PROMOTING ACCOUNTABILITY
Mao Han
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0366
KCI0366
|
|
Name :
ឈ្មោះ :
|
ម៉ៅ ហាន
|
|
Last Name :
នាមត្រកូល :
|
Mao
|
|
First Name :
នាមខ្លួន :
|
Han
|
|
Other Name :
ឈ្មោះផ្សេង :
|
Khim
ឃីម
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I06290
អាយ០៦២៩០
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1949.
កើតនៅឆ្នាំ១៩៤៩
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03130806, Kampong Cham, Prey Chhor, Mien, Mien
០៣០៧០២០៦, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំមៀន ភូមិមៀន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Military Unit
អង្គភាពយោធា
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យោធា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Dav.
ដាវ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0366 20030710, Mien village, Mien sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Mao Hean has disappeared. Interviewed with his mother called Keo Than at the age of 78 years old.
ខេស៊ីអាយ០៣៦៦ ២០០៣០៧១០, ភូមិមៀន ឃុំមៀន ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ម៉ៅ ហាន បាត់ខ្លួន។ ជួបសម្ភាសជាមួយ កែវ ថន អាយុ៧៨ឆ្នាំ ត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
Mao Han, alias Khim, male, was born in 1949 and disappeared. Interviewed with his 78-year-old mother Keo Than; Han៌s father was Mao Theng and he had 6 siblings [3 girls + 3 boys]. Han was born in Mien village, Mien sub-district, Prey Chhor district, Kampong Cham province. When he was a child, Han didn៌t go to school so often because there was a civil war; thus, he dropped out of school. After a coup, Than៌s children along with other villagers៌ children ran into the forest. At that time, the village chief walked call villagers to join the revolution. Even wanting or not, it៌s also very difficult to live; thus, no one dare deny. Since leaving and becoming a Khmer Rouge soldier, it wasn៌t known to which battlefield Angkar assigned Han. He completely disappeared and never returned to visit his home village. When the Khmer Rouge got the victory, Han wasn៌t seen come to visit his home village neither, but some neighbors៌ children came to see their parents and siblings. According to his background, Han joined the revolution in 1973 through Chem. It was until 1975 that Han became Yuvakak [Kampuchean Communist Youth] and his position was the chief of the group while Than, from 1975 to 1979, was assigned by Angkar to work as a chef in cooperatives in Mien village, and She witnessed Khmer Rouge captured her elder brother together with his family to kill because he had a tendency as an official in Prey Chhor district hall in Lon Nol Regime; in addition, Than saw Khmer Rouge soldiers came to take new people away, and these people never returned.
ម៉ៅ ហាន ហៅ ឃីម ភេទប្រុស កើតឆ្នាំ១៩៤៩ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កែវ ថន អាយុ ៧៨ឆ្នាំ ត្រូវជាម្ដាយ។ ហាន មានឪពុកឈ្មោះ ម៉ៅ ថេង មានបងប្អូន៦នាក់ ស្រី៣ប្រុស៣ មាន ស្រុកកំណើតនៅភូមិមៀន ឃុំមៀន ស្រុកពៃ្រឈរ ខេត្ដកំពង់ ចាម។ ហាន កាលពីតូចមិនសូវបាន រៀនសូត្រទេ នៅពេល ប្រទេសជាតិកើតមានសង្គ្រាមក៏ឈប់។ កាលហ្នឹងក្រោយ ពីកើត មារដ្ឋប្រហារ ហើយទាំងកូនខ្ញុំទាំងកូនអ្នកភូមិនាំគ្នាចូលពៃ្រសេ្ទីរ ទាំងអស់ កាលនោះប្រធានភូមិដើរហៅឱ្យចូល បើសិន យើងមិន ចង់ចូលក៏ពិបាករស់នៅដែរ គ្មានពីណាហ៊ានប្រកែកទេ។ តាំងពី ចេញទៅធ្វើជាយោធាខែ្មរ ក្រហមមិនដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ បាត់ឈឹងរហូតមិនដែលមកលេងស្រុកកំណើត ទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះក៏មិនឃើញ មកលេងស្រុកកំណើត ឃើញតែកូន អ្នកជិតខាងខ្លះគេមក លេងឪពុកម្ដាយបងប្អូនគេ។ បើតាមប្រវត្ដិរូប ហាន ចូលបដិវត្ដន៍ នៅឆ្នាំ១៩៧៣ តាមរយៈឈ្មោះ ចែម ដល់ឆ្នាំ១៩៧៥ បានចូល ជាយុវកក និងមានឋានៈជាប្រធានក្រុម។ រីឯ ថន ពីឆ្នាំ១៩៧៥ ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើចុងភៅនៅតាមសហករណ៍ ក្នុងភូមិមៀន ហើយបានឃើញ យោធាខែ្មរក្រហមចាប់យកបង ប្រុសទាំងប្រពន្ធកូនយកទៅសម្លាប់ចោល ដោយសារតែបង ប្រុសជាប់ និន្នាការជាមន្រ្ដីរាជការនៅសាលាស្រុកពៃ្រឈរ ជំនាន់ លន់ នល់ និងបានឃើញយោធាហៅប្រជាជន ថ្មីយកទៅបាត់មិន ឃើញត្រឡប់មកវិញទេ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Than eye witnessed Khmer Rouge soldiers captured people.
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សដោយផ្ទាល់ភ្នែក។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”