| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119672
D119672
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
ទីតាំងសម្លាប់និងសន្តិសុខនៅក្នុងស្រុកកោះធំ និងស្រុកស្វាឯម ខេត្តកណ្ដាល។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
Document Date :
កាលបរិច្ឆេទឯកសារ :
|
22/08/2001
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០១
|
|
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
|
17/03/2025
DC-Cam ១៧ សីហា ឆ្នាំ២០០០
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
កណ្ដាល
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា\D119672
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយកំុព្យូទ័រ(tx)។ ឯកសារចំនួន១៩ទំព័រ។
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
អ្នកសរុបរបាយការណ៍៖ សុខ វណ្ណាក
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
(១) ស្រុកកោះធំ ស្រុកកោះធំជាស្រុកមួយដែលស្ថិតនៅខាងខេត្តកណ្តាល និងស្ថិតនៅភូមិភាគនិរតីនៃប្រទេស ។ កាលពី ឆ្នាំ១៩៩៥ ក្រុមស្រាវជ្រាវមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅធ្វើកាស្រាវជ្រាវម្តងរួចទៅហើយ ប៉ុន្តែរនៅមានទីតាំងមួយចំនួនទៀតដែលពុំទាន់បានចុះទៅដល់ ដោយមូលហេតុផ្លូវលំបាក ។ ដូច្នេះក្រុមស្រាវជ្រាវបន្ត ស្រាវជ្រាវនៅទីតាំងទាំងឡាយដែលពុំបានចុះម្តងទៀតនៅក្នុងស្រុកកោះធំនេះ ។ ក្រុមស្រាវជ្រាវនៃមជ្ឈ មណ្ឌលឯកសារកម្ពុជាពុំបានចូលជួបលោកអភិបាលស្រុកក៏ដូចជាវប្បធម៌ពត៌មានស្រុកឡើយ នៅខែទឹកធំឡើង ធ្វើឲ្យទឹកហូរបុកដីខ្លាំង បណ្តាឲ្យផ្លូវដែលនៅចម្ងាយពី សាលាស្រុកប្រហែលជាមួយគីឡូម៉ែត្រត្រូវដាច់ ហើយ ក្រុមអ្នកជំនាញខាងស្ពានកំពង់តែដំណើរការធ្វើស្ពាន ដូច្នេះក្រុមរបស់យើងពុំបាន ចូលទំនាក់ទំនងខាងសាលា ស្រុកឡើយ ។ ម្យ៉ាងពេលវេលាមួយថ្ងៃ ពុំអាចនៅរង់ចាំយូរតទៅទៀតហើយក៏បានសំរេចចិត្តចុះទៅជួបលោក ប្រធានឃុំតែម្តង។ ព្រែកក្បាលខ្មោចគឺជាទីតាំងសម្លាប់ដ៏ធំមួយ ដែលប្រជាជនទូទាំងឃុំកោះធំ”ក” ទាំងមូល បានដឹងយ៉ាង ច្បាស់អំពីទីតាំងនេះ ។ ទីតាំងព្រែកក្បាលខ្មោចស្ថិតនៅក្នុងភូមិកណ្តាលកោះធំ ឃុំកោះធំ”ក” ដែលមានចម្ងាយ ពីសាលាឃុំកោះធំមួយគីឡូម៉ែត្រ ទិសខាងត្បូងឆៀងខាងកើត។ ដោយសារខែសីហានេះជារដូវវស្សា ធ្វើឲ្យមានការលំបាកនៅក្នុងការធ្វើដំណើរទៅរកទីតាំង ដូច្នេះរក្រុមរបស់យើងបានចែចែកជាពីរក្រុម មួយក្រុម បានធ្វើដំណើរតាមទូកឆ្ពោះទៅរកទីតាំង ដោយមានលោកប្រធានឃុំជាអ្នកនាំផ្លូវ មួយក្រុមនៅសម្ភាសន៍ជា មួយសាក្សីចំនួន២នាក់គឺលោកអ៊ំ សាំង ទិត្យ និង លោកអ៊ំ នៅ គួន នៅដូរប្រធានឃុំ ។ លោកអ៊ំ សាំង ទិត្យ អាយុ៦២ឆ្នាំ ជាប្រជាជនចាស់ដែលបានរស់នៅក្នុងភូមិកណ្តាលកោះធំ ឃុំកោះធំ”ក” ស្រុកកោះធំនេះ គ្រប់ជំនាន់ទាំងអស់ ដូច្នេះលោកអ៊ំបានដឹងពត៌មាននេះច្បាស់ ហើយលោកអ៊ំក៏បានផ្តល់នៅបទសម្ភាសន៍ដល់ ក្រុមស្រាវជ្រាវរបស់យើងដែរ ។ លោកអ៊ំបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ១៩៧៥ គាត់មានតួនាទីជាប្រធានកងនេសាទ នៅភូមិកណ្ដាលកោះធំតែម្ដង ដោយសារនៅក្នុងភូមិកណ្ដាលកោះធំមានការរីកចម្រើនខាងផ្នែកនេសាទ គាត់គ៏បានត្រូវតែងតាំងធ្វើប្រធានកងនេសាទឃុំ រហូតដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ នៅកន្លែងទីតាំងនោះគ្មានភូមិប្រជាជនរស់នៅឡើយ ហើយជាកន្លែងមួយដែរមានដីទួលខ្ពស់ជាងគេ ព្រែកនេះដែរប្រជាជនតែងតែយកទឹកធ្វើស្រូវប្រាំងជារៀងរាល់ឆ្នាំ។ ព្រែកក្បាលខ្មោចនេះគ្មានមន្ទីសន្តិសុខទេ គឺជាទីតាំងសម្លាប់ប្រជាជនរងគ្រោះតែម្ដង ជនរងគ្រោះភាគច្រើនយកមកពីមន្ទីសន្តិសុខពោធិ៍ទន្លេ។ ពោធ៍ទន្លេគឺជាមន្ទីសន្តិសុខដ៏ធំមួយនៅក្នុងស្រុកកោះធំ ប៉ុន្តែទីតាំងនេះពួកយើងបានទៅតាំងពីឆ្នាំ១៩៩៥ មកម្លេះ។ ពោធិ៍ទន្លេមានចម្ងាយប្រហែល ២គីឡូម៉ែត្រពីទីតាំងព្រែកក្បាលខ្មោច គឺស្ថិតនៅទិសខាងជើងឆៀងខាងកើត។ (២) ស្រុកល្វាឯម ជាស្រុកដែរស្ថិតនៅតាមដងទន្លេមេគង្គ ទិសខាងកើតទីក្រុងភ្នំពេញស្ថិតនៅក្នុងភូមិភាគបូព៌ា ទីតាំងទួលលាបដែលស្ថិតនៅក្នុងភូមិផ្លូវត្រី ឃុំថ្មគរ គឺជាទីតាំងដែលសម្លាប់ប្រជាជនច្រើននៅក្នុងរបបខ្មែរក្រហម នៅក្នុងស្រុកល្វាឯម។ លោក វ៉ាន់ អាន អាយុ៥៨ឆ្នាំ រស់នៅភូមិថ្មគរ ឃុំផ្លូវត្រី ស្រុកល្វាឯម ខេត្តកណ្ដាល។ លោកពូជាប្រជាជនចាស់ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមបង្ខំឲ្យធ្វើការងារទាំងឈឺ ធ្វើការឲ្យគេដើម្បីប្ដូរយកអាហារមួយចានដើម្បីចិញ្ចឹមជីវិត។ នៅពេលបានបាយត្រូវប្រជុំជីវភាពរយៈពេលកន្លះម៉ោង ទើបហូបបាយ ទាំងព្រឹកទាំងល្ងាច ដោយមានការបើកអង្ករប្រជុំប្រធានក្រុមយុវវ័យកណ្ដាល មានពេលខ្លះប្រជុំតាមសហករណ៍ ដោយមានគណៈស្រុកឈ្មោះ ថុល ជាអ្នកបើកអង្ករ។ ប្រជុំរួចប្រជានក្រុមតែងតែរំលឹកស្មារតីដល់បងប្អូនប្រជាកសិករឲ្យខិតខំធ្វើការងារតាមផ្នែកនីមួយៗ។ ទ្រឹស្ដីមួយដែរប្រធានក្រុមតែងតែនិយាយលើកឡើងមកនិយាយនោះគឺ មហារលោតផ្លោះមហារអស្ចារ្យ។ ពូមិនបានឃើញខ្មែរក្រហមសម្លាប់ប្រជាជនឡើយ ប៉ន្តែគាត់ហានអះអាងថានៅសម័យខ្មែរក្រហមពិតជាមានការកាប់សម្លាប់ប្រជាជននៅក្នុងភូមិផ្លូវត្រី ឃុំថ្មគរ គ៏ដូចជាប្រជាជននៅទូទាំងឃុំក្នុងស្រុកល្វាឯមពិតប្រាកដមែន ពីព្រោះនៅក្រោយឆ្នាំរំដោះប្រទេសជាតិថ្ងៃ៧មករា ឆ្នាំ១៩៧៩ លោកពូបានចូលទៅទីតាំងទួលលាបបានឃើញរណ្ដៅសាកសពចំនួន ១៣ រណ្ដៅ និងឡសម្រាប់ដាក់សាកសពមនុស្សចំនួនមួយទៀត។ ក្នុងរណ្ដៅនីមួយៗមានទំហំបីម៉ែត្របួនជ្រុង គាត់បានប៉ាន់ស្មានថាក្នុងមួយរណ្ដៅសាកសពមានចំនួន២០នាក់ឡើងទៅ ហើយនៅក្នុងឡមានចំនួនប្រហែលជាង៥០នាក់។ ដូច្នោះការសន្និដ្ខានបានថាចំនួនប្រជាជនដែរបានស្លាប់សរុបនៅក្នុងទីតាំងទួលលៀបនេះគឺ ពី ៣០០ នាក់ ទៅ៣៦០ នាក់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”