Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119777
D119777
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ ស្ដីពីសកម្មភាព និងលទ្ធផលការងារចុះស្រាវជ្រាវធ្វើផែនទីរណ្ដៅសាកសពជនរងគ្រោះដោយពួកខ្មែរក្រហមពូជសាសន៍ នៅទីក្រុងព្រះសីហនុ
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
15/02/2000
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam/D119777ថ្ងៃទី15/02/2000
ទីកន្លែងរក្សាទុកឯកសារ :
ក្រុងព្រះសីហនុ
ការបោះពុម្ពផ្សាយឡើងវិញ :
ឯកសារសសេរដោយកុំព្យូទ័រ (tx)
ផ្ទៀងផ្ទាត់ :
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
ភិនភាគឯកសារ :
ឯកសារចំនួន15ទំព័រ
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់ លេខឯកសារដើម :
D119777
កំណត់សម្គាល់ភាសា ឯកសារដើម :
ឯកសារជាភាសាខ្មែរ
កំណត់សម្គាល់អត្ថិភាព :
មជ្ឈមណ្ឌលឯកសារកម្ពុជា
កំណត់សម្គាល់ភិនភាគដើម :
ឯកសារសសេរដោយកំព្យូទ័រ(tx)
ប្រភពឯកសារ :
ឯកសារសសេរដោយកុំព្យូទ័រ(tx)
កំណត់សម្គាល់មាតិកា :
របាយការណ៍ ស្ដីពីសកម្មភាព និងលទ្ធផលការងារចុះស្រាវជ្រាវធ្វើផែនទីរណ្ដៅសាកសពជនរងគ្រោះដោយពួកខ្មែរក្រហមពូជសាសន៍ នៅទីក្រុងព្រះសីហនុ
- សេចក្តីសន្និដ្ឋាន និងវាយតម្លៃការងារ
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
សេចក្តីសន្និដ្ឋាន និងវាយតម្លៃការងារ

តាមរយៈកាលចុះស្រាវជ្រាវនៅទីតាំងកោះខ្យង ជាទីតាំងប្រល័យពូជសាសន៍ ស្ថិតនៅក្នុងភូមិកោះខ្យង ឃុំ អូរជ្រៅ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ លើកទី១នេះជាលើកពិសេស ដោយយើងបាននាំក្រុមថត ភាពយន្តឯកសារប្រទេសអឺរ៉ុប ប៊ែលហ្សិក អៀរឡង់ បារាំង ទៅជាមួយ ។ ការស្រាវជ្រាវថតនៅលើកនេះ ទទួលបានលទ្ធផលគួរជាទីពេញចិត្តហើយយើងបានកត់សម្គាល់ឃើញចំណុចលេចធ្លោជាពិសោធន៍ដូចតទៅ
ក- ការទំនាក់ទំនងជាមួយអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់តាំពីថ្នាក់លើរហូតថ្នាក់ក្រោម សាក្សី បានល្អប្រសើរ គឺគេបានគាំទ្ររយើងនិងសហការជួយយើងគ្រប់មធ្យោបាយ បង្កលកូណៈងាយស្រួល ទាំងពត៌មាន សន្តិសុខ សាក្សី បានល្អប្រសើរ ។

ខ-ចំពោះរកម្លាំងការពារយើងមានការងាយដោយស្រួលថែមទាំងមានភាពសមស្រប ជាការលើកទឹកចិត្ត កិត្តិយសលើសទៅណាៗទាំងអស់ សាមគ្គី សហការដោយស្មោះអស់ពីចិត្ត គ្មានបញ្ហាអ្វីសោះឡើយ ។
គ-ក្រុមស្រាវជ្រាវមជ្ឈមណ្ឌលយើង និងក្រុមថតភាពយន្ត មានភពេស្និទ្ធស្នាល យោគយល់ និងសាមគ្គី សហការការងារបានល្អប្រល្អប្រសើរ សម្រេចបានតាមកម្មវិធីការងារដែលបានគ្រោងទុកជាមុន និងស្រាវជ្រាវបន្ថែមយ៉ាងល្អប្រសើរ ។

ឃ - លទ្ធផលទាំងអស់នេះហើយ ដោយសារតែយើងមានគោលការណ៍និងការគាំទ្រពីរាជរដ្ឋាភិបាល កម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរដែនដី ហើយក្នុងនោះ៖ ទៀតសោត ក្រោមការដឹកនាំដោយឈ្លាសវៃរបស់លោកនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោកបានខិតខំប្រឹងប្រែង និងចុះជួយដោយផ្ទាល់នៅទីតាំងនោះ ធ្វើឲ្យកិច្ចការសម្រេចបានជោគ ជ័យល្អប្រសើរ ។

ង- ប៉ុន្តែយើងនៅខ្វះចន្លោះខ្លះដែរ ដោយទីតាំងនោះសម្បូណ៌ជនរងគ្រោះនៅរស់ច្រើន តែយើង ជួបគាត់មិនអស់ យើងរកជនដៃដល់នៅរស់មិនឃើញ យើងទៅកាន់ទុកសន្តិសុខភានៃទី២មិនបាន ដល់ ខ្វះអដ្ឋិធាតុជាភ័ស្តុតាង មានអ្នកគាស់យកមកដុតចោល ។ ប៉ុន្តែដោយពេលវេលាយើង មិនបានចុះទៅស្រាវជ្រាវកត់ត្រាអំពីអ្នកទាំងនោះ ប៉ុន្តែលើកទី១ យើងបានខិតខំរហូតដល់ម៉ោង១៥ (ម៉ោង៣រសៀល) ទើបហូបបាយ ពោលគឺព្រឹកនោះខិតខំអស់ពីកម្លាំងកាយចិត្តរបស់យើង ។ យើងសង្ឃឹមថា នឹងអាចចុះទៅទីនោះជាលើកទី២ទៀត ដើម្បីស្រាវជ្រាវឲ្យបានច្បាស់គ្រប់ជ្រុង ជ្រោយ ឲ្យកាន់តែល្អជាងនេះទៅទៀត ។

ថ្ងៃទី ១៩-២-២០០០ ក្រុមស្រាវជ្រាវយើងបានត្រឡប់មកភ្នំពេញវិញដោយសុវត្ថិភាព ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា