Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119517
D119517
ចំណងជើងឯកសារ / សៀវភៅ :
របាយការណ៍ស្ដីពីការចុះស្រាវជ្រាវឯកសារទាក់ទងអំពីអំពើឧក្រិដ្ឋកម្មរបស់បន ប៉ុល ពតនៅក្នុងស្រុកស្នួល និងស្រុកឆ្លូង ខេត្តក្រចេះ។
ភាសាឯកសារ / សៀវភៅ :
ខ្មែរ
ទីតាំងបោះពុម្ពផ្សាយ :
កម្ពុជា​
កាលបរិច្ឆេទឯកសារ :
២៩ មិថុនា ១៩៩៩
កូដទីតាំងភូមិសាស្ត្រ :
ខេត្តក្រចេះ
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam/ ២០មីនា ២០២៥
ទីកន្លែងរក្សាទុកឯកសារ :
មជ្ឃមណ្ឌលឯកសារកម្ពុជា
កំណត់ចំណាំព័ត៌មាន
កំណត់សម្គាល់មាតិកា :
ឧក្រិដ្ឋកម្មរបស់បនប៉ុល ពត ខេត្តក្រចេះ
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ការចុះស្រាវជ្រាវនៅខេត្តក្រចេះ៖ ស្រុកស្នួល-ស្រុកឆ្លង លើកទី២នេះ៖ យើងទទួលបានលទ្ធផលដូច

តទៅ:

ក- ការទំនាក់ទំនងរដ្ឋបាល សំរួលការងារបានល្អចាប់ពីថ្នាក់នាយខុទ្ទកាល័យខេត្ត អភិបាលខេត្ត អភិបាលស្រុក និងបណ្តាឃុំបានល្អ ជារួមទូទាំងខេត្ត ។

ខ-ពត៌មានស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ខេត្ត និងស្រុកទាំងពីរ ចំពោះខ្មែរក្រហមឥតបញ្ហា ឯបញ្ហាគឺ ចោរប្លន់ប្រដាប់អាវុធ ។ ផ្លូវជាតិលេខ ៧ ក្រចេះ៖ស្នូល ខែ ៥ ឆ្នាំ ១៩៩៩ថ្មីៗនេះ៖ មានករណី ប្លន់ប្រដាប់អាវុធ ៥-៦លើក ភួង់បាញ់សំលាប់អ្នកដំណើរយកទ្រព្យសម្បត្តិ គ្មានសល់ ។ ផ្លូវទឹកពីខេត្តមកស្រុកឆ្លូងគ្មានបញ្ហា ពីស្រុកឆ្លូងទៅស្នូល ចំងាយ ១០៤ គីឡូម៉ែត្រ ផ្លូវឈ្មោះ៖ សាំលិញ កសាងឡើងដោយក្រុមហ៊ុនរបស់ម៉ាឡេស៊ី ស្ថានភាពផ្លូវ ស្ងាត់គួរអោយបារម្ភ ឆ្លងកាត់ មេមត់ និងដំបែរ ។

គ- ការស្រង់ពត៌មានប្រយោលពីខេត្ត-ស្រុក ពីទីតាំងប្រល័យពូជសាសន៍ : យើងស្រង់បានដឹង ខ្លះៗពីទីតាំងតុកសន្តិសុខ កន្លែងសំលាប់នៅតាមភូមិឃុំ ប៉ុន្តែមិនទាន់ជាក់ស្តែងលំអិតគូរ លេខជនរងគ្រោះ៖ រណ្តៅសាកសព និងសាក្សី ។ ប៉ុន្តែយើងមានលក្ខណៈងាយស្រួល ដោយ ខេត្តបានជូនដំណឹងទៅស្រុក ហើយស្រុកបានជូនដំណឹងបន្តទៅភូមិត្រៀមពត៌មានផ្តល់ជូន យើងទាន់ពេលវេលា និងល្អប្រសើរ ។

ឃ- ផ្លូវគមនាគមន៍ : ងាយស្រួល ពីស្រុកទៅស្រុក ពីស្រុកទៅឃុំ ប៉ុន្តែពីឃុំទៅទីតាំងខ្លះ៖ ៣០គីឡូម៉ែត្រ ខ្លះ៖ ៥០គីឡូម៉ែត្រ គ្មានផ្លូវ គ្មានប្រជាជនរស់នៅ មានចោរព្រៃ ទៅមិនរួច ។

លក្ខណៈធម្មជាតិ: ពេលព្រឹកធ្វើការបានល្អគ្មានភ្លៀង ចាប់ពីម៉ោង ១១ទៅ មេឃងងឹត ពពកខ្មៅ គ្មានពន្លឺ ដូច្នេះល្ងាចខ្លះបំពេញការងារមិនបាន ។ ស្រុកទាំងពីរសំបូរព្រៃ ទីតាំង ត្រពាំងឈូកក្នុងឃុំឃឹម ស្រុកស្នួល ចំងាយ ៥គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៧ ទៅមិនបាន ដោយគ្មានផ្លូវ និងមានចោរព្រៃ មិនធានាសន្តិសុខ ។ ទីតាំងខ្លះទៀតក្នុងស្រុកឆ្លងដូចជា ឃុំដំរីផុង. ស្រែលោក. ឃុំរោងដំរី ចំងាយ ៣០ ទៅ ៥០គីឡូម៉ែត្រ គ្មានផ្លូវ គ្មានមនុស្ស រស់នៅ មិនធានាសន្តិសុខ ។ ឧបសគ្គទាំងនេះធ្វើអោយសំរេចលទ្ធផលបានតែ ២ទីតាំង ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា