PROMOTING ACCOUNTABILITY
Voeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0338
KTI0338
|
|
ឈ្មោះ :
|
វឿន
|
|
First Name :
|
Voeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Man
ម៉ន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I00407
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៦ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
060209?? Kampong Thom, Kampong Svay, Trapeang Russ
០៦០២០៩?? ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំត្រពាំងឫស
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Chief of division 310.
អឿន, ប្រធានកងពល៣១០។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sem.
សែម។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0338 20030610 Prey Moul village, Trapeang Russei sub-district, Kampong Svay district, Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Interviewed with Voeun aka Man , the biography owner. Voeun joined the revolution with his elder brothers and both of them died. Voeun said that when he was workinng as a Khmer Rouge soldier, he has never done bad things to other people. In contrast, he was rescued and hid him, so that he could survive after the liberation in 1979.
ខេធីអាយ០៣៣៨ ២០០៣០៦១០ ភូមិពៃ្រមូល ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាស ជាមួយ វឿន ហៅ ម៉ន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។ វឿន ចូល ជួរបដិវត្តន៍ជាមួយ បងប្រុសរបស់ខ្លួនពីរនាក់ទៀត តែពួកគាត់ ស្លាប់អស់ហើយ។ វឿន បាននិយាយថាដោយសារ កាលខ្លួន ជាទ័ពខែ្មរក្រហម គាត់មិនបានធ្វើបាបនរណា ផ្ទុយទៅ វិញគាត់ តែងតែជួយអ្នកដ៏ទៃ ដូចេ្នះហើយគាត់ក៏ត្រូវបានគេជួយយកអា សារនិង លាក់បំបាំងអោយរួចជីវិតនៅក្នុងពេល រំដោះ ឆ្នាំ ១៩៧៩។
|
|
សេចក្ដីសង្ខេប :
|
វឿន ហៅ ម៉ន ភេទប្រុស អាយុ៤៦ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ ម៉ន មានប្រពន្ធឈ្មោះ វ៉ាន់ មាន កូន៧នាក់ ប្រកបមុខរបរ ធ្វើស្រែ ចម្ការ រស់នៅភូមិពៃ្រមូល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ដ កំពង់ធំ។ ម៉ន មានឪពុកឈ្មោះ មុំ ម្ដាយឈ្មោះ យិន មាន
បងប្អូន៩នាក់។ ម៉ន មានកំរិតវប្បធម៌ ត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារធ្វើឱ្យប្រទេសជាតិកើតមានសង្គ្រាមបែងចែក ខែ្មរ ជាពីរក្រុមរវាងអ្នករស់នៅជនបទនិងអ្នកទីក្រុង ទីប្រជុំជន។ អ្នករស់នៅស្រុកស្រែចម្ការភាគច្រើនរស់នៅជាមួយក្រុម ចលនាខែ្មរក្រហមត្រូវមានភារកិច្ច ចូលបម្រើជាតិ។ នៅឆ្នាំ១៩៧៣ ម៉ន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងធ្វើជាកង ឈ្លបឃុំ វាពិបាកពេកដើរយាមរាល់តែយប់ គ្មានពេលសម្រាក បន្ទាប់មកអង្គការប្រាប់ថា ចូលធ្វើជា យោធាដើម្បីរំជាតិ ដើម្បីនាំសមេ្ដចឪចូលប្រទេសវិញ ពេលនោះ ម៉ន ក៏ស្ម័គ្រចិត្ដចូលធ្វើជាយោធា នៅភូមិភាគឧត្ដរ អង្គការ បានបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់ នៅខាងខេត្ដ សៀមរាប អស់រយពេលជាងមួយឆ្នាំ។ ម៉ន នៅតូចជាងគេ អង្គការចាត់តាំងឱ្យនៅដាំបាយនិងជញ្ជូនបាយយកទៅ ឱ្យយោធានៅសមរភូមិមុខនិងសែ្លងអ្នករបួសមកសមរភូមិ ក្រោយវិញ។ នៅខែមករា ឆ្នាំ១៩៧៥ កម្លាំងយោធាមួយ ចំនួនធំអង្គការបញ្ជូនឱ្យមកវាយសំដៅចូលទីក្រុងភ្នំពេញ។ ម៉ន នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន ដឹកនាំ ប្រយុទ្ធចូលតាមផ្លូវជាតិលេខ៥ ម្ដុំព្រែកក្ដាមនិងព្រែកព្នៅ។ ម៉ន នៅពេលវាយសម្រុកចូលទីក្រុងកាន់តែខ្លាំង ពេលនោះជាន់មីន ដាច់ជើងម្ខាងដេកសម្រាកព្យាបាលអស់ មួយរយៈមិនបាន ចូលវាយចូលទីក្រុងភ្នំពេញទេ។ ពេលជាសះស្បើយអង្គការ បញ្ជូនឱ្យទៅភ្នំពេញស្នាក់ នៅម្ដុំត្រឡោកបែកនៅធ្វើស្រែមួយ រយៈសិន ពេលនោះកងពលទី១ បានក្លាយជាកងពល៣១០វិញ ប្រធានកងពលតា អឿន ដដែល។ បន្ទាប់មកទៀតដោយសារ ម៉ន ជាជនពិការអង្គការចាត់តាំងឱ្យ យាមឃ្លាំងនៅមន្ទីរ០៧នៅ ខាងត្បូងវត្ដភ្នំ ឃ្លាំងមានតែសម្លៀកបំពាក់យោតែប៉ុណេ្ណាះ។ នៅឆ្នាំ១៩ ៧៧ មានរឿងរ៉ាវជាច្រើន អង្គការបានចាប់ប្រធាន កងពលឈ្មោះ អឿន និងកម្មាភិបាលជាច្រើននាក់ ផេ្សងទៀត។ នៅក្នុងឆ្នាំ១៩៧៧ នេះដែលអង្គការបង្ខំឱ្យជនពិការយកប្រពន្ធ អង្គការរៀបចំឱ្យ តែ ម៉ន ឃើញខ្លួនពិការប្រកែកមិនព្រមយក សុខចិត្ដទៅព្រំដែនវៀតណាម។ ម៉ន អង្គការចាត់តាំងឱ្យទៅ យាមឃ្លាំងនៅព្រំដែនវៀតណាមវិញ នៅភូមិក្រញ៉ូង ខេត្ដកំពង់ចាម ជាប់ព្រំដែនយួន។ នៅឆ្នាំ១៩ ៧៩ កងទ័ពវៀតណាមបានចូលចូលដល់ប្រទេសកម្ពុជា ពេលនោះយោធាខែ្មរក្រហមរត់បាក់ទ័ពស្លាប់ អស់ជាច្រើននាក់ មានយោធាពិការជាច្រើនដើរមិនរួចក៏ស្លាប់នៅតាមផ្លូវដែរ។ ម៉ន មានវាសនាល្អ បានប្រជាជនអាណិតនិងជួយយកអាសារឱ្យដោយ សារជិះរទេះគោមកជាមួយគ្នា។ ម៉ន បានធ្វើដំណើរ មកដល់ ស្រុកកំណើតវិញ បានជួបជុំបងប្អូន តែនៅបាត់បងប្រុសពីរនាក់ ទៀតដែលបានធ្វើជាយោធា ខែ្មរក្រហមជាមួយគ្នាដែរ។ |
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សពិតមែន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”