| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119585
D119585
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្តីអំពីសកម្មភាពលទ្ធផលការងារស្រាវជ្រាវទីតាំងប្រល័យពូជសាសន៍នៅខេត្តកំពង់ស្ពឺ
|
|
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
|
Khmer
ភាសាខ្មែរ
|
|
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
|
Cambodia
កម្ពុជា
|
|
Document Date :
កាលបរិច្ឆេទឯកសារ :
|
08/06
ថ្ងៃទី០៨ ខែមិថុនា
|
|
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
|
Kampong Speu
ខេត្តកំពង់ស្ពឺ
|
|
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam/20/03/2025
មជ្ឈមណ្ឌលឯកសារកម្ពុជា/ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥
|
|
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
|
DC-Cam
មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
Collation :
ផ្ទៀងផ្ទាត់ :
|
DC-Cam/Documentation Center of Cambodia
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
Publication Area / Publisher / Date :
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
Cambodia
កម្ពុជា
|
|
Physical Description :
ភិនភាគឯកសារ :
|
Computer typinh (tx), 16 pages
ឯកសារវាយកំុព្យូទ័រ(tx), ឯកសារចំនួន១៦ទំព័រ។
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
១)ស្រុកភ្នំស្រួច
២)ស្រុកឧដុង្គ ៣)ស្រុកថ្ពង ៤)ស្រុកសំរោងទង |
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
១) ស្រុកភ្នំស្រួច
លក្ខណៈភូមិសាស្រ្ត ទីតាំងស្រុកឋិតនៅជាប់ផ្លូវជាតិលេខ៤ ចំងាយពីសាលាខេត្ត២០គីឡូម៉ែត្រ ខាងឆ្វេងដៃ ស្រុកនេះជាតំបន់ខ្ពង់រាប សំបូរទៅដោយព្រៃ និងភ្នំធំៗ ដែលជាប់ៗគ្នា។ មានឃុំចំនួន១២ ចំណុះ៩ភូមិ។ ចំនួនឃុំដែលមានទីតាំងប្រល័យពូជសាសន៍ដែលលោកចៅហ្វាយស្រុកបានរាយការណ៍៖ ទី១)ឃុំអូរៈ ទួលដា ក្រាំងសំរ៉ែ និង PA1-PA2-PA3 (ជាទីតាំងពួកទាហាន លន់ ណុល សម័យសាធារណៈរដ្ឋ)។ ទី២) ឃុំដំបូករូងខ្ពស់ៈ ដុកអិល តុងឡុង។ ទី៣) ឃុំព្រៃក្មេង។ ទី៤) ឃុំទាំងស្យា៖ ភ្នំក្រលាក់ កប់ឆ្កែ និងភ្នំឃ្លោស។ អំពីទីតាំងប្រល័យពូជសាសន៍ លោកខៀវ មឿន មន្ត្រីអប់រំវប្បធម៌ឃុំអូរ និងបានរួមដំណើរជាមួយនិងប៉ូលិសស្រុក២នាក់ ចុះទៅផ្លូវត្បូងថ្នល់ចំងាយ ១០០ម៉ែត្រ បានដល់ផ្ទះ ខៀវ មឿន គាត់បានប្រាប់ពីទីតាំងឃុំអូរទាំងអស់ដែលគាត់បានដឹង។ ទីតាំងប្រល័យពូជសាសន៍ វត្តពុទ្រ្ទា ដោយលោកពូ សាន់ ងៀវ ជាអនុប្រធានភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គាត់បានប្រាប់ថានៅខាងកើតវត្តចំងាយពី ១០០០ម៉ែត្រទៅ១២០០ម៉ែត្រមានទីតាំងសម្លាប់២កន្លែង គឺ PA1- និង PA2- និងខាងត្បូងវត្តឆៀងខាងលិចមាន១កន្លែងទៀតគឺ PA3-។ ពាក្យ PA1-PA2- និងPA3- នេះជាទីតាំងពួកទាហានលន់ ណុល ជាប៉ុស្តិ៍ជួរមុខបន្ទាយ ពួកគេទប់ទំនប់ខ្ពស់រាងជាត្រីកោណ មុំស្រួច ប្រយោជន៍សាក់កាំភ្លើងធំ តូច និងលេណដ្ឋានស្នាក់នៅពួកទាហានឆ្នាំ១៩៧០-៧៥។ ទំហំទីតាំងនីមួយៗពី៥០ ទៅ៦០ម៉ែត្រ បួនជ្រុង។ ប្រភេទប្រជាជនដែលត្រូវបានយកមកសម្លាប់នៅបីទីតាំងនេះ ៨សាក្សីបានប្រាប់ថា ជនរងគ្រោះទាំងនេះជាទាហាន លន់ ណុល ចង់បណ្តើរពីបន្ទាយដោះកញ្ជរនៅឆ្នាំ១៩៧០-៧៥។ ពួកឃាតករបណ្តើររាល់ថ្ងៃ ម៉ោង៩ព្រឹក សម្លាប់ម៉ោង១០ទៅ១០:៣០នាទី ដោយបាញ់រះនិងកាំភ្លើង សាក្សី សាន់ ងៀវ គាត់បានមើលឃើញពីលើដើមត្នោត គាត់កំពុងដាក់ទឹកត្នោត ឮសូរសម្រែកស្រែកជួយផងៗ អូយៗ។ ទីតាំងនេះវាសម្លាប់ចោលតែម្តងគ្មានជីករណ្តៅទេ នេះតែម្តង ព្រោះទំនប់ខ្ពស់ជិត២ម៉ែត្រ វាយដាក់ក្នុងនោះតែម្តង។ សាកសពជនរងគ្រោះចង១ខ្សែៗពី១០ទៅ១២នាក់ ក្នុង១រណ្តៅវាយចូល៣ខ្សែ អាចមួយកន្លែងប៉ាន់ស្មានថា ១២០នាក់ ទៅ១៥០នាក់។ សរុប៣កន្លែងនេះមាន ១៦០នាក់។ ទីតាំងសម្លាប់ជើងភ្នំឃ្លោះ ខាងលិចភ្នំ មានចម្ងាយ១០០ម៉ែត្រ ឆៀងខាងត្បូងវត្តគីរីបឹងជុំ ស្ថិតនៅភូមិត្រាំងតាកន។ ទីតាំងនេះវាយសម្លាប់ដាក់ញាត់ចូលឡដុតធ្យូងដូចគ្នា ប៉ុន្តែសម្លាប់ប្រហែល១០ទៅ១២នាក់ទេ។ ២) ស្រុកឧដុង្គ ដែលមានទីតាំងប្រល័យពូជសាសន៍(កាប់សម្លាប់) នៅភូមិប៉ឹងវ៉ា នៅឃុំត្រាចទង, ឫស្សីចាស់ ១គុម្ព នៅត្រាចទង , ព្រៃប្រម៉ាត់ដី នៅឃុំត្រាចទង, ព្រៃក្តាមពង ឋិតនៅឃុំច័ន្ទសែន។ ប្រភេទជនរងគ្រោះ មានទាហាន ប្រពន្ធ កូន និងប្រជាជនបែកពីទីក្រុងបញ្ជូនមកទាំងខ្សែៗតាមផ្លូវជាតិ៤១នោះយកមកសម្លាប់ទម្លាក់រណ្តៅ B52នេះពេញៗតែម្តង។ ជនរកគ្រោះពួកវាប្រមូលយកមកពីភ្នំពេញ កប់ស្រូវ អន្លង់ក្រង៉ាន ភ្នំប្រសិទ្ធ និយាយរួមពីទិសខាងអ្នកជម្លៀសចេញពីទីក្រុងនានា ហើយសម្លាប់ចម្រុះ ក្មេងចាស់ ប្រុសស្រី និងរួមជាមួយទាហានខ្មែរក្រហមដែលបាក់ទ័ពចាញ់ទ័ពរណសិរ្ស ហេង សំរិន រត់មកផ្ទះនោះ ពួកវាឃាត់ចាប់សម្លាប់ដូចប្រជាជន មន្ត្រីរដ្ឋការដែរ។ ការប៉ាន់ស្មានក្នុងរណ្តៅនីមួយៗអាចមាន ១៥០នាក់ទៅ២០០នាក់ ដូច្នេះរណ្តៅធំទាំងអស់បី មានពី៤៥០នាក់ ទៅ៦០០នាក់។ ទំហំរណ្តៅមាត់លើ១០ម៉ែត្រ ទៅ១២ម៉ែត្រ ជម្រៅ៣ម៉ែត្រទៅ៤ម៉ែត្រ។ ពួកឃាតករសម្លាប់នៅឆ្នាំ១៩៧៤-៧៥ ឧបករណ៍សម្លាប់គឺគល់ឫស្សី ត្បូងចប។ ៣) ស្រុកថ្ពង ដោយស្រុកថ្ពងជាតំបន់ព្រៃភ្នំ ជ្រោះ អូរ ស្ទឹង បឹង តំបន់ខ្ពង់រាប សំបូរព្រៃឈើ ឋិតនៅប៉ែកខាងជើង ខេត្តកំពង់ស្ពឺ ហើយស្រុកនេះជាប់ទឹកផុស ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នៅសម័យប៉ុល ពត ឋិតក្នុងតំបន់៣២ ភូមិភាគបស្ចឹម ដែលមាន៧ឃុំ និងចំណុះភូមិ៧១។ ទីតាំងប្រល័យពូជសាសន៍ទូទាំងស្រុករួមមាន៖ ស្រែតាមឿន ចម្ងាយពីវត្តកន្សែងសំ ៧០០០ម៉ែត្រ, កំពង់ទឹកថ្នល់បំបែក ឃុំអមលាំង, ព្រៃក្បាលខ្មោច ភូមិត្រាញ់វែង ឃុំ ៨មុំ, ភូមិតាកោង, សន្តិសុខគុក ទីឃុំឃាំងសួរចម្លើយ នៅឃុំវាលពង់ ស្រុកថ្ពងដែរ។ ប្រភេទប្រជាជនសម្លាប់នៅទីនោះភាគច្រើនយកមកពីព្រលានយន្តហោះ និងកម្មកររោងចក្រទីក្រុងភ្នំពេញ។ រកឃើញរណ្តៅធំៗចំនួនពីរ វាយរួចឈូសត្រាក់ទ័រកប់វិញ ក្នុងមួយរណ្តៅយើងប៉ាន់ស្មានជាមួយសាក្សី សួន សែម ប្រហែលជា៧២០នាក់ ទៅ៩៦០នាក់។ សរុប ១,៦៨០នាក់។ ៤) ស្រុកសំរោងទង ឋិតនៅតាមដងផ្លូវជាតិលេខ៤ ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”