Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0432
KCI0432
Name :
ឈ្មោះ :
ហ៊ឺ
First Name :
នាមខ្លួន :
Heu
Other Name :
ឈ្មោះផ្សេង :
Yav Nan
យ៉ាវ ណាន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08081
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 51 years old Notes: Year
អាយុ ៥១ ឆ្នាំ ឆ្នាំម្សាញ់
Home Village :
ភូមិកំណើត/ទីលំនៅ :
03130501, Kampong Cham, Prey Chhor, Kor, Daun Ley
០៣១៣០៥០១, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំគរ ភូមិដូនល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
18/08/1971
ថៃ្ងទី១៨ខែកក្កាដាឆ្នាំ១៩៧១
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0432 20030816, Daun Ley village, Kor sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Heu disappeared. Interviewed with his elder sister called Ros Ken.
ខេស៊ីអាយ០៤៣២ ២០០៣០៨១៦, ភូមិដូនលៃ ឃុំគរ ស្រុក ពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់ សំគាល់ៈ ហ៊ឺ បាត់ខ្លួន។ ជួបសម្ភាសជាមួយ រស់ គេន ត្រូវជា បងស្រី។
Summary :
សេចក្ដីសង្ខេប :
រស់ គេន អាយុ៦១ឆ្នាំ ត្រូវជាបងស្រីរបស់ឈ្មោះ ហ៊ឺ ភេទប្រុស មានស្រុកកំណើត នៅភូមិដូនលៃ ឃុំគរ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ហ៊ឺ មានបងប្អូន៣នាក់ ហ៊ឺ ជាកូនពៅ បាន សូត្រនៅសាលាបឋមសិក្សាគរ ក្រោយមកបានបួស ជាព្រះសង្ឃនៅវត្ដក្រូច។ ហ៊ឺ បានសឹកមកវិញ នៅពេលកើតមាន រដ្ឋប្រហារឆ្នាំ១៩៧០មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ក្រោយមកបានស្ម្រ័គចិត្ដ យោធាខែ្មរក្រហម រួចហើយបានឡើង ច្បាំងជាមួយទាហាន លន់ នល់។ មុនពេលខែ្មរក្រហមទទួល ជ័យជន្នះនៅឆ្នាំ១៩៧៥ ហ៊ឺ បានមកលេងផ្ទះបានម្ដងមាន គ្នា៣នាក់រួមដំណើរមកជាមួយដោយមាន កាន់កាំភ្លើងគ្រប់ដៃ រួចបានប្រាប់ឪពុកនិងបងប្អូនថា ស្រុកយើងកើតសង្គ្រាមមិនដឹងថា មានវាសនា បានជួបមុខឪពុកវិញទេ ហើយបានប្រាប់ទៀតថា កងពលរបស់គាត់មានមុខសញ្ញាវាយចូលក្រុង សៀមរាប។ ពេលត្រឡប់ទៅវិញមិនដែលបានទទួលដំណឹងសោះ ទោះបីខែ្មរ ក្រហមទទួលជ័យជំន្នះ នៅឆ្នាំ១៩៧៥ក៏ដោយ។ នៅជំនាន់ខែ្មរ ក្រហម គេន ត្រូវអង្គការចាត់តាំងឱ្យធ្វើចុងភៅនៅតាម សហករណ៍និងជួយរែកដីនៅជិតភូមិ ព្រោះជួយមើលឪពុកចាស់ ជរា ចំណែកប្ដីនិងកូនៗមិនបានរស់នៅ ជុំគ្នាទេ យូរៗបានជួបគ្នា ម្ដង ពេល គេន មានកូនខ្ចី គ្មានក្រណាត់កន្ទបទេ គឺហែកជើង ចាស់ៗធ្វើជា កន្ទបសម្រាប់ទ្រាប់ ចំពោះរឿងអាហារហូបចុកមិនបានគ្រប់គ្រាន់ទេ។ នៅជំនាន់ខែ្មរក្រហមដឹងថា អង្គការយក ប្រជាជនមួយចំនួនដាក់ឡានឱ្យទៅរស់នៅដីថ្មី ដីខ្លាញ់ និងបានដឹង ថា ជំនាន់ខែ្មរក្រហមមាន សម្លាប់មនុស្ស។ នៅឆ្នាំ១៩៧៩ គេន បានជួបជុំប្ដីនិងកូនរស់នៅស្រុកកំណើតវិញ ប្រកបរបរធ្វើ ស្រែចម្ការរស់នៅបានសុខសប្បាយ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សនិងយកប្រជាជនថ្មីឱ្យទៅរស់នៅកនែ្លងដីថ្មី គេហៅថាដីខ្លាញ់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា