| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119548
D119548
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
ជ័យ សុភារ៉ា ប្រាប់ពីប្រវត្តិរណ្តៅសាកសពនៅជាប់របងទួលស្លែង។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០០០
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119548 ២៧ កុម្ភះ ឆ្នាំ២០០០
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
រាជធានីភ្នំពេញ
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយដោយកំុព្យូទ័រ(tx), ឯកសារចំនួន១៩ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ព័ត៌មានអំពីទីតាំងឧក្រិដ្ឋកម្ម គុកសន្តិសុខ ទីតាំងសម្លាប់ និងរណ្តៅសាកសព។ អំពីព័ត៌មានទាក់ទងអំពីឧក្រិដ្ឋកម្ម។ អំពីព័ត៌មានទាក់ទងទីតាំងឧក្រិដ្ឋកម្មពួកខ្មែរក្រហម។ សកម្មភាពពេលទៅដល់ទីតាំងគុកកោះខ្យង។
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
លោក ស៊ិន ឃិន និងលោក ផេង ពង្សរ៉ាស៊ី
|
|
បុគ្គលគោល :
|
អ្នកសរុបរបាយការណ៍ឈ្មោលោក ស៊ិន ឃិន
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
លោក ជ័យ សុភារ៉ា អាយុ៥១ឆ្នាំ បច្ចុប្បន្នជាប្រធានសារៈមន្ទីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបាននិយាយថា ការគាស់រណ្តៅសាកសពនាពេលថ្មីៗនេះនៅជាប់របងទួលស្លែងប៉ែកខាងលិចឆៀងខាងត្បូង ពិតជាមានការជាប់ទាក់ទងនឹងអ្វីដែលបានកើតឡើងនៅក្នុងសារៈមន្ទីរជាតិទួលស្លែង។ សុភារ៉ា ជាអ្នកនាំភ្ញៀវនៅសារៈមន្ទីរទួលស្លែងក្នុងចន្លោះឆ្នាំ១៩៧៩-៨០ ពេលដែលរដ្ឋ(សាធារណៈរដ្ឋប្រជាមានិតកម្ពុជា) បានបង្កើតតុលាការប្រជាជនមួយ ដើម្បីកាត់ទោសរបបខ្មែរក្រហម ហើយពេលនោះក៏មានគណៈប្រតិភូជាច្រើនចូលរួម ជាពិសេសមកពីប្រទេសសង្គមនិយម។ បន្ទាប់មកក្រុមរបស់លោក ជ័យ សុភារ៉ា បានជីករណ្តៅមួយនៅខាងក្រោយរបងទួលស្លែង(ខាងលិចឈៀងខាងត្បូង) ដើម្បីឲ្យភ្ញៀវព្រមទាំងគណៈប្រតិភូមើល និងដឹងថាពួកខ្មែរក្រហមពិតជាបានសម្លាប់ប្រជាជនយើងគ្រប់ទីកន្លែងទាំងអស់នៅក្នុងបរិវេណមន្ទីរស-២១(គុកទួលស្លែង) ក្នុងពេលដែលពួកគេកាន់កាប់អំណាចឆ្នាំ១៩៧៥-៧៩។ លោក ជ័យ សុភារ៉ា បានដឹងថាមានរណ្តៅកប់ខ្មោចនៅខាងក្រោយរបងសារៈមន្ទីរទួលស្លែង ព្រោះគាត់ត្រូវបានប្រាប់ដោយទាហានម្នាក់ដែលអះអាងថាខ្លួនបានរត់ផុតពីមន្ទីរស-២១ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ រហូតមកដល់បច្ចុប្បន្នលោក ជ័យ សុភារ៉ា នៅតែរកនឹកឈ្មោះទាហានម្នាក់នោះមិនឃើញដដែល។ ក្រុមរបស់លោក ជ័យ សុភារ៉ា បានជ្រើសរើសយកមុខផ្ទះលោក អាយស៊ី សុផល ជាជាងកាត់ដេរស្បែកជើង ដើម្បីបង្ហាញឲ្យគណៈប្រតិភូអន្តរជាតិដែលបានចូលរួមក្នុងការកាត់ទោសខ្មែរក្រហមឆ្នាំ១៩៧៩-៨០បានឃើញ។ ពេលនោះមិនទាន់មានផ្ទះប្រជាជនសង់នៅខាងក្រោយរបងសារៈមន្ទីរទួលស្លែងដូចសព្វថ្ងៃនេះទេ។ មានតែសំណង់បាក់បែកកំពុកកំបាក់ស្ថិតនៅជាប់នឹងរណ្តៅ ព្រមទាំងមានដើមចេកមួយចំនួនស្ថិតនៅខាងក្រោយសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង(ស-២១)។ ពេលជីកឃើញរណ្តៅនោះមានខ្សែចំណងដៃ មានឆ្អឹង មានលលាក្បាល។ ក្រសួងសុខភិបាលពេលនោះក៏បានចុះទៅពិនិត្យជាមួយក្រុមរបស់លោក ជ័យ សុភារ៉ា ព្រមទាំងមានការចូលរួមពីគ្រប់សមត្ថកិច្ចទាំងអស់ដែរ។ ពេលជីកបានបន្តិចក៏ផ្អាកទៅវិញ ដោយមានជះក្លិនស្អុយខ្លាំងពេកពីរាងកាយសាកសពចេញពីរណ្តៅដែលបានជីកនោះ។ សុភារ៉ា បាននិយាយថាគាត់បាននាំយកឆ្អឹងពីកន្លែងផ្សេងៗដូចជាយកមកពីខេត្តស្វាយរៀង ខ្លះទួលគោក ខ្លះដាក់នៅក្នុងរណ្តៅនោះមួយចំនួន និងមួយចំនួនទៀតយកទៅលាង ស្ងោរដាក់ក្នុងខ្ទះ ដើម្បីយកមកធ្វើជាផែនទីប្រទេសកម្ពុជាដែលត្រូវបានតំរៀបភាគច្រើនជាលលាក្បាលខ្មោច និងកំពុងត្រូវបានដាក់បង្ហាញក្នុងបន្ទប់មួយនៃអាគារទួលស្លែងសព្វថ្ងៃនេះ។ ពេលលាងឆ្អឹងទាំងនោះគាត់(សុភារ៉ា)សង្កេតឃើញ ពិសេសឆ្អឹងលលាក្បាលមានជាប់ស្បែក និងសក់ខ្លះៗផង។ សុភារ៉ា បាននិយាយបន្តថា ប្រជាជនខ្មែរយើងនៅតែមានការសង្ស័យទៅលើឆ្អឹងលលាក្បាលដ៏ធំ និងឆ្អឹងស្មងជើងដ៏វែងថាជាឆ្អឹងរបស់ជនជាតិបរទេស។ យោងតាមសម្តីរបស់គាត់ថា ខ្មែរយខ្លះក៏មានកម្ពស់ដូចបរទេសដែរ ដូច្នេះរឿងនេះយើងមិនអាចធ្វើការសន្និដ្ឋានបានឡើយ។ បន្ទាប់មក សុភារ៉ា បានប្រាប់ថាក្នុងរណ្តៅនេះមានសាកសពជាង១០នាក់។ រណ្តៅនោះត្រូវបានគ្របដោយកញ្ចក់មួយផ្ទាំងធំ រួចក៏បានធ្វើជារបងដាក់ខ្សែព័ទ្ធជុំវិញដើម្បីទុកឲ្យគណៈប្រតិភូ និងអ្នកកាសែតមកទស្សនា។ គាត់បានអះអាងថា ការគ្របកញ្ចក់មួយផ្ទាំងនេះក៏ជាវិធីមួយល្អសម្រាប់ការពារកុំឲ្យសត្វផ្សេងៗស៊ី និងកុំឲ្យដីធ្លាក់ចូល។ រណ្តៅនេះត្រូវបានកប់ដីវិញ បន្ទាប់ពីស្ថានភាពនយោបាយមានការផ្លាស់ប្តូរនៅឆ្នាំ១៩៩៣ ហើយរបងក៏ត្រូវវាយបំបែកអស់ដែរ។ កញ្ចក់ដែលពាសពីលើរណ្តៅនោះមិនត្រូវបានគាស់ចេញឡើយនៅពេលដែលកប់ដីពីលើ។ ទើបពេលថ្មីៗនេះម្ចាស់ផ្ទះឈ្មោះ អាយស៊ី សុផល ចង់សង់ផ្ទះក៏បានគាស់រណ្តៅនោះ រួចក៏យកឆ្អឹងទាំងនោះទៅតម្កល់នៅវត្តទៅ។ សុភារ៉ា បានបញ្ជក់ថា អ្នកដែលបានសាងសង់ផ្ទះជុំវិញរបងទួលស្លែងប្រាកដជាមានប៉ះចំលើរណ្តៅហើយ។ គាត់ក៏បានបន្ថែមថា អ្នកខ្លះដឹងថាបានប៉ះចំរណ្តៅហើយ ប៉ុន្តែចេះតែសម្ងំស្ងៀមដឹងតែពីបន្តការសាងសង់ និងរស់នៅតទៅទៀត។ កញ្ចក់ដែលបានបែកនាពេលថ្មីៗនេះមិនមែនជាស៊ុមកញ្ចក់ទេគឺ បញ្ចក់មួយផ្ទាំងធំគ្រប់ពីលើ។ កញ្ចក់ចាស់មួយផ្ទាំងនេះ សុភារ៉ា ប្រាប់ថាបានគ្របនៅក្រោយឆ្នាំ១៩៧៩។ លោក ជ័យ សុភារ៉ា បានបញ្ជាក់ថា ការឃើញរណ្តៅសាកសពនាពេលថ្មីនេះនៅជាប់របងសារៈមន្ទីរទួលស្លែងជារឿងកន្លងយូរមកហើយមិនមែនជារឿងថ្មីនោះទេ។ ម្ចាស់ផ្ទះឈ្មោះ អាយស៊ី សុផល ក៏បានដឹងរឿងឆ្អឹងកប់ត្រង់នេះដែរ ប៉ុន្តែគាត់មិនបានធ្វើអ្វីទាំងអស់ទៅលើរណ្តៅនោះ ទើបតែពេលនេះគាត់បានសម្រេចចិត្តធ្វើផ្ទះពីលើរណ្តៅនេះ ហើយក៏បានគាស់យកឆ្អឹងទាំងនោះចេញ ដើម្បីយកទៅធ្វើបុណ្យ ព្រមទាំងបានបួងសួង និងឧទ្ទិសសុំសេចក្តីសុខសប្បាយក្នុងការសាងសង់ផ្ទះរបស់គាត់ ព្រោះនេះជាប្រពៃណីខ្មែរយើង។ ជ័យ សុភារ៉ា បាននិយាយជាចុងក្រោយថាកុំឲ្យមានការភ្ញាក់ផ្អើល ចំពោះការជីករណ្តៅនេះអី ព្រោះជារឿងចាស់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”