BIBLIOGRAPHY

Mapping Report: KHAMPONG CHHNANG (04)

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119578
D119578
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
Mapping Report: KHAMPONG CHHNANG (04)
របាយការណ៍ទីតាំងប្រល័យពូជសាសន៍ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០០២
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
English
ខ្មែរ
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
Cambodia
កម្ពុជា
Document Date :
កាលបរិច្ឆេទឯកសារ :
2002
២០០២
Geographic Area Code :
KAMPONG CHHNANG
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam D119578 21/03/2025
DC-Cam D119578 ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
ផ្ទៀងផ្ទាត់ :
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយដោយកុំព្យូទ័រ(tx), ឯកសារចំនួន៣៥ទំព័រ។
កំណត់ចំណាំព័ត៌មាន
ប្រភពឯកសារ :
ឯកសារវាយដោយកុំព្យូទ័រ(tx), ឯកសារចំនួន៣៥ទំព័រ។
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
​ដោយៈ ផេង ពង្សរ៉ាស៊ី
បុគ្គលគោល :
ផេង ពង្សរ៉ាស៊ី
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ការធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំងបានប្រព្រឹតិ្តទៅកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២។
១) ស្រុករលាប្អៀរ អូរឫស្សី (ទីតាំងសម្លាប់ និងមន្ទីរសន្តិសុខ) នៅឃុំអណ្តូងស្នាយ មានទីតាំងមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មួយកន្លែងឈ្មោះថា អូឫស្សី ស្ថិតក្នុងភូមិកំពង់ផ្ចឹក។ អូរឫស្សី គឺជាទីតាំងសម្លាប់ និងជាមន្ទីរអប់រំកែប្រែ(ជាមន្ទីរកសាង)របស់ខ្មែរក្រហមកាលពីកំឡុងឆ្នាំ១៩៧៥-៧៦។ ជនរងគ្រោះភាគច្រើនគឺជាអ្នកដែលជាប់និន្នាការពីសង្គមចាស់ដូចជាទាហាន និងមន្ត្រីរាជការផ្សេងៗទៀត និងមានភាគតិចបំផុតជាអ្នកមូលដ្ឋាន។ កំហុសនៃអ្នកមូលដ្ឋានទាំងនេះ គឺដោយសារមានជាប់ពាក់ព័ន្ធនឹងការលួចនេះលួចនោះ អ្នកខុសសីលធម៌ និងអ្នកដែលខ្ជិលច្រអូសក្នុងការបំពេញការងារ។ ការសម្លាប់មនុស្សនៅមន្ទីរអូរឫស្សី បានកើតឡើងព្រមគ្នាជាមួយនឹងការសម្លាប់នៅខ្សាច់សរ(ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើការស្រាវជ្រាវនៅឆ្នាំ១៩៩៨) ដែលមានចម្ងាយពីគ្នាប្រមាណ១គីឡូម៉ែត្រតែប៉ុណ្ណោះ។ វាលពិឃាតនៅខ្សាច់សរបានសម្លាប់មនុស្សអស់រាប់មុឺននាក់ ចំណែកឯនៅមន្ទីរអូរឫស្សីវិញក៏មិនតិចជាង១០០០នាក់ដែរ ការសម្លាប់នៅក្នុងឆ្នាំ១៩៧៥-៧៦។ ​
-ចំបក់កោង (ទីតាំងសម្លាប់ និង មន្ទីរសន្តិសុខ)៖ ចំបក់កោង ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំបក់កោងមានឈ្មោះមួយទៀតដែលប្រជាជននៅម្តុំនោះហៅគ្រប់ៗគ្នា ព្រោះទីតាំងនោះមានដើមចំបក់មួយដើមដែលមានលក្ខណៈខុសពីដើមចំបក់ដទៃទៀត។ មកដល់បច្ចុប្បន្នដើមចំបក់នោះក៏នៅតែមានរូបរាងចម្លែកពីគេដដែល។ កាលពីជំនាន់ខ្មែរក្រហមគ្រប់គ្រង ទីនោះ(ចំបក់កោង)ត្រូវជ្រើសរើសធ្វើជាមន្ទីរឃុំឃាំងបណ្តោះអាសន្ន និងកន្លែងធ្វើទារុណកម្មយកចម្លើយ និងទីបញ្ចប់ជាកន្លែងសម្លាប់មនុស្ស។
ព្រៃខ្មោច (ទីតាំងសម្លាប់)៖ ព្រៃខ្មោច ជាព្រៃមួយដែលគ្មានមនុស្សរស់នៅ ហើយស្ថិតនៅឆ្ងាយដាច់ស្រយាលពីភូមិដែលមានប្រជាជនរស់នៅ។ ទីតាំងនេះស្ថិតនៅភូមិអូរលាច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កាលពីជំនាន់សង្គមរាស្តនិយម និងលន់ ណុល ព្រៃនេះគឺជាព្រៃសម្រាប់កប់ខ្មោចប្រជាជនដែលស្លាប់ដោយសារជំងឺ និងឧបត្ថវហេតុផ្សេងៗ។ លុះមកដល់សម័យខ្មែរក្រហមក៏នៅតែជាកន្លែងកប់ខ្មោចដដែល។ប៉ុន្តែបច្ចុប្បន្ននេះ គឺជាព្រៃបោះបង់ចោលគ្មានមនុស្សរស់នៅ។ ប្រធានភូមិអូរលាចឈ្មោះ អ៊ុក ម៉េត បានប្រាប់ថាមានរណ្តៅសាកសពលើសពី១០រណ្តៅនៅក្នុងទីតាំងពញរៃខ្មោចនេះ ចំណែកឯជនរងគ្រោះវិញលើសពី៥០នាក់ ពេលគាត់ទៅគាស់រណ្តៅនៅក្នុងឆ្នាំ១៩៨១ ប៉ុន្តែការគាស់នោះមិនទាន់អស់នៅឡើយទេ។
-អូរលាច (ទីតាំងសន្តិសុខ)៖ គុកអូរលា ស្ថិតនៅក្នុងភូមិអូរលាច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មន្ទីរនេះកើតឡើងក្នុងឆ្នាំ១៩៧៦ ហើយមានដំណើរការរហូតដល់ឆ្នាំ១៩៧៨ ដែលបានធ្វើឲ្យមនុស្សជាច្រើនត្រូវបានស្លាប់ស្ទើរតែរាល់ថ្ងៃនៅទីតាំងសម្លាប់ព្រៃខ្មោច។ មន្ទីរនេះគឺជាមន្ទីរសន្តិសុខរបស់ស្រុក២០(រលាប្អៀរជើង)ដែលមានអ្នកទោសជាប្រជាជន១៧មេសា ប្រជាជនមូលដ្ឋាន និងកម្មាភិបាលខ្មែរក្រហម។ អ្នកទោសទាំងអស់ត្រូវបានធ្វើការគ្រប់ៗគ្នា មិនថាអ្នកទោសប្រភេទធ្ងន់ ឬស្រាលឡើយ។ អ្នកទោសធ្ងន់មានតួនាទីគាស់គល់ឈើទាំងជើងជាប់ខ្នោះ។ ចំណែកអ្នកទោសស្រាលវិញមានដាក់ច្រវ៉ាក់ចាក់សោរនៅនឹងចង្កេះជាជួរៗចំនួនបួន-ប្រាំនាក់ រួចបណ្តើរឲ្យធ្វើការជាអ្នកដាំដំឡូង កាប់ចម្ការ។ល។
២) ស្រុកបរិបូរ ព្រៃរូងខ្លា (ទីតាំងសន្តិសុខ) ព្រៃរូងខ្លា ស្ថិតនៅក្នុងឃុំពេជ្រចង្វារ ស្រុកបរិបូរ គឺជាពញរៃដែលគ្មានមនុស្សរស់នៅ និងមានចម្ងាយ៦គីឡូម៉ែត្រពីភូមិប្រជាជន។ ព្រៃរូងខ្លា មានប្រវត្តិពីបូរាណមកថា កាលពីដើមឡើយពញរៃនេះមានសុទ្ធតែរូងខ្លាពាសពេញ និងគ្មាននរណាហ៊ានដើរឆ្លងកាត់ឡើយ។ ប៉ុន្តែក្រោយៗមកទៀត ដោយសារសង្គ្រាមញឹកញាប់ពេក ធ្វើឲ្យសត្វពញរៃទាំងនោះត្រូវរត់ និងស្លាប់អស់។ លុះមកដល់សម័យខ្មែរក្រហមព្រៃនេះបានក្លាយជាកន្លែងសម្លាប់មនុស្សវិញ។ ចំពោះរឿងរ៉ាវសម្លាប់នៅក្នុងព្រៃរូងខ្លានេះ ស វង់ បាននិយាយថា ពុំមាននរណាម្នាក់បានដឹងប្រាកដឡើយព្រោះការសម្លាប់នេះ គឺជាការសម្ងាត់របស់ខ្មែរក្រហម។ ប៉ុន្តែ វង់ បាននិយាយថាបានឃើញនៅឆ្នាំ១៩៨៣ នូវស្លាកស្នាមរណ្តៅ កម្ទេចកម្ទីខោអាវ ឆ្អឹង និងឧបករណ៍សម្លាប់ផ្សេងទៀតដែលបានបន្សល់ទុកនៅទីនោះពេលគាត់ទៅឃ្វាលក្របី។ វង់ បានសន្និដ្ឋានថា ជនរងគ្រោះភាគច្រើនបំផុត គឺជាទាហានខ្មែរក្រហមដូចគ្នាដែលត្រូវបានសម្លាប់ដោយបានធ្វើខុសនឹងអង្គការ។ មានរណ្តៅ១០ទៅ១៥រណ្តៅ ក្នុងមួយរណ្តៅមានទំហំទទឹង២ម៉ែត្រ និងបណ្តោយ៣ម៉ែត្រ ហើយមានសាកសពចាប់ពី៥នាក់ឡើងទៅក្នុង១រណ្តៅ។
-ត្រពាំងល្ពាក់ ឬ ព្រៃខ្មោច (ទីតាំងសម្លាប់)៖ ត្រពាំល្ពាក់ ស្ថិតនៅក្នុងព្រៃជ្រៅនៃទឹកដីឃុំពេជ្រចង្វារ ស្រុកបរិបូរ គឺជាទីតាំងសម្លាប់កុមារតូចៗដែលបានស្លាប់ដោយសារជំងឺ អត់អាហារ អស់កម្លាំង និងសម្លាប់។ អ្នកនាំផ្លូវឈ្មោះ ស វង់ បានចង្អុលបង្ហាញពីត្រពាំងមួយដែលជាទីតាំងសម្រាប់សម្គាល់ថាជាកន្លែងសម្លាប់កុមារតូចៗ។ ប៉ុន្តែការសម្លាប់កុមារតូចៗមិនស្ថិតនៅក្នុងត្រពាំងនេះទេ គឺនៅជាយៗត្រពាំងនេះទៅវិញ និងគ្មានរណ្តៅសម្រាប់កប់ទេ។ សាកសពត្រូវស្ថិតនៅកណ្តាលវាលទាំងយប់ទាំងថ្ងៃទាល់តែរឡះរលួយ ឬត្រូវសត្វស៊ីអស់។ កែវ យិន អាយុ៤០ឆ្នាំជាស្មៀនឃុំពេជ្រចង្វារបានរៀបរាប់ពីមូលហេតុនៃការស្លាប់នេះ។ កុមារតូចៗដែលមានអាយុក្រោម៨ឆ្នាំទាំងអស់ ទោះជាកុមារនោះជាកូនរបស់ប្រជាជនមូលដ្ឋាន ឬប្រជាជន១៧មេសាក៏ដោយ គឺត្រូវប្រមូលមកកាន់ការដ្ឋានមួយដែលមានអ្នកគ្រូក្មេងៗជាអ្នកបង្ហាត់បង្រៀន និងមើលការខុសត្រូវ។ អក្សរមិនត្រូវបានបង្រៀនទៅកាន់ក្មេងៗសូម្បី១តួរ ប៉ុន្តែបែរជាជំនួសដោយការលត់ដំខ្លួនឲ្យធ្វើពលកម្មទៅវិញ។ ភាគច្រើននៃកុមារទាំងនោះមានអាយុត្រឹមតែ៥-៦ឆ្នាំ ប៉ុណ្ណោះ។ ការងាររបស់ពួកគេគឺលើកទំនប់ដ៏ធំមួយឈ្មោះថា «ទំនប់អូរអំពិល» ហើយក៏បានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ។ ទំនប់ដ៏វែងឆ្ងាយមួយនេះបានក្លាយទៅជាទំនប់យ៉ាងសំខាន់ និងចាំបាច់បំផុតសម្រាប់ផ្ទុកទឹក និងបង្ហូរទឹកដែលហូរធ្លាក់ពីលើភ្នំមិនឲ្យធ្លាក់ទៅចូលទន្លេឡើយ ប៉ុន្តែវាត្រូវបានបង្ហូរចូលក្នុងអាងស្តុកទឹកធំៗរបស់ប្រជាជនក្នុងការបង្កបង្កើនផល ធ្វើចម្ការ និងធ្វើស្រែប្រាំង។ ផែនការនេះត្រូវបានផ្តួចផ្តើមដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៦ ហើយខ្មែរក្រហមបានទម្លាក់ការងារនេះទៅឲ្យកុមារអាយុ៥-៦ឆ្នាំជាអ្នកអុនវត្តក្នុនាមជាអ្នកគំរូដល់យុវជន យុវនារីទាំងឡាយ។ ការដ្ឋានសម្រាប់កុមារស្នាក់នៅ គឺដាច់ដោយឡែកតែឯង និងមិនអនុញ្ញាតឲ្យម្តាយឪពុកសួរសុខទុកឡើយ។ ការបំបែកនេះបានធ្វើឲ្យក្មេងៗភាគច្រើនជាកូនប្រជាជនជម្លៀសមកពីភ្នំពេញមានការអណោចអធមជាពន់ពេក ព្រោះការរស់នៅប្រកបដោយភាពគ្មានសណ្តាប់ធ្នាប់ និងការហូបចុកមិនបានឆ្អែត។ ការងាររែកដី កាប់ដី លើកទំនប់ត្រូវបានអនុវត្តន៍ឡើងជារៀងរាល់ពេលព្រឹកព្រលឹមរហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបអនុញ្ញាតឲ្យសម្រាកហូបបាយរួម។ បន្ទាប់មកត្រូវធ្វើពលកម្មរហូតដល់ព្រលប់។ ទំនប់អូរអំពិលដែលមានកម្ពស់៥ម៉ែត្រ ទទឹងទំនប់៧ម៉ែត្រ និងបណ្តោយប្រហែល៣គីឡូម៉ែត្រ ត្រូវបានលើករួចរាល់ជាស្ថាពរនៅក្នុងរយៈពេលតែជាងមួយឆ្នាំក្រោយមក។ ជាមួយនឹងទំនប់ដ៏ធំអស្ចារ្យនេះបានលេចរូបរាងឡើង ជីវិតកុមារតូចៗរាប់ពាន់នាក់ត្រូវបានសម្លាប់ និងស្លាប់ដោយសារអត់អាហារ និងជំងឺហើម។
៣) ស្រុកទឹកផុស៖ ក្រាំងត្នោត (ទីតាំងសម្លាប់) ទាហានខ្មែរក្រហមជាច្រើននាក់ត្រូវបានសម្លាប់ការបញ្ឆោតថាឲ្យទៅទប់ទល់នឹងកងទពយួននៅព្រំប្រទល់ ដោយគ្រាន់តែបញ្ជូនមកស្តុកទុកនៅតាមព្រំប្រទល់ស្រុកទឹកផុសនិងខេត្តកំពង់ស្ពឺសិនដើម្បីរងចាំទទួលបញ្ជាពីអង្គការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា