា ៤៧ និងគ្រាប់ប្រាំបង់) ។មជ្ឈមណ្ឌល ២០៤ ភូមិត្រពាំងក្តី ខេត្តកំពតយើងចេញដំណើរដោយមានក្បួនហែរហម លេចធ្លោ គួរសមដែរ ឆ្ពោះទៅកាន់អង្គតាសោម (ទី រួមស្រុកត្រាំកក់) ។ បន្ទាប់មកទៀត យើងចេញដំណើរបន្តទៅទិសខាងលិច តាមផ្លូវលេខ៣៣ ឆ្លងកាត់ ស្រុកដង្កោរ ចូលទៅក្នុងខេត្តកំពត តាមផ្លូវមួយដែលមានសភាពទ្រុឌទ្រោម ដែលគេកាត់ក្បែរភូមិដំរីរមៀល ដែលជាទីកន្លែងកំណើតរបស់ តាម៉ុក ។ ពួកខ្មែរក្រហមនៅមានសកម្មភាពញឹកញាប់នៅ ឡើយតាមជ្រលងកូនភ្នំទាំងនេះ ហើយគេបានប្រាប់យើងថា ពួកខ្មែរក្រហមទើបតែចុះមកលួចឧបករណ៍ និងសម្ភារៈជួសជុល ផ្លូវក្នុងពេលថ្មីៗនេះឯង តែបានចង្អុលប្រាប់យើងនូវ (ទំនប់ ប៉ុល ពត) ដែលនៅ តាមផ្លូវនេះ ។នៅពេលយើងទៅដល់ស្រុកត្រពាំងអណ្តែត វាម៉ោង ៣ល្ងាចទៅហើយ ហើយគេប្រាប់យើងថា ពីទីនេះទៅកាន់មជ្ឈមណ្ឌល២០៤ ត្រូវជិះម៉ូតូមួយម៉ោងទៀត ទើបដល់ ។ យើងក៏សំរេចចិត្តថា មិនត្រូវ បន្តដំណើរពីផ្លូវស្ងាត់ដាច់ពីគេឯងបែបនេះតទៅទៀតទេ ពីព្រោះកាន់តែល្ងាចណាស់ទៅហើយ ហេតុដូច្នេះ យើងក៏សំរេចចិត្តមិនទៅកាន់ទីនោះវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសខ្លះដែលប្រចាំការនៅស្ថានីយ៍ ប៉ូលីស បាននិយាយថាពួកគេធ្លាប់ទៅកាន់មជ្ឈមណ្ឌលនោះ (២០៤) ពីមុន ហេតុដូច្នេះយើងក៏សំរេចចិត្ត សំភាសន៍ពួកគេ ដើម្បីជំនួសការដែលយើងមិនអាចទៅដល់ទីនោះបាន វត្តក្រាំងតាចាន់ ភូមិត្រពាំងលឿន ឃុំកុះស្រុកត្រាំកក់ រណ្តៅកប់ សាកសពរួម ចំនួន ២១ និងសារៈមន្ទីររំលឹក នៅចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្លូវនេះប៉ុណ្ណោះ ។ យើង បានប្រើម៉ាស៊ីនកំណត់ទីតាំងភូមិសាស្ត្រ ដោយផ្កាយរណប ដើម្បីកំណត់ទីតាំងកន្លែងនេះ ។ ថតរូប និង សំភាសន៍ស្ត្រីម្នាក់ ដែលធ្លាប់បាននៅទីនោះ ក្នុងរបប ប៉ុល ពត ។ តាំងពីពេលនោះមក ធាតុនេះត្រូវ បានរុះរើ ដោយអ្នកភូមិ ដើម្បីយកសំភារៈអាគារ ទៅប្រើប្រាស់បំរើសេចក្តីត្រូវការរបស់ខ្លួន ។ រណ្តៅខ្លះ នៅមានរូបរាងនៅឡើយ និងដោយមានសំលៀកបំពាក់ និងឆ្អឹងជនរងគ្រោះ នៅជាប់នឹងដីផ្នែកខាងលើ ។ ផ្ទះរបស់តាម៉ុកពួកយើងត្រូវបានផ្តល់កន្លែងស្នាក់អាស្រ័យនៅផ្ទះដ៏ធំមួយ ដែលសង់ឡើងសំរាប់ តាម៉ុក ក្នុង របប ប៉ុល ពត ផ្ទះរនេះមានម៉ូត ទម្រង់ជាអាគារស្ថាប័នចិនមួយ ។ ដោយផ្ទះនេះ ស្ងាត់ដាច់ពីគេឯងពេក ហើយគ្មានភ្លើងអគ្គិសនីផង យើងក៏សំរេចថា មិនស្នាក់ អាស្រ័យនៅទីនេះ ។ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ស្រុក ត្រែងយើងធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវលេខ២ (៣គីឡូម៉ែត្រ ពីផ្លូវនេះប៉ុណ្ណោះ ដែលនៅ មានក្រាសកៅស៊ូ) ទៅកាន់ការិយាល័យស្រុកត្រែង ដែលនៅទីនោះ លោកអភិបាលស្រុករង បានចូលរួម ជាមួយយើង (លោក សៀន ?) ភ្នំសន្ទូង ភូមិស្រះត្រគួន ឃុំសន្លុងស្រុកត្រែងយើងបានធ្វើដំណើរបន្តទៅទិសខាងត្បូង មុនពេលបត់ទៅទិសខាងលិច ទៅកាន់ភូមិសខ្នង ។ នៅ ទីនោះ យើងបានជួបស្ត្រីមួយចំនួន ដែលធ្លាប់បានរស់នៅទីនោះ ក្នុងរបប ប៉ុល ពត ហើយមានបំណង ចង់ប្រាប់យើងនូវអ្វីដែលគេបានដឹង ។ រណ្តៅកប់សាកសពរួមទាំងនេះ គឺកំពុងតែគ្របដណ្តប់ទៅដោយព្រៃ ដុះស៊ុបទ្រុប ហើយអាគារនៃអតីតគុកនេះ ត្រូវខូចខាតអស់ ។ លលាដ៏ក្បាលខ្លះត្រូវបានយកទៅតំកល់ ជាថ្មីឡើងវិញ នៅព្រៃផ្អាវ ។ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៥ស្រុក ព្រៃកប្បាសលោក នឹង សុខខៃ កាលពីមុនធ្លាប់ធ្វើជាប្រធានស្រុក ទសវត្សទី៨០ ហើយគេចង់បង្ហាញ នូវអាគារចំនួន ៣៧ ដែលគាត់បានសាងសង់ និងចង់ណែនាំពួកយើងឱ្យមន្ត្រីថ្នាក់ស្រុករបស់គាត់ស្គាល់ ។ មិនតែប៉ុណ្ណោះ ស្រុកនេះគឺជាស្រុករបស់គ្រួសារខាងម្តាយ របស់លោក ឆាំង យុ ហើយយើងបាន ទទួលពត៌មានល្អៗ ពិសេសជាងគេសំរាប់ស្រុកនេះពី ប្រភព ២ ។ ភូមិឫស្សី ឃុំព្រៃល្វា ស្រុកព្រៃកប្បាសយើងបានទៅព្រៃស្វាយតូចមួយ ដែលគេហៅថា ទួលស្វាយ ដែលនៅទីនោះ អ្នកថ្មីរួមទាំងសមា ជិក គ្រួសាររបស់លោក ឆាំង យុ ត្រូវបានគេសម្លាប់ចោលនៅពាក់កណ្តាលឆ្នាំ១៩៧៥ មុនពេលដែល ជំលៀសអ្នកដទៃទៀតទៅកាន់ខេត្តបាត់ដំបង ។ គេនិយាយថា មានផ្លូវតូចៗជាច្រើននៅជុំវិញតំបន់នេះ ពីឆ្នាំ១៩៧៥ និងមួយចំនួនទៀត ពីឆ្នាំ១៩៧៧ ពីពេលដែលប្រជាជនចាស់ ឬ មូលដ្ឋាន ត្រូវបានគេយកទៅ សំលាប់នៅទីនោះ ។ មានផ្ទះមួយ ដែលត្រូវបានគេគិតថា ជាគុក ឬ មន្ទីរឃុំឃាំងរបស់ខ្មែរក្រហម ហើយ សម្លាប់ ដែលត្រូវទទួលរងបាក់គ្រែទៅដោយសំណង់ធ្វើពីស៊ីម៉ង់ត៍ (ត្រូវបានគេនិយាយថា ជារោងបាយ រួម) នៅរាយប៉ាយក្បែរផ្ទះនេះនៅឡើយ ។ វត្តពោធិមាសអណ្តែត ភូមិតាឈុន ឃុំបាកាំ ស្រុកព្រៃកប្បាស ។ ស្តុបបូកបាយអរត្រូវបានធ្វើនៅក្នុងឆ្នាំ១៩៩៣ ដើម្បីដាក់លលាដ៏ក្បាល ដែលយកមកពីភូមិឫស្សី និងភូមិបំពង់ចាក់ ។ មានសរសេរ ពត៌មានអំពីក្រុមសាងសង់ នៅលើជញ្ជាំង ក៏ប៉ុន្តែគ្មានពត៌មានអំពីមាតិការពិតប្រាកដឡើយ ។ ឯកសារ យើងញាំបាយថ្ងៃត្រង់នៅទីរួមស្រុកព្រៃកប្បាស ដោយមានការចូលរួមពីសំណាក់មន្ត្រីមូលដ្ឋាន មួយចំនួនផងដែរ ។ បន្ទាប់ពីញាំបាយថ្ងៃត្រង់ អតីតប្រធានការិយាល័យពត៌មានស្រុក គឺលោក សាន សុខ បានបង្ហាញដល់ពួកយើងនូវសៀវភៅលំហាត់មួយ ដែលគាត់បានរៀបចំពីការស្រាវជ្រាវ ដែលបាន អនុវត្តន៍ក៏ធ្វើនៅក្នុងឆ្នាំ១៩៨២ ។ សៀវភៅនេះបានរៀបរាប់យ៉ាងលំអិតអំពីព្រឹត្តិការណ៍ស្រុកព្រៃកប្បាសយើងក៏បានចំលងសៀវភនេះ ហើយលោក សាន សុខ បានចុះហត្ថលេខាបញ្ជាក់ថា គាត់បានចុះដោយមានបញ្ជីអ្នកដែលបានស្លាប់ ដែលមានចំនួន ២៧ ៦៦៣ នៅសល់ ៨៣កន្លែង នៅក្នុងឃុំចំនួន១៣។ ។ស្រាវជ្រាវ និងចុះពិនិត្យតាមឃុំនីមួយៗហើយនិងអោយគាត់ចុះហត្ថលេខាលើទំព័រនីមួយៗដើម្បីបញ្ជាកថាឯកសារនេះជាឯកសារចំលងពីឯកសារដើមពិតទោះបីជាយើងភ្លេចសួររកអំពីរឿងនោះ ថាតើ យ៉ាងម៉េចទើបបានជាតួលេខនេះមកយើងគួរតែសាកសួរដេញដោលអោយបានដឹងអំពីតួលេខនេះ ។ភូមិត្រពាំងស្វា ឃុំក្រៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលយើងបានឈប់នៅកន្លែងនេះ ដើម្បីកំណត់ទីតាំងភូមិសាស្ត្រ ដោយប្រព័ន្ធផ្កាយរណប ។ កាលពី មុនលោក ឆាំង យុ និងលោក Craige Etcheson បុគ្គលិក កម្មវិធីស្រាវជ្រាវស្តីអំពីការប្រល័យពូជសាសន៍នៅកម្ពុជា ធ្លាប់បានចុះមកម្តងហើយ ជាមួយលោក Henri Locard ហិនរី ឡូកា ជាមួយអ្នកកាសែតជាច្រើនទៀត ។ មានការពិភាក្សា អំពីអាគារដែលនៅសល់មួយនៃមហាវិទ្យាល័យ បណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទដ៏ចាស់នៅទីនេះ ជាគុក (ហាក់បីដូចជាពិតដែរ) ឬថាតើក្បឿងស្រួយពណ៌ ទឹកក្រូច ទើបតែត្រូវបានប្រក់ ដើម្បីធ្វើជាសារៈមន្ទីរ រំលឹកដោយសាធារណៈរដ្ឋកម្ពុជា ឬយ៉ាងណា?ដូចដែលគេបានរាយការណ៏អញ្ចឹង មានរណ្តៅកប់សាកសព រួមនៅទីនេះជាច្រើនក៏ប៉ុន្តែយើងមិនអាចទៅបានទេដោយសារទឹកលិចអ្វីដែលហាក់បី ហើយមានលលាដ៏ក្បាលជាច្រើននៅទីនោះនៅឡើយ ដូចជាមាននៅខាងចុងរោងដ៏វែងមួយ ។ ជាថ្មីម្តងទៀត លលាដ៏ក្បាលជាច្រើនត្រូវបាត់បង់ដោយសារគោ ស៊ីអស់ ។ពុំមានផ្ទះប្រជាជននៅក្បែរនិងពុំមានសន្តិសុខ ដូច្នេះប្រហែលជាគេយកអដ្ឋិធាតុ ធ្វើជាអនុស្សាវ រីយ៍ បានរួមចំណែកក្នុងការធ្វើអោយបាត់បង់នេះដែរ ពីព្រោះមានអ្នកមកលេងនៅរមណីយ៍ដ្ឋានទន្លេបាទី ជាច្រើន ព្រោះទីកន្លែងនេះនៅជិតភ្នំពេញ ។ ក្រាំងចេះ (ប្រហែលជានៅឃុំត្រឡាញ់ ក្នុងស្រុកទ្រាំង ឬ ស្រុកអណ្ដែត) គេអាចព្យាយាមធ្វើ ដំណើរទៅដល់ក្រាំងចេះបាន ដោយឆ្លងកាត់ទៅភាគខាងកើត នៃផ្លូវជាតិលេខ២ ប្រហែលជាអាចចូលទៅ ក្នុងស្រុកមួយទៀត ប៉ុន្តែគេបានអោយដឹងថាផ្លូវនេះមានការលំបាកបំផុត ហើយនៅពេលនោះគឺទៅបានតែ តាមទូកប៉ុណ្ណោះ ។ ហើយយើងចង់ទៅព្រៃផ្អាវទៀត ដើម្បីស្វែងរកឯកសារនៅទីរួមខេត្តតាកែវ នៅថ្ងៃ រសៀល ដូច្នេះយើងក៏បានទាត់ចោលទីតាំងនេះវិញ ។ ព្រៃផ្អាវ ភូមិព្រៃផ្អាវ ឃុំរនាម ស្រុកត្រាំង មានសារៈមន្ទីរសង់ដោយឥដ្ឋតូចមួយ ដែលត្រូវបានសង់ឡើង ដើម្បីផ្ទុកនូវអដ្ឋិធាតុ ដែលយកពី ភូមិ សន់ឡង និងវត្តជើងចាប ហើយផ្លូវចូលទៅទីនោះមានលក្ខណៈងាយស្រួល ។ អដ្ឋិធាតុដែលដាក់នៅ ទីនោះហាក់ដូចជាបាត់បង់អស់ ជាពិសេសត្រូវគោស៊ីអស់ ។ វត្តជើងចាប នៅមិនឆ្ងាយប៉ុន្មានពីភូមិព្រៃផ្អាវ មានវត្តមួយកំពុងដំណើរការនៅឡើយ មានបន្សល់ទុកនូវអដ្ឋិ ធាតុដ៏ក្រៀមក្រំជាច្រើន ។ តាមពាក្យសំដីប្រជាជនបានអោយដឹងថា ចេតីយ៍ចាស់មួយ និងព្រះវិហារ ត្រូវ បានដាក់មិនអោយផ្ទុះខ្ទេចខ្ទីអស់ ដោយសារពួក ប៉ុល ពត នៅក្នុងកំឡុងពេលដែលវត្តនិងសាលា រៀននេះ ត្រូវបានប្រើប្រាស់ជាមន្ទីរឃុំឃាំង ។ សំណង់នេះត្រូវបានរុះរើ សល់តែជ្រុង និងកំរាលតែប៉ុណ្ណោះ នៅលើកំរាលឥដ្ឋមាននៅសល់ខ្នោះដែក ដែលត្រូវបានបណ្តុះភ្ជាប់ទៅនឹងស៊ីម៉ង់ត៍ ។ យើងបានទទួលពត៌ មានមកថា មានសាកសពជាច្រើនត្រូវបានបញ្ចុះនៅក្រោមដើមដូង ហេតុដូច្នេះហើយ បានជាផ្លែដូងទាំង នោះមានទឹកប្រៃ ។ ព្រះសង្ឃនៅវត្តនោះ ចេះតែយកដូងអោយយើងផឹក ក៏ប៉ុន្តែពិបាកលេបណាស់ ក្រោយពីបានស្តាប់រឿងនោះមក តើស្មានប្រាប់យើងថា នៅចម្ងាយប៉ុន្មានមួយគីឡូម៉ែត្រពីទីនោះមានរណ្តៅ ប៉ុន្តែឥឡូវត្រូវបានប្រជាជនសាងសង់ផ្ទះពីលើ បង្កើតជាភូមិអស់ទៅហើយ ។ សាកសពជាច្រើនទៀត អំពីឯកសារ ដោយមានការទទួច និងការប៉ិនប្រសប់និយាយ លោក ឆាំង យុ ព្យាយាមនាំពួកយើងចូល ក្នុងការិយាល័យធម្មការ (ក្រសួងវប្បធម៌ និងកិច្ចការសាសនា ដែលមានមុខងារ និងឯកសារខ្លះពាក់ព័ន្ធ នឹងរណៈសិរ្ស អតីតរណៈសិរ្សសង្គ្រោះជាតិកម្ពុជា) ទាល់តែបាន ទោះបីជាគេបានប្រាប់ពួកយើងរួចមក ហើយថា ការិយាល័យនេះត្រូវបានចាក់សោរ ហើយបុគ្គលិកសំខាន់ៗ បានទៅភ្នំពេញអស់ហើយក៏ដោយ ។ ឯកសារទាំងឡាយនៅទីនោះ គឺស្ថិតនៅក្នុងស្ថានភាពគួរជាទីសោកស្តាយ ដោយត្រូវគេដាក់គរលើគ្នា លើ ខ្នងទូរជាច្រើន ឯកសារទាំងនោះដាក់ក្នុងស៊ីមី ដែលចងភ្ជាប់គ្នាទាំងដុំៗ ជាមួយនឹងខ្សែហួសទិច ។ ស៊ីមី ដាក់ឯកសារទាំងនោះស្ថិតក្នុងស្ថានភាពរាយប៉ាយគ្មានសណ្តាប់ធ្នាប់ច្បាស់លាស់ឡើយ ។ លោក ឆាំង យុ បានចោលភ្នែកសំឡឹងមើលឯកសារជាច្រើន ហើយគាត់ក៏បានរកឃើញឯកសារ ដែលមានសារៈប្រយោជន៍ ជាច្រើន (ប៉ុន្តែក្រោ៤មក ពិនិត្យអោយបានដិតដល់ទៅ ឃើញថាពុំមានសារៈសំខាន់ប៉ុន្មានឡើយ) ជាពិ សេសឯកសារនិយាយពីជនជាតិភាគតិច ចាម នៅខេត្តតាកែវ ។ យើងត្រូវបានអនុញ្ញាតអោយខ្ចីឯកសារ ចំនួន១០ទៅចម្លង ។ ឯកសារ ” ក្រាំងតាចាន់ ដែលលោក បែន យៀនិន ទទួលបានក្នុងឆ្នាំ១៩៨០ បើតាមការសន្និដ្ឋាន ពុំទាន់បានយកមកប្រគល់អោយអជ្ញាធរខេត្តតាកែវវិញនៅឡើយទេ ។ នៅក្នុងខែ សីហា ឆ្នាំនេះ គាត់បានលៃលករក្សាឯកសារនេះមួយច្បាប់ ដែលគាត់បានថតចម្លងទុកសំរាប់គុកទួលស្លែង ទុកសំរាប់តំកល់ក្នុងខេត្តតាកែវ ហើយយើងក៏បានជួយយកឯកសារនេះទៅប្រគល់អោយលោក ខឹង សុទៃ ដើម្បីយកទៅជូន ឯកឧត្តមអភិបាលខេត្ត ។ លោកជំទាវ និន សុផុន បានអះអាងថា ឯកសារ ទាំងនេះបានយកមកពីមន្ទីរឃុំឃាំងរបស់ ប៉ុល ពត ផ្សេងៗគ្នាជាច្រើន មិនមែនមានប្រភពមកតែពី គុកទួលស្លែងនោះទេ ។ យើងមានបំណងជួបលោក អ៊ីវ សារិត។ សេចក្តីសន្និដ្ឋាន ជាការពិតណាស់ មានកន្លែងន្រល័យពូជសាសន៍ជាច្រើនសន្ធឹកសន្ធាប់។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”