| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119857
D119857
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្ដីពីទីតាំងប្រល័យពូជសាសន៍ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០០២។
|
|
ភាសាឯកសារ / សៀវភៅ :
|
ភាសាខ្មែរ
|
|
ទីតាំងបោះពុម្ពផ្សាយ :
|
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២
|
|
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam D119857 26/3/2025
|
|
ទីកន្លែងរក្សាទុកឯកសារ :
|
កំពង់ឆ្នាំង
|
|
ផ្ទៀងផ្ទាត់ :
|
DC-Cam/មជ្ឈមណ្ឌលឯកសារកម្ពុជា
|
|
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
|
កម្ពុជា
|
|
ភិនភាគឯកសារ :
|
ឯកសារវាយកុំព្យូទ័រ (tx), ឯកសារចំនួន២១ទំព័រ។
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
ស្រុករលាប្អៀរ
១-អូរឫស្សី (ទីតាំងសម្លាប់ និងមន្ទីរសន្ដិសុខ) ឃុំអណ្ដូងស្នាយ មានទីតាំងមន្ទីរសន្ដិសុខ និងកន្លែងសម្លាប់មួយកន្លែងឈ្មោះថា អូឫស្ស ដែលស្ថិតក្នុងភូមិកំពង់ផ្ចឹក។ អូរឫស្សី គឺជាទីតាំងសម្លាប់ និងជាមន្ទីរអប់រំកែប្រែ (ជាមន្ទីរកសាង) របស់់ខ្មែរក្រហមកាលពីអំឡុងឆ្នាំ១៩៧៥-១៩៧៦។ ការសម្លាប់មនុស្សនៅមន្ទីរអូរឯឫស្សី បានកើតឡើងព្រមគ្នាជាមួយការសម្លាប់មនុស្សនៅខ្សាច់សរ (ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើការស្រាវជ្រាវម្ដងរួចហើយនៅឆ្នាំ១៩៩៨) ដែលមានចម្ងាយពីគ្នាតែប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ។ ២-ចំបក់កោង (ទីតាំងសម្លាប់ និងមន្ទីរសន្ដិសុខ) ចំនក់កោង ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៣-ព្រៃខ្មោច (ទីតាំងសម្លាប់) ព្រៃខ្មោច ជាព្រៃមួយដែលគ្មានមនុស្សរស់នៅ ហើយស្ថិតនៅឆ្ងាយដាច់ស្រយាលពីភូមិដែលមានប្រជាជនរស់នៅ។ ៤-អូរលាច (ទីតាំងសន្ដិសុខ) គុកអូរសាច ស្ថិតនៅក្នុងភូមិអូរលាច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មន្ទីរនេះបានបង្កើតឡើងនៅឆ្នាំ១៩៧៦ ហើយមានដំណើរការរហូតដល់ចុងឆ្នាំ១៩៧៨។ ស្រុកបរិបូរ ៥-ព្រៃរូងខ្លា (ទីតាំងសន្ដិសុខ) ព្រៃរូងខ្លា ស្ថិតនៅក្នុងឃុំពេជ្រចង្វារ ស្រុកបរិបូរ គឺជាព្រៃដែលគ្មានមនុស្សរស់នៅដែលមានចម្ងាយ៦គីឡូម៉ែត្រ ពីភូមិប្រជាជន។ ៦-ត្រពាំងល្ដាក់ ឬព្រៃខ្មោច (ទីតាំងសម្លាប់) ត្រពាំងល្ដាក់ គឺជាទីតាំងសម្លាប់កុមារតូចៗ ដែលស្លាប់ដោយសារជំងឺ អត់អាហារ, អស់កម្លាំង, និងសម្លាប់។ ទីតាំងនេះស្ថិតនៅក្នុងព្រៃជ្រៅនៃទឹកដីឃុំពេជចង្វារ ស្រុកបរិបូរ។ ស្រុកទឹកផុស ៧-ក្រាំងត្នោត (ទីតាំងសម្លាប់) ទាហានខ្មែរក្រហមជាច្រើននាក់បានត្រូវសម្លាប់ដោយការបញ្ចោតថាឲ្យទៅទប់ទល់នឹងកងទ័ពយួន នៅព្រំប្រទប់ ដោយគ្រាន់តែបញ្ជូនមកស្ដុបទុក នៅតាមព្រំប្រទប់ស្រុកទឹកផុស និងខេត្តកំពង់ស្ពឺ។ ៨-អូរស្ពាន (ទីតាំងសម្លាប់ និងមន្ទីរសន្តិសុខ) អូរស្ពាន ឬធ្លកជ្រុំ គឺជាទីតាំងសម្លាប់ផង និងមន្ទីរឃុំឃាំងផង។ ៩-វត្តមង្គលខាន់ (ទីតាំងសម្លាប់ និងមន្ទីរសន្តិសុខ) ប្រសិនបើយើងធ្វើដំណើរចេញពីសាលាស្រុកទឹកផុស ឆ្ពោះទៅទិសខាងលិចប្រហែល២០គីឡូម៉ែត្រ ទៅដល់ខ្លោងទ្វារវត្តមួយដែលមានឈ្មោះថា វត្តមង្គលខាន់។ ១០-ភ្នំអង្គ (ទីតាំងសម្លាប់ និងមន្ទីរសន្តិសុខ) មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មួយបានត្រូវបង្កើតឡើងនៅចន្លោះភ្នំពីរភ្នំអង្គ និងភ្នំតូច។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”