PROMOTING ACCOUNTABILITY
Roeun Run
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0522
KCI0522
|
|
Name :
ឈ្មោះ :
|
រឿន រុន
|
|
Last Name :
នាមត្រកូល :
|
Roeun
|
|
First Name :
នាមខ្លួន :
|
Run
|
|
Other Name :
ឈ្មោះផ្សេង :
|
Yuth, Un, Sarun
យុទ្ធ, អ៊ុន សារុន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02509
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:50 years old
«បច្ចុប្បន្នអាយុ៥០ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
០៣១៣១៣០៤ ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំថ្មពូន ភូមិទ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ប្រធានកងពលឈ្មោះ អឿន ឈ្មោះ ញ៉។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ឈ្មោះ សៅ ឈ្មោះ រុន ឈ្មោះ សៅ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0522 20031014, Danghok village, Ampel sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Roeun Run is alive. Interviewed with Roeun Run, the biography owner.
ខេស៊ីអាយ០៥២២ ២០០៣១០១៤ ភូមិដង្ហុក ឃុំអំពិល ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ រឿន រុន ហៅ យុទ្ធ អាយុ៥០ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
រឿន រុន ហៅ យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មានស្រុកកំណើត នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ រុន មានឪពុកឈ្មោះ អៀង រឿន ម្ដាយឈ្មោះ សំ យ៉ុន មានបង ប្អូន៤នាក់។ រុន រៀននៅវិទ្យាល័យសមេ្ដចសីហនុ ត្រឹមថ្នាក់ទី៣ ឈប់រៀននៅពេលមានរដ្ឋ ប្រហារឆ្នាំ១៩៧០។ រុន បានវិញមក ស្រុកកំណើតវិញ ជួយធ្វើស្រែចម្ការ។ នៅថៃ្ងទី២ខែ២ឆ្នាំ ១៩៧៥ រុន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម មុនដំបូងស្មានថានៅត្រឹមឃុំ មិននឹកស្មានថា អង្គការបញ្ជូនទៅ រហូតដល់វត្ដរមាស មានយោធាជាច្រើនកាន់កំភ្លើងគ្រប់ដៃ សម្រាកនៅវត្ដរមាសបាន បីថៃ្ងបន្ដដំណើរទៅស្រុកស្វាយទាប ចេញពីស្វាយទាបទៅដល់ភ្នំពេញ នៅម្ដុំទួលគោក កាលនោះប្រជា ជនជម្លៀសចេញពីទីក្រុងអស់ហើយ រុន នៅកងពល៣១០ ប្រធានកងពលឈ្មោះ អឿន កាលនោះ អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅភ្នំប្រសិទ្ធ នៅបឹងប្រយាប។ នៅឆ្នាំ១៩៧៧ អង្គការហៅយោធា មកប្រជុំនៅមន្ទីរពេទ្យកេតុមាលាចាក់ខ្សែអាត់ឱ្យស្ដាប់ថា មានកម្មាភិបាលខែ្មរក្រហមមួយចំនួនក្បត់អង្គ ការ ដូចជានៅខាងខេត្ដបាត់ដំបងជាដើម ហើយកាលនោះ ប្រធានកងពលឈ្មោះ អឿន អង្គការ ចោទថា បានចូលដៃជើង ជាមួយអាមេរិចកាំងក្បត់បដិវត្ដ។ បន្ទាប់មកទៀត អង្គការ ប្រកាសថា មានពីណាស្ម័គ្រចិត្ដទៅវាយយួនទេ ព្រោះយួនវា ឈ្លនពានប្រទេសយើងហើយ កាលនោះ រុន និង យោធាជាច្រើន
បានស្ម្រ័គចិត្ដ កាលនោះយោធាទាំងអស់គ្រប់គ្រងដោយពួក ភូមិភាគនិរតី ប្រធានកង ពលឈ្មោះ ញ៉ ប្រធានវរសេនាធំឈ្មោះ ផេង កាលនោះធ្វើដំណើរតាមផ្លូវទឹក ជិះកប៉ាល់ត្រង់ស្ពាន ជ្រោយចង្វារ រួចធ្វើដំណើរតាមផ្លូវគោកបន្ដទៀត ទៅដល់ស្រុក ពញាក្រែក ទៅដល់ត្រពាំងថ្លុងជាប់ទល់ ដែនយួនតែម្ដង។ ពេលធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម យោធាខែ្មរក្រហម ស្លាប់និងរបួសជា ច្រើននាក់ មួយកងវរសេនាធំមានគ្នា៩០នាក់ ឡើងវាយជាមួយទាហានវៀតណាមមួយសារនៅសល់ តែ៣៦ នាក់ ក្នុងនោះ រុន ក៏ត្រូវរបួសចំភៅត្រូវយកមកព្យាបាលនៅ មន្ទីរពេទ្យស្រុកសួង។ រុន សំណាងល្អមិនបានវិលត្រឡប់ទៅ សមរភូមិវិញ ដោយសារកងទ័ពវៀតណាមវាយចូលមក ដល់ប្រទេស កម្ពុជាទៅហើយ ពេលនោះបានដោះសម្លៀកពាក់ យោធាចោល បោះកាំភ្លើងចោលរួចធ្វើដំណើរមករក ស្រុកកំណើតវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សនិងចាប់ខ្លួន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”