Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119718
D119718
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ ស្ដីពីសកម្មភាព និងលទ្ធផលការងារ ចុះទៅស្រាវជ្រាវឯកសារផែនទីរណ្ដៅសពនឹងរងគ្រោះដោយរបបប្រល័យពូជសាសន៏ខ្មែរក្រហម នៅខេត្តបាត់ដំបង
ភាសាឯកសារ / សៀវភៅ :
ភាសារខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៨
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam ៤ ធ្នូ ១៩៩៨
ទីកន្លែងរក្សាទុកឯកសារ :
ខេត្តបាត់ដំបង
ផ្ទៀងផ្ទាត់ :
DC-Cam\មជ្ឈមណ្ឌលឯកសារកម្ពុជា
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា
ភិនភាគឯកសារ :
ឯកសារសរសេរកុំព្យូទ័រ (tx) ចំនួន១៧ទំព័រ
ឈ្មោះបុគ្គលសំខាន់ក្នុងឯកសារ :
អ្នកសរុបរបាយការណ៍៖ សុិន ឃិន
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៩៨ មជ្ឃមណ្ឌលស្រាវជ្រាវឯកសារកម្ពុជា បានចាត់តាំងសហការរី៤នាក់។ ដើម្បីចុះទៅសិក្សាស្រាវជ្រាវអំពើរឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនៅខេត្តបាត់ដំបង។ ផ្អែកតាមលិខិតអនុញ្ញាតលោក ណាំ ទុំ អភិបាលរងទី២ ខេត្តបាត់ដំបងមានស្រាប់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៨ ដូច្នេះក្រុមស្រាវជ្រាវយើងក៏បានចុះទៅកាន់ស្រុកសង្កែតែម្ដង។
១ ស្រុកសង្កែ៖ យើងបានធ្វើដំណើរចេញពីរខេត្តបាត់ដំបងតានផ្លូវជាតិលេខ៥ ឆ្ពោះទៅស្រុកសង្កែ តាមផ្លូវជាតិលេខ៥ នេះទៅដល់ទីតាំងសាលាស្រុកម៉ោង៩ៈ០០ ព្រឹក។ នៅសាលាស្រុក យើងបានជួបមន្រ្តីស្រុករួមមានៈ
១ លោក ទេស រឿន ប្រធានរដ្ឋបានស្រុក។
២ លោក ថាង សុិង អនុប្រធានរដ្ឋបានស្រុក។
៣ លោក ឡុច ប៉ូ ប្រធានការរិយាយល័យពត៌មាន
៤ លោក សុខ យ៉ន ប្រធានការរិយាយល័យវប្បធម៍ស្រុក។
ក- អំពីពត៌មានផ្សេងៗ
ទីតាំងសាលាស្រុកសង្កែ ឋិតនៅតាមដងផ្លូវជាតិលេខ៥ នៅខាងត្បូងថ្មល់ ស្ដាំដៃពីសាលា ខេត្តបាត់ដំបង ៧គីឡូម៉ែត្រ ខាងកើតសាលាខេត្ត។
. ខាងជើង ទល់ស្រុកឯកភ្នំ
. ខាងត្បូង ទល់ស្រុកមោងឫស្សី
. ខាងលិច ទល់ស្រុកបាន និងស្រុកស្វាយប៉ោ
. ខាងកើត ទល់ទន្លេសាប
-​ មាន១០ឃុំង៦៣ ភូមិ ប្រជាជនមាន ១៩៧៧៦ គ្រួសារមនុស្សមាន១០៦៣៤១នាក់ ប្រុស ៥១៣៤២នាក់។
- មុខរបរប្រជាជន ធ្វើស្រែ និងចំការ លក់ដូរ៥ភាគរយ។
២- អំពីប្រភពពត៌មានទាក់ទងអំពើប្រល័យពូជសាសន៍នៅស្រុកសង្កែ
ពត៌មានបានពីមន្ត្រីស្រុកទាំង៤នាក់ បានឲ្យយើងដឹងជាប្រយោលដូចតទៅនេះៈ
១ ទីតាំងគុកសន្តិសុខ កន្លែងពិឃាត នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ។
២ សន្តិសុខ តារ៉ៃ កន្លែងពិឃាត២កន្លែង ឋិតក្នុងភូមិជ្រនីត ឃុំអន្លង់វិល។
៣ គុកសន្តិសុខ និងកន្លែងសម្លាប់ឋិតនៅក្នុងវត្តសម្ដេចក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ។ បន្ទាប់ពីស្រង់នៅពត៌មានជាប្រយោលនេះរួច យើងបានសំណួមពរឲ្យមន្ត្រីវប្បធម៍ខេត្ត១នាក់ ឈ្មោះ សុខ យ៉ន រួចដំណើរជាមួយយើង ជិះរថយន្តទៅទីតាំងនានាពិនិត្យរកភស្ដុតាងសាក្សីជាក់ស្ដែងតែម្ដង។ នៅម៉ោង១០ៈ០០ យើងបានធ្វើដំណើរមកដល់សាលាឃុំកំពង់ពៀង នៅទីនោះយើងជួបជំទប់លេខ២ ឈ្មោះ ណុប ដេត អាយុ៤២ឆ្នាំ។
ពត៌មានទំនប់លេខ២ ឃុំកំពង់ពៀងបានឲ្យយើងដឹងថា​ នៅវត្តពោធិបល័ង្គ ហៅវត្តកាច់រទេះនោះមានមន្ទីរឃុំឃាំងមួយ (គុក) ដាក់ក្នុងព្រះវិហារវត្តពោធិបល័ង្គតែម្ដង។ គាត់បន្ថែមប្រាប់យើងថាពួកឃាតករបានបញ្ចេញជនរងគ្រោះពីគុកនោះ យកទៅសម្លាប់នៅទីតាំងៈ
១ ភូមិកាច់រទេះ
២ ភូមិយាយទង
៣ ភូមិអូសទូក ភូមិវែង ចំងាយពីផ្លូវជាតិ ១គ.ម ឯភូមិយាយទង ចំងាយ ៥០០ម. ពី ភូមិវែង ឋិតលើទួលក្បាលក្របី ឃុំកំពង់ព្រៀង។​
ការចុះទៅថតទីតាំងគុកសន្តិសុខដល់ទីកន្លែង
- គុកវត្តពោធិបល័ង្គ យើងថតគុកនេះឋិតនៅចំងាយពីសាលាឃុំ១,៥០គ.ម។
- មន្ទីរតំកល់អដ្ធិធាតុ ត្រូវពួកខ្មែរក្រហមដុតបំផ្លាញអស់ហើយ ក្នុងវត្តពោធិបលង្គ័
- នៅទីនោះយើងគ្មានសាក្សីបញ្ជាក់អ្នកជាប់គុកថា មានប៉ុន្មាននាក់នោះទេ ប្រភេទជនរងគ្រោះ ក៏យើងមិនទាន់ដឹងដែរ ដូច្នេះយើងស្វែងរកសាក្សីនៅទីតាំងសម្លាប់ដ៏ធំច្រើន គឺភូមិកាច់រទេះ។
ភូមិកាច់រទេះ ទីតាំងពិឃាតធំ នៅទីនោះដំបូងជួបអ្នកមីងម្ចាស់ផ្ទះឈ្មោះ ជាំ យឿ អាយុ ៤១ឆ្នាំ ប្ដីឈ្មោះ កង វេុឺង សន្ដិសុខខ្មែរក្រហម ខាងលិចមន្ទីពេទ្យតំបន់ (ពេទ្យយោធាតំបន់២)។
ទីតាំងនេះឋិតក្នុងភូមិកាច់រទេះ ឃុំកំពង់ពៀង ចំងាយពីសាលាស្រុកសង្កែ៤០គីឡូម៉ែត្រឋិតនៅខាងជើងជាប់ផ្លូវជាតិលេខ៥ ខាងកើតសាលាស្រុក។
ទីតាំងពិឃាត ឋិតនៅជាប់ភូមិកាច់រទេះ ចំងាយ ៥០ម៉ែត្រ ខាងត្បូងជាប់ភូមិ ទីតាំងសម្លាប់បណ្ដោយ សាក្សី២ នាក់ៈ
១ លោក តឹក សុឹម អាយុ៣៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិកាច់រទេះ ឃុំកំពង់ពៀង
២ លោកអនុសេនីទោ ឡុង ហុិន នៅផ្នែកសឹងរង ស្រុកសង្កែ។ ធ្លាប់ជាប់គុកនៅវត្តពោធិ បល័ង្គ។ ប្រវត្តសាក្សីទាំងពី
លោក តឹក សុឹម សម័យប៉ុល ពតយោធាចល័ត ធ្លាប់ដេកពេទ្យនៅភូមិកាច់រទេះ ពេទ្យផ្នែកយោធាតំបន់ ធ្លាប់មកលេងផ្ទះ សម្រា​ប់នៅផ្ទះយាយ-តា មាមីង នៅភូមិកាច់រទេះ គាត់ឃើញជាក់ស្ដែង ឮជាក់ស្ដែង ពេលពួកឃាតករសម្លាប់អ្នកទោសម្ដងៗ ព្រោះចំងាយពីផ្ទះគាត់ ឫពីមន្ទីរពេទ្យ ៥០ ម៉ែត្រ ទៅ១០០ម៉ែត្រ ដូច្នេះបានឃើញចងទាំងខ្សែៗ បណ្ដើរទៅសម្លាប់។ គាត់បានប្រាប់យើងថា ម្ចាស់ផ្ទះសព្វថ្ងៃឈ្មោះ ហុច ឈ្មោះ ហុច ម្ចាស់ផ្ទះ) សម័យប៉ុលពត ផ្ទះឈ្មោះ ហុច គេយកធ្វើមន្ទីរពេទ្យយោធា។ លោក តឹក សុឹម គាត់ប្រាប់យើងថា គាត់ឃើញគេដឹកទាំងឡានៗម្ដង ១ថ្ងៃ ២ឡាន ៤ឡាន ហើយដឹកមករៀងរាល់ថ្ងៃ ដឹងពីកើតពីលិច តាមផ្លូវជាត់លេខ៥ ប៉ុន្តែមិនដឹងចេញពីណានោះទេ។ ពេលដឹកមកនោះចំរុះ ក្មេង ចាស់ ប្រុស ស្រី ពួកឃាតករសម្លាប់តែម្ដង មិនទុកទេមួយថ្ងៃៗដឹកមកប៉ុន្មានសម្លាប់ប៉ុណ្ណឹង។ ចំពោះពួកជាប់គុកវិញ គេសួរចម្លើយរាល់ថ្ងៃសួររួចសម្លាប់ ពេលសួរវ៉ៃស្រែកទ្រហុឹង គាត់បញ្ជាក់ថា គាត់បានឃើញផ្ទាល់នោះ ព្រោះគាត់ជាយោធានៅទីនោះ។ អំពីប្រភេទជនរងគ្រោះត្រូវគេសម្លាប់ទីនោះអ្នកស្លាប់ចំរុះមាន៖ យោធាខ្មែរក្រហម ប្រជាជនចាស់ថ្មី និងពួកមាននិន្នាការ កម្មាភិបាលខ្មែរក្រហម ពួកកងចល័ត យុវជន យុវតី។ នេះជាពួកជាប់គុកនៅភូមិកាច់រទេះ និង វត្តពោធិបល័ង្គ ឯអ្នកដឹងទាំងឡានៗ នោះភាគច្រើនប្រជាជន ចំរុះ ក្មេង ចាស់ ប្រុស ស្រី។
ប្រវត្តិគុកសន្តិសុខ មន្ទីរពេទ្យខ្មែរក្រហម ពួកខ្មែរក្រហមកសាងនៅចុងឆ្នាំ១៩៧៦ ដើមឆ្នាំ១៩៧៧។ ចំពោះការកាប់សម្លាប់បណ្ដើរៗ ដំបូងតិចៗទេ លុះដល់ឆ្នាំ១៩៧៧-៧៨ សម្លាប់ច្រើនបំផុតរហូតទល់ឆ្នាំ១៩៧៩។ សាក្សីទី២ លោក ឡុង ហុីន គាត់នេះក៏សំខានដែរធ្លាប់ជាប់គុក នៅវត្តពោធិបល្ល័ង្ក ខ្មែរក្រហមចោទថាពាក់សក្ដិ៣ ប៉ុន្តែត្រូវដោះលែងវិញដោយស្រាវជ្រាវទៅគាត់មិនមែនធ្វើទាហាន។ ពត៌មានពីគាត់បានឲ្យយើងដឹងថា អ្នកស្លាប់នៅទីនោះ មានជនបរទេស២នាក់ អាមេរិចកាំងម្នាក់ និងអុីតាលីម្នាក់។ សម្បុរខ្ពស់ ស្គម ច្រចុះស្រួច ក្មេង អាយុប្រហែលជា៣០-៤០ឆ្នាំ ស្លៀកខោខូវបូយ គ្មានអាវពាក់ទេ ជាប់គុកបន្ទប់ជាមួយគាត់។ ប៉ុន្តែមិនដឹងយកទៅសម្លាប់នៅទីណា រណ្ដៅណាមិនដឹង។ គាត់ប៉ានស្មានប្រហែលជនបរទេសនោះជាអ្នកកាសែត។ គាត់ប្រាប់ថា ឈ្លបសន្តិសុខគុក ឈ្មោះ សុីម នៅរស់សព្វថ្ងៃ នៅភូមិកាច់រទេះ។ បញ្ជាក់៖ ដូចច្នេះសាក្សីនេះ បានឲ្យដឹងអំពីៈ
- រណ្ដៅសាកសព នៅភូមិកាច់រទេះសរុបរណ្ដៅ៖ ១០០ទៅ១៥០ អាចទៅដល់២០០រណ្ដៅ។ អ្នកស្លាប់៖ ពី១២.០០០ ទៅ១៥.០០០ ឫអាច២០.០០០នាក់។ ពួកមេឃាតករអ្នកសម្លាប់នៅភូមិកាច់រទេះ
- ផេង ស្លាប់។ (សុីម) នៅភូមិកាច់រទេះ ឃុំកំពង់ព្រេង។)
- ម៉ៅ មិនទាន់ស្លាប់ សព្វថ្ងៃនៅភូមិស្រែអូ ឃុំកកោះ ស្រុកមោង ខេត្តបាត់ដំបង។
- ទីតាំងមន្ទីរឃុំឃាំង តារ៉ៃ
កន្លែងសម្លាប់
១. ខាងត្បូងផ្ទះអ្នកគ្រូ អ៊ុក សុីមន្ថា។
២. ខាងក្រោយផ្ទះតា កែ គ្រី។
ទីតាំងនេះឋុិតជាប់តាមផ្លូវជាតិលេខ៥ នៅក្នុងភូមិជ្រនីត ឃុំអន្លង់វិល ស្រុកសង្កែ ចំងាយ ពីសាលាស្រុកប្រហែល ១០គីឡូម៉ែត្រ ទៅ១៥គីឡូម៉ែត្រ។
សេចក្ដីបញ្ជាក់
ឈ្មោះ តារ៉ៃៈ ជាគណៈស្រុកពួកខ្មែរក្រហម តារ៉ៃ យកផ្ទះអ្នកគ្រូ អ៊ុក សុីមន្ថា ធ្វើជាមន្ទី ឃុំឃាំងអ្នកទោស។ ហើយនៅខាងកើតជាផ្ទះយោធាស្រុក ខាងលិចជាផ្ទះសេដ្ឋកិច្ច(ផ្ទះបាយ គាត់)
- ប្រភពពត៌មាន
តាមពត៌មានពីលោកមេឃុំ (សាក្សី) គឺមេឃុំអន្លង់វិល ឈ្មោះឈីវ ខុម អាយុ ៥៤ឆ្នាំ សព្វថ្ងៃ មេឃុំអន្លង់វិល។ និងតាមពត៌មានពីលោកយាយ ស្រី សាម៉ាន បានឲ្យយើងដឹងថា រណ្ដៅនឹងកន្លែងសម្លាប់ទីនេះមាន២កន្លែងគឺ៖
១ នៅខាងត្បូងផ្ទះអ្នកគ្រូ អ៊ុក សុីមន្ថា មានរណ្ដៅសម្លាប់ធំៗ៦ រណ្ដៅ ហើយអ្នកស្លាប់នៅទីនោះពី ៣៥នាក់ទៅ៥០នាក់។ អាចទៅ១០០នាក់។
២ នៅខាងជើងថ្នល់ ខាងក្រោយផ្ទះលោកតា កែ គ្រី មានរណ្ដៅពី ៨ទៅ១០រណ្ដៅអ្នកស្លាប់មានពី៥០នាក់ទៅ៦០នាក់។ បញ្ជាក់៖ ទីតាំងមិនមែនគុកទេ ឃុំឃាំងសួរចំលើយរួចសម្លាប់អាចលែងទៅវិញខ្លះៗក៏មាន។ សេចក្ដីសន្និដ្ឋាន៖ ការចុះស្រុកសង្កែរនេះចំណុចសំខាន់យើងបានចុះផ្ទាល់ជាក់ស្ដែងដល់ទីតាំង ហើយបានជួបសាក្សីសំខាន់ៗធ្លាប់ជាប់គុក សម័យ ប៉ុល ពត នៅគុកដែលយើងទៅដល់។ និងអ្នកបានឃើញហេតុការណ៍ជាក់ស្ដែងដែលខ្មែរក្រហម ឫ ពេជ្ឃឃាតកំពុងសម្លាប់ប្រជារាស្រ្តស្លូតត្រងនាសម័យនោះ( សាក្សីច្បាស់)
ភស្តុតាង​៖ អដ្ធិធាតុអន្តរាយអស់ អាចមាននៅក្នុងដី តំកល់ទុក ត្រូវខ្មែរក្រហមដុតបំផ្លាញ។ ឯកសារគ្មាន ខ្មែរក្រហមដុត សាលាឃុំឆេះអស់ ផ្ញើឡើងលើអស់។ ចំពោះជនដៃដល់ មេឃាតករដៃដល់ ឫអ្នកគ្រប់គ្រងខ្លះស្លាប់បាត់ ខ្លះបាត់មុខមានអ្នកខ្លះនៅរស់ ប៉ុន្តែពេលវេលាខ្លីយើងមិនអាចរកជួបបាន។
ភស្តុតាង៖ រណ្ដៅរលប់អស់ គេប្រជាជនលប់ធ្វើស្រែចំការ ស្រូវ នៅពីលើ ដូច្នេះថតរូបភាពរណ្ដៅមិនសូវមិនសូវច្បាស់ល្អទេ។
ប៉ុន្តែយើងបានសាក្សីខ្លះជាអតីតៈ ពួកខ្មែរក្រហមជាកម្មាភិបាលខ្មែរក្រហម គេស្ម័គ្រដោយរីករាលជួយរាយការណ៍ប្រាប់ពីការពិត នាសម័យនោះឲ្យយើងបានដឹង ឥតលាក់លៀមឡើយ។ ឧបស្គ ផ្លូវមិនល្អសោះ ហើយទឹកច្រើនពេលយើងមិនអាចទៅដល់ទីតាំងមួយចំនួនទៀតបាន។ ឧបសគ្គម្យ៉ាងទៀត ឧបករណ៍ម៉ាញ៉េ ក្រុមស្រាវជ្រាវយើងខូច អន់ គុណភាព ប្រើការលែងបានឃើញខ្វះការសែតថតសម្លេងសាក្សីស្រុកនោះគួរឲ្យសោកស្ដាយ។
៣ ស្រុករត្តនៈមណ្ឌល
ក្រុមស្រាវជ្រាវយើងបានចុះទៅស្រាវជ្រាវនៅស្រុករត្តនៈមណ្ឌល។ នៅវេលាម៉ោង៧ ព្រឹកយើងបានចេញដដំណើរពីខេត្តបាត់ដំបងតាមផ្លូវជាតិលេខ១០ ឆ្ពោះទៅទីតាំងសាលាស្រុក។ ធ្វើដំណើរ២ម៉ោង ទើបដល់សាលាស្រុកនៅម៉ោង៩ៈ១០នាទីព្រឹក នៅទីនោះយើងបានជួបមន្ត្រីស្រុករួមមាន៖
១ លោក ប្រាក់ ស៊ង់ អភិបាលរង។
២​ លោក ងួន មួន អនុសេនីយទោ មេបញ្ជាការស្រុក។
៣ លោក ណុប ឡោះ អធិការរងស្រុក។
ក- អំពីពត៌មានទាក់ទងអំពើប្រល័យពូជសាសន៍
១. ឯកសារផ្ញើទៅមន្ទីវប្បធម៌ខេត្តអស់ហើយ។
២. សន្តិសុខ+គុក បន្ទាយត្រែង ឋិតក្នុងភូមិគីឡូ ឃុំត្រែង ស្រុកសង្កែ។
៣. ទីតាំងសម្លាប់ ក្នុងភមិជាវ អមផ្លូវមុខភូមិថ្នល់កែង ពីរកន្លែង ឆ្វេងដៃ ស្ដាំដៃ បែរមុខ ឆ្ពោះទៅប៉ៃលិន កែងទៅដំឡូត។
៥. ទីតាំងសម្លាប់
- គុម្ពឫស្សី
- ឃុំផ្លូវមាស
- ថ្មគង់ ឆ្លងស្ទឹង ជិតភ្នំវាលចាប
៦. បន្ទាយអូរតាជ្រៃៈ ឋិតជាប់ផ្លូវជាតិលេខ១០ទីតាំងសម្លាប់ក្រោយបន្ទាយ៥០ទៅ១០០ ម៉ែត្រ។ ទីតាំងទាំងអស់នេះឋិតនៅខាងលិចតាមបណ្ដោយផ្លូវជាត់លេខ១០ ឆ្ពោះទៅទីក្រុងប៉ៃលិន ចំងាយពីសាលាស្រុករត្តនៈមណ្ឌល ៩គ.ម១០គ.ម ៨គ.ម និងឆ្ងាយជាងផុត ១៣គ.ម។
៧.ភូមិដង្កត់ៈ ចុងស្រះជាទីតាំងពិឃាត។
៨. ទីតាំងគុក និងសន្តិសុខៈ អូតាទា សព្វថ្ងៃជាចំការ (ផ្លូវទៅមិនបាន​ មានមីន)។
៩. កន្លែងពិឃាតៈ ព្រៃទំពូង ឋិតក្នុងឃុំអណ្ដើកហែប ជិតភ្នំវាយចាប (គ្មានផ្លូវមាន មីន)
១០. មន្ទីពេទ្យថ្មគ្រោះ ពេទ្យតំបន់ សម្លាប់ច្រើនបំផុត (មានមីន ទៅមិនបាន)។ ក្រុមយើងបានរបាយការណ៍ថា ទីតាំងច្រើន ប៉ុន្តែយើងសំរេចទៅទីតាំងណាដែលអាចទៅបានផ្លូវមីនទៅមិនបាន( ខាងៗផ្លូវសុទ្ធតែមីន) ដូច្នេះយើងសំរេចទៅទីតាំងមួយចំនួនដូចជា៖
យើងបានធ្វើដំណើរពីសាលាស្រុកនៅម៉ោង១០ៈ៣០ នាទីយើងបានជួបមេឃុំ សំ ស្រង់ពត៌មាន បន្ថែមសួរពីសន្តិសុខមីង ម៉ោង១០ៈ៥០នាទី ទៅដល់បន្ទាយអូតត្រៃ ទីនោះជំនាន់មុនៗ បន្ទាយទាហ៊ាន ឯជំនាន់ប៉ុល ពត បន្ទាយយោធាគេដែរ ទីតាំងសម្លាប់ក្បែរបន្ទាយនៅខាងក្រោយចំងាយ១៣គីឡូម៉ែត្រពីសាលាស្រុក ឋិតជាប់ដងផ្លូវជាតិលេខ១០ ជុំវិញបន្ទាយមីន សព្វថ្ងៃប៉ូលីស( បន្ទាយប៉ូលីសរាជរដ្ឋាភិបាលកម្ពុជា)។ យើងបានជួ​បមេបញ្ជាការប៉ូលីស ឈ្មោះ ម៉ាន់ សន អាយុ ៤២ ឆ្នា ប្រចាំការជាបន្ទាយនៅខាងក្រោយបន្ទាយ១៥០ ម៉ែត្រទៅ២០០ម៉ែត្រ ក្រោយបន្ទាយមានរណ្ដៅសាកសពជនរងគ្រោះ៣៥រណ្ដៅ បណ្ណោយ៥ម៉ែត្រ ទទឹង២ម៉ែត្រ ជំរៅ១,៣០ម៉ែត្រ។ ប្រភេទជនរងគ្រោះដឹងទាំងឡានៗពីទិសខាងកើត សម្លាប់ឆ្នាំ ១៩៧៧-​៧៨-៧៩ ដើមឆ្នាំ។ ការប៉ានស្មានអ្នកស្លាប់១៥០០​ នាក់ អាចទៅ១៥៥០នាក់។ សាក្សីទី១ លោក ម៉ាន់ សន សម័យ ប៉ុល ពតកងចល័តយុវជនមកកាប់អូស ដាំបាយឲ្យកងចល័តបានឃើញគេវាយជនរងគ្រោះផ្ទាល់ (លបមើល)។
សាក្សីទី២ លោក ងួន មួន អតីតៈ មេឃុំត្រែងបានដឹងដោយបងថ្លៃ​ ប៉ុន្តែឆ្នាំ១៩៧៩ គាត់បានមកយកឆ្អឹងសម័យភ្លាមៗ នោះគ្មានមីនទេ។
បញ្ជាក់៖ សាក្សីទី២ អាចសន្ធិដ្ឋានថា អ្នកទោសសម្លាប់បន្ទាយអូតាត្រៃនេះ យកពីគុកបន្ទាយត្រែង។​
នៅម៉ោង១១ៈ០០ យើងថយក្រោយមានទីតាំងសម្លាប់ ភូមិជា ឃុំត្រែង ផ្លូវកែងទៅសំឡូង ទីនោះគ្មានគុកសន្តិសុខទេ កន្លែងសម្លាប់នៅផ្លូវបំបែកឆ្វេងដៃ ស្ដាំដៃ សព្វថ្ងៃប្រជាជនសង់ផ្ទះពីលើអស់ហើយ។ សាក្សីលោកអតិតៈ មេឃុំ ងួន មួន សព្វថ្ងៃអនុសេនីយទោ មេបញ្ជាការទោហានស្រុករត្តនមណ្ឌល។ សេចក្ដីសន្ធិដ្ឋាន៖ ការចុះស្រុករត្តនៈ មណ្ឌលលើកនេះ យើងបានសំរេចលទ្ធផលល្អប្រសើរជាច្រើន គឺបានពត៌មានច្រើន ល្អ ហើយចុះដល់ទីតាំងសំខាន់ៗ ទោះបីក្បែរៗខ្លួន សុទ្ធតែមីនក៏យើងប្ដូរទៅ ស្រាវជ្រាវបាន ប៉ុន្តែយើងខ្វះភស្តុតាងរណ្ដៅ ថងមិនបានដល់។ ខ្វះសាក្សី ដៃដល់​ ខ្វះសាក្សីអ្នកធ្លាប់ជាប់គុក ព្រោះទៅនោះគ្មានប្រជាជននៅក្បែរៗបានទេ ជំនាន់នោះជនរងគ្រោះដឹងពីឆ្ងាយៗ ចប់សង្គ្រាមបើគេរស់ គេអាចទៅស្រុកបាត់។ ឯអដ្ឋិធាតុ ស្ដូបគោរពវិញ្ញាណក្ខ័ន្ធ គេរក្សាទុកដែរ ប៉ុន្តែខ្មែរក្រហមដុតបំផ្លាញចោលអស់គ្មានសល់។ នៅសល់ឆ្អឹងខ្លះ ប៉ុន្តែយើងមិនហ៊ានចូល។ ដូច្នេះបើតាមពត៌មានអំពីទីតាំងសម្លាប់មានច្រើនទៀត ប៉ុន្តែបើសិនពួកគ្រូមសុីម៉ាក់ដោះមីនអស់ និង មានផ្លូវទៅបានដល់ គួរយើងចុះស្រាវជ្រាវម្ដងទៀត។ ចំពោះសន្តិសុខខ្មែរក្រហម គ្មានបារម្ភឡើយ យើងព្រួយបំផុត និងផ្លូវលំបាកពេក។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា