Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119640
D119640
ចំណងជើងឯកសារ / សៀវភៅ :
ទីតាំងសម្ភាសន៍របស់ក្រុមការងារផែនទី រៀបចំដោយលោក ឆាំង យុ មន្ត្រីកម្មវិធី CGP (2/29/96) ស្រុក កោះធំ ខេត្តកណ្តាល
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ ​​
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា ​​
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៩៦
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឈមណ្ឌលឯកសារកម្ពុជា​​​​/ D119640/ ៤/១/២០២៥
ផ្ទៀងផ្ទាត់ :
មជ្ឈមណ្ឌលឯកសារកម្ពុជា​​​
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា​​​
ភិនភាគឯកសារ :
ឯកសារសរសេរដោយកុំព្យូទ័រ (Tx), ឯកសារចំនួន១១ទំព័រ​
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
មានការសិក្សាយ៉ាងច្រើនអំពី S-21 ជាមណ្ឌល (ដែលបញ្ជាឲ្យ) សម្លាប់មនុស្ស។ ខ្ញុំចង់បញ្ជាក់ថា គម្រោងនៃក្រុមផែនទី មិនគួរប្រមូលឲ្យមានការចូលរួមតែមន្ត្រីខេត្ត ឬតំបន់នោះទេ។ វាគួរតែជាប្រជាជាតិទាំងមូល ។ ទីតាំងសម្លាប់ជាច្រើនដែលនៅពាសពេញខេត្តមានការងាយស្រួលក្នុងការ រក។ មានឯកសារជាច្រើននៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងពាក់ព័ន្ធទៅនឹងក្រុមអ្នកហ្វឹកហ្វឺន ខ្មែរក្រហម (បុគ្គលិក S-21)​ ដែលជាអ្នកទទួលខុសត្រូវទៅលើការសម្លាប់ គឺអាចរកឃើញដើម្បីធ្វើឲ្យដំណើរការស៉ើបអង្កេតឲ្យមានលក្ខណៈសមរម្យប្រាកដប្រជានៃខេត្តនេះ ។ របាយការណ៍ស្តីអំពីចំនួនមនុស្សស្លាប់ដែលធ្វើឡើងដោយរណសិរ្យក៏ត្រូវបានរកឃើញដើម្បីប្រើជាប្រវត្តិរូប ។ ចំនួនក្រដាសរាប់រយទំព័រក្នុងការសរសេរសុំប្តឹងរបស់អ្នកភូមិ បានរកឃើញហើយឥឡូវនេះ អាចប្រើជាប្រភព ដើម្បីស្វែងរកចំនួនរណ្តៅ និងប្រើជាប្រភពដើម្បីរកឲ្យឃើញនូវអ្នកសម្លាប់ និងប្រធានសន្តិសុខ។ របាយការណ៍ទីតាំងប្រល័យពូជសាសន៍បានបញ្ចប់ដោយគណកម្មាធិការស្រាវជ្រាវប្រល័យពូជសាសន៍ក្នុងឆ្នាំ ១៩៨៣ ក៏អាចត្រូវរកឃើញ ។ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងក៏មានទំនាក់ទំនងខ្លះៗពីប្រធានមន្ទីរទៅសមមិត្ត ឌុចដែរ។ ជាចុងបញ្ចប់ ហ៊ុយ បានបញ្ជាក់ប្រាប់ពួកយើងថា គាត់បានទទួលអ្នកទោសជាច្រើនស្ទើរតែគ្រប់ទីកន្លែងក្នុងកំឡុងរបបខ្មែរប្រជាធិបតេយ្យ ។​ ដូច្នេះវាច្បាស់លាស់ហើយថា មន្ទីរ ឬមណ្ឌលសន្តិសុខគ្រប់តំបន់ខ្មែរប្រជាធិបតេយ្យ ដែលកាន់កាប់លើអ្នកទោស​ ដែលក្រោយមកត្រូវបានបញ្ជូនទៅសម្លាប់នៅ S-21 (សម្រាប់ការសង្ស័យពួកអ្នកឋានៈធំ) ឬជួនកាលត្រូវសម្លាប់នៅតំបន់រៀងៗខ្លួន (សម្រាប់អ្នកទោសពីមុនៗមក) ។ បណ្តាញនៃការសម្លាប់នេះ អាចត្រូវរកបំពេញបន្ថែមតាមរយៈក្រុមផែនទី ប្រសិនប់យើងមានបំណងចង់ទៅឃើញនូវអ្វីដែលបានកើតឡើងមែន ។ 
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា