Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0270
KCI0270
Name :
ឈ្មោះ :
អេង សំអុល
Last Name :
នាមត្រកូល :
Eng
First Name :
នាមខ្លួន :
Samaol
Other Name :
ឈ្មោះផ្សេង :
អែម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I07777
អាយ០៧៧៧៧
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:52 years old
កើតនៅឆ្នាំ១៩៥២
Home Village :
ភូមិកំណើត/ទីលំនៅ :
03070301, Kampong Cham, Kang Meas, Kha-Chao, Thlok
០៣០៧០៣០១, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំខេ្ចៅ ភូមិថ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Military Medical Unit in Phnom Penh
អង្គភាពពេទ្យយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central, Zone No. 12 Region, Phnom Penh
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យយោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0270 20021121, Thlok Chreou village, Khchao sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Eng Samaol disappeared. Interviewed with Eng Samaol's mother called Kann Sa and younger sister called Eng Sythin.
ខេស៊ីអាយ០២៧០ ២០០២១១២១, ភូមិថ្លុកជ្រៅ ឃុំខេ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ អេង សំអុល បាត់ខ្លួន។ សម្ភាសជាមួយ កាន់ ស ជាម្តាយ និង អេង ស៊ីធិន ជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
Eng Samaol, alias Em, male, was born in 1952 and disappeared. Interviewed with his 78-year-old mother Kann Sa and his younger sister eng Sythin. Samaol៌s father was Ngao Eng, and he has 9 siblings [3 girls + 6 boys]. When he was a child, Samaol first went to Thlok Chrao primary school, and he finished high secondary school level. After that, he continued his study until grade 4 [in the old system] in Peam Chy Kang High School. Samaol dropped out of school when there was a coup in 1970. At that time, he ran back to his home village without taking any clothes with him. After staying for a while, Samaol became a monk in Thlok Chrao pagoda. After being a monk for one year, he decided to leave the monkhood because there was a civil war in the country. It was in 1972 that Samaol volunteered to serve the revolution. When he first joined the revolution, Samaol was a medical staff in So Ken sub-district. He was then sent by Angkar to the battlefields in order to survive the KR soldiers who were fighting with Lon Nol soldiers in the provinces located in the forest and fighting forward to liberate Phnom Penh. It was in 1975 while traveling to Kampong Cham, Samaol met his younger sister Sat who was working there, and he then gave message to his parents that he was now working in Kab Srav in Phnom Penh as a medical staff. In 1978, Samaol sent a letter to his parents and siblings, stating that "Don៌t argue or complaint about anything, just keep doing what has been told". Since that time, Samaol has been disappeared until now. Samaol៌s mother, Sa, during the Khmer Rouge regime from 1975 to 1979, was assigned by Angkar to farm in rice field every day without time to relax; in addition, there wasn៌t enough food to eat. At that time, Yay [grandmother] Sa was too hungry, so she stole some corns and put in her pocket; unfortunately, the chief of woman unit, Mao, saw her stealing corns; as a result, Yay [grandmother] Sa was arrested and sent to be reeducated, but she pleaded not to send her to be reeducated. After giving a pillow to comrade Mao, Yay [grandmother] Sa was released. In the KR regime, she saw militiamen walk people to O Tra Kuon pagoda.
អេង សំអុល ហៅ អែម ភេទប្រុស កើតឆ្នាំ១៩៥២ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កាន់ ស អាយុ៧៨ឆ្នាំ ត្រូវជាម្ដាយនិងជួប ជាមួយឈ្មោះ អេង ស៊ីធិន ត្រូវជាប្អូនស្រី។ សំអុល មានឪពុក ឈ្មោះ ង៉ោ អេង មានបងប្អូន៩នាក់ស្រី៣ប្រុស៦នាក់។ សំអុល កាលពីតូចរៀនបានថ្នាក់ខ្ពស់ មុន ដំបូងរៀននៅសាលាបឋម សិក្សាវត្ដថ្លុកជ្រៅ ក្រោយមកទៅរៀនបន្ដនៅសាលាវិទ្យាល័យ ពាមជីកងដល់ ថ្នាក់ទី៤ឪចាស់ឱ។ ឈប់រៀននៅពេលកើតមាន រដ្ឋប្រហារនៅឆ្នាំ១៩៧០ កាលនោះរត់មកផ្ទះវិញគ្មាន ទាំង
បានយកខោអាវមកផង មកនៅផ្ទះមិនបានប៉ុន្មានចូលបួស ជាព្រះសង្ឃនៅវត្ដថ្លុកជ្រៅបានតែមួយ វស្សាក៏សឹងមកវិញ ដោយសារប្រជាជាតិធ្លាក់ចូលទៅក្នុងសង្គ្រាមទៅហើយ។ នៅឆ្នាំ១៩៧២ បាន ស្ម័គ្រចិត្ដចូលបម្រើចលនាបដិវត្ដ មុនដំបូងធ្វើជាពេទ្យយោធាត្រឹមឃុំសូរគង។ ក្រោយមក សំអុល អង្គការបញ្ជូនចូលទៅតាមសមរភូមិដើម្បីជួយសេង្គ្រាះ យោធាខែ្មរក្រហមបានកំពង់វាយជាមួយទាហាន លន់ នល់ តាមខេត្ដក្នុងពៃ្រនិងសំដៅរំដោះទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ សំអុល មកលេងត្រឹម ខេត្ដកំពង់ចាម ទទួលជួបប្អូនស្រីឈ្មោះ សាត ធ្វើការនៅទីនោះក៏បានសួរសុខទុក្ខនិងឱ្យផ្ដាំប្រាប់ម៉ែថា សព្វថៃ្ង សំអុល ធ្វើការនៅកប់ស្រូវ ភ្នំពេញ អង្គការឱ្យធ្វើពេទ្យដដែល។ នៅឆ្នាំ១៩៧៨ សំអុល បានផ្ញើរសំបុត្រមកលេងឪពុកម្ដាយ បងប្អូនម្ដងទៀត ហើយក្នុងសំបុត្របានសរសេរ កុំឱ្យមានមាត់ក ដាក់គេ កុំតមាត់កុំប្រឆាំងនិងគេ គេឱ្យធ្វើអីចេះតែធ្វើទៅ តាំងពីហ្នឹងមកបាត់ដំណឹងរហូតមកដល់ពេល នេះ។ រីឯ ឈ្មោះ ស ត្រូវជាម្ដាយជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការ ចាត់តាំងឱ្យធ្វើ ស្រែចម្ការ ដកស្ទូងរាល់ថៃ្ងគ្មានពេលទំនេរ ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់ យាយស ឃ្លានពេក
បានលួចគ្រាប់ពោតដាក់ក្នុងហោបៅស្រាប់តែប្រធាននារីឈ្មោះ ម៉ៅ ឃើញក៏ចង់ចាប់យកទៅកសាង តែលោកយាយអង្វរ
ដោយបានឱ្យខ្នើយកើយមួយទៅមិត្ដនារីម៉ៅទើបបានរួចខ្លួន។ នៅឆ្នាំជំនាន់ខែ្មរ ក្រហមធ្លាប់ឃើញកងឈ្លបបណ្ដើរមនុស្ស យកទៅវត្ដអូរត្រគួន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Yay [grandmother] Sa eye witnessed militiamen walked people to O Tra Kuon.
ធ្លាប់ឃើញកងឈ្លបបណ្ដើរមនុស្ស យកទៅវត្ដអូរត្រគួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា