PROMOTING ACCOUNTABILITY
Peang Voar
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0010
|
|
Name :
ឈ្មោះ :
|
ពាង វ័រ
|
|
Last Name :
នាមត្រកូល :
|
Peang
|
|
First Name :
នាមខ្លួន :
|
Voar
|
|
Other Name :
ឈ្មោះផ្សេង :
|
Vong
វង់
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I01078
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៤២ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06050507, Kampong Thom, Prasat Sambo, Taing Krasao
០៦០៥០៥០៧ ខេត្ដកំពង់ធំ ស្រុកប្រាសាទសំបូរ ឃុំតាំងក្រ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Superiors :
ថ្នាក់លើ :
|
Thuch
ធុច
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0010 20021113, Tik Andaung village, Taing Krasao sub-district, Prasat Sambo district, Kampong Thom province. Interviewed by Vanthann Peou Dara and Sin Khin. Notes: Peang Voar disappeared. Interviewed with his wife called Iep Kiev.
ខេធីអាយ០០១០ ២០០២១១១៣ ភូមិទឹកអណ្ទូង ឃុំតាំង ក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ស៊ិន ឃិន។ កំណត់សំគាល់ៈ ពាង វ៍រ បាត់ខ្លួន។ ជួបសម្ភាសជាមួយ នឹងប្រពន្ធឈ្មោះ អៀប គៀវ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ពាង វ័រ ហៅ វង់ ភេទប្រុស អាយុ៤២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ អៀប គៀវ អាយុ៦៧ ឆ្នាំត្រូវជាប្រពន្ធ មានកូនចំនួន ១២នាក់។ វង់ មានឪពុកឈ្មោះ ពាង ម្ដាយឈ្មោះ ហ៊ឺន មាន មានស្រុកកំណើតនៅភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុក ប្រាសាទសំបូរ ខេត្ដកំពង់ធំ។ វង់ កាលពី តូចមិនថារៀនសូត្រ បានដល់ត្រឹមណាទេ។ នៅឆ្នាំ១៩៦៤ បានរៀបការប្រពន្ធ ឪពុកម្ដាយជារៀបចំ ទុកដាក់។ វង់ ជារកស៊ីធម្មតាតែក្រោយ មកចេះគិតគូប្រទេសជាតិរហូតទទួលមេដៃកិត្ដិយសពីសមេ្ដច សីហនុ វង់ មានខ្សែរយៈចលនាតស៊ូច្រើនជាមួយឈ្មោះ ធុច ហៅកុយ ធួន។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ វង់ ខឹងនិងរដ្ឋប្រហារខ្លាំងណាស់ ក៏ស្ម័គ្រចិត្ដចូលពៃ្រម៉ាគី ចោល ប្រពន្ធកូន។ ក្រោយមកទៀតបានដឹងថា វង់ មានតួនាទីជាប្រធាន សេដ្ឋកិច្ចនៅភូមិភាគឧត្ដរ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម បានឡើងកាន់អំណាច វង់ បានទៅស្រុកកំណើតនាំយកប្រពន្ធកូនមក ភ្នំពេញ។ នៅភ្នំពេញ វង់ ធ្វើការនៅក្រសួងពាណិជ្ជកម្ម តែ វង់ ធ្វើជាជាងជួសជុលម៉ាស៊ីនដេរនិង ប្រពន្ធអង្គការចាត់តាំងឱ្យមើលនាំ កុមារនៅក្រសួងពាណិជ្ជកម្ម។ វង់ ធ្វើការនៅក្រសួងពាណិជ្ជកម្មនិង មិនសូវបានជួបមុខប្រពន្ធកូនទេ យូរៗបានមកជួប ប្រពន្ធកូនម្ដង។ ក្រោយមកប្រហែលជាឆ្នាំ១៩៧៧ មិនដែល ឃើញប្ដីមកលេងទេ ហើយក៏មិនបានដឹងថាប្ដីទៅណាដែរ។ មានថៃ្ងមួយមានយោធាផ្នែកកាត់ ដេរបានមកដល់កនែ្លងមន្ទីរកុមារ ហើយបានប្រាប់ឈ្មោះ គៀវ ថា ខ្ញុំឃើញប្ដីបងអង្គការចាប់ចងដាក់ ឡានហ្ស៊ីបយកទៅបាត់ហើយ ពេលនោះ គៀវ មិនហ៊ានយំទេ សុខចិត្ដយកដៃញីច្រមុះ បើយើងយំ ខ្លាចអង្គការយកទៅ សម្លាប់ចោលទៀត អាណិតដល់កូនដែលនៅរស់។ បើតាម ប្រវត្ដិរូប វង់ អង្គការ ចាប់ខ្លួននៅថៃ្ងទី២៧ខែ២ឆ្នាំ១៩៧៧ យកដាក់គុកនៅទួលសែ្លង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”