PROMOTING ACCOUNTABILITY
Hou Ly
| Personal Info | |||||
| ID: | KTI0365 | ||||
|
Name
ឈ្មោះ
|
Hou Ly Soa
ហូរ លី ស័រ
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I03922 |
||||
Source Interview |
KTI0365 20030619 Anlung Krasaing village, Kampong Svay sub-district, Kampong Svay district Kampong Thom province. Interviewed by Dara P. Vanthan and Phann Sochea. Notes: Interviewed with Hou Ly called Soa, biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេធីអាយ០៣៦៥ ២០០៣០៦១៩ ភូមិអន្លង់ក្រសាំង ឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា កំណត់សំគាល់ៈ ជួបសម្ភាស ជាមួយ ហូរ លី ហៅ ស័រ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
||||
|
Date of Birth
|
Age in KR file: - 14 years old Age at time of inte
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
អាយុ ១៤ ឆ្នាំ អាយុ ៤៤ ឆ្នាំ កើតឆ្នាំកុរ
|
||||
|
Home Village
|
06020411 Kampong Thom, Kampong Svay, Kampong Svay
|
||||
|
ទីកន្លែងកំណើត
|
០៦០២០៤១១ ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំកំពង់ស្វា
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពកងពល ៣១០
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
DK Zone 75-79
|
Central, 12, Phnom Penh.
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម, ១២, ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ហូរ លី ហៅ ស័រ ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ លី មានប្រពន្ធមានកូនប្រកប មុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់ នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ លី មានឪពុកឈ្មោះ ហូរ ហាប ម្ដាយឈ្មោះ កែវ ណោរ មានបងប្អូន៧នាក់ ស្រី២ប្រុស៥។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅក្នុងភូមិនេះមាន ចលនាខែ្មរក្រហមចូលមក ឃោសនានិងបានជម្លៀសប្រជាជន មួយចំនួនធំឱ្យទៅរស់នៅក្នុងទឹកដីរំដោះ។ នៅឆ្នាំ១៩៧៤ លី បាន ស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមនៅភូមិពោធិទេ្រត ជំនាន់ប្រទេសជាតិកើតមានសង្គ្រាមទៅហើយ បើយើងមិន ចូលបម្រើជាតិក៏ពិបាករស់នៅក្នុងតំបន់រំដោះដែរ។ ពេលចូលទៅអង្គការបានបញ្ជូនទៅរៀន ក្បួនយោធាហ្វឹកហាត់ នៅភូមិភាគឧត្ដរ ដឹងថា កែ ពក ជាគណៈភូមិភាគ។ នៅពេល ហ្វឹកហាត់ចប់ អង្គ ការបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ចាម បន្ទាប់មកបញ្ជូនទៅកង ពិសេស លេខ៨០២ ទៅជួយវាយនៅខាងខេត្ដសៀមរាបវិញ។ នៅដើមឆ្នាំ១៩៧៥ កម្លាំងមួយចំនួន ធំ សម្រុកវាយ ដណ្ដើរយកទីក្រុងភ្នំពេញ។ លី និងមិត្ដរួមអាវុធបានឡើងវាយ ចូលទីក្រុងភ្នំពេញ តាម ផ្លូវជាតិលេខ៥ មកដល់គីឡូលេខ៦ នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះតាអឿន។ សូមបញ្ជាក់ ថា នៅពេលវាយចូលទីក្រុងភ្នំពេញ កាន់តែជិតយោធាខែ្មរក្រហម ស្លាប់កាន់តែច្រើន ជួនណា៧០០ នាក់នៅសល់តែ ១០០ក៏ បានដែរ។ លី ពេលចូលដល់ទីក្រុងភ្នំពេញ ដំបូងបែកចេញពីអង្គ ភាពអស់ ហើយមិនមេនៅទីណាទេ ពេលចូលដំបូងនៅមានគុយទាវ បាយលក់ដូរធម្មតាក្នុងរយៈពីរបីថៃ្ង ខ្លះភ័យ រត់ចេញទៅក្រៅក្រុង ខ្លះនៅលក់ដូរធម្មតា។ លី និងមិត្ដរួមអាវុធ នាំគ្នាទិញគុយទាវហូប ទោះបីខាង កងពលប្រាប់ថា ប្រយ័ត្នថ្នាំពុល ពេលនោះឃ្លាន ទៅហើយ គុយទាវមួយចាន៥០០០រៀល។ ពេល ហូបរួចហើយ លី និងមិត្ដភក្ដិនាំគ្នាដើរមកម្ដុំស្ដាតចាស់ ជិតស្ថានទូត បារាំង បានឃើញជនជាតិបារាំង អង្គុយនៅលើឡានប្រុសចេញដំណើរ តែមិនបានដឹងថា ចេញទៅណាទេ ព្រោះឃើញមានអង្គភាព ផេ្សងជាអ្នកទទួលខុសត្រូវ។ លី បាននាំគ្នាដើរមកស្នាក់នៅ ម្ដុំវត្ដភ្នំពេញវិញ។ នៅពេលនោះមានបញ្ជា ពីថ្នាក់លើមកប្រាប់ឱ្យជម្លៀសប្រជាជនចេញឱ្យអស់ក្នុងរយៈពេលតែបីថៃ្ងទេ បើមានពីណារឹងទទឹងបាញ់ ចោលតែម្ដងទៅ។ ពេលនោះមាន ក្រុងយោធាមួយចំនួនធ្វើតាមបញ្ជាថ្នាក់លើ ព្រោះមានប្រជាជនខ្លះ គាត់សុខចិត្ដស្លាប់មិនព្រមចេញពីផ្ទះទេ ការជម្លៀស ប្រជាជន ចេញពីទីក្រុងជាងមួយអាទិត្យបានអស់។ ពេលប្រជាជនចេញអស់ កម្លាំងយោធានៅគ្រប់កងពលនាំគ្នាដើរបោសសម្អាតផ្ទះសំបែង បន្ទាប់មក ទៀតមានផ្លាស់ផ្ដូលេខកងពល ដូចជាកង ពលទី១ទៅជាកងពល៣១០វិញ មានតាអឿន ជាប្រធាន។ យោធាមួយចំនួនបានបែកចែកការងារធ្វើខ្លះទៅធ្វើការរោងចក្រ ខ្លះទៅធ្វើស្រែ ខ្លះទៅនៅក្រសួងការ បរទេស ខ្លទៅក្រសួង ពាណិជ្ជកម្ម ខ្លះទៅការពារព្រំដែនវៀតណាម ឡាវ និង ថៃ។ លី អង្គការចាត់ តាំងទៅធ្វើស្រែនៅជាយៗក្រុង។ លី ធ្វើការ នៅភ្នំពេញ ជំនាន់ខែ្មរក្រហមបានដឹងថា មុនដំបូងដឹងថា លោកតាប៉ែន នុត ជានាយករដ្ឋមន្រ្ដី មានលោកខៀវ សំផន លោកអៀង សារី លោកហ៊ូ យុន តែក្រោយមកទៀត សភាពការណ៍ប្រែប្រួលចេញលោកប៉ុល ពត ជានាយករដ្ឋមន្រ្ដីវិញ។ នៅឆ្នាំ១៩ ៧៧ មានកម្មាភិបាលមួយចំនួនធំត្រូវចាប់ខ្លួន ដូចជាប្រធានកងពលឈ្មោះ អឿន ចាប់ ហ៊ូ យុន ចាប់ កុយ ធួន និងកម្មាភិបាលជាច្រើនផេ្សងទៀតយកទៅដាក់គុកនិងក្រោយ
មកឮថាយកទៅសម្លាប់ ចោល។ លី និងកម្លាំងយោធាភូមិភាគឧត្ដរ ភូមិភាគបូព៌ា អង្គការបញ្ជូនទៅលុតដំនៅព្រលានយន្ដ ហោះ ខេត្ដកំពង់ឆ្នាំង នៅក្រោមការគ្រប់គ្រងរបស់កងពល៥០២ ខាងនិរតីជាអ្នកគ្រប់គ្រង។ នៅឆ្នាំ ១៩៧៨ លី យោធាមួយចំនួនធំ អង្គការជ្រើសរើសឱ្យទៅព្រំនែវៀតណាម ដើម្បីធ្វើសង្គ្រាម ពេល ទៅដល់ដំបូងកម្លាំងយោធាខែ្មរក្រហមបានវាយចូលដល់ទឹកដីវៀតណាម ចូលដល់ផ្សារយួនជាប់ព្រំដែន និងបានចាប់បានឈេ្លីយសឹក មួយចំនួនបញ្ជូនយកទៅឱ្យកងពល កាលនោះប្រធានកងពលមក ពីភូមិភាគ និរតីឈ្មោះ តាញ៉។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរ ក្រហមបានចាញ់សង្គ្រាមវៀតណាម យោធា ទាំងអស់ នាំគ្នារត់ រករួចតែខ្លួន ខ្លះដេកស្លាប់តាមផ្លូវទាំងប្រជាជនទាំងយោធា ភាគច្រើនជាយោធា។ លី បានរត់ចូលពៃ្របានមួយរយៈពេលខ្លី ព្រោះខ្លាចកងទ័ពវៀតណាមចាប់បានសម្លាប់ចោល តែចូល ពៃ្ររស់នៅពិបាកពេកក៏សមេ្រចចិត្ដចូលមកក្នុងភូមិវិញ ធ្វើប្រជាជនធម្មតានិងធ្វើដំណើរមករកស្រុក កំណើតវិញ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”