Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119617
D119617
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍របស់ក្រុមផែនទីក្នុងខេត្តកំពង់ធំ ឆ្នាំ១៩៩៩៖ របាយការណ៍ស្រាវជ្រាវអំពីអំពើឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយរបបខ្មែរក្រហម។
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam ០៦​ កក្កដា ឆ្នាំ១៩៩៩
ទីកន្លែងរក្សាទុកឯកសារ :
កំពង់ធំ
ផ្ទៀងផ្ទាត់ :
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារសរសេរដោយកុំព្យូទ័រ (Tx), ឯកសារចំនួន៤ទំព័រ
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
លោក ផាត កុសល លោក ស៉ិន ឃិន លោក អ៊ុច សំអឿន និងលោក ពៅដារ៉ា បានរួមគ្នាជាក្រុមមួយ ដើម្បីចុះទៅស្រាវជ្រាវអំពីអំពើឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយរបបខ្មែរក្រហមពេលកាន់អំណាចក្នុងឆ្នាំ ១៩៧៥-១៩៧៩ នៅក្នុងខេត្តកំពង់ធំ។ ក្រុមយើងក៏បានទៅជួបជាមួយសាក្សី លោក ជីម វុទ្ធី អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅស្រុកសណ្តាន់ ដែលបច្ចុប្បន្ន លោកមានតួនាទីជាអនុប្រធានមន្ទីរបរិដ្ឋាន ខេត្តកំពង់ធំ។ លោកបាននិយាយថា ស្រុកសណ្តាន់ពេលខ្មែរក្រហមកាន់កាប់អំណាចក្នុងឆ្នាំ ១៩៧៥ដល់ឆ្នាំ ១៩៧៩ មានមន្ទីរសន្តិសុខមួយកន្លែងសម្រាប់ឃុំឃាំងមនុស្សចំរុះគ្នា មានប្រជាជនក្នុងស្រុកសណ្តាន់ដែលខ្មែរក្រហមចោទថាក្បត់ មានកម្មាភិបាលភូមិ ឃុំ ក្នុងស្រុកដែលមានកំហុស។ មន្ទីរសន្តិសុខនេះ ប្រជាជនក្នុងស្រុកហៅថា  ៉​ មន្ទីរសន្តិសុខព្រៃកន្លែង  ៉ ដែលមានចម្ងាយប្រហែល ៥ ទៅ ៦គីឡូម៉ែត្រ ពីទីរួមស្រុកសណ្តាន់។ លោក ជីម វុទ្ធី លោកបានស្គាល់មន្ទីរសន្តិសុខព្រៃកន្លែងច្បាស់ ក៏ព្រោះតែលោកធ្លាប់បានធ្វើស្រែប្រាំងនៅក្បែរកន្លែងនោះ។ បច្ចុប្បន្ននេះទីតាំងព្រៃកន្លែងស្ថិតនៅក្នុងភូមិព្រៃកន្លែង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ មន្ទីរសន្តិសុខព្រៃកន្លែងមួយនេះ ត្រូវឃុំមនុស្សមិនតិចជាង ១០០នាក់ទេ បើតាមប្រសាសន៍របស់លោក ជីម វុទ្ធី ហើយពួកខ្មែរក្រហមបញ្ចេញមនុស្សយកទៅសម្លាប់ក៏មិនឆ្ងាយពីមន្ទីរនេះដែរ គឺសម្លាប់ហើយកប់ក្នុងរណ្តៅក្បែរៗមន្ទីរនោះតែម្តង ព្រោះក្រោយមានការផ្តួលរលំរបបខ្មែរក្រហមទៅ អាជ្ញាធរក្នុងស្រុកបានគាស់រណ្តៅសពនៅក្បែរមន្ទីរសន្តិសុខព្រៃកន្លែង ដើម្បីយកឆ្អឹងសពទៅដំកល់ទុកនៅវត្ត ដើម្បីធ្វើពិធីរំលឹកវីញ្ញាខ័នអ្នកដែលបានស្លាប់ទៅ។​ តាមការប៉ាន់ស្មានរបស់លោក ជីក វុទ្ធី ថា ឆ្អឹងលលាដ៏ក្បាលដែលបានប្រមូលប្រហែលជា ១០០ក្បាល។ ដោយឡែកចំពោះទាហាន​ លន់ នល់ លោក ជីម វុទ្ធីបានឲ្យដឹងថា ខ្មែរក្រហមយកទៅសម្លាប់ពាសវាលពាសកាល កប់ក្នុងព្រៃក្នុងស្រុកសណ្តាន់នេះដែរ ប៉ុន្តែលោកមិនបានដឹងពិតប្រាកដដូចមន្ទីរសន្តិសុខឡើយ។ នៅចុងឆ្នាំ ១៩៧៧ ដើមឆ្នាំ ១៩៧៨ លោក ជីម វុទ្ធី និយាយថា មានការផ្លាស់ប្តូរកម្មាភិបាលមកពីនិរតីមកកាន់ស្រុកនេះ ហើយកម្មាភិបាលមុនៗត្រូវពួកនិរតីចាប់ទាំងអស់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា