Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0330
Name :
ឈ្មោះ :
តេ្រស ជឿន
Last Name :
នាមត្រកូល :
Tres
First Name :
នាមខ្លួន :
Choeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02289
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06020901 Kampong Thom, Kampong Svay, Trapeang Russ
០៦០២០៩០១ ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំត្រពាំងឫស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
ទ័ព
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0330 20030609 Prey Preal village, Trapeang Russei sub-district, Kampong Svay district, Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Tres Choeun disappeared. Choeun's friend who used to work as a soldier together gave information to his family that Choeun was died. Interviewed with his mother called Yoeun.
ខេធីអាយ០៣៣០ ២០០៣០៦០៩ ភូមិពៃ្រព្រាល ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ តេ្រស ជឿន បាត់ខ្លួន។ តែតាមមិត្តភ័ក្រដែលធ្វើ ជាទ័ពជាមួយ ជឿន ផ្តល់ ដំណឹងដល់ក្រុមគ្រួសារ ជឿន វិញគឺ ជឿន បា នស្លាប់ហើយ។ ជួបសម្ភាសជាមួយ យឿន ជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
តេ្រស ជឿន ភេទប្រុស អាយុ១៨ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ យឿន មានអាយុ៦៨ឆ្នាំត្រូវ ជាម្ដាយ។ ជឿន មានឪពុកឈ្មោះ តេ្រស មានបងប្អូន៣នាក់ប្រុស១ស្រី២ មានស្រុកកំណើតនៅ ភូមិពៃ្រព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ជឿន មិនបានចូលរៀនទេ នៅផ្ទះ ជួយធ្វើស្រែឪពុកម្ដាយនិង ជួយឃ្វាលគោ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រជាជននៅក្នុងភូមិនេះកម្លាំងចលនាខែ្មរក្រហម ជម្លៀស ទៅនៅភូមិផេ្សង ឱ្យទៅរស់នៅក្នុងតំបន់រំដោះ រួចផុតពីរបប លោកលន់ នល់ កាលនោះទាហានលន់ នល់ មិនអាចចូលមក ដល់ទីនេះបានទេ។ នៅឆ្នាំ ១៩៧៣ ជឿន បានទៅឃ្វាលគោក្នុងពៃ្រ ហើយបានជួបការឃោសនារបស់ខែ្មរ ក្រហមក៏មកសុំឪពុក ចូលមម្រើចលនាខែ្មរក្រហម ពេលនោះ មិនបានសុំម្ដាយទេ។ នៅម្ដាយត្រឡប់មកផ្ទះវិញ ក៏សួររកកូន ពេលនោះបានដឹងថា កូនឈ្មោះ ជឿន ចូលធ្វើជាយោធាខែ្មរក្រហម នៅពេលនោះម្ដាយក៏ស្រែកយំ ដឹងដល់អង្គការគេមកឱ្យស្ដីឱ្យថា យើងមិនមែនជាអ្នកសេ្នហាជាតិ គេថាឱ្យច្រើនណាស់ យើងមិនហ៊ាន តបតជាមួយប្រធានភូមិវិញទេ។ ជឿន ចូលទៅមិនដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ កាល នោះសង្គ្រាម វាយជាមួយទាហានលន់ នល់ ដែលជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាច ក៏មិនឃើញកូនត្រឡប់មកវិញ ស្រាប់តែមានដំណឹងថា ជឿន ស្លាប់បាត់ទៅហើយ មិនបានសួរគេច្បាស់ទេ គេត្រឡប់ទៅវិញបាត់ទៅ។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើលផ្លូវកូនក្រែងមិន ទាន់ស្លាប់ ចាំបាត់ៗរហូតមកដល់ពេលនេះ សព្វថៃ្ងទៅបុណ្យទីណាចេះតែហៅ ឈ្មោះកូនជាប់មិនដែល ខានទេ។ បើតាមប្រវត្ដិរូប ជឿន ជាយោធានៅក្នុងកងពល៣១០ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា