| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119717
D119717
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ ស្ដីពីសកម្មភាព និងលទ្ធផលការងារ ចុះទៅស្រាវជ្រាវឯកសារផែនទីរណ្ដៅសពនិងរងគ្រោះដោយរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នៅខេត្តបាត់ដំបង
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសារខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៨
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam ០៤ ធ្នូ ១៩៩៨
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
ខេត្តបាត់ដំបង
|
|
ផ្ទៀងផ្ទាត់ :
|
Dc-cam\ មជ្ឍមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារសរសេរកុំព្យូទ័រ (tx) ចំនួន២១ទំព័រ
|
|
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
|
អ្នកសរុបរបាយការណ៍៖ សុិន ឃិន
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ មជ្ឃមណ្ឌលស្រាវជ្រាវឯកសារកម្ពុជា បានចាត់តាំងសហការី ៤នាក់រួមមានៈ
១ លោក សុិន ឃិន ២ លោក អ៊ូច សំអឿន ៣ លោក រស់ សមពៅ ៤ លោក សួ ប៊ុន ស៊ូ ដើម្បីចុះទៅសិក្សាស្រាវជ្រាវអំពើឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនៅខេត្តបាត់ដំបង។ មធ្យោបាយធ្វើដំណើរដោយយន្តហោះ ទៅនិងមកភ្នំពេញវិញ។ ផ្អែកតាមលិខិតអនុញ្ញាតលោក ណាំ ទុំ អភិបាលរងទី២ ខេត្តបាត់ដំបងមានស្រាប់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៨ ដូច្នេះក្រុមស្រាវជ្រាវយើងក៏បានចុះទៅកាន់ស្រុកសង្កែតែម្ដង។ ១ ស្រុកសង្កែ ៖ យើងបានធ្វើដំណើរចេញពីខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅស្រុកសង្កែ តាមផ្លូវជាតិលេខ៥នេះទៅដល់ទីតាំងសាលាស្រុកម៉ោង៩ៈ០០ព្រឹក។ នៅសាលាស្រុក យើងបានជួបមន្ត្រីស្រុករួមមាន៖ ១ លោក ទេស រឿន ប្រធានរដ្ឋបាលស្រុក ២ លោក ជាង សុិន អនុប្រធានរដ្ឋបាលស្រុក ៣ លោក ឡុច ប៉ូ ប្រធានការរិយាល័យពត៌មាន ៤ លោក សុខ យ៉ន ប្រធានការរិយាល័យវប្បធម៌ស្រុក។ ទីតាំងសាកាស្រុកសង្កែ ឋិតនៅតាមដងផ្លូវជាតិលេខ៥ នៅខាងត្បួងថ្នល់ ស្ដាំដៃ ពីសាលាខេត្ត បាត់ដំបង៧គីឡូម៉ែត្រ ខាងកើតសាលាខេត្ត។ ប្រភពពត៌មានទាក់ទងអំពើប្រល័យពូជសាសន៍នៅស្រុកសង្កែ ពត៌មានបានច្រើនមន្ត្រីស្រុកទាំង៤នាក់ បានឲ្យយើងដឹងជាប្រយោលដូចតទៅនេះ។ ១ ទីតាំងគុកសន្តិសុខ កន្លែងពិឃាត នៅភូមិកាច់រទះ ឃុំកំពង់ពៀង ស្រុកសង្កែ ២ សន្តិសុខ តារ៉ៃ កន្លែងពិឃាត២ កន្លែង ឋិតក្នុងភូមិជំនីត ឃុំអន្លង់វិល ៣ គុកសន្តិសុខ និងកន្លែងសម្លាប់ ឋិតនៅក្នុងវត្តសម្ដេច ក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ។ បន្ទាប់ពីស្រង់នៅពត៌ជាប្រយោលនេះរួម យើងបានសំណូមពរឲ្យមន្ត្រីវប្បធម៍ខេត្ត ១នាក់ ឈ្មោះ សុខ យ៉ន រួមដំណើរជាមួយយើង ជិះរថយន្តទៅទីតាំងនានាពិនិត្យរកភស្ដុតាង សាក្សូ ជាក់ស្ដែង តែម្ដង។ នៅម៉ោង១០ៈ០០ យើងបានធ្វើដំណើរមកដល់សាលាឃុំកំពង់ពៀង នៅទីនោះយើងជួបជំទប់លេខ២ ឈ្មោះ ណុប ដេត អាយុ៤២ឆ្នាំ។ ពត៌មានជំទប់លេខ២ ជំទប់លេខ ២ ឃុំកំពង់ពៀង បានឲ្យយើងដឹងថា នៅវត្តពោធិបល័ង្គ ហៅវត្តកាច់ទេះនោះ មានមន្ទីរឃុំឃាំង១ (គុក) ដាក់ក្នុងព្រះវិហារវត្តពោធិបល័ង្គតែម្ដង។ គាត់បន្ថែមប្រាប់យើងថា ពួកឃាតករបានបញ្ចេញជនរងគ្រោះពីគុកនោះ យកទៅសម្លាប់នៅទីតាំង៖ ១ ភូមិកាច់រទេះ ២ ភូមិយាយទង ៣ ភូមិអូសទូក ភូមិវែង ចំងាយពីផ្លូវជាតិ ១គីឡូម៉េត្រ ឯភូមិយាយទង ចំងាយ៥០០ម៉ែត្រ ពីភូមិវែងឋិតក្នុងឃុំកំពង់ពៀង។ ៤ ទីតាំងធ្វើទារុណកម្ម សួរចំលើយ ឋិតលើទួលក្បាលក្របី ឃុំកំពង់ពៀង។ ការចុះទៅថតទីតាំងគុកសន្តិសុខដល់ទីកន្លែង គុកវត្តពោធិបល័ង្គ យើងថតគុកនោះ គុកនោះឋិតនៅចំងាយពីសាលាឃុំ១,៥០ គីឡូម៉ែត្រ។ មន្ទីរតំកល់អដ្ឋិធាតុ ត្រូវពួកខ្មែរក្រហមដុតបំផ្លាញ់អស់ហើយ ក្នុងវត្តពោធិបលង្គ័ នៅទីនេះយើងគ្មានសាក្សីបញ្ជាក់ អ្នកជាប់គុកថាមានប៉ុន្មាននាក់នោះទេ ប្រភេទជនរងគ្រោះ យើងមិនទាន់ដឹងដែរ ដូច្នេះយើងស្វែងរកសាក្សីនៅទីតាំងសម្លាប់ដ៏ធំច្រើន គឺភូមិ កាច់រទេះ។ ភូមិកាច់រទេះ ទីតាំងពិឃាតធំ នៅទីនោះដំបូងជួលឲ្យអ្នកមីងម្ចាស់ផ្ទះឈ្មោះ ថាំ យឿ អាយុ៤១ឆ្នាំ ប្ដីឈ្មោះ កង វេុឺន អាយុ៤២ឆ្នាំ។ ពីរនាក់ប្ដីប្រពន្ធនេះ ផ្ទះគាត់ខ្មែរក្រហមយកធ្វើមន្ទីរពេទ្យ ខាងកើតផ្ទះគាត់មន្ទីរសន្តិរសុខខ្មែរក្រហម ខាងលិនមន្ទីរពេទ្យតំបន់ពេទ្យយោធាតំបន់១។ ទីតាំងនេះឋិតក្នុងភូមិកាច់រទេះ ឃុំកំពង់ពៀង ចំងាយពីសាលាស្រុកសង្កែ ៤០ គម ឋិតនៅខាងជើងជាប់ផ្លូវជាតិលេខ៥ ខាងកើតសាលាស្រុក។ ទីតាំងពិឃាត ឋិតនៅជាប់ភូមិកាច់រទេះ ចំងាយ៥០ម ខាងត្បូងជាប់ភូមិ ទីតាំងសម្លាប់បណ្ដោយភូមិ ទំហំដី៤០០ម ទៅ៥០០ម បណ្ដោយ ទទឹង១០០ម។ សាក្សី២នាក់៖ ១ លោក តឹក សុឹម អាយុ៣៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិកាច់ទេះ ឃុំកំពង់ពៀង ២ លោកអនុសេនីទោ ឡុង ហុិន នៅផ្នែកសឹងរង ស្រុកសង្កែ។ ធ្លាប់ជាប់គុកនៅវត្តពោធិបល័ង្គុ។ គាត់បានប្រាប់ថា គាត់ឃើញគេដឹងទាំងឡានៗម្ដង ១ថ្ងៃ ២ឡាន ៣ឡាន ៤ឡាន ហើយដឹកមករៀនរាល់ថ្ងៃ ដឹងពីកើត ពីលិច តាមផ្លូវជាតិលេខ៥ ប៉ុន្តែមិនដឹងចេញពីណានោះទេ។ ពេលដឹងមកនោះចំរុះ ក្មេង ចាស់ ប្រុស ស្រី ពួកឃាតករសម្លាប់តែម្ដង មិនទុកទេ មួយថ្ងៃៗដឹកមកប៉ុន្មាន សម្លាប់ប៉ុណ្ណឹង។ ចំពោះពួកជាប់គុកវិញ គេសួរចម្លើយរាល់ថ្ងៃ សួររួចសម្លាប់ ពេលសួរវ៉ៃ ស្រែកទ្រហុឹង គាត់បញ្ជាក់ថា គាត់បានឃើញផ្ទាល់នោះ ព្រោះគាត់ជាយោធារនៅទៅនោះ។ ជនរងគ្រោះ មានយោធាខ្មែរក្រហម ប្រជាជនចាស់ថ្មី និងពួកមាននិន្នាការ កម្មាភិបាលខ្មែរក្រហម ពួកកងចល័ត យុវជន យុវតី នេះពួកជាប់គុកនៅភូមិកាច់រទេះ និងវត្តពោធិបល័ង្គ ឯអ្នកដឹងទាំងឡានៗនោះ ភាគច្រើនប្រជាជន ចំរុះ ក្មេង ចាស់ ប្រុស ស្រី។ សាក្សីទី២ លោក ឡុង ហុីន គាត់នេះក៏សំខាន់ដែរ ធ្លាប់ជាប់គុក នៅវត្តពោធិបល័្លង្ក ខ្មែរក្រហម ចោទថា ពាក់សក្កិ៣ ប៉ុន្តែត្រូវដោះលែងវិញដោយស្រាវជ្រាវទៅគាត់មិនមែនធ្វើទាហាន។ គាត់បានដឹងថាអ្នកស្លាប់នៅទីនោះ មានជនបរទេស២នាក់ អាមេរិកកាំងម្នាក់ និងអុីតាលីម្នាក់។ សម្បុរខ្ពស់ ស្គម ច្រមុះស្រួច ក្មេង អាយុប្រហែលជា ៣០ទៅ៤០ឆ្នាំ ស្លៀកខោខូវបូយ គ្មានអាវពាក់ទេ ជាប់គុក បន្ទប់ជាមួយគាត់។ ប៉ុន្តែមិនដឹងយកទៅសម្លាប់នៅទីណា រណ្ដៅណាមិនដឹង។ គាត់ប៉ាន់ស្មាន ប្រហែលជន បរទេសនោះជាអ្នកកាសែត។ គាត់ប្រាប់ថាៈ ឈ្លបសន្តិសុខ គុក ឈ្មោះ សុីម នៅរស់សព្វថ្ងៃ នៅភូមិកាច់រទេះ។ សេចក្ដីសន្និដ្ឋាន ការចុះស្រុកសង្កែនេះ ចំណុចសំខាន់យើងបានចុះផ្ទាល់ជាក់ស្ដែង ដល់ទីតាំង ហើយបានជួបសាក្សី សំខាន់ៗ ធ្លាប់ជាប់គុក សម័យ ប៉ុល ពត នៅគុកដែលយើងទៅដល់។ និងអ្នកបានឃើញហេតុការណ៍ ជាក់ស្ដែង ដែលខ្មែរក្រហម ឫ ពេជ្ឃឃាតកំពុងសម្លាប់ប្រជារាស្រ្ត ស្លូតត្រង់ នាសម័យនោះ (សា ក្សីច្បាស់។ ភស្តុតាង៖0 អដ្ឋិធាតុអន្តរាយអស់ អាចមាននៅក្នុងដីតំកលទុលត្រូវខ្មែរក្រហមដុតបំផ្លាញ។ ឯកសារ គ្មានខ្មែរក្រហមដុត សាលាឃុំឆេះអស់ ផ្ញើឡើងលើអស់។ ចំពោះជនដៃដល់ មេឃាតករដៃដល់ មេឃាតករដៃដល់ ឫ អ្នកគ្រប់គ្រង ខ្លះស្លាប់បាត់ បាត់មុខ មានអ្នកខ្លះនៅរស់ ប៉ុន្តែពេលវេលាខ្លី យើងមិនអាចរកជួបបាន។ ភស្តុតាង៖ រណ្ដៅរលប់អស់ ប្រជាជនលប់ធ្វើស្រែចំការ ស្រូវនៅពីលើ ដូច្នេះថតរូបភាពរណ្ដៅមិនសូវច្បាស់ល្អទេ។ ប៉ុន្តែយើងបានសាក្សីខ្លះជាអតីតៈ ពួកខ្មែរក្រហមជាកម្មាភិបាលខ្មែរក្រហម គេស្ម័គ្រដោយរីករាយជួយរាយការណ៍ប្រាប់ពីការពិត នាសម័យនោះឲ្យយើងបានដឹង ឥតលាក់លៀមឡើយ។ ឧបសគ្គ ផ្លូវមិនល្អសោះ ហើយទឹកច្រើនពេក យើងមិនអាចទៅដល់ទីតាំងមួយចំនួនទៀតបាន។ ឧបសគ្គម្យ៉ាងទៀត ឧបករណ៍ម៉ាញ៉េ ក្រុមស្រាវជ្រាវយើងខូច អន់ គុណភាព ប្រើការលែងបាន ឃើញខ្វះការសែតថតសម្លេង សាក្សីស្រុកនោះ គួរឲ្យសោកស្ដាយ។ ២ ស្រុករត្តនៈមណ្ឌល ក្រុមស្រាវជ្រាវយើងបាមចុះទៅស្រាវជ្រាវនៅស្រុករត្តនៈមណ្ឌល។ នៅទីនោះយើងបានជួបមន្រ្តីស្រុករួមមានៈ ១ លោក ប្រាក់ ស៊ន់ អភិបាលរង ២ លោក ងួន មួន អនុសេនីយទោ មេបញ្ជាការស្រុក ៣ លោក ណុប ឡោះ អធិការរងស្រុក ក្រុមស្រាវជ្រាវយើងបានបង្ហាញនៅលិខិតឧទ្ទេសនាម និងបានបញ្ជាក់អំពើគោល និងសហការជាមួយមន្ត្រី វប្បធម៌ និងសាសនា ធម្មការស្រុក ដើម្បីចុះទៅតាមបណ្ដោឃុំនានាដែលអាចទៅបាន ហើយឃុំទាំងនោះមានទីតាំងប្រល័យពូជសានស៍ផង។ សំណូមពរ ចង់បាននៅឯកសារ ភស្តុតាង សាក្សី លើបញ្ហាអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ខ្មែរ ដែលពួកគេបានប្រព្រឹត្តរយៈកាលកន្លងរួច ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ទាំងអស់នេះទាក់ទងប្រវត្តិសាស្រ្ត ជាតិកម្ពុជាតទៅមុខទៀតយូរអង្វែង។ ម្យ៉ាងទៀតមជ្ឃមណ្ឌល ឯកសារមានតួនាទីរកឯកសារ ដែលមានទាក់ទងអំពើប្រល័យពូជសាសន៍ នៅកម្ពុជា ធ្វើផែនទី រណ្ដៅសាកសព រកភស្តុតាង សាក្សី ជនដៃដល់ និងអ្នកជាប់គុកនាសម័យនោះ ត្រៀមបំរុងជូនរាជរដ្ឋាភិបាកកម្ពុជាផងដែរទៅអនាគតនៅពេលចាំបាច់។ ពត៌មានទាក់ទងអំពើប្រល័យពូជសាសន៍ ១ ឯកសារផ្ញើទៅមន្ទីរវប្បធម៌ខេត្តអស់ហើយ ២ សន្តិសុខ គុក បន្ទាយត្រែង ឋិតក្នុងភូមិគីឡូ ឃុំត្រែង ស្រុកសង្កែ។ ៣ ទីតាំងសម្លាប់បន្ទាយបា ចំងាយពីបន្ទាយ៥០ ទៅ១០០ម៉ែត្រ ៤ ទីតាំងសម្លាប់ៈ ក្នុងភូមិជាវ អមផ្លូវមុខភូមិជាវ អមផ្លូវមុខភូមិថ្នល់កែង ពីរកន្លែង ឆ្វេងដៃ ស្ដាំដៃ បែរមុខឆ្ពោះទៅ ប៉ៃលិន កែងទៅសំឡូត។ ៥ ទីតាំងសម្លាប់មាន គុម្ភឫស្សី ឃុំផ្លូវមាស ថ្មគង់ ឆ្លងស្ទឹង ជិតភ្នំវាយចាប ៦ បន្ទាយអូរតាគ្រៃៈ ឋិតជាប់ផ្លូវជាតិលេខ១០ ទីតាំងសម្លាប់ក្រោយបន្ទាយ៥០ ទៅ១០០ ម៉ែត្រ។ ទីតាំងទាំងអស់នេះឋិតនៅខាងលិចតាមបណ្ដោយផ្លូវជាតិលេខ១០ ឆ្ពោះទៅទីក្រុង ប៉ែលិន និងឆ្ងាយជាងផុត ១៣ គីឡូម៉ែត្រ។ ៧ ភូមិដង្កត់ៈ ចុងស្រះជាទីតាំងពិឃាត ៨ ទីតាំងគុក និងសន្ដិសុខៈ អូតាទា សព្វថ្ងៃជាចំការ ផ្លូវទៅមិនបាន មានមីន ៩ កន្លែងពិឃាតៈ ព្រៃទំពូង ឋិតក្នុងឃុំអណ្ដើកហែប ជិតភ្នំវាយចាប (គ្មានផ្លូវមានមីន) ១០ មន្ទីរពេទ្យថ្មគ្រោះ ពេទ្យតំបន់ សម្លាប់ច្រើនបំផុត( មានមីន ទៅមិនបាន)។ ក្រុមយើងបានរបាយការណ៍ថា ទីតាំងមានច្រើនប៉ុន្តែយើងសំរេចទៅទីតាំងណាដែលអាចទៅបាន ផ្លូវមីន ទៅមិនបាន(ខាងៗផ្លូវសុទ្ធតែមីន) ដូចច្នេះយើងសំរេចទៅទីតាំងមួយចំនួនដូចជា យើងបានធ្វើដំណើរពីសាលាស្រុកនៅម៉ោង១០ៈ៣០នាទី យើងបានជួបមេឃុំ សំ ស្រង់ពត៌មានបន្ថែម សួរពីសន្ដិសុខមីន ម៉ោង១០ៈ៥០ នាទី ទៅដល់បន្ទាយ អូតាត្រៃ ទីនោះជំនាន់មុនៗ បន្ទាយទាហ៊ាន ឯជំនាន់ ប៉ុល ពត បន្ទាយយោធាគេដែរទីតាំងសម្លាប់ក្បែរបន្ទាយនៅខាងក្រោយ ចំងាយ ១៣ គឺឡូម៉ែត្រ ពីសាកស្រុក ឋិតជាប់ដងផ្លូវជាតិលេខ១០ ជុំវិញបន្ទាយមីន សព្វថ្ងៃប៉ូលីស( បន្ទាយប៉ូលីសរាជរដ្ឋាភិបាលកម្ពុជា)។ យើងបានជួបមេបញ្ជាការប៉ូលីស ឈ្មោះ ម៉ាន់ សន អាយុ៤២ឆ្នាំ ប្រចាំការជាបន្ទាយ នៅខាងក្រោយបន្ទាយ ១៥០ម៉ែត្រ ទៅ២០០ម៉ែត្រ ក្រោយបន្ទាយមានរណ្ដៅសាកសពជនរងរេគាះ ៣៥រណ្ដៅ បណ្ដោយ៥ម៉ែត្រ ទទឹង ២ម៉ែត្រ ជំរៅ១,៣០ម៉ែត្រ។ ប្រភេទជនរងគ្រោះដឹងទាំងឡានៗ ពីទិសខាងកើត សម្លាប់ឆ្នាំ១៩៧៧-៧៨-៧៩ ដើមឆ្នាំ។ ការប៉ាន់ស្មានអ្នកស្លាប់១៥០០នាក់អាចទៅ១៥៥០នាក់។ សាក្សី លោកម៉ាន់ សន សម័យប៉ុល ពតកងចល័តយុវជន មកកាប់អូស ដាំបាយឲ្យកងចល័ត បានឃើញគេវាយជនរងគ្រោះផ្ទាល់(លបមើល)។ សាក្សីទី២ លោក ងួន មួន អតីតៈមេឃុំត្រែង បានដឹងដោយបងថ្លៃ ប៉ុន្តែឆ្នាំ១៩៧៩ គាត់បានមកយកឆ្អឹង សម័យភ្លាមៗនោះគ្មានមីនទេ។ បញ្ជាក់ សាក្សីទី២ អាចសន្និដ្ឋាថា អ្នកទោសសម្លាប់បន្ទាយអូតាត្រៃនេះយកពីគុកបន្ទាយត្រែង។ នៅម៉ោង១១ៈ០០ យើងថយក្រោយមានទីតាំងសម្លាប់ ភូមិជាវ ឃុំត្រែង ផ្លូវកែងទៅសំឡូត ទីនេះ គ្មានគុកសន្តិសុខទេ កន្លែងសម្លាប់នៅផ្លូវបំបែក ឆ្វេងដៃ ស្ដាំដៃ សព្វថ្ងៃប្រជាជនសង់ផ្ទះពីលើអស់ហើយ។ សាក្សីលោកអតីតៈមេឃុំ ងួន មួន សព្វថ្ងៃអនុសេនីយទោ មេបញ្ជាការទាហ៊ានស្រុករត្តនៈមណ្ឌល អដ្ឋិធាតុៈ ធ្វើស្ដូបបូជានីយកិច្ចផ្លូវបំបែកនេះតែម្ដង ខ្មែរក្រហមដុតបំផ្លាញអស់គ្មានសល់នៅឆ្នាំ១៩៩៦។ ទីនោះសម្លាប់គ្មានរណ្ដៅកបទេ អាចប៉ាន់ស្មានថា អ្នកស្លាប់ពី១៥០នាក់ ទៅ២៥០នាក់។ នៅម៉ោង១១ៈ៥០នាទី មកដល់ទីតាំងសម្លាប់គុម្ភឫស្សី ទីតាំងនេះឋិតនៅក្នុងភូមិជាវ ឃុំត្រែង ឋិតតាមបណ្ដោយផ្លូវ ឆ្ងាយពី ថ្នល់១០បេ ទៅសំឡូត ចំងាយពីថ្នល់កែង២គីឡូម៉ែត្រ សម្លាប់ក្នុងព្រៃគុម្ភឫស្សី ឆ្ងាយពី ថ្នល់ ១០០ ម៉ែត្រ មានអូរ មាត់អូរ។ ទីនេះមានសម្លាប់បារាំង២នាក់ ប្ដីប្រពន្ធ ជាមួយរាស្រ្ត បារាំងនេះ ថៅកែចំការការហ្វេនៅប៉ៃលិន។ ជាប្រធានក្រុមហ៊ុនចំការហ្វេ។ ប្រភេទជនរងគ្រោះដឹកពីប៉ៃលិនមក សម្លាប់ទីនេះសម្លាប់ទាំងក្មេងចាស់ចំរុះ ពួកគេកុហកថា ទៅទទួលសម្ដេចឪ។ សាក្សីលោក ងួន មួន ថាទីតាំងនេះឋិតនៅខាងជើងភ្នំជីប៉ាង ហៅ ជីប៉ា។ ហើយជនរងគ្រោះដឹងឡានពី ប៉ៃលិនមកសម្លាប់ទីនេះដែរ។ ទីតាំងនេះឋិតក្នុងភូមិវត្ត ឃុំផ្លូវមាស ស្រុកសង្កែ អ្នកស្លាប់ ហៅ ជីប៉ាង ១៥០ ទៅ២៥០នាក់។ សម្លាប់ឆ្នាំ១៩៧៧-១៩៧៨។ ម៉ោង១រសៀល មកដល់ទីតាំងគុក និងសន្ដិសុខ + សម្លាប់ គុក- សន្តិសុខៈ យកបន្តាយត្រែង ប្រវត្តបន្ទាយត្រែង ជាបន្ទាយទាហ៊ាន សម័យ៣ជំនាន់ ៤ជំនាន់ សព្វថ្ងៃ(ទាហ៊ានរាជរដ្ឋាភិបាល)។ សម័យ ប៉ុល ពត គុក និងសន្តិសុខ ភូមិភាគ នៅទីនោះយើងបានជួប លោកអនុសេនីយ៍ ឯក អ៊ុក សុខ។ ទីតាំងសម្លាប់ លោក អ៊ុក សុខ គាត់ប្រាប់យើងថា នៅខាង ក្រោយបន្ទាយ នៅក្បែរបន្ទាយបា៥០ ទៅ១៥០ម៉ែត្រ។ ទីនេះឋិតក្នុងភូមិគីឡូ ឃុំត្រែង ស្រុកសង្កែ។ ពត៌មានក្រៅពីនេះ យើងបានដឹងតាមរយៈលោក ងួន មួន អតិតមេឃុំត្រែងបានប្រាប់យើងថា៖ ប្រភេទជនរងគ្រោះ ប្រមូលពីៈ ឃុំក្រហត ឃុំកកោះ មណ្ឌលកែប្រែព្រែកជីក១២ ឃុំរោងជើង ទិញ យកពីរោងចក្រ មន្ទីកែប្រែភូមិភាគ និងប្រមូលយកពីគ្រប់តំបន់១ តំបន់២ តំបន់៣ តំបន់៤ទូទាំងភូមិ ភាគ ចំរាញ់អ្នកទោសធ្ងន់ៗ អ្នកជាប់ទោសចំរុះផងដែរ។ ឆ្នាំ១៩៧៥ សម្លាប់អ្នក១៧ មេសា ១៩៧៦ ចំរាញ់ប្រវត្តិរូប អ្នកមាននិន្នាការផ្សងៗ។ ប៉ាន់ស្មានអ្នកស្លាប់ៈ តាមការប៉ាន់ស្មានសាក្សីថា អ្នកស្លាប់គិតតិច ពី៨០០នាក់ទៅ១០០០នាក់។ តាមសំដីសាក្សី មេឃាតករ បាត់ខ្លួនអស់ នៅសល់តែឈ្មោះ ឆេន កង្កាល់ អ្នកដៃដល់សព្វថ្ងៃ នៅប៉ៃលិន (ពួកជនផ្ដាច់ខ្លួន) ឆេន នេះ ស្រុកកំណើតនៅបឹងក្រសាល ឃុំស្នឹង (ស្រុកភ្នំសំពៅ) (ស្រុក បានន់)។ សេចក្ដីបញ្ជាក់ៈ កន្លែងសម្លាប់ ចម្ងាយ១៥០ម ក្រោយបន្ទាយប៉ុន្តែយើងមិនអាចទៅថតបានទេ។ អដ្ឋិធាតុៈ អដ្ឋិធាតុ លោក ងួន មួន អតីតៈ មេឃុំត្រែងថា បានយកទៅតំកល់ទុកដែរ ប៉ុន្តែខ្មែរ ក្រហម ដុតបំផ្លាញអស់ហើយ ព្រោះតំបន់ត្រែងប្រទាញប្រទង់។ សេចក្ដីសន្មិដ្ឋានៈ ការចុះស្រុករត្តនៈមណ្ឌលលើកនេះ យើងបានសំរេចលទ្ធផលល្អប្រសើរជា ច្រើន គឺបានពត៌មានច្រើន ល្អហើយចុះដល់ទីតាំងសំខាន់ៗ ទោះបីក្បែរៗខ្លួន សុទ្ធតែក៏យើងប្ដូរទៅស្រាវជ្រាវបានប៉ុន្តែយើងខ្វះភស្តុតាងរណ្ដៅ ថតមិនបានដល់ មីន ជួនសម្លាប់គ្នាជីករណ្ដៅ។ ខ្វះសាក្សីដៃដល់ ខ្វះសាក្សីអ្នកធ្លាប់ជាប់គុក ព្រោះទីនោះគ្មានប្រជាជននៅក្បែរៗបានទេ ជំនាន់នោះជនរងគ្រោះដឹងពី ឆ្ងាយៗ ចប់សង្គ្រាម បើគេរស់ គេអាចទៅស្រុកបាត់។ ឯអដ្ឋិធាតុ ស្តូបគោពរវិញ្ញាណក្ខ័ន្ធ គេរក្សាទុកដែរ ប៉ុន្តែខ្មែរក្រហមដុតបំផ្លាញចោលអស់គ្មានសល់។ នៅសក់ឆ្អឹងខ្លះ ប៉ុន្តែយើងមិនហ៊ានចូល។ ដូច្នេះបើតាមពត៌មានអំពីទីតាំងសម្លាប់មានច្រើនទៀត ប៉ុន្តែបើសិន ពួកក្រុមសុីម៉ាកដោះមីនអស់ និងមានផ្លូវទៅបានដល់ គួរយើងចុះស្រាវជ្រាវម្ដងទៀត។ ចំពោះសន្តិសុខខ្មែរក្រហម គ្មានបារម្ភឡើយ យើងព្រួយបំផុយ និងផ្លូវលំបាកពេក។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”