Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119641
D119641
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍របស់ CGP នៃក្រុមផែនទីចុះទស្សនកិច្ច នៅទីតាំងខេត្តកណ្តាល
ភាសាឯកសារ / សៀវភៅ :
ភាសាខ្មែរ ​​
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា ​​
កាលបរិច្ឆេទឯកសារ :
ថ្ងៃទី១៣ វិច្ឆិកា ១៩៩៥
អង្គភាពធ្វើបញ្ជីឯកសារ :
មជ្ឈមណ្ឌលឯកសារកម្ពុជា​​​​/ D119641/ ៤/១/២០២៥
ផ្ទៀងផ្ទាត់ :
មជ្ឈមណ្ឌលឯកសារកម្ពុជា​​​ D119641
ទីកន្លែងបោះពុម្ព / អ្នកបោះពុម្ព / កាលបរិច្ឆេទ :
កម្ពុជា​​
ភិនភាគឯកសារ :
ឯកសារសរសេរដោយកុំព្យូទ័រ (Tx), ឯកសារចំនួន៦ទំព័រ
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
នៅសាលាត្រពាំងស្វា ស្រុកកណ្តាលស្ទឹង អតីតជាមជ្ឈមណ្ឌលអប់រំជាតិបាទីជាច្រើនបានសាងសង់ឡើង ក្នុងឆ្នាំ ១៩៦៥ ដែលធ្លាប់បានប្រើជាគុក និងទីតាំងបញ្ចុះសាកសពរបស់ពួកខ្មែរក្រហមក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ ផ្នែកមួយចំនួននៃអតីត ដែលជាសាលាគរុកោសល្យ (វិក្រិតការ) ដែលអាចជាបន្ទប់ប្រជុំនេះ ត្រូវបានផ្លាស់ប្តូរជាកន្លែងតំកល់អដ្ឋិធាតុ ដែលមានលលាដ៏ក្បាលមនុស្សរាប់ពាន់ គរជាជាន់ៗ ប្រហែលជាកំពស់២ម៉ែត្រ នោះត្រូវបានគេដាក់លើដំណាក់ ប្រហែល៤ម៉ែត្រ គុណ ៧ម៉ែត្រ ។ លលាដ៏ក្បាលទាំងនេះគេបានយកពីរណ្តៅធំៗនៅជិតៗនេះ បន្ទាប់ពីពួកគេបានជីកក្នុង ឆ្នាំ១៩៧៩។ មានទីតាំងរណ្តៅពីរធំៗគឺ មួយនៅជិតមហាវិទ្យាល័យ មាន១៥រណ្តៅនិងទីតាំងមួយទៀត នៅចម្ងាយពីនេះប្រហែល៥០០ម៉ែត្រ នៅជិតបឹងដែលមាន ៨០រណ្តៅ ​។ អ្នកដែលបានឃើញ ការគាស់អដ្ឋិធាតុនេះ បានប៉ាន់ស្មានថា មានជនរងគ្រោះប្រហែលជា ៧,០០០ ទៅ ១០,០០០នាក់ ត្រូវបានគេសម្លាប់ ហើយទីតាំងនេះជាកន្លែងបញ្ចុះសព។ 
+ នៅភូមិពោធិទន្លេ ស្រុកកោះធំ មានទីតាំងតំកល់អដ្ឋិធាតុមួយ ដែលត្រូវគេកសាងឡើងក្នុងឆ្នាំ ១៩៩០ ដោយសាច់ញ្ញាតិអ្នកទោសមួយចំនួនដែលត្រូវបានគេប្រហារជីវិត ដើម្បីប្រមូលឆ្អឹងដែលបានជីកពីរណ្តៅនៅជិតៗនេះ ។ ចំនួនរណ្តៅដែលបានជីកនៅទីតាំងនេះគឺ ៥៥រណ្តៅ ហើយចំនួនអ្នកទោស ដែលបានសម្លាប់ គេប៉ាន់ស្មានមើលប្រហែល ៣៥,០២៧ នាក់។ អ្នកស្រី យែម ខុម អាយុ ៦៧ឆ្នាំ ដែលជាអ្នកទោសទីនោះ ក្នុងឆ្នាំ ១៩៧៧ ហើយនាងមានប្រសាសន៍ដូចខាងក្រោមថា ខ្ញុំបានជាប់គុក ក្នុងសម័យ ប៉ុល ពត ព្រោះខ្មែរក្រហមគិតថា ខ្ញុំជាប្រពន្ធរបស់មន្ត្រីជំនាន់ លន់ ណុល​ ហើយគឺជាអ្នកមានម្នាក់ ។ ខ្ញុំស្ថិតក្នុងគុកនេះ អស់រយៈពេល ៤ខែ ក្នុងឆ្នាំ ១៩៧៧ ហើយមានតែកន្ទក់ និង ដើមចេកសម្រាប់ហូប។ ពួកខ្មែរក្រហមបានប្រើរនុកទ្វារវាយមកលើក្បាលពួកយើង ដើម្បីរាប់ចំនួនអ្នកទោសទាំងអស់ មុននឹងពួកវាផ្តល់អាហារឲ្យពួកយើង ។ អ្នកទោសទាំងអស់ត្រូវបានគេដាក់ខ្នោះ ដោយឲ្យស្ត្រីនៅដោយឡែកពីបុរស ។ អ្នកទោសភាគច្រើន គឺជាប្រជាជនថ្មី ហើយពួកវានាំយកទៅកោះ ដើម្បីសម្លាប់។ អ្នកទោសមួយចំនួនទៀត បានស្លាប់ក្នុងគុក ហើយត្រូវបានពួកវាយកទៅកប់នៅពីក្រោយគុក ។ នាងត្រូវបានគេបង្ខំឲ្យយូលាមកអ្នកទោស ប៉ុន្តែនាងមិនឡើងរួចទេ ព្រោះនាងខ្សោយខ្លាំងណាស់ នៅរំពេចនោះ ពួកខ្មែរក្រហមវាយគាត់ពោបនឹងដី និងទាត់គាត់ ហើយនៅពេលដែលកូនប្រុសរបស់គាត់មើលពីលើជណ្តើរ គុក ឃើញពួកវាកំពុងតែធ្វើដូច្នេះក៏ស្រែកយ៉ាងខ្លាំងថា ឳព្រះអើយ ម្តាយរបស់ខ្ញុំ តើខ្ញុំអាចជួយគាត់ ដូចម្តេចទៅបើជើងរបស់ខ្ញុំជាប់ខ្នោះបែបនេះ ។ នាងក៏និយាយទៀតថា រំពេចនោះ ពួកខ្មែរក្រហមបាននាំកូនរបស់គាត់ចេញឆ្ងាយ ហើយបានសម្លាប់ ព្រោះតែអ្វីដែលវាបាននិយាយ ។ នាងត្រូវបានដោះលែងបន្ទាប់ពី ៦ខែរួចមក នៅពេលដែលពួកកកកខ្មែរក្រហមដឹងថា ពួកគាត់មិនមានកំហុស ព្រោះប្តីរបស់គាត់គ្រាន់តែជាជាងជួសជុលឡានប៉ុណ្ណោះ ប៉ុន្តែនៅពេលនោះ ប្តី និងកូន២នាក់ត្រូវបានស្លាប់។ កូនប្រុសម្នាក់ទៀតនៅរស់ ប៉ុន្តែត្រូវវិកលចរឹកទៅហើយ ចាប់ពីពួកខ្មែរក្រហមវាយមក ។ 
+ ភូមិកោះគរ ស្រុកស្អាង
    អ្នកគ្រប់គ្រងនៃតំបន់អភិវឌ្ឈន៍កោះគរ បានជួបពួកយើង ហើយយើងបានដើរប្រហែល ១គីឡូម៉ែត្រ ឆ្លងកាត់តាមមាត់ពាម ឆ្ពោះទៅកោះគគរ ដែលជាកន្លែងទីតាំងរណ្តៅ ៥កន្លែង និងកន្លែងដាក់អដ្ឋិធាតុធ្វើពីឈើ មានចំនួនឆ្អឹងភ្លៅច្រើនជាង១,០០០ ។ មានលលាដ៏ក្បាលមួយចំនួន ប៉ុន្តែអ្នកគ្រប់គ្រងឲ្យព័ត៌មានយើងថា លលាដ៏ក្បាលមួយភាគធំ នៅទីនោះ គេយកមកពីកន្លែងដាក់អដ្ឋិធាតុនេះឯង ហើយបានយកទៅដាក់ក្នុងវត្តជាច្រើនកន្លែងក្នុងតំបន់នេះ ។
+ ភូមិកោះថ្មី
   យើងបានទៅជួបជាមួយ អ្នកស្រី សុខ បុល ដែលបានរួមដំណើរជាមួយពួកយើង ដោយនាវាចំលងទៅកោះថ្មី ។ ហើយគាត់បានបង្ហាញយើងនូវសំណង់វត្ត និងសាលាបាក់បែកដែលពួកខ្មែរក្រហមធ្លាប់ប្រើធ្វើជាគុក ។ ក្នុងឆ្នាំ ១៩៧៦ ប្រជាជនថ្មីរួមទាំងប្តីអ្នកស្រីត្រូវបានគេចាប់ដាក់គុក និងត្រូវបានគេសម្លាប់ បន្ទាប់មកប្រជាជនមូលដ្ឋានត្រូវបានដាក់គុក និងសម្លាប់នៅទីតាំងនេះដែរ។ បន្ទាប់មក អ្នកស្រី សុខ បុល នាំយើងទៅផ្ទះមួយដែលធ្លាប់ប្រើជាសន្តិសុខធំ ហើយបន្ទាប់មកទៅកន្លែងដាក់អដ្ឋិធាតុបាក់បែក ធ្វើពីឈើ ដែលមានទីតាំងនៅជិតរណ្តៅទាំងនោះ ។ កន្លែងដាក់អដ្ឋិធាតុនោះ មានលលាដ៏ក្បាល និង ឆ្អឹងរាប់ពាន់ ដែលកំពុងតែលេចចុះទៅក្នុងដី ហើយត្រូវបានសត្វហែកស៊ី បណ្តើរៗ។ រណ្តៅចំនួន ១២០ ត្រូវបានគេជីកក្នុងឆ្នាំ១៩៧៩ សរុបទាំងអស់ប្រហែលជា ២០០រណ្តៅ ។ ការប៉ាន់ស្មានអ្នកទោសដែលត្រូវបានសម្លាប់នៅទីតាំងនេះ ប្រហែល ៥,០០០ ទៅ៧,០០០ នាក់ ។
+ វត្តចំពុះក្អែក ស្រុកកៀនស្វាយ
   នៅទីនេះ យើងបានជួបជាមួយអនុស្រុក ហើយបានបង្ហាញយើងនូវវត្ត​ និងសាលា ដែលធ្លាប់បានប្រើជាគុកក្នុងសម័យ ប៉ុល ពត ដែលមានរណ្តៅជាច្រើននៅជុំវិញទីនោះ ហើយមានកន្លែងដាក់អដ្ឋិធាតុដែលធ្វើពីឥដ្ឋ និងក្បឿងដ៏ធំ ដែលមានចំនួនលលាដ៏ក្បាលរាប់ពាន់ ។ ប្រជាជនថ្មីជាច្រើន ត្រូវបាននាំយកមកសម្លាប់ចោលទីនេះ ក្នុងឆ្នាំ១៩៧៦ ហើយក៏មានអ្នកទោសមួយចំនួននៅក្នុងវត្តនេះ ត្រូវគេប្រមូល យកទៅដាក់លើទូក នាំយកទៅទន្លេបាសាក់ឆ្ពោះទៅកោះ (កោះពោធិ និងកោះថ្មី) ដើម្បីសម្លាប់ចោល។ យើងបានសម្ភាសន៍ ជាមួយនឹងសាក្សីពីររូបដែលជាអ្នកជាប់គុកនៅទីនោះ ៈ
១) សាយ អ៊ុំ ភេទប្រុស អាយុ ៦៨ឆ្នាំ
អ៊ុំ ជាប្រជាជនមូលដ្ឋាន បានប្រាប់មកយើងថា គាត់ត្រូវបានជាប់គុកនៅទីនេះ ព្រោះគាត់ត្រូវគេចោទប្រកាន់ថា បានចូលដៃ ចូលជើងគ្នាដើម្បីលួច (អាហារបន្ថែម) ពីវត្តចំពុះក្អែកមក ។ អ្នកលួច គឺជាអតីតទាហានខ្មែរក្រហមដែលបានលួចរត់ចេញពីជំរំរបស់ពួកវា ហើយជាអ្នកមើលការ ខុសត្រូវលើម្ហូបអាហារ ។ ជាចៃដន្យថ្ងៃមួយ គាត់ក៏បានចូលកាប់ឬស្សីនៅកន្លែងដែលទាហានទាំងនោះ ត្រូវបានគេចាប់ចង ។ ពេលនោះដៃរបស់គាត់ត្រូវបានគេចាប់ចង ហើយបញ្ជូនគាត់ទៅទុកនៅក្នុងវត្ត កន្លែងដែលពួកវាយកទៅដាក់នោះគឺ នៅក្នុងចេតីយ ហើយបានសួរចម្លើយគាត់ ។ អ្នកទោស គឺត្រូវបានគេផ្តល់ឲ្យនូវបបររាវៗដែលបានដាំពុះ មានគ្រាប់អង្ករ និងពោតបន្តិចបន្តួចសម្លាប់ហូប ហើយនៅរៀងរាល់ម៉ោង ៦ល្ងាច ពួកវាបាននាំអ្នកទោសយកទៅសម្លាប់។ កងទ័ពបូព៌ា ២៥នាក់ ត្រូវបានគេនាំយកមកតាមរយៈរថយន្តកាំមីញ៉ុង ដោយដៃជាប់ចំណង (ប្រហែលឆ្នាំ១៩៧៨) ហើយយកទៅទុកនៅសាលាផ្សេងទៀត ក្រោយមកគាត់ឃើញឯកសណ្ឋានកងទ័ព បូព៌ា ២៥នាក់​ ដែលហាលនៅពីមុខវត្ត ហើយទាហានទាំងនោះបានបាត់មុខអស់ហើយ។ គាត់នៅក្នុងគុកអស់រយៈពេល ៨ខែ ក្នុងឆ្នាំ១៩៧៧ ហើយក្រោយមកគាត់ បានធ្វើការនៅឯវត្ត រហូតដល់ថ្ងៃរំដោះ ។ 
២) សាក្សី ប៊ុន ធឿន ភេទស្រី អាយុ ៤០ឆ្នាំ
    ខ្ញុំដឹងថា ឪពុកម្តាយរបស់ខ្ញុំឈឺ ហើយខ្ញុំទៅសួរសុខទុក្ខពួកគាត់។ ខ្ញុំក៏ត្រូវបានពួកសន្តិសុខចាប់ ហើយដាក់ទៅក្នុងសាលាដែលប្រើជាគុក (នៅវត្តចំពុះក្អែក) ជាមួយអ្នកទោស ៤នាក់ដទៃទៀត ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា