Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119622
D119622
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ទីតាំងប្រល័យពូជសាសន៍ស្រុកសណ្តាន់ និងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ(២០០២)
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី១៩ ដល់ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០០២​​​​​
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam No.D119622
ទីកន្លែងរក្សាទុកឯកសារ :
កំពង់ធំ​
ផ្ទៀងផ្ទាត់ :
មជ្ឈមណ្ឌលឯកសារកម្ពុជា​
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា​
ភិនភាគឯកសារ :
ឯកសារសរសេរដោយកុំព្យូទ័រ (Tx), ឯកសារចំនួន១៩ទំព័រ
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
ក.​ ស្រុកសណ្តាន់
 ១. មន្ទីរសន្តិសុខព្រៃកន្លែង
 ២. ទីតាំងសម្លាប់​ព្រៃកន្លែង
ខ. ស្រុកប្រាសាទបល្ល័ង្ក
 ១. ទីតាំងសម្លាប់ត្រពាំងក្រសាល
 ២. ទីតាំងសម្លាប់ ភូមិឈើទាល
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
​ដោយៈ ផេង ពង្សរ៉ាស៊ី
កំណត់ចំណាំកន្លែង
កំណត់សម្គាល់ :
ស្រុកមិនទាន់បានចុះស្រាវជ្រាវ ១).​    អ្នកតាស្វាយ ២). ទីតាំងសម្លាប់ក្បែរ មាត់ទន្លេសាប
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ការចុះស្រាវជ្រាវនៅខេត្តកំពង់ធំ នាដើមឆ្នាំ២០០២ ជាលើកដំបូងនេះ ក្រុមស្រាវជ្រាវបានជួបបញ្ហាលំបាកច្រើនពីរឿងរថយន្ត និងផ្លូវធ្វើដំណើរ។​ ម្យ៉ាងទៀតទីតាំងដែលត្រូវចុះទៅស្រាវជ្រាវក្នុងឆ្នាំនេះសុទ្ធសឹង្គជាទីតាំងដែលក្រុមស្រាវជ្រាវទៅមិនទាន់ដល់ ដោយសារបញ្ហាផ្លូវលំបាកខ្លាំង, គ្មានផ្លូវ , អសន្តិសុខ (មីន និងចោរប្លន់) ។ល។ ចំពោះការប៉ាន់ស្មានពេលវេលាក៏ដូច្នេះដែរ ត្រូវតែមានពេលវេលាមួយសមរម្យសម្រាប់ការស្រាវជ្រាវទីតាំងឆ្ងាយៗ​ដែលពោរពេញទៅដោយភាពលំបាកលំបិនច្រើន ដូចក្នុងករណីស្រុកសណ្តាន់​ និងស្រុកប្រាសាទបល្ល័ង្គដែលយើងបានជួបប្រទះអញ្ចឹង។​ ទោះជាមានការលំបាកខ្លះៗក៏ដោយ ក៏ក្រុមស្រាវជ្រាវយើងនៅតែពុះពាររាល់ឧបសគ្គទាំងអស់ ដើម្បីភាពជោគជ័យក្នុងការស្រាវជ្រាវ។ 
លទ្ធផលនៃការស្រាវជ្រាវ ក្រុមស្រាវជ្រាវបានទទួលលទ្ធផលជាផ្លែផ្កាគួរឲ្យពេញចិត្ត។ តាំងពីឆ្នាំ ១៩៧០រហូតដល់ឆ្នាំ១៩៧៩​ ប្រជាជនដែលរស់នៅក្នុងស្រុកសណ្តាន់បានជួបប្រទះនូវសោកនាដកម្មយ៉ាងសម្បើមពីអ្នកកាន់អំណាចដែលអនុវត្តគោលនយោបាយផ្តាច់ការ។ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងត្រូវហាមឃាត់សម្រាប់ប្រជាពលរដ្ឋ។ ការយោសនាអូសទាញកម្លាំងបានលេចរូបរាងឡើងយ៉ាងព្រោងព្រាតនៅតាមភូមិឃុំនានា ក្នុងស្រុកតាមរយៈនៃការលើកឡើងតាមបែបស្តេចនិយម។ ប្រជាពលរដ្ឋមួយចំនួនត្រូវបានស្លាប់ ដោយសារតែរឿងមិនយល់តាមកាលៈទេសៈ និងរឹងទទឹងច្រើនហួសពេក។ ព្រៃកន្លែងបានក្លាយទៅជាមន្ទីរឃុំឃាំងសម្រាប់ប្រជាជនទាំងនោះ និងក្រោយមកក្លាយទៅជាមន្ទីរសន្តិសុខប្រចាំស្រុកសណ្តាន់ទាំងមូល។ តាំងពីឆ្នាំ១៩៧៥រហូតមកដល់ឆ្នាំ១៩៧៩ មន្ទីរនេះបានឃុំឃាំងជនរងគ្រោះគ្រប់ប្រភេទទាំងប្រជាជន១៧មេសា ប្រជាជនមូលដ្ឋាន អ្នកលួច អ្នកខុសសីលធម៌ កម្មាភិបាលដែលខុសឆ្គង។ល។ អ្នកទោសដែលជាប់នៅក្នុងមន្ទីរសន្តិសុខនេះមិនត្រូវបានរួចខ្លួនពីសេចក្តីស្លាប់ឡើយ។ ឯការសម្លាប់វិញ ស្ថិតនៅកន្លែងសួរចម្លើយ និងកន្លែងកប់ផ្ទាល់តែម្តងដែលមានចម្ងាយពីមន្ទីរសន្តិសុខប្រហែលជាង៣០០ម៉ែត្រប៉ែកខាងលិច។ រណ្តៅដែលបានគាស់រួចមានចំនួនជាង២០ និងមានអដ្ឋិធាតុយ៉ាងច្រើនសន្ធឹក។ តាមការប៉ាន់ស្មាន គឺមានចំនួនសាកសពរួមរាប់រយនាក់។ 
ចំណែកនៅឯស្រុកប្រាសាទបល្ល័ង្គ មានទីតាំងសម្លាប់ពីរកន្លែងស្ថិតនៅក្នុងឃុំទួលគ្រើលគឺ ត្រពាំងក្រសាំង និងភូមិឈើទាល។ ទីតាំងសម្លាប់ទាំងពីរកន្លែងនេះ ខ្មែរក្រហមបានសម្លាប់ភាគច្រើនបំផុតគឺប្រជាជន ១៧ មេសាដែលបានជម្លៀសចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តកំពង់ធំ។ សាកសពរាប់រយនាក់ដែលបានស្លាប់នៅទីតាំងទាំងពីរនេះមិនត្រូវបានគាស់យកអដ្ឋិធាតុទៅតម្កល់ទុកឡើយ។ ប៉ុន្តែបែរជាមានការគាស់រកមាសពេជ្រទៅវិញ។ ឆ្អឹងដែលបានបោះគរនៅលើដីមាត់រណ្តៅ បានត្រូវបំផ្លាញដោយសត្វគោក្របីស៊ីអស់។ រហូតមកដល់បច្ចុប្បន្ននៅមានស្លាកស្នាមខ្លះៗដូចជា មានជារូបរាងរណ្តៅដែលមានស្មៅ និងដើមឈើផ្សេងៗដុះគ្របពីលើ។ ម្យ៉ាងទៀតជាទីតាំងដែលស្ថិតនៅឆ្ងាយដាច់ស្រយ៉ាលពីប្រជាជនផង។ 
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា