Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119581
D119581
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
​
លិខតិ របស់នាយកមជ្ឃមណ្ឌលឯកសារកម្ពុជា ផ្ញើជូន អភិបាលខេត្តកំពង់ស្ពឺ ស្នើសុំឲ្យក្រុម​​ការងារបន្តចុះស្រាវជ្រាវរណ្តៅសាកសព។
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
Cambodia
កម្ពុជា
Document Date :
កាលបរិច្ឆេទឯកសារ :
16/ April /1997
ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៧
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam/17/03/2025
មជ្ឈមណ្ឌលឯកសារកម្ពុជា/ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
DC-Cam
មជ្ឈមណ្ឌលឯកសារកម្ពុជា
ផ្ទៀងផ្ទាត់ :
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារវាយដោយកុំព្យូទ័រ(tx), ឯកសារចំនួន១ទំព័រ។
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
អភិវាលខេត្តកំពង់ស្ពឺ និងលោកឆាំងយុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា។
បុគ្គលគោល :
ឆាំង យុ
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ខ្ញុំបាទមានកិត្តយស និង មានសេចក្តីរីករាយ ជំរាបជូនឯកឧត្តមឲ្យបានជ្រាបថា កម្មវិធីស្រាវជ្រាវអំពីការប្រល័យពូជសាសន៍នៅកម្ពុជា បានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយនឹងក្រសួងការបរទេស ប្រកបដោយផ្លែផ្កាគួរជាទីគាប់ចិត្ត។ មួយផ្នែកនៃជោគជ័យនេះ គឺ បានមកពីការជួយឧបត្ថម្ភរបស់ឯកឧត្តម ព្រមទាំងសហការី នៃខេត្តកំពង់ស្ពឺ។ ឯកសារ រូបថត និងទីតាំងរណ្តៅសាកសពទាំងប៉ុន្មាន ដែលយើងខ្ញុំបានរកឃើញ ហើយបានបញ្ជូនទៅក្នុងទិន្ន័យប្រព័ន្ធកុំព្យូទ័រនោះត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈតាមប្រព័ន្ធកុំព្យូទ័រអន្តរជាតិ កាលពីខែមករានេះ កន្លងរួចហើយ។​ ទន្ទឹមនឹងគ្នានេះដែរ កម្មវិធីស្រាវជ្រាវអំពីការប្រល័យពូជសាសន៍ នៅសកលវិទ្យា​ល័យ យ៉េល និងមជ្ឈមណ្ឌលឯកសារនៅទីក្រុងភ្នំពេញ នៅតែបន្តសកម្មភាពរបស់ខ្លួនបន្តទៅទៀត។ មជ្ឈមណ្ឌលឯកសារ គឺជាវិទ្យាស្ថានអចិន្ត្រៃយ៍មួយដែលបានបង្កើតឡើងដោយកម្មវិធីស្រាវជ្រាវអំពីការប្រល័យពូជសាសន៍នៅកម្ពុជា ដែលប្រហែលជាឯកឧត្តមបានជ្រាបរួចមកហើយថា​ មជ្ឈមណ្ឌលនេះ គឺ ជាកន្លែងស្រាវជ្រាវ និង សិក្សាអំពីរបប ប៉ុល ពត សំរាប់ជាសេចក្តីត្រូវការរបស់សាធារណៈជនគ្រប់រូប។ គោលបំណងនៃលិខិតនេះ គឺ ខ្ញុំបាទ សូមជំរាបជូនឯកឧត្តមថា ក្រុមស្រាវជ្រាវរណ្តៅសាកសពរបស់ខ្ញុំបាទ នឹងចុះមកកាន់ខេត្តរបស់ឯកឧត្តម ជាថ្មីម្តងទៀត នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៩៧ ខាងមុខនេះ។ ខ្ញុំបាទ សង្ឃឹមទាំងស្រុងពីការជួយឧបត្ថម្ភរបស់ឯកឧត្តម ជាពិសេសលើបញ្ហាសន្តិសុខ។ ជាថ្មីម្តងទៀត ជួសមុខឲ្យកម្មវិធីស្រាវជ្រាវអំពីការប្រល័យពូជសាសន៍នៅកម្ពុជា និង មជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំបាទ សូមសំដែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការជួយជ្រោមជ្រែង និងសហប្រតិបត្តិការណ៍របស់ឯកឧត្តម នៅក្នុងកម្មវិធីនេះ ដែលជាប្រវត្តិសាស្ត្រ និង មានសារៈសំខាន់ដ៏ធំធេង ចំពោះប្រជាជនកម្ពុជា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា