PROMOTING ACCOUNTABILITY
Pok Hoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0278
|
|
Name :
ឈ្មោះ :
|
ប៉ោក ហឿន
|
|
Last Name :
នាមត្រកូល :
|
Pok
|
|
First Name :
នាមខ្លួន :
|
Hoeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Hoeun
ហឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01722
|
|
Gender :
ភេទ :
|
Male
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: - 15 years old Age at time of inte
អាយុ ១៥ ឆ្នាំ អាយុ ៤៩ ឆ្នាំ កើតឆ្នាំវក
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06020804 Kampong Thom, Kampong Svay, Tbeng, Po
០៦០២០៨០៤ ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំត្បែង ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ មជ្ឈិម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
អឿន , ទូច។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Kung Oeun. Hoeun.
គង់ អឿន,ហឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0278 20030612 Po village, Tbeng sub-district, Kampong Svay district, Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Interviewed with Pok Hoeun biography owner.
ខេធីអាយ០២៧៨ ២០០៣០៦១២ ភូមិពោធិ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាស ជាមួយ ប៉ោក ហឿន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប៉ោក ហឿន ភេទប្រុស អាយុ៥០ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ហឿន មានប្រពន្ធឈ្មោះ នុន មានកូន ចំនួន៧នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ។ ហឿន មានឪពុកឈ្មោះ ប៉ោក ម្ដាយឈ្មោះ ថូ មាន បងប្អូន៤នាក់។ ហឿន មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ ណាមួយប្រទេស ជាតិកើតមានសង្គ្រាម មានចលនាខែ្មរក្រហមចូលមកឃោសនា ពេញភូមិ កាលនោះអត់មានទាហានលោកលន់ នល់ ចូលមកដល់ទេ។ នៅឆ្នាំ១៩៧២ ហឿន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ចូលដំបូងធ្វើត្រឹមកងឈ្លបឃុំ មើលទៅពិបាកពេកសុំអង្គការឡើង ទៅធ្វើជា យោធាភូមិភាគឧត្ដរឡើងប្រយុទ្ធក្នុងសមរភូមិតែម្ដង។ សមរភូមិដំបូងនៅត្រឹមខេត្ដកំពង់ធំទេ ដល់ ក្រោយមកទៀត ឡើងមកសមរភូមិតាមផ្លូវជាតិលេខ៥ ម្ដុំព្រែកក្ដាមមានមុខសញ្ញា វាយចូលទីក្រុង ភ្នំពេញ។ ហឿន នៅក្នុងកងពលទី១ប្រធានកងពល ឈ្មោះ តាអឿន នៅក្នុងវរនោធំលេខ២ប្រធាន ឈ្មោះ ទូច។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ យោធាខែ្មរក្រហមគ្រប់តំបន់ គ្រប់ភូមិភាគវាយសម្រុក ចូលទីក្រុងភ្នំពេញទាំងអស់គ្នា មុនទទួល បានជ័យជម្នះយោធាខែ្មរក្រហមក៏ស្លាបច្រើនទាហានលន់ នល់ ក៏ស្លាប់ច្រើន។ នៅពេលវាយចូលទីក្រុងថ្មី បានឃើញទាហានលន់ នល់ និងប្រជាជនជាច្រើនកុះករនាំ គ្នាចេញពីទីក្រុងភ្នំពេញ ព្រោះតាមការចាត់តាំងរបស់អង្គការបានបញ្ជាឱ្យប្រជាជន ចេញមួយរយៈពេល ខ្លីសិន។ អង្គភាពរបស់ ហឿន អង្គការចាត់តាំងឱ្យស្នាក់នៅម្ដុំវត្ដភ្នំ បន្ទាប់មកអង្គការ បានចាត់តាំងឱ្យ ទៅធ្វើស្រែនៅតំបន់ជាយក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវជាច្រើន ដោយអង្គការបានដឹង ថា តាអឿន ប្រធានកងពល៣១០ប្រុងធ្វើរដ្ឋប្រហារទម្លាក់លោកប៉ុល ពត តែខាងលោកប៉ុល ពត បានដឹងមុនហើយចាប់ប្រធានកងពល ឈ្មោះ អឿន និងអ្នកពាក់ព័ន្ធមួយចំនួនធំទៀត។ ហឿន អង្គការ ចាត់តាំងឱ្យទៅធ្វើការងារលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ពេលទៅដល់នៅក្រោមការគ្រប់ គ្រងរបស់ភូមិភាគនិរតី អង្គការចាត់តាំងឱ្យគាស់គល់ត្នោត គល់ឈើផេ្សងៗជាច្រើន និងឃើញមាន ជំនាញការជាជនជាតិចិនជាអ្នកទទួលខុសត្រូវរឿង ធ្វើព្រលានយន្ដហោះ។ នៅឆ្នាំ១៩៧៨ ហឿន អង្គ ការបញ្ជូនទៅ ភូមិភាគបូព៌ាដើម្បីធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមបានចំនួនបីខែ ហឿន អង្គការឱ្យ ត្រឡប់មកព្រលានយន្ដហោះខេត្ដកំពង់ ឆ្នាំងវិញ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលដល់ ប្រទេសយើង កម្មាភិបាលខែ្មរក្រហមនាំគ្នារត់ចូលពៃ្រ ជនជាតិចិន នាំគ្នាជិះឡានសំដៅទៅខេត្ដបាត់ ដំបង។ ហឿន ចូលពៃ្របាន តែមួយរយៈពេលខ្លីក៏នាំគ្នារត់សំដៅមករកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”