Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0430
KCI0430
Name :
ឈ្មោះ :
ញ៉ែម នី
Last Name :
នាមត្រកូល :
Nhem
First Name :
នាមខ្លួន :
Ny
Other Name :
ឈ្មោះផ្សេង :
Phea, Uk Vanny
ភា, អ៊ុក វ៉ាន់នី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00705
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:48 years old
បច្ចុប្បន្នអាយុ៤៨ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03130105, Kampong Cham, Prey Chhor, Baray, Trapean
០៣១៣០១០៥, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំបារាយណ៍ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពបុគ្គលិកមន្ទីរពេទ្យអង្គឌួង។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Region: Phnom Penh
មជ្ឈឹម(១២) ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ។ ក្រោយមកក្លាយជាអ្នកទោសនៅពៃ្រសរ។
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0430 20030819, Trapeang Bei village, Baray sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany and Ros Sam Peou. Notes: Interviewed with Nhem Ny, biography owner.
ខេស៊ីអាយ០៤៣០ ២០០៣០៨១៩, ភូមិត្រពាំងបី ឃុំបា រាយណ៍ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី និង រស់ សំពៅ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ញ៉ែម នី ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ញ៉ែម នី ហៅ ភា អាយុ៤៨ឆ្នាំ មានប្ដីឈ្មោះ នូ សេង មានកូនចំនួន៦នាក់។ នី មាន ឪពុកឈ្មោះ អ៊ុត ម៉ៅ ម្ដាយឈ្មោះ មាគ ណែម មានបងប្អូនបង្កើត៩នាក់ សព្វថៃ្ងរស់នៅភូមិ ត្រពាំងបី ឃុំបារាយណ៍ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ នី រៀនបានត្រឹម ថ្នាក់ទី៧ចាស់ ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារនៅ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ បានស្ម្រ័គចិត្ដចូលបម្រើចលនាខែ្មរ ក្រហមនៅឃុំគរ ជានិសារឱ្យឈ្មោះ បួន។ ក្រោយមក នី ត្រូវអង្គការចាត់តាំងឱ្យទៅសមរភូមិមុខ ជាយោធាកងពល៣១០ ប្រធានកងពលឈ្មោះ អឿន បានវាយជាមួយទាហាន លន់ នល់ រហូត បានទទួលជ័យជំន្នះនៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥។ ពេលខែ្មរក្រហមទទួលជ័យជំន្នះ កងពលមួយចំនួន ត្រូវបាន
បញ្ជូនទៅក្រុងកំពង់សោម តែ នី ត្រូវប្រធានកងពលឈ្មោះ អឿន ឱ្យនៅធ្វើជាបុគ្គលិកពេទ្យ អង្គឌួងជាបុគ្គលិក២២នាក់ផេ្សងទៀត។ នៅចុងឆ្នាំ១៩៧៦ មានរឿងរ៉ាវកើតឡើងនៅក្នុងកងពល៣១០ ដែលមានឈ្មោះ អឿន ជាប្រធានត្រូវអង្គការចាប់ខ្លួន ព្រមទាំងមនុស្សជាច្រើននាក់ផេ្សងទៀតដែល មានឋានៈបន្ដបន្ទាប់ ពីប្រធានកងពលឈ្មោះ អឿន។ នៅចុងឆ្នាំ១៩៧៦ នី ត្រូវអង្គការចាប់ខ្លួននៅ ម៉ោងជាង៣រសៀលដោយមានយោធា ចុះមកចាប់ចងដទៃៅក្រោយនិងចងមុខជិតមើលអ្វីក៏មិនឃើញ ដែលដោយដឹកតាមរថយន្ដចូលទៅដល់កនែ្លងមួយមានបន្ទប់តែម្នាក់ឯង ពេលនោះត្រូវបានយោធា ស្រាយមុខចេញវិញនិងស្រាយ ចំណងដតៃែយោធាទាំងនោះបានដាក់ខ្នោះជើងវិញ។ នៅពេលនោះ នី បានឮសមេ្លងអ្នកទោសស្រែកនៅពេល យោធាខែ្មរក្រហមធ្វើទារុណកម្មដើម្បីបានចម្លើយ។ នី គិតខ្លួន ឯងថា គ្មានថៃ្ងបានរស់ទេ នៅម៉ោង៨យប់ យោធាទាំងនោះ
បានហៅ ឈ្មោះ នី មកសួរចម្លើយថា ហងឯងចូលឪសេអ៊ីអាឱ តាំងពីពេលណាមក? នី ឆេ្លីយថា មិនដែលស្គាល់ឪសេអ៊ីអាឱ យួនអីទេ ពេលនោះអ្នកសួរចម្លើយមានគ្នាពីរនាក់បានស្រែកថា ហងឯងកុហក់ រួចហើយពួកវាបានយកខ្សែភ្លើង វាយទៅខ្នង នី និងយកខ្សែភ្លើង ឆក់ ទាល់តែសន្លប់ យោធាខែ្មរក្រហមបានសួរ នី នៅសំនួរដដែល អស់រយៈពេលបីថៃ្ងនៅក្នុងគុកទួលសែ្លង នៅតែគ្មានចម្លើយ ស្រាប់តែយោធាទាំងនោះប្រាប់ថា ហង ឯងអញឱ្យទៅលត់ដុំនៅពៃ្រស ខំកែខ្លួនឱ្យបានល្អកុំឱ្យចូល កនែ្លងនេះម្ដងទៀត បើចូលមកវិញហងឯងពិត ជាងាប់ហើយ។
នី បានទៅរស់នៅពៃ្រសជាកនែ្លងលុតដុំ ពេលនោះខិតខំធ្វើ ការងារដោយមិនហ៊ាន សម្រាកទេ ទោះបីមានជំងឺបន្ដិចបន្ដួចក៏ មិនហ៊ានឈប់ដែរ ការងារនៅទីនោះធ្វើស្រែ ជីកទំនប់ប្រឡាយ ហើយការហូបចុកមិនបានគ្រប់ទេ។ នី នៅទីនោះធ្លាប់ឃើញឡាន ឃ្លប់មកចាប់មនុស្សពីពៃ្រសជាញឹក ញាប់ ធ្វើឱ្យមានការភ័យខ្លាច កាន់តែខ្លាំង សំណាងល្អបានកងទ័ពវៀតណាមចូលមក នៅឆ្នាំ១៩ ៧៩ ពេលនោះនាំគ្នារត់យករួចខ្លួន តែ នី មិនដឹងជារត់ទៅខាង ណាក៏សមេ្រចចិត្ដតាមអង្គភាពធ្វើដំណើរកាត់ ពៃ្រភ្នំ តាមដងអូរ អត់បាយអត់ទឹកសេ្ទីរស្លាប់មួយសារទៀត ខ្លះក៏ស្លាប់តាមផ្លួវ ខ្លះនៅរស់ចេះតែនាំគ្នា ដើររហូតដល់ព្រំដែនថៃ។ នៅឆ្នាំ១៩៨០ នី នឹកឪពុកម្ដាយបងប្អូនស្រុកកំណើតក៏សមេ្រចចិត្ដវិល ត្រឡប់មក ផ្ទះវិញ បានជួបបងប្អូនញាតិមិត្ដជិតខាង សព្វថៃ្ងរស់នៅបាន សុខសប្បាយប្រកបរបរធ្វើ ស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សនិងធ្វើទារុណកម្ម នី ក៏ត្រូវយោធាខែ្មរក្រហមចាប់មកដាក់គុកទួលសែ្លង
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា