| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119546
D119546
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្តីអំពីទីតាំងពិឃាដនៅវត្តអំពែភ្នំ ស្រុក និងខេត្តកំពង់ស្ពឺ។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
Document Date :
កាលបរិច្ឆេទឯកសារ :
|
21/9/2000
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០០
|
|
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
|
Kampong Speu
ខេត្ត្កកំពង់ស្ពឺ
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
មជ្ឈមណ្ឌលឯកសារកម្ពុជា/3 ខែមិនា ឆ្នាំ២០២៥
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន៦ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ទីតាំងសម្លាប់វត្តអំពែរភ្នំ។ មន្ទីរសន្តិសុខវត្តអំពែរភ្នំ។
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
លោក ផេង ពង្សរ៉ាស៊ី
|
|
បុគ្គលគោល :
|
អ្នកសរុបរបាយការណ៍ឈ្មោះ ផេង ពង្សរ៉ាស៊ី
|
| កំណត់ចំណាំកន្លែង | |
|
កំណត់សម្គាល់ទូទៅ :
|
ទីតាំងសម្លាប់
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
នៅទីតាំងវត្តអំពែរភ្នំសព្វថ្ងៃនេះ បានបន្សល់ទុកនូវទីតាំងតម្កល់អដ្ឋិធាតុយ៉ាងកញ្ចាស់មួយ ប្រក់ក្បឿង មានជញ្ជាំងក្តារពុកៗ និងគ្មានទ្វារបង្អួចត្រឹមត្រូវ ឈរយ៉ាងជង្រ្គឹងទទឹងថ្ងៃដែលមានទីតាំងស្ថិតនៅខាងលិចវត្តនឹងទីតាំងសម្លាប់នាសម័យខ្មែរក្រហម។ មានអិដ្ឋធាតុជាច្រើនបានគរជាពំនូកចំកណ្តាលបូជនីយដ្ឋាននោះ។ ឆ្អឹងទាំងប៉ុន្មាន(មានរូបថតភ្ជាប់) សុទ្ធតែត្រូវបានគាស់ចេញពីរណ្តៅរាប់រយខាងលិចវត្តប្រហែលជាង១០០ម៉ែត្រ ដែលសព្វថ្ងៃមិនបានបន្សល់ស្លាកស្នាមអ្វីទាំងអស់។ ដោយសារការគាស់ឆ្អឹងខាងលើនេះហើយទើបមានការសង់រោងសម្រាប់ដាក់អដ្ឋិធាតុទាំងនោះនៅឆ្នាំ១៩៨៦។ ទីតាំងសម្លាប់វត្តអំពែភ្នំ ទីតាំងសម្លាប់ស្ថិតនៅប៉ែកខាងលិចព្រះវិហារ ហើយក៏មានខ្លះៗនៅខាងកើតព្រះវិហារដែរ។ ព្រះតេជគុណព្រះនាម សុផល ហៅ ញ៉ែម ស៉ឺន ព្រះជន្ម៧១ព្រះវស្សា បានមានពុទ្ធដីការថា ទីតាំងសម្លាប់មានទំហំខាងលិចមួយគីឡូម៉ែត្រ និងខាងកើតដល់ភូមិ មួយគីឡូម៉ែត្រ។ ក្រោយពេលបែកឆ្នាំ១៩៧៩ទីតាំងខាងលើមានសុទ្ធតែរណ្តៅទាំងអស់។ បច្ចុប្បន្នទីវាលពិឃាតមនុស្សនោះបានក្លាយជាដីសម្រាប់ប្រជាកសិករបង្កបង្កើនផលអស់គ្មានសល់។ ចំណែកឆ្អឹងរបស់សាកសពត្រូវបានប្រជាជនដែលនៅសេសសល់ពីស្លាប់នាំគ្នាគាស់ដាក់នៅកន្លែងតម្កល់អដ្ឋិធាតុមួយដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីតាំងសម្លាប់។ តាមសម្តីរបស់អ៊ំប្រុសឈ្មោះ អ៊ុន ហាក់ អាយុ៧២ឆ្នាំ ជាប្រជាជនរស់នៅភូមិអំពែរភ្នំ ឃុំរលាំងចក ស្រុកសំរោងទង បាននិយាយថាឆ្អឹងដែលបានគាស់កាលពីឆ្នាំ១៩៧៩-៨០មានចំនួនច្រើនជាងឆ្អឹងដែលមិនទាន់បានគាស់។ នៅមានឆ្អឹងជាច្រើនទៀតដែលបានបាក់ទៅតាមដីចូលទៅក្នុងប្រឡាយទឹកដ៏វែងមួយនៅក្បែរនោះ។ អ៊ំ ហាក់ បានបន្តថាមានមនុស្សប្រហែលពី២០០០០នាក់បានស្លាប់នៅទីតាំងសម្លាប់ខាងលិចវត្ត។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”