| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119547
D119547
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្តីពីមន្ទីរសន្តិសុខនារបបខ្មែរក្រហមនៅក្នុងអតីតមន្ទីរពេទ្យវិលកលចរិកព្រែកត្នោត ស្រុកតាខ្មៅ ខេត្តកណ្តាល។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119547 ១៩ ខែមិនា ឆ្នាំ២០២៥
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
ខេត្តកណ្តាល
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន៦ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
កិច្ចសម្ភាសជាមួយលោក ដោក សុខខៃ និងអ៊ំប្រុស សាយ ពេញ។
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
លោក ផេង ពង្សរ៉ាស៊ី
|
|
បុគ្គលគោល :
|
អ្នកសរុបរបាយការណ៍ឈ្មោះ ផេង ពង្សរ៉ាស៊ី
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
មន្ទីរពេទ្យជ័យជំនះបច្ចុប្បន្នជាឈ្មោះរបស់អតីតមន្ទីរពេទ្យវិកលចរិកព្រែកត្នោតដែលប្រជាជនយើងបានដឹង និងឮគ្រប់ៗគ្នាថា ជាមន្ទីរពេទ្យព្យាបាលជំងឺសរសៃប្រសាទ កាលពីបីរជំនាន់មុនរបបខ្មែរក្រហម។ តាំងពីឆ្នាំ១៩៥៥មក មន្ទីរពេទ្យនេះគ្រប់គ្រងដោយលោកវេជ្ជបណ្ឌិត សុខ ម៉ន រហូតដល់ឆ្នាំ១៩៧៤។ មន្ទីរពេទ្យនេះត្រូវបានផ្លាស់ប្តូរឈ្មោះជាមន្ទីរពេទ្យ សុន ម៉ន ចាប់ពីឆ្នាំ១៩៦៤មកទល់នឹងឆ្នាំ១៩៧៥ បន្ទាប់ពីមានការផ្លាសប្តូរអ្នកគ្រប់គ្រងថ្មីរួចមក។ វេជ្ជបណ្ឌិត ចំរើន សំអឿន ជាអ្នកគ្រប់គ្រងថ្មីមកជំនួសលោកវេជ្ជបណ្ឌិតចាស់ឈ្មោះ សុខ ម៉ន ដែលបានទទួលមរណៈភាពនៅមន្ទីរពេទ្យកាលម៉ែត្រ ដោយជំងឺកាលពីឆ្នាំ១៩៦៤។ មន្ទីរពេទ្យនេះបានបំពេញការងាររបស់ខ្លួនរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ ទើបបញ្ចប់ក្រោមការវាយបែកទីក្រុងតាខ្មៅ។ បន្ទាប់ពីនោះមក ត្រូវបានក្លាយជាកន្លែងឃុំឃាំងមនុស្សរហូតជិតដល់ថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩។ ក្រោយព្រឹត្តិការណ៍នៃថ្ងៃជ័យជំនះរបស់ពួកខ្មែរក្រហមនៅខែមេសា ឆ្នាំ៧៥ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានការជម្លៀសប្រជាជន ព្រមទាំងដេញបុគ្គលិកនៃមន្ទីរពេទ្យឲ្យចេញទាំងអស់។ អង្គហេតុនេះ គឺផ្អែកជាមូលដ្ឋានទៅលើកសិណផ្ទាល់មាត់ពីជនរងគ្រោះដែលជាអតីតបុគ្គលិកមន្ទីរពេទ្យវិកលចរិកតាំងពីឆ្នាំ១៩៥៥ ឈ្មោះ ដោក សុខខៃ ហើយក្រោយរបប ប៉ុល ពត គាត់នៅមានជីវិតរស់នៅទៀតនោះ បានប្រាប់ថា គាត់បានឃើញមានស្នាមទម្លុះជញ្ជាំង ដើម្បីស៊ករនុកដែកដែលដោតភ្ជាប់នឹងខ្នោះដាក់កជើងជនរងគ្រោះ។ ជងរងគ្រោះសុទ្ធតែជនពិការដែលប្រមូលមកពីទីក្រុងភ្នំពេញក៏ដូចជាពីកន្លែងផ្សេងៗទៀត ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ក្រោយ ពេលធ្វើទារុណកម្មនៅក្នុងបរិវេណមន្ទីរឃុំឃាំងនៃមន្ទីរពេទ្យវិកលចរិក។ សាកសពដែលបានស្លាប់ ហើយនោះត្រូវបានពួកខ្មែរ្រហមយកទៅកប់ រួចដាំដើមដូងពីលើផ្នូរនោះក្នុងគំនិតធ្វើជាជីឲ្យដូងល្អ។ ដើមដូងដែលបានដាំជាង១៣០ដើមកាលពីជំនាន់ ប៉ុល ពត នៅក្នុងបរិវេណមន្ទីរពេទ្យនេះ សុទ្ធតែត្រូវបានកប់សាកសពពីក្រោមទាំងអស់។ បច្ចុប្បន្នដើមដូងទាំងនោះរីកលូតលាស់ស្ទើរស្មានមិនដល់។ នៅឆ្នាំ១៩៨០ យោងតាមសម្តីរបស់សាក្សីថា ឃើញមានខ្នោះជាច្រើនស្ថិតនៅរាយប៉ាយទាំងក្នុងបន្ទប់ និងក្រៅបន្ទប់នៃអាគារ ជ ដែលបច្ចុប្បន្នជាអាគារពិនិត្យជំងឺទូទៅនៃមន្ទីរពេទ្យជ័យជំនះ ជាពិសេសមានរំពាត់ និងតុដែលទំនងជាតុសម្រាប់សួរចម្លើយ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”