| Data Info ព័ត៌មានទិន្នន័យ | |
|
Record ID :
លេខឯកសារ :
|
D119528
D119528
|
|
ចំណងជើងឯកសារ / សៀវភៅ :
|
របាយការណ៍ស្ដីអំពីសកម្មភាពចុះទៅសិក្សាជ្រាវជ្រាវអំពីឧក្រិដ្ឋកម្មរបស់ ប៉ុល ពត នៅខេត្តកំពង់ចាម
|
|
Language of Doc / Book :
ភាសាឯកសារ / សៀវភៅ :
|
English
ខ្មែរ
|
|
Country of Publication :
ទីតាំងបោះពុម្ពផ្សាយ :
|
Cambodia
កម្ពុជា
|
|
កាលបរិច្ឆេទឯកសារ :
|
១៣ មិនា ឆ្នាំ១៩៩៧
|
|
កូដទីតាំងភូមិសាស្ត្រ :
|
ខេត្តកំពង់ចាម
|
|
Cataloguing Date/Org :
អង្គភាពធ្វើបញ្ជីឯកសារ :
|
DC-Cam/20 March 2025
មជ្ឃមណ្ឌលឯកសារកម្ពុជា/ ២០ មីនា ២០២៥
|
|
Location of Doc / Book :
ទីកន្លែងរក្សាទុកឯកសារ :
|
DC-Cam
មជ្ឃមណ្ឌលឯកសារកម្ពុជា
|
|
Physical Description :
ភិនភាគឯកសារ :
|
Computer typing and hand writting, (tx, hx), 19pages
ឯកសារមានចំនួន ១៩ទំព័រ, ឯកសារវាយកុំព្យូទ័រ
|
| កំណត់ចំណាំព័ត៌មាន | |
|
កំណត់សម្គាល់មាតិកា :
|
ស្រុកពញាក្រែក
ស្រុកមេមត់ |
| កំណត់ចំណាំកន្លែង | |
|
កំណត់សម្គាល់ទូទៅ :
|
ការចុះស្រាវជ្រាវនៅក្នុងខេត្តកំពង់ចាម
|
| កំណត់ចំណាំឯកសារ | |
|
កំណត់សម្គាល់សេចក្ដីសង្ខេប :
|
ឆ្លងតាមបទពិសោធន៍ការងារនៅខេត្តកំពង់ឆ្នាំង និងនៅខេត្តកំពង់ចាម តាមរយៈកន្លងរួចនេះ ខ្ញុំយល់ឃើញថា ការងារស្រាវជ្រាវអំពើប្រល័យពូជសាសន៍ ហៅបន ប៉ុល ពត នៅកម្ពុជានេះ មានអត្ថន័យល្អទូលំទូលាយ និងការលំបាកខ្លះៗដូចតទៅ :
ចំណុចល្អ កិច្ចការនេះត្រូវបានឯកឧត្តមចៅហ្វាយខេត្ត និងមន្ត្រីនានា ដែលរួមសហការ ក៏ដូចមន្ត្រី នៅក្នុងស្រុកដែលត្រូវចុះ៖ ប្រជារាស្ត្រ គាំទ្រ និងមានស្មារតីសហការ យ៉ាងសស្រាក់សស្រាំផងដែរ ។ តាមការ ស្ថាបស្ទង់លើទឹកចិត្ត របស់គេ គឺគេប្តេជ្ញាស្លាប់រស់ជាមួយ ពួកប្រល័យពូជសាសន៍ និងចងកំហឹងចំពោះពួកឃាតករទាំងនោះ៖ ប៉ុន្តែគេមានការសោកស្តាយថាពេលវេលាវាកន្លងទៅយូរពេក ទើបឃើញក្រុមយើង ចុះស្រាវជ្រាវ ដូច្នេះភស្តុតាង រណ្តៅឆ្អឹង ទីតាំងគុក សន្តិសុខ វាស្ទើរតែបាត់បង់អស់ហើយ ។ អំពីលទ្ធផលអត្ថប្រយោជន៍ ក្រុមយើងទទួលបានដោយសារការខិតខំយ៉ាងមមារញឹក សស្រាក់ សស្រាំ គ្មានគិតពេលវេលាសំរាក លទ្ធផលបានមកនោះគឹមធ្យម ស្របតាមពេលវេលាកំណត់ដែលបាន គ្រោងទុក ។ អំពីការលំបាក កម្មវិធីគ្រោងទុកសំរាប់ខេត្តនិមួយៗ ៣ថ្ងៃទៅបួនថ្ងៃ និងមានខេត្តខ្លះចុះ ៣ស្រុក ដូច្នេះហើយធ្វើអោយកិច្ចការហាក់បីដូចជាតក់ក្រហល់ពេកដែរ ព្រោះថាថ្ងៃធ្វើការគិតតាំងពីថ្ងៃចេញ ដំណើរ ដូច្នេះបើគិតចម្ងាយផ្លូវឆ្ងាយ ផ្លូវលំបាក ពីខេត្តទៅស្រុក ឧទាហរណ៍ ខេត្តកំពង់ចាម ទៅស្រុក មេមត់ ៨៦គីឡូម៉ែត្រ ផ្លូវលំបាកជាទីបំផុត ។ ម៉្លោះហើយការធ្វើដំណើរ វាស៊ីពេលវេលាអស់ជាច្រើនដែរ ក្នុងរយៈពេលកំណត់នេះ ។ ការដែលយើងធ្វើការដោយតក់ក្រហល់យ៉ាងនេះ នាំអោយលទ្ធផលការងារ ទទួលបានបរិមាណតិច និង គុណភាពការងារវាមិនសូវបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយនោះឡើយ ។ មិនតែប៉ុណ្ណោះ អាចមានការជួបឧបសគ្គខ្លះផង ។ មតិមូលដ្ឋានខ្លះ ដូចជាប្រធានមន្ទីរធម្មការ ខេត្តកំពង់ចាម គេបានឆ្ងល់ថា មជ្ឈមណ្ឌលស្រាវជ្រាវ ពីមុន មានបរទេសធ្វើ តែឥឡូវមានខ្មែរធ្វើវិញ គេថាជាអង្គការឯកជនទេដឹង? គេបានណែនាំថ្នាក់ក្រោម គេយូរឆ្នាំ ហើយតែគ្មានប្រសិទ្ធិភាពសោះ គេចង់ឱ្យស្ថាប័នណាមួយថ្នាក់លើចេញគោលការណ៍ ឱ្យច្បាស់ងាយ ស្រួលគេសហការទៅថ្ងៃមុខ ។ ប៉ុន្តែទោះបីមានបញ្ហានោះចោទ យើងបានដោះស្រាយរួច ដោយគ្មានបញ្ហាសោះឡើយ ដោយ យើងសំអាងលើគោលការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ក្រសួងមហាផ្ទៃ ។ល។ ហើយសំខាន់ យើងបានបង្ហាញគោលការណ៍ថ្មី ដែលមជ្ឈមណ្ឌលស្រាវជ្រាវឯកសារបានស្នើសុំសហការជាមួយនិងនាយកដ្ឋាន តំកល់ឯកសារជាតិ និងឧទ្ទេសនាមចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងមហាផ្ទៃ ។ ម្យ៉ាងទៀតការកំណត់ពេលវេលាក្នុងកម្មវិធីការងារ មិនបានគិតពេលវេលាទំនាក់ទំនងផងទេ ឧទាហរណ៍ : ករណីខេត្តកំពង់ចាម ចៅហ្វាយខេត្តគេទាំងបី នាយកមន្ទីរ សុទ្ធមានភារកិច្ច ចុះទំនាក់ទំនង នៅបណ្តាស្រុក អមដំណើរថ្នាក់ដឹកនាំប្រទេសយើង នៅរង់ចាំអស់ជាងកន្លះថ្ងៃ គិតទាំងម៉ោងពេលធ្វើ ដំណើរអស់មួយថ្ងៃ ដូច្នេះវាខើចពេលវេលាត្រូវធ្វើការ នេះជាការលំបាកនាំអោយតក់ក្រហល់ការងារ ។ សំណូមពរ ក្រុមស្រាវជ្រាវយើងខ្ញុំ ចំពោះលោកនាយក បើសិនជួបការលំបាកដូចជំរាបខាងលើ យើងខ្ញុំស្នើពន្យាពេលវេលា ជាក់ស្តែងដើម្បីអោយការងារនេះទទួលបានបរិមាណ និងគុណភាពសមស្របជាង មុនៗ ។ យោបល់យើងក៏ដូចមតិនៅមូលដ្ឋាន គេបានអោយពត៌មាន នៅមានច្រើនណាស់ បើសិនជាចង់ អោយការងារស្រាវជ្រាវអំពើប្រល័យពូជសាសន៍នោះមានបរិមាណច្រើន លទ្ធផលល្អ គួរប្រើពេលវេលា យូរបន្តិចនៅតាមខេត្ត ស្រុកនិមួយៗ ទូទាំងប្រទេសកម្ពុជា ។ ------ ស៊ុន យិន ចំនួនប្រជាជនធ្វើញ្ញតិប្តឹងទូទាំងខេត្តកំពង់ចាម មាន ៧៩.៤៥០ នាក់ ។ ចំនួនជនរងគ្រោះស្លាប់ក្នុងរបប ប៉ុល ពត ទូទាំងខេត្តកំពង់ចាមមាន ១៥៨.៥៤៩ នាក់ ។ ក្នុងនោះរួមមាន : កសិករ : ៧.២៣៣ នាក់ មន្រ្តីរដ្ឋការស៊ីវិល : ៣៤.២០៧ នាក់ លោកសង្ឃ : ៣.៩៦០ អង្គ ជនជាតិ : ៧៤.០១៧ នាក់ ជនពិការ : ២១ នាក់ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”