Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0520
KCI0520
Name :
ឈ្មោះ :
យិន គុច
Last Name :
នាមត្រកូល :
Yin
First Name :
នាមខ្លួន :
Kuch
Other Name :
ឈ្មោះផ្សេង :
Ron
រ៉ុន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I07030
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:49 years old
បច្ចុប្បន្នអាយុ៤៩ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03131407, Kampong Cham, Prey Chhor, Tomg Rong, Kok
០៣១៣១៤០៧, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំតុងរ៉ុង ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម វត្ដទួលទំពូង ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
ប្រធានពាណិជ្ជកម្ម ឈ្មោះ រិទ្ធ។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ លីម ឈ្មោះ ផន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0520 20031017, Kok Kandal village, Tong Rong sub-district, Prey Chhor sub-district, Kampong Cham province. Interviewed by Sok Vannak. Notes: Yin Kuch is alive. Interviewed with Yin Kuch, the biography owner.
ខេស៊ីអាយ០៥២០ ២០០៣១០១៧, ភូមិគោកកណ្តាល ឃុំ តុងរ៉ុង ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ យិន គុច ហៅ រ៉ុន អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្តិរួប។
Summary :
សេចក្ដីសង្ខេប :
យិន គុច ហៅ រ៉ុន ភេទប្រុស អាយុ៤៩ឆ្នាំ មានឪពុកឈ្មោះ យិន ខាន់ ម្ដាយឈ្មោះ គួន រឿន មានបងប្អូន៩នាក់ មានស្រុក កំណើតនៅភូមិគោកកណ្ដាល ឃុំតុងរ៉ុង ស្រុក ពៃ្រឈរ ខេត្ដកំពង់ចាម។ គុច មិនបានចូលរៀនសាលាទេ គឺរៀននៅ វត្ដលោក អាចមើលអក្សរ បានសរសេរបាន តែដោយសារស្រុកមានសង្គ្រាមមានបាតុកម្មនៅអំឡុងឆ្នាំ ១៩៧០ក៏ឈប់មកនៅផ្ទះ ជាមួយឪពុកម្ដាយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលបដិវត្ដតាមប្អូននិងមិត្ដភក្ដិដែល មានចិត្ដសេ្នហាជាតិ ណាមួយខឹងនិងទាហាន លន់ នល់ ដែលបាន ធ្វើរដ្ឋប្រហារទម្លាក់សមេ្ដចនិងប្រើ យន្ដហោះទម្លាកគ្រាប់បែកធ្វើឱ្យឆេះផ្ទះសំបែងប្រជាជន។ ចូលដំបូងនៅត្រឹមឃុំតុងរ៉ុង បន្ទាប់បញ្ជូនមក យោធាស្រុក ចាប់ផេ្ដីមចូលសមរភូមិមុខវាយ ជាមួយទាហាន លន់ នល់ កាលនោះមានសម្លាប់ រស់ទាំងសង ខាងដែលសុទ្ធតែជាកូនខែ្មរដូចគ្នា តែដោយសារទទួលមនោគម
វិជ្ជាពីអ្នកនយោបាយខាងលើ ពេលធ្វើសង្គ្រាមមិនបានគិតថា ជាខែ្មរគ្នាឯងទេ វាយយកឈ្នះចាញ់បាញ់សម្លាប់គ្មានត្រាប្រណៃ។ គុច នៅកងពលទី១ ប្រធានកងពលឈ្មោះ អឿន ប្រធានកង តូចឈ្មោះ សេ្រង ប្រធាបវរៈឈ្មោះ សេុីង។ នៅឆ្នាំ១៩៧៥ វាយចូលដល់ខេត្ដ កំពង់ចាម បន្ទាប់មកនៅឆ្នាំ១៩៧៥ដដែល អង្គការឱ្យ ឡើងមកភ្នំពេញទាំងយប់មានយោធាជាច្រើនរយ នាក់ជិះរថយន្ដម៉ាកឪសេអ៊ឹមសេឱរបស់អាមេរិចកាំង។ ពេលមកដល់ភ្នំពេញ ឃើញសភាពស្ងាត់ឈឹង ប្រជាជនជម្លៀស ចេញអស់ហើយ មានតែកម្មាភិបាល ខែ្មរក្រហមរស់នៅ។ នៅខែកក្កាដាឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឱ្យទៅធ្វើការ នៅក្រុងកំពង់សោម ក្រសួងពាណិជ្ជកម្ម កាលនោះយោធាក្លាយ ជាកម្មករលីសែងទាំងអស់គ្នា មានអង្ការ ពោត សណែ្ដក កប្បាស សំឡី គរជាដើម លីដាក់ក្នុងកប៉ាល់របស់ប្រទេសចិន ពេលប្រទេស ចិនឱ្យត្រឡប់មកវិញ មាន កាំភ្លើង រថយន្ដ មានកាំបិត ពូចៅ និងរបស់របរជាច្រើនទៀត។ ប្រធានក្ដាប់រួមឈ្មោះ ព្រំ ញ៉ែម។ នៅឆ្នាំ១៩៧៦ អង្គការបានជ្រើសកម្លាំងមួយចំនួនឱ្យមកធ្វើការ នៅភ្នំពេញវិញ គុច បានមករស់នៅ វត្ដទួលទំពូង ក្រសួងពាណិជ្ជកម្ម កាលនោះធ្លាប់ឃើញ លោក ខៀវ សំផន ចុះទៅមើលផ្ទាល់ ហើយ លោក នួន ជា ក៏ធ្លាប់ចុះទៅផ្ទាល់ហើយបានប្រាប់កម្មករថា យើងត្រូវសម្រិតសម្រាំងផលិតផលឱ្យ បានល្អដើម្បីនាំចេញ ទៅប្រទេសខាងក្រៅ។ នៅក្រសួងពាណិជ្ជកម្ម មានកម្មករខ្លះអង្គ ការហៅទៅរៀន សូត្រតែមិនឃើញត្រឡប់មកវិញទេ ការហូបចុក ពេលនោះមិនសូវជាលំបាកទេ តែភ័យម្យ៉ាងអង្គការ ហៅយកទៅ រៀនសូត្រ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូល មកភ័យនាំគ្នារត់ទៅជាយដែនថៃ តែ គុច រត់បានតែមួយ រយៈខ្លីក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតដើម្បីជួបជុំឪពុក
ម្ដាយបងប្អូន តែមានបាត់បង់សាច់ញាតិខ្លះជំនាន់ខែ្មរក្រហម។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហម ដឹងថា ហៅកម្មករនៅក្រសួងពាណិជ្ជកម្មជាច្រើន នាក់ទៅរៀនសូត្រ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា