| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119671
D119671
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
តើជាររណ្តៅសាកសពមន្ត្រីជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរមែនឬទេ? រណ្តៅសាកសពនៅឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល (ផេង ពង្សរាំស៊ី និង អ៊ូច សំអឿន មជ្ឈមណ្ឌឯកសារកម្ពុជា)។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសាខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
ខេត្តកណ្ដាល
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារសរសេដោយកុំព្យូទ័រ(tx)។ ឯកសារចំនួន២២ទំព័រ។
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
អ្នកសរុបរបាយការណ៍ដោយ៖ ផេង ពង្សរ៉ាសុី និង អ៊ូច សំអឿន
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
តើជាររណ្តៅសាកសពមន្ត្រីជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរមែនបួរទេ? រណ្តៅសាកសពនៅឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល អត្ថបទសារពត៌មានភ្នំពេញប៉ុស្តចេញផ្សាយថ្ងៃទី៩-២២ ខែវិច្ឆិកា ឆ្នាំ២០០១ ក្រោមចំណងជើង "Grave of 800 Khmer Republic officials cited" បានរៀបរាប់ថា មានទាហានសំខាន់ៗ នៃរបប សាធារណរដ្ឋខ្មែរចំនួន៨០០ នាក់បានស្លាប់នៅក្នុងរណ្តៅមួយ ដែលមានទីតាំងស្ថិតនៅ ខាងលិចព្រែកព្នៅ ស្រុក ពញាឮ ខេត្កណ្តាល បន្ទាប់ពីមានការកាន់កាប់ទាំងស្រុងនៃរបបកម្ពុជាប្រជាធិបតេយ្យកាលពីខែមេសា ឆ្នាំ ១៩៧៥ ។ ក្នុងអត្ថបទដដែល បានបញ្ជាក់ពីការទទួលបានពត៌មានមួយថា មានមន្ត្រីថ្នាក់កំពូលនៃរបបសាធា រណរដ្ឋខ្មែរមួយចំនួនដូចជាលោកឡុង បូរ៉េត លោកលន់ ណុន លោក ហង់ ធុនហាក់ និងលោកឈឹម ឈួន ក៏បានមកស្លាប់នៅក្នុងរណ្តៅតែមួយជាមួយទាហានឯទៀត នៃរបបសាធារណរដ្ឋខ្មែរដែរ ។
ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះរទៅធ្វើការស្រាវជ្រាវទៅលើទីតាំងសម្លាប់ទាំងនេះ ។ ពត៌មានដែលក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលបានគឺមានដូចខាងក្រោមៈ ស្រុកពញាឮមានចម្ងាយ៣០ គីឡូម៉ែត្រពីភ្នំពេញ និងចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកណ្តាល ។ ស្រុក ពញាឮជាតំបន់វាលរាប, មានភ្នំដោយកន្លែង និងមានទន្លេសាបហូរកាត់ ។ ព្រំប្រទល់ស្រុកពញាឮគឺ ខាងលិច ជាប់នឹងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកបាធាយ ខេត្តកំពង់ចាម ខាងជើងជាប់នឹងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងខាងត្បូងជាប់នឹងស្រុកឫស្សីកែវ រាជធានីភ្នំពេញ។ ប្រជាជនក្នុងស្រុកមាន ប្រកបមុខរបរជាអ្នកធ្វើស្រែ(ស្រែប្រាំងនិងវស្សា) ឡើងត្នោត សិប្បកម្ម ចម្លាក់ នេសាទ និងដាំដំណាំ ចំការ ។ សម័យខ្មែរក្រហម ស្រុកនេះជាស្រុក២៥ តំបន់៣២ ភូមិភាគបស្ចឹម ។ ក្នុងចំណោមឃុំទាំង១៤ មានឃុំមួយឈ្មោះឃុំសំរោង ជាពិសេសត្រង់ចំណុចផ្លូវគ្រួសក្រហមទី២ (ទឹសដៅចុះពីផ្សារព្រែកព្នៅប្រហែល ជាងមួយគីឡូម៉ែត្រ) ត្រូវបានក្លាយជាកន្លែងប្រយុទ្ធគ្នាយ៉ាងក្តៅកគុករវាងទាហានខ្មែរក្រហម និងទាហាននៃ របបសាធារណរដ្ឋខ្មែរកាលពីអំឡុងដើមខែមេសា ឆ្នាំ១៩៧៥ ។ បន្ទាប់ពីធ្លាក់ក្នុងការកាន់កាប់របស់ខ្មែរក្រហម ទីតាំងនេះ បានក្លាយទៅជាកន្លែងសម្លាប់មនុស្សមួយយ៉ាងសាហាវបំផុតនាចុងខែមេសាឆ្នាំ១៩៧៥។ ក្នុង បរិវេណដីមាត់បឹងប្រហែលជាង៣០០ ម៉ែត្រពីផ្លូវគ្រួសក្រហម មានទីតាំងសម្លាប់ចំនួនពីរកន្លែងដែលត្រូវបាន ស្គាល់យ៉ាងច្បាស់ពីប្រជាជនស្ទើរគ្រប់រូបដែលបច្ចុប្បន្នរស់នៅក្នុងភូមិសំរោងត្បូង ឃុំសំរោង ស្រុកពញាឮ ។ នៅមានកន្លែងកម្កល់អដ្ឋិធាតុមួយកន្លែងទៀតដែលស្ថិតនៅក្នុងទីធ្លាវត្តអង្គសេរីសួស្តី ឃុំសំរោង ស្រុកពញាឮ។ ប្រឡាយតាប៉ិ ត្រូវបានដឹកឡើងចាប់ពីចិញ្ចើមផ្លូវរហូតដល់មាត់បឹងនាជំខាន់សង្គមរាស្ត្រនិយមដើម្បី ស្តុបនិងបង្ហូរទឹកទៅស្រោចស្រប់សន្ទូង និងសំណាបរបស់ប្រជាជន។ ប្រឡាយនេះមានទំហំទទឹងប្រហែល២ ម៉ែត្រ បណ្តោយ ប្រហែល៣០០ ម៉ែត្រ និងជម្រៅ១,៥ ម៉ែត្រ។ បច្ចុប្បន្នប្រឡាយតាប៉ិនៅមានស្លាកស្នាម នៅឡើយ ប៉ុន្តែដោយសាររាជរដ្ឋាភិបាលបច្ចុប្បន្នតម្រូវឲ្យមានការស្តុបទឹក ដើម្បីធ្វើស្រែប្រាំង ប្រឡាយតាប៉ិ ត្រូវលិចទឹកគ្រប់រដូវ ។ លោកប្រធានភូមិសំរោងត្បូងបានមានប្រសាសន៍ថា “អាចមើលឃើញស្លាកស្នាម ប្រឡាយតាប៉ិនៅខែមិថុនា និងកក្កដារាល់ឆ្នាំ” ។ ស្ថិតក្នុងការក្ដោបក្ដាប់របស់ខ្មែរក្រហម ប្រឡាយតាប៉ិបានត្រូវ ជ្រើសរើសយកធ្វើជាកន្លែងសម្លាប់ និងដាក់សាកសពប្រជាជនដែលជម្លៀសចេញពីភ្នំពេញទាំងគ្រួសារៗបូក រួមទាំងទាហាននៃរបបសាធារណរដ្ឋខ្មែរដែលភាគច្រើនជាអ្នកដែលមានបណ្តាសក្តិធំៗ ។ គួរំលឹកដែរថាក្រោយ ថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ប្រជាជនទាំងអស់ ជាពិសេសប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញសុទ្ធតែត្រូវ បានជម្លៀសចេញទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុងភ្នំពេញតាមច្រកផ្លូវផ្សេងៗពីគ្នា ។ ចំណែកផ្លូវជាតិ លេខ៥ មានការកកស្ទះយ៉ាងសម្បើមនូវព្រឹត្តិការណ៍ជម្លៀសអ្នកភ្នំពេញទៅកាន់ខេត្តបាត់ដំបង ពោធិសាត់ និងទីជនបទនានាដែលមិនមែនជាទីប្រជុំជន។ ប្រជាជនខ្លះត្រូវបានដឹកតាមឡាន អ្នកខ្លះត្រូវបង្គំដោយកាណុង កាំភ្លើងឲ្យដើរថ្មើរជើង ។ ដោយមានភាពអំណត់អត់ធន អ្នកខ្លះបានធ្វើដំណើររហូតដល់គោលដៅ ចំណែក ខ្លះទៀតត្រូវបញ្ចប់ជីវិតតែក្នុងរយៈពេលខ្លីបំផុតបន្ទាប់ពីមានការសួរដេញដោលពីទ័ពខ្មែរក្រហម ។ លោកពូកាន់ កន អាយុ៥៦ឆ្នាំ បានមានប្រសាសន៍ថា មានការជជីកសួរចម្លើយរកអ្នកដែលមានមុខងារ ឬបណ្តាសក្តិដើម្បី ប្រគល់ការងារឲ្យធ្វើវិញ។ មានប្រជាជនខ្លះដោយពិបាកក្នុងការធ្វើដំណើរ ក៏ត្រូវឆ្លើយតាមត្រង់ ព្រោះត្រូវ បន្តរស់នៅទីក្រុងភ្នំពេញតទៅទៀត។ លោកអ៊ំម៉ិញ ដើម បានប្រាប់ថា គាត់បានស្លាប់ក្មួយម្នាក់នៅក្នុង ប្រឡាយតាប៉ិនេះ៖ ដោយសារតែក្មួយរូបនោះចាញ់បោកខ្មែរក្រហមឆ្លើយតាមត្រង់ថាខ្លួនពាក់សក្តិ២ក្នុងរបប សាធារណរដ្ឋខ្មែរ ។ លោកតាបានសង្កត់ធ្ងន់ថា ប្រជាជនទាំងអស់ត្រូវតែជម្លៀសទៅកាន់ទីជនបទដោយមិន អាចប្រកែកបាន ព្រោះជាបញ្ជារបស់អង្គការ ។ ប្រសិនបើមានការប្រកែក ឬមិនព្រមទៅ គឺប្រាកដជាត្រូវ ឡើងឡាន ហើយត្រូវសម្លាប់គ្មានសល់មួយនៅក្នុងប្រឡាយតាប៉ិនេះ ។ ចំណែកឯទាហានវិញ លោកតាប្រាប់ ថា គ្មានការសួរនាំអ្វីទាំងអស់ ឲ្យតែដឹងថាជាទាហាន គឺចាប់យកមកសម្លាប់ចោលនៅប្រឡាយតាបុិដូចគ្នា ។ លោកតាបាននិយាយពីមូលហេតុនៃការសម្លាប់ទាហានថា មកពីទាហានទាំងនោះជាបរិវារដាច់ថ្លៃរបស់ចក្រពត្តិ អាមេរិក ។ លោកពូស៊ិន ទូច បានរៀបរាប់ថា អ្នកជម្លៀសត្រូវបណ្តេញឲ្យចុះពីលើឡាន ហើយចងទាំងខ្សែៗ បណ្តើរមកសម្លាប់នៅក្នុងបរិវេណជ្រលងត្រើង ឬប្រឡាយតាប៉ិនេះ ។ ចំណែកទាហានដែលមានចាប់ពីសក្ត័២ សក្ត័៣ សក្ត័៤ សក្ត័៥ និងមេធំៗបូករួមទាំងគ្រួសារៗ ក៏ត្រូវយកមកសម្លាប់នៅប្រឡាយតាបុិនេះទាំងអស់ ។ មិនតែប៉ុណ្ណោះ ព្រមទាំងមានការតាមរកចាប់ខ្លួនទាហាននៃរបបសាធារណរដ្ឋខ្មែរដែលគេចខ្លួនទៀត ។ ស្ថិតក្នុង កាលៈទេសៈវឹកវរ ទាហានមួយចំនួនបានត្រូវដោះខោអាវទាហានចេញ ហើយរត់មកជ្រកកោនជាមួយប្រជាជន ស៊ីវិលធម្មការដើម្បីគេចពីការរតាមសម្លាប់ ។ ប៉ុន្តែក៏មានមួយចំនួនត្រូវខ្មែរក្រហមតាមចាប់មកសម្លាប់ដោយ មិនអាចតវ៉ាបានដែរ ។ លោកពូ អូន អន អាយុ៥៥ឆ្នាំ រស់នៅភូមិទួលសាគរ ឃុំសំរោង ស្រុកពញាឮ បាននិយាយពីការចាប់ខ្លួន ទាហានសក្តិ៥ម្នាក់ប្រាប់ថា ថ្ងៃមួយនៅពេលដែលគាត់រួមទាំងគ្រួសារកំពុងសម្រាកនៅ ក្នុងរួមរបស់គាត់ក្នុងពេលដែលគាត់កំពុងត្រូវបានឲ្យជម្លៀសទៅកាន់ខេត្តបាត់ដំបង ស្រាប់តែបានឃើញទាហាន ខ្មែរក្រហមមួយក្រុមដើរតម្រង់ឆ្ពោះទៅចាប់មនុស្សម្នាក់ដែលជាអតីតទាហានសក្តិ៥ នៃរបបសាធារណរដ្ឋខ្មែរ ។ ភ្លាមនោះលោកពូបានសួរទៅក្រុមខ្មែរក្រហមនោះថា “តើចាប់គាត់មានកំហុសអី” ក្រុមខ្មែរក្រហមនោះបាន និយាយប្រាប់ថា "អាម្នាក់នេះជាទាហានសក្តិ៥ របស់ អាលន់ ណុល ទុកវាមិនបានទេ” ។ លោកពូអូន អនបាន តាមមើលរហូតទាល់តែមានការបាញ់រះជាច្រើនគ្រាប់ទៅលើបុរសនោះ ហើយទំលាក់ចូលក្នុងប្រឡាយតាប៉ិ ។ ក្រោយពីហេតុការណ៍បានបញ្ចប់ប៉ុន្មានថ្ងៃ លោកពូអូន អនបានធ្វើដំណើរបន្តតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ខេត្តបាត់ដំបងតាមបញ្ជាដាច់ខាតមួយ ។ លោកពូ ជុំ សាមឿន ជាអនុប្រធានភូមិសំរោងត្បូង ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល បានប្រាប់ពីចំនួនសាកសពដែលបានស្លាប់នៅក្នុងប្រឡាយតាប៉ិថា មានចំនួនជាង មួយពាន់នាក់ ។ ការសម្លាប់មនុស្សនៅក្នុងប្រឡាយតាប៉ិនេះ ត្រូវបានបញ្ចប់នៅចុងឆ្នាំ១៩៧៥ បន្ទាប់ពីមាន ការជម្លៀសប្រជាជនអស់ពីទីក្រុងភ្នំពេញ និងលែងមានការសង្ស័យថានៅមានទាហាននៃរបបសាធារណរដ្ឋខ្មែរ តទៅទៀត ។ ចាប់ពីឆ្នាំ១៩៧៦ រហូតមកដល់ថ្ងៃរំដោះ៧មករា១៩៧៩ ការសម្លាប់មនុស្សនៅប្រឡាយតាប៉ិត្រូវបានបញ្ឈប់ និងប្រែក្លាយកន្លែងនោះទៅជាកន្លែងធ្វើស្រែប្រចាំសហករណ៍វិញ។ មនុស្សដែលបានស្លាប់នៅ ក្នុងប្រឡាយតាប៉ិទាំងអស់ សុទ្ធតែត្រូវបានសម្លាប់ដោយការបាញ់រះភ្លាមៗ បន្ទាប់ពីចាប់បាន។ គ្មានមន្ទីរ ឃុំឃាំង ឬមន្ទីរអប់រំកែប្រែឡើយសម្រាប់អ្នកទាំងនោះ ។ មានទាហាននៃរបបសាធារណរដ្ឋខ្មែរជាច្រើននាក់ ត្រូវមកបញ្ចប់ជីវិតរបស់ខ្លួននៅក្នុងប្រឡាយតាប៉ិ រួមជាមួយប្រជាជនមួយចំនួនដែលមិនព្រមគោរពតាមបញ្ជា ដាច់ខាតរបស់ខ្មែរក្រហម ។ លោកពូកាន់ កន និងលោកតាអិញ មានប្រសាសន៍ថា ចំនួនអ្នកស្លាប់ នៅប្រឡាយតាប៉ិនេះ គឺមានទាហានស្លាប់ច្រើនជាងប្រជាជនធម្មតា។ លោកពូកាន់ កន បាននិយាយពីមូល ហេតុថា ទីមួយស្លាប់ដោយសារការបាញ់គ្នា ហើយក្រោយមកត្រូវសែងមកបោះចោលនៅក្នុងប្រឡាយនេះ និងទីពីរស្លាប់ដោយសារការចម្រាញ់តាមរយៈការសួរចម្លើយ និងការតាមចាប់ខ្លួន។ ចំណែកប្រជាជនធម្មតា វិញមានមួយភាពតូចដែលបានស្លាប់ដោយសារសង្រ្គាម និងមួយភាពតូចទៀតដោយសារការរឹងទទឹងមិនស្តាប់ បទបញ្ជាខ្មែរក្រហម ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”