BIBLIOGRAPHY
Mapping the killing fields of Cambodia.
| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119728
D119728
|
|
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
|
Mapping the killing fields of Cambodia.
របាយការណ៍ ស្ដីអំពីសកម្មភាពការងារចុះសិក្សាស្រាវជ្រាវ ឯកសារទាក់ទងអំពើឧក្រិដ្ឋកម្មរបស់ បន ប៉ុន ពត នៅខេត្តពោធិ៍សាត់
|
|
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
|
English
ភាសាខ្មែរ
|
|
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
|
Cambodia
កម្ពុជា
|
|
Document Date :
កាលបរិច្ឆេទឯកសារ :
|
30/09/1995
30/09/1995
|
|
កូដទីតាំងភូមិសាស្ត្រ :
|
ភូមិព្រៃញី ឃុំបាករទេស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
មជ្ឈមណ្ឌលឯកសារ /D119728 / 18/3/2025
|
|
Physical Description :
ភិនភាគឯកសារ :
|
Computer-typing (tx). 12 pages of the document.
ឯកសារសរសេរកុំព្យូទ័រ (Tx) ចំនួន១២ទំព័រ
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៧ មជ្ឈមណ្ឌឯកសារកម្ពុជា ២នាក់ លោកស៊ិន ឃិន និង លោកហាក់ សុផល ចុះស្រាវជ្រាវ ភស្តុតាងសាក្សី ទីតាំងមណ្ដលឧក្រិដ្ឋកម្ម ខេត្តពោធិ៍សាត់ ស្រុកចំនួន៤។
1/ស្រុកកណ្ដៀង 2/ ស្រុកបាកាន់ 3/ ស្រុកក្រគរ |
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
ខេត្តពោធិ៍សាត់ឋិតនៅភូមិភាគពាយព្យ មានចម្ងាយ ១៦៥គីឡូម៉ែត្រ ពីភ្នំពេញ។ មានព្រំប្រទល់ ខាងកើតទល់នឹងខេត្តកំពង់ឆ្នាំ ខាងលិចទល់នឹងខេត្តបាត់ដំបង ខាងជើងទល់នឹងបឹងទន្លេសាប ខេត្តកំពង់ធំ ខាងត្បូងទប់នឹងខេត្តកំពង់ស្ពឺ កោះកុង។ រចនាសម្ព័ន្ធខេត្តពោធិ៍សាត់មាន៥ចំណុចគឺ ស្រុកកណ្ដៀង ស្រុកពោធិ៍សាត់ ស្រុកបានកាន ស្រុកក្រគរ ស្រុកភ្នំក្រវ៉ាញ ត្រៀមបង្កើតស្រុកថ្មីមួយទៀត គឺស្រុកវៀលវែង។ ស្ថិតិប្រជាពលរដ្ឋរងគ្រោះ ដោយបន ប៉ុល ពត នៅទូទាំងខេត្តពោធិ៍សាត់ស្លាប់ ៨៤.៧៥២នាក់។ កន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់ នៅបន្ទាយអាទារី។ បច្ចុប្បន្នទីនោះជាបន្ទាយទាហានខេត្តពោធិ៍សាត់។
-/ពត៍មានលំអិត ក្រោយឆ្នាំ១៩៧៩ បន្ទាយទាហាននោះ សាក្សីបំភ្លឺថា មានសេសសល់ខ្នោះពាសពេញ និងឃើញមានជំរឹងដែកសល់នៅជាប់បង្គោលគុក ចំពោះស្រះ និងអណ្ដូងទឹក មានសាកសពពេញទាំងអស់។ ប្រភេទជនរងគ្រោះភាគច្រើនជាកម្មាភិបាលរបស់ ប៉ុល ពត ដែលបានធ្វើខុសឆ្គង និងប្រជាជនមុលដ្ឋាន។ អ្នកជាប់គុកទាំងអស់គឺត្រូវសម្លាប់ មិនមានអ្នកណាអាចរួចជីវិតទេ។ អណ្ដូងចំនួន៥ មាត់លើ២ម៉ែត្រ ជម្រៅ១១ម៉ែត្រ ទៅ១៥ម៉ែត្រ ក្នុងនោះមានអ្នកស្លាប់នៅសន្ទាយកាំភ្លើងធំសរុប៧០០នាក់។ មានសាក្សី៣នាក់ទៀត ដូចជាលោកយុន វឿន វរៈសេនីយទោ បន្ទាយទាហ៊ាន។ លោកអ៊ុក សាវុធ អនុប្រធានការិយាល័យវប្បធម៍ខេត្ត។ លោកអ៊ុំ សាឡាត់ ប្រធានវប្បធម៍ខេត្ត។ ដូច្នេះពណ៍ដឹងខាងលើនោះដឹងដោយសារលោកទាំង៤នាក់នោះ។ -/សេចក្ដីសន្និដ្ឋាន សទ្ធផលការងារយើងសម្រេចបាន៤ស្រុក គឺស្រុកបាកាន ស្រុកកណ្ដៀង ស្រុកពោធិ៍សាត់ ស្រុកក្រគរ។ ហើយមណ្ឌលឧក្រិដ្ឋកម្មសំខាន់ៗ ដូចជា គុក កន្លែងសម្លាប់ យើងបានទៅសល់កន្លែងទីតាំងនិមួយៗ ចុចម៉ាស៊ីន Computer និងបានរកសាក្សីដឹងឮផ្ទាល់នៅមូលដ្ឋាន។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”