| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119666
D119666
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
បាយការណ៍ស្តីពីការចុះស្រាវជ្រាវឯកសារ និងធ្វើផែនទីរណ្តៅ សាកសព ទាក់ទងអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ពួកខ្មែរក្រហម ប៉ុល ពត នៅស្រុកល្វាឯម ឃុំបារុងខេត្តកណ្តាល់។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសាខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
១៦ខែសីហាឆ្នាំ១៩៩៩
|
|
កូដទីតាំងភូមិសាស្ត្រ :
|
កម្ពុជា
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam១៦សីហា១៩៩៩
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
ខេត្តព្រៃវែង
|
|
ការបោះពុម្ពផ្សាយឡើងវិញ :
|
ឯកសារសសេរដោយកុំព្យូទ័រ (tx)
|
|
ភិនភាគឯកសារ :
|
ឯកសារចំនួន៧ទំព័រ
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់អត្ថិភាព :
|
មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ប្រភពឯកសារ :
|
ឯកសារសសេរដោយកុំព្យូទ័រ(tx)
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
អ្នកសរុបរបាយការណ៍៖ សុិន ឃិន
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៩៩ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាត់តាំងលោក ស៊ិន ឃិន លោក អោក សំអឿន និងអ្នកបើករថយន្តម្នាក់ចុះទៅខេត្តកណ្តាល ស្រុកល្វាឯម ឃុំបារុង ដើម្បីស្រាវ ជ្រាវឯកសារ ភស្តុតាង សាក្សី និងទីតាំងប្រល័យពូជសាសន៍ ទាក់ទងពួកខ្មែរក្រហមក្នុងរបប ប៉ុល ពត ។ នៅម៉ោង៧ព្រឹក យើងបានធ្វើដំណើរដោយរថយន្តតាមផ្លូវជាតិលេខ១ ឆ្ពោះទៅស្រុកល្វាឯម ទៅដល់ ខ្លោងទ្វារវត្តមុនី បត់ឆ្វេងដៃ ចូលជ្រៅ ១គីឡូម៉ែត្រ ឆ្លងកំពង់ចម្លងទូកដរវត្តមុនី ឆ្លងទន្លេមេគង្គ នៅទីនោះ យើងបានជួលទូកម៉ាស៊ីនចំហៀងមួយធុនតូច ដើម្បីចុះទៅមូលដ្ឋានកោះបារុង ជាទីតាំងប្រល័យពូជសាសន៍ពួក ខ្មែរក្រហម ។ ក្រុមស្រាវជ្រាវយើងទុករថយន្តនៅកំពង់ដរ រួចបានធ្វើដំណើររួមគ្នា ៣នាក់ អ្នកបើកបរទូកដរ ១នាក់ យើងធ្វើដំណើរផ្លូវទឹក ចម្ងាយផ្លូវទឹក ១២គីឡូម៉ែត្រ ទៅ ១៤គីឡូម៉ែត្រ គិតទាំងទៅ និងមកកំពង់ដរ ដោយឆ្លងបឹងធំៗ ២ (ពីរ) គឺបឹងបែកឃ្លោក និងបឹងវាលសំណាប ។ ដោយឆ្លងកាត់ភូមិព្រែកក្មេង ឃុំ ព្រែកក្មេង និងឃុំកោះរទេះ៖ ភូមិទួលទ្រា ។ ក្រុមយើងបានធ្វើដំណើរឆ្លងបឹងដ៏ធំធេង កោះត្រើយមិនឃើញ ទំហំបឹង ៦គីឡូម៉ែត្រ ទៅ ៧គីឡូ ម៉ែត្រ ជំរៅទឹកពី ៨ម៉ែត្រ ទៅ ១០ម៉ែត្រ យើងទៅដល់ទីតាំងសន្តិសុខ គុក កន្លែងសម្លាប់ របស់ពួកអតីតៈ ខ្មែរក្រហមប្រល័យពូជសាសន៍ នៅវត្តខ្មែររកា ភូមិខ្មែររកា ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល នៅម៉ោង ៩ៈ៣០នាទី ។ វត្តខ្មែររកា ភូមិខ្មែររកា ស្ថិតនៅលើកោះបារុង ។ នៅទីនោះមានសាលាឃុំបារុង ស្ថិតនៅលើ កោះនោះតែម្តង ។ គោលបំណង និង សំណូមពររបស់មជ្ឈមណ្ឌលស្រាវជ្រាវឯកសារកម្ពុជា គឺសំខាន់ទាក់ទងចងក្រងប្រវត្តិសាស្ត្រ កម្ពុជាយើង ។ ព្រែកមេឃុំបានអោយដឹងថា ឃុំបារុង មានតែ២ភូមិទេ គឺភូមិខ្មែររកា និងភូមិបារុង ប្រជាជនមាន ៦៦៨គ្រួសារ មានមនុស្ស ៣៦០៨នាក់ មនុស្សស្រី ១៨១០នាក់ និងមុខរបរភាគច្រើនធ្វើស្រែប្រាំង និងនេសាទត្រី ។ ប្រជាជនលើកោះ ភូមិខ្មែររកា មាន ៣៨៩ គ្រួសារ ។ លោកមេឃុំ និងមន្ត្រី ឃុំ ភូមិ បានអោយយើងដឹង ថា សម័យ ប៉ុល ពត ទីតាំងពួកគេមានដូចតទៅ ។ សន្តិសុខ គុក និង កន្លែងសម្លាប់មានតាំងនៅក្នុងបរិវេណវត្តខ្មែររកា ភូមិខ្មែររកា ឃុំបារុង ពាក្យខ្លះ គេថា កោះបារុង ។ ទីតាំង ផ្ទះមេសន្តិសុខ នៅមុខវត្ត មុខវិហារ គុក នៅសាលាឆាន់ (សាលានេះទទឹង ១៤ម៉ែត្រ បណ្តោយ ៣២ម៉ែត្រ សំរាប់ដាក់ជនរងគ្រោះ (អ្នកទោស) ។ កន្លែងសំលាប់ : នៅជ្រុងវត្តខាងក្រោយមួយកន្លែង និង ក្នុងភូមិខ្មែររកា ខាងជើងវត្តជាច្រើន កន្លែង ច្រើនរណ្តៅ និងត្រពាំងតាចាប ក្រោយវត្តទិសនិរតី ចម្ងាយពីគុក ១៥០ម៉ែត្រ មួយកន្លែង បញ្ជាក់ : មេសន្តិសុខតុក វត្តខ្មែររកា ឈ្មោះ មិត្តខេង អនុប្រធានឈ្មោះ អែម សារ៉ាត់ បាត់ខ្លួនមិនដឹងទៅទីណា? ។ ទីតាំងសាលាស្រុក សម័យ ប៉ុល ពត នៅឃុំទឹកឃ្លាំង ស្រុកល្វាឯម គណៈស្រុកចាស់មុន ឈ្មោះ មិត្ត យោន ទី២ មិត្ត ថុង (ស្លាប់ដោយពួកនិរតី សម្លាប់ឆ្នាំ១៩៧៧ គណៈស្រុក ទី៣ មកនិរតីឈ្មោះ ភាពែល រហូត ១៩៧៩ ។ ពត៌មានបន្ថែម លោកមេឃុំ រស់ ស៊ុំ សាក្សីទី៣ បានអោយយើងដឹងបន្តទៀតថា ក្នុងសម័យ ប៉ុល ពត គាត់រស់នៅភូមិខ្មែររកានេះស្រាប់ គាត់បានប្រាប់យើងថា អ្នកជាប់គុកក្នុងវត្តនេះមិនអាចរស់ បានទេ គឺស្លាប់ទាំងអស់ ជាគុកមួយងងឹតឈឹង អ្នកទោសដាក់ខ្ចោះ នោម ជុះ បត់ជើងតូចធំ នៅក្នុងគុក ជាប់ខ្នោះជើង។ ឯកសារ គួបផ្សំរូបថតទីតាំងគុក ទីតាំងសម្លាប់ រូបថតសាក្សី បទសំភាសន៍ សាក្សីក្នុងកាសែត មានរក្សាទុកបានគ្រប់គ្រាន់ ។ ការចុះទៅទីតាំងសន្តិសុខ គុក និងកន្លែងសម្លាប់នៅវត្តខ្មែររកា ភូមិខ្មែររកា ឃុំបារុង (កោះបារុង) លើកនេះលទ្ធផលល្អប្រសើរ គឺឆ្លុះបញ្ចាំង និងពត៌មានប្រយោល ឃើញថាច្បាស់លាស់ និងប្រាកដ មាន ភស្តុតាងសាក្សីច្បាស់ល្អ ។ ទីតាំងនោះពុំដែលមាននរណាទៅដល់ឡើយ ដោយសារនៅឆ្ងាយដាច់ស្រយាល មធ្យោបាយផ្លូវទឹកគ្មានថ្នល់ ពិបាកធ្វើដំណើរ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”