Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0291
KCI0291
Name :
ឈ្មោះ :
ឌឹម ឌឿន
Last Name :
នាមត្រកូល :
Dim
First Name :
នាមខ្លួន :
Doeun
Other Name :
ឈ្មោះផ្សេង :
Kun
គុណ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I07843
អាយ០៧៨៤៣
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1951.
កើតនៅឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
03071003, Kampong Cham, Kang Meas, Sdao, Sdao
០៣០៧១០០៣, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំស្ដៅ ភូមិស្ដ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Military Unit, Phnom Penh
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Center Zone no.: 12 Province: Phnom Penh
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Huot,Ly,Sreng,Uak.
ហួត លី សេ្រង, អោក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0291 20030621, Sdao village, Sdao sub-district, Kang Meas district, Kampong Cham province. Interviewed by Prum Phalla. Notes: Dim Doeun disappeared. Interviewed with his elder sister called Sik Nhing.
ខេស៊ីអាយ០២៩១ ២០០៣០៦២១, ភូមិស្ដៅ ឃុំស្ដៅ ស្រុក កងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ព្រំ ផល្លា។ កំណត់ សំគាល់ៈ ឌឹម ឌឿន បាត់ខ្លួន។ ជួបសម្ភាសជាមួយ សឹក ញឹុង ជាបងស្រីបង្កើត
Summary :
សេចក្ដីសង្ខេប :
Dim Doeun alias Kun and he was born in 1951. He disappeared. Meet with Sek Nhing, 69 years old, was a mother. Doeun had a father, Duch Dim. There were 6 siblings. He was born in Sdao village, Sdao sub-district, Kang Meas district, Kampong Cham province. When he was a childhood, he studied at Wat Tmey primary school at grade 12 (educated in old system) and then became a monkhood for 4 years. In 1970, there was a coup to overthrow Samdach Sihanouk so he left monkhood to come back to home for helping his parents to do farming. In 1972, he considered to join the Khmer Rouge soldier through Ren. While that time in the country had been had war between Khmer and Khmer that had powerful country behind Khmer Rouge movement that in the forest had Samdach Sihanouk and inside had Mr. General Lon Nol. Doeun and his friends were entered to forest because of having propaganda of chief of sub-district. As that time we were living on liberation land so if we were forced to join the revolution and parents also did not want their son as a soldier. He first joined just at Kang Meas sub-district office as a soldier and then Angkar sent him to battlefield. After that he requested chief to come to visit homeland but chief denied his request, so he forced to consider coming to visit his parents without permission. He could not stay only one night because the chief of sub-district named Heng shouted to villager that there was an enemy come into the village and as that time Doeun had a gun so he knew that Heng said like that, he really want to shoot Heng but his mother banned him and pleaded for help because she was afraid that killed the whole family. In 1975, it was heard that Doeun contributed rice to 17 April of new people for cooking but chief of military accused him of part of the enemy. Since that time it was not seen her son comes back to home, although the country has been recovered from Khmer Rouge regime. According to the biography of Doeun, who joined revolution in 1972 as a soldier and conducted a biography in 1976. Whereas Nhing during Khmer Rouge regime from 1975 to 1979, Angkar appointed to do farming and there was not enough food to eat and when time to eat rice at kitchen but did not have rice to eat. It had only gruel that was cooked to put in jar, it could deliver only 2 ladles per person. Sometime new people were eating gruel, they were called by militiamen and sometime they were working but they were called. They were disappeared.
ឌឹម ឌឿន ហៅ គុណ កើតឆ្នាំ១៩៥១ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ សេក ញ៉ឹង អាយុ៦៩ឆ្នាំ ត្រូវជាម្ដាយ។ ឌឿន មានឪពុក ឈ្មោះ ឌុច ឌឹម មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ ឌឿន កាលពីតូច រៀននៅសាលាបឋមសិក្សាវត្ដថ្មីត្រឹមថ្នាក់ ១២ឪចាស់ឱនិងបាន បួសជាព្រះសង្ឃបានចំនួន៤វស្សា។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ក៏សឹកមកផ្ទះវិញដើម្បីជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ក៏សមេ្រចចិត្ដ ចូល ធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ រេន កាលនោះ ប្រទេស ជាតិកើតមានសង្គ្រាមរវាងខែ្មរ និងខែ្មរដែលមានប្រទេសមហា អំណាចនៅពីក្រោយខាងខែ្មរក្រហមចលនាក្នុងពៃ្រមានសមេ្ដច
សីហនុនិង ខាងក្នុងមានលោក សេនាប្រមុខលោក លន់ នល់។ ឌឿន និងមិត្ដភក្ដិជាច្រើនបាននាំគ្នាចូលពៃ្រតាម ការឃោសនា របស់ ប្រធានឃុំ កាលនោះយើងរស់នៅលើទឹករំដោះបើយើងមិន ចង់ចូលក៏មិនបានឪពុក ម្ដាយក៏មិនឱ្យកូនចូលធ្វើជាយោធាដែរ។ ឌឿន ចូលដំបូងនៅត្រឹមសាលាស្រុកកងមាសធ្វើជាយោធា ក្រោយមកអង្គការបញ្ជូនទៅសមរភូមិមុខ ក្រោយមកបានសុំ ប្រធានមកលេងផ្ទះម្ដងតែប្រធានមិនឱ្យមក ក៏សមេ្រចចិត្ដមកលេង ផ្ទះបានជួបឪពុកម្ដាយ ពេលនោះមិនបានសម្រាកនៅផ្ទះបានមួយ យប់ទេ ព្រោះ ប្រធានឃុំឈ្មោះ ហេង ស្រែកប្រាប់អ្នកភូមិថា មានខ្មាំងចូលមក កាលនោះ ឌឿន មានស្ពាយកាំភ្លើង មកជាមួយ ផង បានដឹងថា ឈ្មោះ ហេង និយាយចឹង ក៏ចង់ទៅបាញ់ឈ្មោះ ហេង ចោល តែម្ដាយ សុំសំពះអង្វរកូន កុំឱ្យធ្វើចឹងខ្លាចគេសម្លាប់ យើងចោលទាំងពូជ។ នៅឆ្នាំ១៩៧៥បានឮដំណឹងថា ឌឿន
បានចែកអង្ការឱ្យ ប្រជាជនថ្មី១៧មេសា ដើម្បីដាំបាយហូបតាមផ្លូវ តែត្រូវបានប្រធានយោធចោទថា ឌឿន ចូលដៃ ជើងជាមួយខ្មាំង តាំងពីនោះមកមិនដែលឃើញកូនត្រឡប់មកផ្ទះវិញទេ ទោះបី ប្រទេស ជាតិរួចផុតពី របបខែ្មរក្រហមហើយក៏ដោយ។ បើតាម ប្រវត្ដិរូប ឌឿន ចូលបដិវត្ដនៅឆ្នាំ១៩៧២ ជាយោធា ហើយ
បានធ្វើប្រវត្ដិរូបនៅឆ្នាំ១៩៧៦។ រីឯ ញ៉ឹង ជំនាន់ខែ្មរក្រហម ពីឆ្នាំ១៩៧៥ដល់ ៧៩ អង្គការចាត់តាំងឱ្យធ្វើស្រែចម្ការហូប មិនដែលឆែ្អតទេ ដល់ម៉ោងបាយនាំគ្នាទៅរោងបាយតែគ្មាន
បាយទេ មានតែបបរចុងភៅដាំឆ្អិនដួសចាក់ក្នុងពាងទឹកហើយដួស ចែកគ្នាម្នាក់ពីរវែកសេ្មីគ្នា ជួនណា ប្រជាជនថ្មីគ្នាកំពង់តែហូបបបរ មានកងឈ្លបមកហៅយកទៅបាត់ ជួនណាពេលគ្នាកំពង់តែធ្វើការ ក៏មាន មកហៅយកទៅបាត់ដែរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា