PROMOTING ACCOUNTABILITY
Ngin Heng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0511
KCI0511
|
|
ឈ្មោះ :
|
ងិន ហេង
|
|
Last Name :
|
Ngin
|
|
First Name :
|
Heng
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
K07519
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
អាយុ២៥ឆ្នាំ សម័យខែ្មរក្រហម
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03130707, Kampomg Cham, Prey Chhor, Lvea, Me-meang
០៣១៣០៧០៧, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំល្វា ភូមិមេ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពភស្ដុភាយោធាកងពល៣១០ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sokh Heng.
ឈ្មោះ សុខ ហេង។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0511 20031021, Me-meang village, Lvea sub-district, Prey Chhor district, Kampong Cham province. Interviewed by Sim Sopheak and Sok Vannak. Notes: Ngin Heng disappeared.Interviewed with his mother called Chea Kep.
ខេស៊ីអាយ០៥១១ ២០០៣១០២១, ភូមិមេមាំង ឃុំល្វា ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ស៊ឹម សុភ័ក្រ្ត និង សុខ វណ្ណៈ។ កំណត់សំគាល់ៈ ងិន ហេង បាត់ខ្លួន ជួបជាមួយ ឈ្មោះ ជា កែប អាយុ៧១ឆ្នាំ ត្រូវជាម្តាយ។
|
|
សេចក្ដីសង្ខេប :
|
ងិន ហេង បាត់ខ្លួន ជួបជាមួយឈ្មោះ ជា កែប អាយុ៧១ឆ្នាំ ត្រូវជាម្ដាយ ឪពុកឈ្មោះ ងិន ព្រិល មានស្រុកកំណើតនៅ
មេមាំង ឃុំល្វា ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ហេង កាលពីតូចរៀននៅសាលាវត្ដ ហើយបានបួសជាព្រះសង្ឃបានបួន វស្សានៅវត្ដបឹងកុក បន្ទាប់ទៀតបួស នៅវត្ដកោះប៉ែន ដោយសារចលនាខែ្មរក្រហមកើតឡើងវត្ដមួយចំនួនចូលទៅ តំបន់រំដោះ ដូចនេះគ្មាន ព្រះសង្ឃអង្គណាអាចបួសបានទេ ខែ្មរក្រហមបង្ខំឱ្យសឹកទាំងអស់។ ហេង ក្រោយពីលាចាកសិក្ខាបទ រួចមកបានស្ម័គ្រចិត្ដចូលបដិវត្ដនៅឆ្នាំ១៩៧៥ កងពល ៣១០នៅភ្នំពេញ។ នៅឆ្នាំ១៩៧៧ ហេង បានមកលេងស្រុក កំណើតហើយបានជួបម្ដាយបាននិយាយគ្នាតែមួយម៉ោងទេ ក៏ឡើងឡានត្រឡប់ទៅ ភ្នំពេញវិញ បាត់ខ្លួនតាំងពីពេលនោះ មកដល់ឥឡូវ។ បើតាមប្រវត្ដិរូប ហេង ត្រូវបានអង្គការចាប់ខ្លួន នៅថៃ្ងទី១៨ខែធ្នូ ឆ្នាំ១៩៧៨។ កែប ជំនាន់ខែ្មរក្រហមអង្គការ ជម្លៀសទៅភូមិគោកតាមួក អង្គការ ចាត់តាំងឱ្យធ្វើស្រែដក ស្ទូងនៅទីនោះ ការងារលំបាកហូបចុកមិនបានគ្រប់គ្រាន់ ហូបតែបបររស់នៅមិន បានជួបប្ដីជួបកូនទេ វត្ដអារាមត្រូវ វាយកំចោលមិនឱ្យមានសាសនា ជំនាន់ខែ្មរក្រហមសាហាវណាស់។ នៅឆ្នាំ១៩៧៩ បានរស់រានមានជីវិតឡើងវិញ ប្រកបរបរ ធ្វើស្រែចម្ការ។ |
|
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហម ដឹងថាមានសម្លាប់មនុស្ស តែមិនបានឃើញ សម្លាប់ទេ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”