BIBLIOGRAPHY

Report on the research in Kratie province in 2002.

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
D119521
D119521
Title of Doc / Book :
ចំណងជើងឯកសារ / សៀវភៅ :
Report on the research in Kratie province in 2002.
របាយការណ៍ស្ដីពីការស្រាវជ្រាវនៅខេត្តក្រចេះ ឆ្នាំ២០០២។
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
English
ខ្មែរ
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
Cambodia
កម្ពុជា​
Document Date :
កាលបរិច្ឆេទឯកសារ :
28/6/2002
២៨ មិថុនា ឆ្នាំ២០០២
Geographic Area Code :
កូដទីតាំងភូមិសាស្ត្រ :
Kratie province
ខេត្តក្រចេះ
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
DC-Cam/ 20 March 2025
មជ្ឃមណ្ឌលឯកសារកម្ពុជា/ ២០ មីនា ២០២៥
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
DC-Cam
មជ្ឃមណ្ឌលឯកសារកម្ពុជា
Physical Description :
ភិនភាគឯកសារ :
21 p​ages, typing in computer and writting by hand.
២១ទំព័រ ឯកសារវាយដោយកុំព្យូទ័រ និងសរសេរដៃ
Data Info Note កំណត់ចំណាំព័ត៌មាន
Content Note :
កំណត់សម្គាល់មាតិកា :
Killing site: E Samin 's House, Chamkar Mai Sakk, Phnom Kam Napp (Tuol Samrang), Prey Kaun Nge.
ទីតាំងសម្លាប់
ផ្ទះ ឯ សាមីន, ចំការម៉ៃសាក់, ភ្នំកំណប់ (ទួលសំរ៉ង)
ព្រៃកូនង៉ែ ​
Place Notes កំណត់ចំណាំកន្លែង
General Note :
កំណត់សម្គាល់ទូទៅ :
The Interview with the people in Kratie province.
ការសម្ភាសន៍ប្រជាជននៅខេត្តក្រចេះ​
កំណត់ចំណាំឯកសារ
កំណត់សម្គាល់សេចក្ដីសង្ខេប :
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលប្រជាជនភាគច្រើននៅទូទាំងប្រទេសត្រូវចាកចេញពី សម្បែងរបស់ខ្លួនតាមការស្នើសុំរបស់ពួកអាវខ្មៅដែល​ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ។ ការនិរាសព្រាត់ប្រាស់ គ្រួសារប្រពន្ធកូនបានចាប់ផ្តើមមានឡើងចំពោះ​ប្រជា​ជនជម្លៀសទាំងនោះ ។ ទីជម្រកតាមជនបទដាច់ស្រយាល មួយចំនួន បានត្រូវជ្រើសរើសឲ្យស្នាក់នៅបណ្តោះអាសន្ននៃជនជម្លៀសពីភ្នំពេញ និងពីទីប្រជុំជនដទៃទៀត ។ នៅឯស្រុកស្នួល ខេត្តក្រចេះឯណេះវិញ ខ្មែរក្រហមបានជ្រើសរើសយកព្រៃកូន​ង៉ែ ជាកន្លែងដាក់ប្រជាជន ជម្លៀសមកពីទឹកន្លែងឆ្ងាយៗ ។ ក្រោយមកព្រៃកូនង៉ែ បានត្រូវបង្កើតជាកន្លែងឃុំឃាំងជនរងគ្រោះដែល ភាគច្រើន​ជាប្រជាជន១៧​មេសា​។ ខ្មែរក្រហមបានចាប់ផ្តើមឲ្យមានការបំពេញប្រវត្តិរូបចំពោះអ្នកជម្លៀស ទាំងអស់ ដោយបញ្ជាក់ថានឹងរៀបចំការងារដដែល សម្រាប់សង្គមមួយថ្មីដល់នរណាម្នាក់ដែលធ្លាប់មានតួនាទីពី មុនមក ។ មានប្រវត្តិរូបជាច្រើនបានត្រូវបំពេញនិងបញ្ជូនទៅកាន់មន្ទីររបស់ខ្មែរក្រហម ។ គោលបំណងនៃការ ធ្វើប្រវត្តិរូប​​ គឺខ្មែរក្រហមគ្រាន់តែចង់បានបញ្ជីដើម្បីបញ្ជូនទៅកាន់ថ្នាក់លើថាបានកម្ទេចអ្នកជាប់និន្នាការពី សង្គមចាស់ និងនិស្សិតបញ្ញាវន្តដែលមាននៅក្នុងប្រវត្តិរូបនេះ ។ ក្រោយពីបានបំពេញប្រវត្តិរូបរួចរាល់មក ការបំបែកហ្វូងមនុស្សបានចាប់ផ្តើមឡើង ដោយអ្នកដែលជាប់​ជាមន្ត្រី សិស្ស-និស្សិត ឬនគរបាល ពីសង្គមចាស់ត្រូវបន្តទុកនៅឃុំឃាំងនៅព្រៃកូនង៉ែដដែល ។ ចំណែកឯអ្នកដែលគ្មានជាប់អី​ ត្រូវបញ្ជូនបន្តទៅ កាន់ជំរំថ្មីទៀត ។ ការសួរចម្លើយ បានចាប់ផ្តើមធ្វើឡើងចំពោះអ្នកទោសរួមជាមួយនឹងការធ្វើទារុណកម្មតាមវិធី ដែលសាហាវបំផុតដូចជាចងព្យួរជើងទាញឡើងលើរួចទម្លាក់ចុះមកវិញ, បញ្ចូលម្ជុលក្នុងក្រចកម្តងបន្តិចៗ ។ល ។ ទិ ញី ជាប្រធានភូមិកាត់ដៃ ឃុំរួម បានរៀបរាប់ថាថ្វីត្បិតតែមានការធ្វើទារុណកម្មពិតមែន ប៉ុន្តែពុំមាន សម្លាប់នៅនឹងកន្លែងទេ គឺត្រូវបញ្ជូនទៅសម្លាប់នៅចម្ការកៅស៊ូថ្នាក់ ឬចម្ការកៅស៊ូលេខ៦៤ (ក្រុមស្រាវជ្រាវ បានប្រើប្រាសខាំស៊ីនGPSរួចហើយកាលពីឆ្នាំ១៩៩៨) ។ ហេង បេ អាយុ៦៣ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំ ស្នួល ស្រុកស្នួល ខេត្តក្រចេះបានដឹងពីការធ្វើទារុណកម្មលើអ្នកទោស ព្រមទាំងបានឃើញការបណ្តើរអ្នកទោសទៅធ្វើការ​បន្ទាប់ពីសួរចម្លើយនិងធ្វើទារុណកម្មរួចមក។ ក្រៅពីអ្នកទោសជាប្រជាជន១៧​មេសារទៅ នៅមានអ្នក ទោសមួយ ប្រភេទទៀតដែលជាប្រជាជនមូលដ្ឋាន។ ទោសកំហុសរបស់អ្នកទាំងនោះគឺបានប្រព្រឹត្តិខុសនឹងបទ បញ្ហារបស់អង្គការដែលបានហាមប្រាម ដូចជាការលួច ឆក់ ខ្ជិលច្រអូស និងបញ្ហាធ្វេសប្រហែសនានា។ អ្នក ទោសប្រភេទនេះគឺត្រូវបានចាត់ទុកជាអ្នកទោសប្រភេទស្រាលដែលត្រូវទទួលការអប់រំណែនាំ ហើយក៏កម្រមាន ស្លាប់ដែរ ។ ដឹង ថ្លាង និង ដឹង វ័កែវ (ជាប្រជាជនមូលដ្ឋាន) សព្វថ្ងៃរស់នៅភូមិត្រពាំងលាក់ និងភូមិវត្ត ស្នួល ឃុំស្នួល ស្រុកស្នួល គឺជាអ្នកទោសដែលបានរួចជីវិតពីការសម្លាប់ និងធ្វើទណ្ឌកម្មនៅព្រៃកូនង៉ែ ។

នួន សំអាត គឺជាប្រធានមន្ទីរសន្តិសុខនៅព្រៃកូនងឺ។ សព្វថ្ងៃ សំអាត នៅមានជីវិតនៅឡើយ ហើយមានតួនាទីក្នុងរាជរដ្ឋាភិបាលកម្ពុជាទៀតដង ។ នួន សំអាត គឺជាមនុស្សតែម្នាក់គត់ដែលបានដឹងរឿង ហេតុគ្រប់យ៉ាងនៅក្នុងមន្ទីរសន្តិសុខព្រៃកូន ។

មន្ទីរសន្តិសុខនេះ បានបញ្ចប់អណត្តិរបស់ខ្លួននៅពេលថ្ងៃរំដោះចូលមកដល់ ។ ស្លាកស្នាមជាច្រើន ដូចជាឈើឆ្កាង, ខ្ចោះ និងឈាមក្រាលពាសពេញដី បានបន្សល់ទុកដើម្បីជាការបង្ហាញយ៉ាងច្បាស់ពីការធ្វើទារុណកម្មយ៉ាងសាហាវរបស់ខ្មែរក្រហមមកលើជនរងគ្រោះរ និងកាន់តែធ្វើឲ្យសាច់ញាតិបងប្អូនរបស់ជនរង គ្រោះកាន់តែមានកំហឹងនេះគឺកាន់តែខ្លាំងឡើងចំពោះអំពើរបៀបនេះ ។ រយៈពេលជាង២០ឆ្នាំបានកន្លងផុតទៅ គំនំទាំងឡាយហាក់ត្រូវបានរសាយពីជម្រៅចិត្តរបស់ប្រជាពលរដ្ឋទូទៅ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយក៏តុលាការ មួយនឹងត្រូវបានធ្វើឡើងដើម្បីរកយុត្តិធម៌ដល់សង្គមជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរ ។ ទោរជាមន្ទីរ សន្តិសុខនៅព្រៃកូននៃត្រូវរលប់បាត់ស្រមោលនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែការចងចាំរបស់ជនរងគ្រោះ និង ប្រជាជនដទៃទៀតនៅតែចាំជានិច្ចនូវអំពើប្រល័យពូជសាសន៍ដែលបានកើតមានឡើង នៅតែមិនអាចបំភ្លេច បានឡើយ ។ ព្រៃក្រាស់ហ្វឹកស្ទើរចូលទៅមិនបាននៃអតីតមន្ទីរសន្តិសុខព្រៃកូនវីដៃ ត្រូវបានស្គាល់យ៉ាងឥតស្រ ពិជស្រពិលថាជាមន្ទីររបស់សមមិត្តខ្លួន សំអាត ដែលបានរៀបចំកន្លែងសួរចម្លើយយ៉ាងស្ងាត់ស្ងាត់បំផុត និង គ្មាននរណាដឹងកាលពីខ្លួននៅជាប្រធានសន្តិសុខនោរ ។ ប៉ុន្តែនៅពេលនេះ(ខែមិថុនា ឆ្នាំ២០០២) ខ្ញុំនិងក្រុម ស្រាវជ្រាវ បានលុកចូលទៅដល់ទីកន្លែងតាមការចង្អុលបង្ហាញពីប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ(ភូមិកាត់ដៃ) ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា