Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0300
KCI0300
Name :
ឈ្មោះ :
សេន យេន
Last Name :
នាមត្រកូល :
Sen
First Name :
នាមខ្លួន :
Yen
Other Name :
ឈ្មោះផ្សេង :
រ៉េន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06085
អាយ០៦០៨៨
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:48 years old
«បច្ចុប្បន្នអាយុ៤៨ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03070801 Kampong Cham, Kang Meas, Rorka-a, Prek Li
០៣០៧០៨០១ ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំរកាអារ ភូមិព្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
Roles / Relations តួនាទី និង ទំនាក់ទំនង
Superiors :
ថ្នាក់លើ :
Oeun, Voeung.
អឿន, វឿង។
Associates :
អ្នកពាក់ព័ន្ធ :
Mao,Koem, Lao Soeu.
ម៉ៅ,កឹម,ឡៅ សឿ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0300 20030609, Prek Liv village, Rorka-a sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Sen Yen, biography owner.
ខេស៊ីអាយ០៣០០ ២០០៣០៦០៩, ភូមិព្រែកលីវ ឃុំរកា អារ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សេន យេន ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
Sen Yen alias Ren, male and he was 48 years old. Nowadays he has a wife and children. He is living in Prek Liv village, Rorka-A sub-district, Kang Meas district, Kampong Cham province. He has a father, who is Heng Sen and a mother, who is Lung Mai. There are 10 siblings [2 girls+8 boys]. He was born in Svay Sranas, Rorka-a sub-district, Kang Meas district. When he was a childhood, he studied at Rorka-A primary school just at grade 9 (educated in old system). He dropped out from school when there was a coup to overthrow Samdach Sihanouk in 1970. As that time there was a demonstration. And then he went to help his parents such as climb palm for support the cost of living in family. In 1972, he volunteered to join as Khmer Rouge soldier through Pheng and there were many youths such as Mao, Koem, Lao Soeu. All of them volunteered to join Khmer Rouge regime altogether. He first joined Angkar appointed him as a military of Kang Meas district and then he went to battlefield in Prey Ta Teng district, at the North at Battalion 443, the chief was Chov. Yen៌s unit went to fight against with Lon Nol៌s soldiers. They were mobile from one place to other places like they fought with the enemy at Kampong Cham and then they moved to fight at Prek Kdam that it had a chief a brigades, who was Oeun, Division 310. Then he moved to special unit and practiced more strategy of military at Staeng Chey sub-district, Prey Chhor. The chief of special unit 502, who was Mach. He had a big division mix it that maybe about 300 people. They strongly attack to fight to get Phnom Penh. When he fought to Phnom Penh city through entrance of Brasit mountain, Prek Pneou and then injured so he stayed for treatment wound at hospital for 4 months. Later on the chief of unit sent him to battlefield again. He won the attack on 17 April, 1975. At that time it was seen people evacuated from Phnom Penh to find where can be safe at countryside. When they were evacuating, there were a little persons that still love money so they took that time to sell generic name for many kinds of desserts although they knew that monetary currency at that period was out of date (stopped use). There were some people lost their children, some segregated from husband and some people had packed bag of clothing along with them. It was looked like suffer. When he arrived at Chroy Changva Bridge he knew Long Boret៌s house in front of French embassy at the north of Calmet hospital. In 1975, Angkar declared that if comrade worked as civil servants during Lon Nol regime they called for come to Phnom Penh to work. As that time there were many people said that I am a captain, teacher and so on. Angkar picked them up on the car that there were many people. They assumed that they can be worked but unfortunately all of those people were killed near Ang Ten Tuol Kork TV. Yen saw that event because he was a soldier so his commander ordered to killing people but Yen requested his commander just to dig big holes. Each hole of depth was double height of human. Meanwhile, he saw some people shouted to claim that I៌m not a captain. There was not anyone can alive although young children that went along with their parents. In 1975 maybe on May, Angkar sent him to Kampong Som city that he was responsible to check the weight of production such as rubber and pepper to take on Chinese៌s ship and what goods that Chinese provided back such as trucks and other materials. In 1976, he went to work at Kampong Chnang province and after that came back to work in Phnom Penh. At that time he worked in rice field at Boeng Brayab. In 1977, division chief, Oeun, Voeun and many colonel chiefs, they were captured by Angkar and accused that they are an enemies who wanted to a coup. In 1977, Angkar ordered youths that did not have rank or position to temper and build their in Kampong Chnang airport at that time Yen was there as well. Meanwhile, Angkar said that people at the North zone betrayed so all of them to be afraid and there were captured people in series and disappeared forever. In 1979, Yen had survived because of there were Vietnamese troops came to Cambodia and at that time cadres ran away so there was not have anybody to manage people. Some people ran to their homeland and some people ran to border. Some people died on the way. Yen ran into the forest for awhile they were miserable in the forest so they came out to admit a fault. At that time Vietnamese troop captured him to reeducate and provide enough food to eat and then they sent him back to Phnom Penh.
សេន យេន ហៅ រ៉េន ភេទប្រុស អាយុ៤៨ឆ្នាំ សព្វថៃ្ងមាន ប្រពន្ធកូនរស់នៅភូមិព្រែកលីវ ឃុំរកា អារ ស្រុកកងមាស ខេត្ដកំពង់ចាម។ យេន មានឪពុកឈ្មោះ ហេង សេន ម្ដាយឈ្មោះ ឡុង ម៉ៃ មានបងប្អូន១០នាក់ ស្រី២ប្រុស៨ មានស្រុកកំណើត នៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកង មាស។ យេន កាលពីតូចរៀននៅសាលាបឋមសិក្សារកាអារត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅពេល កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហុននៅឆ្នាំ១៩៧០ កាលនោះមានបាតុកម្ម។ ឈប់រៀនជួយ ធ្វើ ការងារឪពុកម្ដាយ ដូចជាឡើងត្នោតដើម្បីទ្រទង់ជីវភាព គ្រួសារ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរ ក្រហមតាមរយៈឈ្មោះ ផេង មានយុវជនជាច្រើនទៀត ដូចជាឈ្មោះ ម៉ៅ ឈ្មោះ កឹមបានស្ម័គ្រចិត្ដទាំងអស់គ្នា។ ចូលដំបូងអង្គការចាត់តាំងត្រឹមយោធាស្រុកកងមាស ក្រោយមកចូល ទៅសមរភូមិស្រុកពៃ្រទទឹង ភូមិភាគឧត្ដរ នៅកងវរៈលេខ៤៤៣ ប្រធានឈ្មោះ ចូវ។ អង្គភាពរបស់ យេន ឡើងវាយជាមួយទាហាន លន់ នល់ ចល័តគ្រប់កនែ្លងម្ដងវាយនៅ ខាងខេត្ដកំពង់ចាម ម្ដងឡើង វាយមកខាងព្រែកក្ដាមនៅឆ្នាំ១៩ ៧៤ ប្រធានកងពលឈ្មោះ អឿន កងពល៣១០។ យេន ក្រោយមកទៀតផ្លាស់ចូលកងពិសេសហ្វឹកហ្វឺនក្បួនយោធាបនែ្ថម
នៅឃុំសេ្ដីងជ័យ ស្រុកពៃ្រឈរ។ ប្រធានកងពិសេសលេខ៥០២ ឈ្មោះ ម៉ាច មានបីកងធំបញ្ចូលគ្នាមានមនុស្សជាង៣០០នាក់ វាយសម្រុកខ្លាំងដើម្បីដណ្ដើមយកទីក្រុងភ្នំពេញ។ យេន ពេលវាយចូលទីក្រុងភ្នំពេញតាមច្រកភ្នំ ប្រសិទ្ធ ព្រែកព្នៅ ហើយត្រូវរបួសដេកសម្រាកពេទ្យបានបួនខែជា ប្រធានអង្គភាព
បញ្ជូនចូលសមរភូមិ ទៀតបានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ពេលនោះឃើញប្រជាជនជម្លៀសចេញពី ទីក្រុង ភ្នំពេញទៅរកកនែ្លងដែលមានសុវត្ថិភាពនៅតាមស្រុកស្រែចម្ការ ពេលកំពង់ជម្លៀសចេញនៅ ឃើញប្រជាជនមួយចំនួនតូចនៅ ស្រឡាញ់លុយ ឆេ្លÃៈតលក់នំចំណី ទោះបីដឹងថា លុយឈប់ចាយក៏ ដោយ។ មានប្រជាជនខ្លះបាត់កូនចៅ ខ្លះបែកប្ដី ខ្លះមានបង្វិចរែក តាមខ្លួនមើលទៅវេទនាណាស់។ យេន ចូលដល់គល់ស្ពាយ ជ្រោយចង្វា បានស្គាល់ផ្ទះលោក ឡុង បូរ៉េត នៅទល់មុខស្ថានទូត
បារាំង ខាងជើងមន្ទីរពេទ្យកាលម៉ែត្រ។ នៅឆ្នាំ១៩៧៥ អង្គការ
បានប្រកាសថា បើមិត្ដណាធ្វើការជាមន្រ្ដីរាជ ការជំនាន់ លន់ នល់ អង្គការហៅឱ្យចូលមកភ្នំពេញវិញ ដើម្បីធ្វើការ កាលនោះមាន មនុស្សជាច្រើន មកប្រាប់ថា ខ្ញុំពាក់សក្ដិ៣ ខ្លះថា គ្រូបង្រៀន ខ្លះថាធ្វើការនេះ ខ្លះថាធ្វើការនោះមនុស្សដាក់រាប់ឡាន ម្នាក់ៗនឹក ស្មានថា បានធ្វើការវិញហើយ តែសំណាងអាក្រក់ អ្នកទាំងនោះ ត្រូវអង្គការសម្លាប់ចោល ទាំងអស់នៅជិតអង់តែនទូរទស្សន៍ទួល គោក យេន បានឃើញនៅក្នុងហេតុការនេះផ្ទាល់ ដោយសារ យេន ជាយោធាត្រូវមេបញ្ជាឱ្យវាយមនុស្សចោល តែ យេន សុំត្រឹមអ្នកជីករណ្ដៅវិញ រណ្ដៅមួយៗធំ មានជម្រៅពីរតកំពស់មនុស្ស ពេលនោះឃើញប្រជាជនខ្លះ
បានស្រែកតវ៉ាថា ខ្ញុំមិនបានពាក់សក្ដិ ៣ទេ ខ្ញុំអ្នកធាក់ស៊ីក្លូ ដល់ហើយយោធាទាំងនោះស្រែកវិញថា ចុះមិត្ដឯងម៉េចបានជាភអង្គការថា ពាក់សក្ដិ៣ ពេលនោះគ្មានពីណាម្នាក់បានរួចខ្លួនទេ សូម្បីតែកូនកេ្មងទៅជាមួយគ្រួសារ។ នៅឆ្នាំ១៩ ៧៥ ប្រហែលជាខែឧសភា អង្គការបញ្ជូនទៅក្រុងកំពង់សោម ជាទទួលខុសត្រូវខាងថ្លឹងផលិតផលដូច ជាកៅស៊ូក្រែប មានមេ្រច ទាំងឡានៗដាក់ចូលកប៉ាល់របស់ចិន ពេលប្រទេសចិនឱ្យមកវិញ មានឡាន និងសម្ភារផេ្សងៗទៀត។ នៅឆ្នាំ១៩៧៦ បានមកធ្វើការនៅខេត្ដកំពង់ឆ្នាំង បន្ដាប់មកធ្វើការនៅ ភ្នំពេញវិញ នៅធ្វើស្រែបឹងប្រយ៉ាប។ នៅឆ្នាំ១៩៧៧ ប្រធានកងពល ឈ្មោះ អឿន ឈ្មោះ វឿន និងប្រធានវរៈជាច្រើននាក់ទៀតត្រូវអង្គការចាប់ខ្លួនដោយចោទថា ខ្មាំង ប្រុងធ្វើរដ្ឋប្រហារ។ នៅឆ្នាំ ១៩៧៧ អង្គការបានបញ្ជូនយុវជនដែលគ្មានឋានៈឱ្យទៅលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ក្នុង នោះ យេន ក៏នៅទីនោះដែរ កាលនោះអង្គការថា ភូមិភាគឧត្ដរក្បត់ម្នាក់ៗញាក់សាច់គ្រប់គ្នា ហើយចេះតែមានមនុស្សបាត់ខ្លួនជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ យេន បានរស់រានមានជីវិតមកវិញ ដោយសារមានកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា ពេលនោះកម្មាភិបាលខែ្មរក្រហមរត់អស់ គ្មានអ្នកគ្រប់គ្រង ពេលនោះខ្លះរត់មកស្រុកកំណើត ខ្លះរត់ទៅជាយដែនបន្ដទៀត ស្លាប់តាមផ្លូវថែម ទៀត យេន រត់ចូលពៃ្របានមួយរយៈដែលពិបាកពេកចូលសារភាព ពេលនោះកងទ័ពវៀតណាមយក ទៅអប់រំឱ្យអាហារហូបគ្រប់គ្រាន់និងបញ្ជូនមកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា