Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0512
KCI0512
ឈ្មោះ :
សាំង សារឿន
Last Name :
Samng
First Name :
Saroeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09769
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ៣០ឆ្នាំ សម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03130704, Kampong Cham, Prey Chhor, Lvea, Kok Trea
០៣១៣០៧០៤, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំល្វា ភូមិគោ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពចម្ការកៅស៊ូ ភូមិភាគឧត្ដរ ខេត្ដកំពង់ចាម។
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ(៣០៣) ខេត្ដកំពង់ចាម។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាភិបាល
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0512 20031018, Kok Trea Lich village, Lvea sub-district, Prey Chhor district, Kampong Cham province. Interviewed by Sim Sopheak and Sok Vannak. Notes: Samng Saroeun disappeared. Interviewed with his sibling in law called Im Sun.
ខេស៊ីអាយ០៥១២ ២០០៣១០១៨, ភូមិគោកទ្រាលិច ឃុំល្វា ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ស៊ឹម សុភ័ក្រ្ត និង សុខ វណ្ណៈ។ កំណត់សំគាល់ៈ សាំង សារឿន បាត់ខ្លួន ជួបជាមួយ ឈ្មោះ អ៊ឹម ស៊ុន អាយុ៥៨ឆ្នាំ ត្រូវជាបងថៃ្លស្រីជីដូនមួយ។
សេចក្ដីសង្ខេប :
សាំង សារឿន បាត់ខ្លួន ជួបជាមួយឈ្មោះ អ៊ឹម ស៊ុន អាយុ៥៨ឆ្នាំ ត្រូវជាបង ថៃ្លស្រី។ សារឿន មានឪពុកឈ្មោះ សាំង គុច ម្ដាយ ឈ្មោះ ជុំ ម៉េត មានបងប្អូនតែពីរនាក់ទេ។ សារឿន កាលពីតូច រៀនដល់ថ្នាក់ទីបញ្ជប់ រួចហើយក្លាយជាសាស្រ្ដាចារ្យ បង្រៀនកូន សិស្សមធ្យម សិក្សានៅខេត្ដពៃ្រវែង។ ក្រោយមកទៀតមិនដឹងថា សារឿន ចូលបដិវត្ដតាំងពីពេលណាទេ ស្រាប់ តែឆ្នាំ១៩៧២ ឃើញត្រឡប់មកដល់ផ្ទះ ហើយបានប្រាប់ថាសព្វថៃ្ងធ្វើការ នៅខេត្ដសៀមរាប។ សារឿន មានតួនាទីទទួលខុសត្រូវខាង ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៤ សារឿន អង្គការរៀបការ ប្រពន្ធឈ្មោះ អឹម ស៊ី ហៅ ណាង។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ដឹងថា សារឿន អង្គការចាត់តាំងឱ្យមកភូមិភាគឧត្ដរវិញ មានតួនាទីជាសមាជិកគណៈកម្មាធិការ ចម្ការកៅស៊ូ ភូមិភាគឧត្ដរ ក្រោយមកទៀតស្រាប់តែបាត់ដំណឹង រហូត។ នៅឆ្នាំ១៩៧៦ អ៊ឹម ស៊ុន បានទៅធ្វើការ នៅភ្នំពេញ ដោយសារប្ដីឈ្មោះ គង់ សឿន ធ្វើការនៅរោងចក្រតម្បាញ ភ្នំពេញ។ ស៊ុន អង្គការចាត់ តាំងឱ្យមើលកុមារចំនួន១០០ នាក់ទៅ១៥០នាក់ ចាប់ពីអាយុ៥ឆ្នាំទៅ៧ឆ្នាំ ចងអង្រឹងឱ្យដេកជាជួរ មានអ្នកមើលថែចំនួន១៥នាក់ ហើយមានគ្រូមក បង្រៀនផេ្សងទៀត។ ការងារនៅទីនោះ មើលកេ្មងឱ្យ ចំណីអាហារ មានបីពេលនិងមើលថែអនាម័យកុំឱ្យកូនកេ្មងមានជំងឺ។ នៅជំនាន់ ខែ្មរក្រហមធ្លាប់ឃើញ ចាប់មនុស្សដាក់ឡាន តែមិនដឹងជាយក ទៅខាងណាទេ។ នៅឆ្នាំ១៩៧៩ ស៊ុន និង ប្ដី បានត្រឡប់មក រស់នៅស្រុកកំណើតវិញ ហើយប្រកបរបរធ្វើស្រែចម្ការ។
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមដឹងថា មានចាប់មនុស្សដាក់ឡាន តែមិនដឹងជាយក ទៅសម្លាប់ចោលទីណាទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា