Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0449
KCI0449
Name :
ឈ្មោះ :
ញ៉ែម ប៉ោង
Last Name :
នាមត្រកូល :
Nhem
First Name :
នាមខ្លួន :
Paong
Other Name :
ឈ្មោះផ្សេង :
Nhem Rat, Nhem Sum
ញ៉ែម រ៉ាត, ញ៉ែម សុម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02201
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:50 years old
«បច្ចុប្បន្នអាយុ៥០ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03130501, Kampong Cham, Prey Chhor, Kor, Daun Ley
០៣១៣០៥០១, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំគរ ភូមិដូនល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ធ្វើស្រែនៅបឹងប្រយ៉ាប ភ្នំពេញ។ នៅឆ្នាំ១៩៧៧ អង្គភាពយោធាព្រលានយន្ដហោះកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។ ភូមិភាគបស្ចឹម(៤០១) ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន ប្រធានគ្រប់គ្រងព្រលានកំពង់ឆ្នាំង ឈ្មោះ ញ៉។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0449 20030816, Daun Ley village, Kor sub-district, Prey Chhor district, Kampong Cham province. Interviewed by Ros Sampeou. Notes: Interviewed with Nhem Pong, biography owner.
ខេស៊ីអាយ០៤៤៩ ២០០៣០៨១៦, ភូមិដូនឡៃ ឃុំគរ ស្រុក ពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ រស់ សំពៅ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ញ៉ែម ប៉ោង អាយុ៥០ឆ្នាំ ជាម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ប៉ោង អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិដូនលៃ ឃុំគរ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ប៉ោង មានឪពុកឈ្មោះ សរ ម្ដាយ ឈ្មោះ សន។ ប៉ោង មិនបានរៀនសូត្របានច្រើនទេ ឈប់រៀន នៅឆ្នាំ១៩៧០ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧៤ បានចូលបម្រើយោធាខែ្មរក្រហមនៅ ស្រុកពៃ្រឈរ ដោយសារថា បើផ្ទះក៏មិនអាចនៅបាន មេ្លាះហើយ គាប់ជួនមានមនោគមវិជ្ជាខែ្មរក្រហមឃោសនាក៏ចូលតែម្ដងទៅ។ កាលនោះហាត់រៀនក្បួនយោធាបានតែ១៥ថៃ្ងទេ គឺចាប់ផេ្ដីមឡើង សមរភូមិមុខវាយជាមួយទាហាន លន់ នល់ រហូតទទួលជ័យ ជំន្នះនៅ ឆ្នាំ១៩៧៥។ ពេលដែលខែ្មរក្រហមឈ្នះគឺមិនឱ្យប្រជាជន រស់នៅទីក្រុងទេ គឺអង្គការចាត់តាំងឱ្យជម្លៀស ប្រជាជនចេញទាំងអស់។ ដូចនេះទីក្រុងភ្នំពេញជំនាន់ខែ្មរក្រហម មាន តែកម្មាភិបាលជាន់ខ្ពស់ខែ្មរក្រហមរស់នៅ និងមួយចំនួនទៀត មានយោធា កម្មករនៅតាមរោងចក្រ។ ប៉ោង នៅកងពល៣១០ ប្រធានកងពល ឈ្មោះ អឿន តែពេលរស់នៅភ្នំពេញយោធាភាគ ច្រើនមិនមានកាន់កាំភ្លើងទេ គឺចុះធ្វើស្រែដូចជាប្រជាជនដែរ។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលខែ្មរក្រហមដូចគ្នា ចាប់ផេ្ដីម សង្ស័យគ្នា ជាពិសេសប្រធានកងពលឈ្មោះ អឿន អនុកងពល ប្រធានវរសេនាធំវរសេនាតូចត្រូវចាប់ខ្លួនដោយសារតែថ្នាក់លើ ចោទថា ក្បត់ប្រុងធ្វើរដ្ឋប្រហារទម្លាក់លោក ប៉ុល ពត។ ប៉ោង ត្រូវ បានសង្ស័យ អង្គការចាត់តាំងឱ្យធ្វើការនៅព្រលានយន្ដខេត្ដ កំពង់ឆ្នាំងនៅឆ្នាំ១៩៧៧។ ពេលទៅដល់ព្រលានយន្ដហោះខេត្ដ កំពង់ឆ្នាំង ឃើញមានយោធាភូមិភាគឧត្ដរនិងភូមិភាគបូព៌ារាប់ពាន់ នាក់នៅទីនោះ ធ្វើការងារធ្ងន់ៗដើម្បីលត់ដុំនិងគ្មានអាហារ គ្រប់គ្រាន់ ព្រមទាំងមានយោធាមួយចំនួនទៀតត្រូវចាប់ខ្លួន។ កាលនោះឃើញជំនាញការជនជាតិចិនរាប់រយនាក់នៅទីនោះ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា អង្គភាពនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ខ្លះនាំគ្នារត់មកស្រុក កំណើត ខ្លះខ្លាចវត្ដមានកងទ័ពវៀតណាមក៏រត់តាមគ្នាទៅដល់ជាយ ដែនខ្លះក៏ស្លាប់តាមផ្លូវដោយសារតែគ្មានអាហារ។ ប៉ោង រត់ចូលពៃ្រអស់មួយរយៈនៅឆ្នាំ១៩៧៨០ក៏សមេ្រចចិត្ដមកស្រុក កំណើតវិញ ដើម្បីបានជួបជុំបងប្អូន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សនិងចាប់មនុស្សមួយចំនួន យក ទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា