Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0527
KCI0527
Name :
ឈ្មោះ :
ជូ ជេត
Last Name :
នាមត្រកូល :
Chou
First Name :
នាមខ្លួន :
Chet
Other Name :
ឈ្មោះផ្សេង :
Sy
ស៊ី
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
Gender :
ភេទ :
Male
ប្រុស
Home Village :
ភូមិកំណើត/ទីលំនៅ :
03131102, Kampong Cham, Prey Chhor, Samrong, Ta Kr
០៣១៣១១០២, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំសំរោង ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Reason to Join KR :
មូលហេតុចូល KR :
មិនដឹងថា ចូលបដិវត្ដឆ្នាំណាទេ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាព ភូមិភាគបស្ជឹម ខេត្ដកំពង់ស្ពឺ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបស្ជឹម(៤០១)ខេត្ដកំពង់ស្ពឺ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Secretary of West Zone
លេខាភូមិភាគបស្ចិម
Superiors :
ថ្នាក់លើ :
Pol Pot.
ប៉ុល ពត។
Subordinates :
ថ្នាក់ក្រោម :
Soeung, messenger.
សឿង និរសា ជ័យ ប៉ាល់ អនុប្រធាន។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ សារ៉ុន ឈ្មោះ តាម៉ុក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0527 20031023, Ta Kret village, Samrong sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Chou Chet died.
ខេស៊ីអាយ០៥២៧ ២០០៣១០២៣, ភូមិតាក្រិត្យ ឃុំសំរោង ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជូ ជេតហៅស៊ី បាត់ខ្លួន ជួបជាមួយឈ្មោះ យឹម ម៉ៅ អាយុ៤៤ឆ្នំាត្រូវជាក្មួយស្រី។
Summary :
សេចក្ដីសង្ខេប :
ជូ ជេត ហៅ ស៊ី បាត់ខ្លួន ជួបជាមួយឈ្មោះ យឹម ម៉ៅ អាយុ៤៤ឆ្នាំ ត្រូវ ជាក្មួយស្រី។ ជេត មានឪពុកឈ្មោះ ជូ ម្ដាយឈ្មោះ កេត មានបងប្អូនពីរនាក់ មានស្រុកកំណើត នៅភូមិតាក្រិត្យ ឃុំសំរោង ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ជេត មានប្រពន្ធឈ្មោះ ណេន ហៅ ស៊ី មិនកូនបង្កើតទេ សុំកូនគេយក ទៅចឹញ្ចឹម មានឈ្មោះ ភី។ ម៉ៅ មិនបានដឹងថា ជេត រៀន ដល់ថ្នាក់ ណាទេ ហើយក៏មិនបានដឹងថា ចូលបដិវត្ដតាំងពីឆ្នាំណា ដែរ។ នៅឆ្នាំ១៩៧៤ ជេត បានមកលេងផ្ទះ ហើយប្រាប់ថា ស្រុកយើងឈប់ចាយលុយហើយ ពេលនោះ ម៉ៅ ត្រូវបាន ជេត យកមកឱ្យធ្វើការ ងារនៅមន្ទីរពេទ្យនៅច្រកសេ្ដច ខេត្ដកំពង់ឆ្នាំង កាលនោះប្រពន្ធ ជេត ធ្វើជាប្រធានមន្ទីរពេទ្យ កាល នោះសង្គ្រាម កើតឡើងរវាងទាហាន លន់ នល់ ជាមួយយោធាខែ្មរក្រហម មានរបួសនិងស្លាប់ច្រើន ណាស់ នៅក្នុងមន្ទីរពេទ្យ ម៉ៅ ខ្លាច យោធាខែ្មរក្រហមណាស់ ពេលលាងរបួសម្ដងៗជួនណាឈឺធាក់ ធ្លាក់ពីលើគ្រែ។ នៅឆ្នំា១៩៧៥ ផ្លាស់ទៅនៅខេត្ដកំពត ម៉ៅ ធ្វើការខាងស្រោចទឹកធូរេន ជេត ដើរ ធ្វើការរហូតមិនសូវបាន នៅផ្ទះទេ។ នៅក្នុងឆ្នាំ១៩៧៥ ដដែល ជេត បានឡើងជា គណៈភូមិភាគ បស្ជឹម មកនៅច្បារមន ខេត្ដកំពង់ស្ពឺ។ នៅឆ្នាំ១៩៧៧ ម៉ៅ បានមកលេងផ្ទះស្រាប់តែដឹងថា បង ឈ្មោះ សារឿន ត្រូវអង្គការចាប់ខ្លួនដោយចោទថាក្បត់អង្គការ ហើយផ្ទះអង្គការរុះរើចោលអស់។ ម៉ៅ ត្រឡប់មកនៅជាមួយ ជេត វិញ ហើយបានដឹងថា ជេត ដើរធ្វើការមិនសូវនៅផ្ទះទេ ទៅខេត្ដ កោះកុង កំពង់សិលា ខេត្ដកំពង់ឆ្នាំង កាលនោះ ម៉ៅ ជាអ្នកដាំបាយ ឱ្យ តា ជេត តា ប៉ាល់ តា រ៉ន សុទ្ធតែជាគណៈភូមិ ភាគនិងគណៈតំបន់។ ជេត ចុះទៅបង្រៀនគណៈឱ្យចេះធ្វើស្រែ ចម្ការ ហើយ គណៈនាំ ជេត ឱ្យចុះមើលតាមកងចល័ត ស្រាប់តែ ជេត មើលឃើញយុវជននិងយុវនារីក្បាលឱ្យ ត្រមែងដូច ក្បាលត្រីអណែ្ដង ជូ ជេត ស្រែកថា ពីណាឱ្យកូនអញស៊ីគ្រប់គ្រាន់ អញ្ចឹង ស្រុកតែគណៈ ស្រុកឈ្មោះ សឿង ប្រាប់ថា ម្នាក់ឱ្យរបបមួយកំប៉ុងកន្លះ សម្រាប់ពីរពេល ជេត ប្រាប់ថាឱ្យកូន អញហូបឆែ្អតវិញ ព្រោះធ្វើការលំបាកណាស់។ នៅឆ្នាំ១៩៧៧ ជេត បាននាំ ម៉ៅ ឱ្យទៅខេត្ដកំពង់ ឆ្នាំង ព្រោះ លោក ប៉ុល ពត មកធ្វើមហាសន្ដិបាតនៅទីនោះ ប៉ុនែ្ដ ម៉ៅ មិនត្រូវបានដាំបាយឱ្យ ប៉ុល ពត ទេ ព្រោះមានចុងភៅសម្រាប់ ប៉ុល ពត ហើយ ពេលនោះ ម៉ៅ ទៅស្រោចទឹកបនែ្ល ស្រាប់ តែ ប៉ុល ពត ឃើញស្រាប់តែ លាន់មាត់ថា ពីណាគេចមែ្លក ស្របពេលនោះ ជូ ជេត ប្រាប់ ថា ត្រូវជាក្មួយស្រីខ្ញុំ ប៉ុល ពត មានប្រសាសថា ឯងស្មានថាអ្នក ណាឆ្ងាយ។ ប៉ុល ពត បានស្នាក់ នៅខេត្ដកំពង់ឆ្នាំងរយៈពេល បីថៃ្ងដោយមានការប្រុសប្រយ័ត្នខ្ពស់ ផ្ទះដែល ប៉ុល ពត ស្នាក់នៅហ៊ុំព័ត ទៅដោយបន្លាលួសហើយបំពាក់ចរន្ដអគ្គ សនីតាមរបងសួលបនែ្ថមទៀត មានកងការពារយ៉ាងយកចិត្ដ ទុកដាក់។ ម៉ៅ បានឃើញមុខមាត់លោក ប៉ុល ពត ច្បាស់ មុខធាត់ មាឌធំខ្ពស់រាងដូចកូនកាត់ចិន និយាយឮ។ ចូលដល់ ឆ្នាំ១៩៧៨ ភ្លាមមានសន្និបាតនៅលង្វែកម្ដងទៀត ជូ ជេតបាននាំ ម៉ៅ ឱ្យ មកក្នុងនាមជាអ្នកដាំបាយឱ្យលោក ប៉ុល ពត ពេលមក ដល់ស្រាប់តែស្រីម្នាក់គាត់រាប់អាន ម៉ៅ ដូច ជាប្អូនស្រីហើយបានប្រាប់ថា គាត់ ឈ្មោះ ស៊ន ជាប្រធានលោក នួន ជា មកទីនេះ ដើម្បីដាំបាយ ឱ្យលោក ប៉ុល ពត ប្អូនឯងជួយធ្វើបនែ្លនិងជួយលាង ចានបានហើយ។ កាលនោះមូ្ហបមានសាច់គោ មានត្រី យកមក ពីភ្នំពេញ។ ចានត្រូវលាងនិងសាប៊ូចំនួនពីរលើក ហើយលើកចុង ក្រោយស្រុះទឹកកេ្ដៅ ពេលលើកម្ហូប អាហារយកទៅឱ្យលោក ប៉ុល ពត មានតែនិរសាផ្ទាល់ទេ តែមានសិទ្ធចូលចង្រ្កាាន បាយនិងលើកបាយ។ នៅឆ្នាំ១៩៧៨ មានចាប់កម្មាភិបាលធំៗជាច្រើន ដូចជា ឈ្មោះ ឌឿន គណៈតំបន់ខេត្ដកំពង់ចាម ត្រូវជាមិត្ដភក្ដិ ជូ ជេត។ ម៉ៅ មានបានឮ ជូ ជេត និយាយអស់ហើយ មានចិត្ដភ័យខ្លាចភ្លាម ព្រោះជំនាន់ខែ្មរក្រហមចោទតែគ្នាឯង។ នៅខែមិនា ឆ្នាំ១៩៧៨ ជូ ជេត ដឹង ថា សភាពការមិនស្រួលហើយបានប្រាប់និរសាគាត់ឱ្យទៅខេត្ដកោះកុងតែរត់ទៅមិនរួចអង្គការចាប់បាន ពេលនោះ ជូ ជេត ត្រូវអង្គការហៅទៅសន្និបាតនៅភ្នំពេញ ហើយ ម៉ៅ ឆ្ងល់ថា អ៊ំ ទៅម្ដងនេះ មិន ហៅ ម៉ៅ ទៅជាមួយហើយកូន វិទ្យុក៏មិនយកទៅ អ៊ំ ដូចជាដឹងខ្លួនមុនគាត់តែទៅតែខ្លួនទទេ ជាធម្មតា គាត់ទៅណាយកនិរសាទៅជាមួយ មានពេទ្យទៅ ជាមួយ តែម្ដងនេះទៅតែម្នាក់ឯង។ អ៊ំ ជេត ចេញ ទៅខែ៣ ឆ្នាំ១៩៧៨ ទៅភ្នំពេញមិនឃើញត្រឡប់មកវិញទេ ម៉ៅ គិតថា អ៊ំ ច្បាស់ជាអង្គការចាប់ ហើយ បីថៃ្ងក្រោយមកយោធាខែ្មរ ក្រហមបានមកចាប់ប្រពន្ធ ជូ ជេត និងនិរសាឈ្មោះ សឿង គ្រូ ពេទ្យឈ្មោះ ឌួង ឈ្មោះ គឿនយកទៅបាត់ កាលនោះដឹកនាំដោយ តា ម៉ុក ភូមិភាគនិរតី។ តា ម៉ុក បាននិយាយថា ឧត្ដមសេនីយ ជូ ជេត ក្បត់អង្គការហើយ តា ម៉ុក ស្រែកប្រាប់ ម៉ៅ ថា ទឹកនេះ មានដាក់ថ្នាំពុលឬអត់មិត្ដនារីឯងប្រាប់ឱ្យត្រង់ ម៉ៅ ប្រាប់វិញថា ទឹកអត់មានដាក់ថ្នាំអីទេ ព្រោះទឹកសរ ស្គុះ។ ម៉ៅ និងមនុស្ស មួយចំនួនទៀត អង្គការចាប់ខ្លួនយកមកដាក់នៅភ្នំប្រសិទ្ធឱ្យធ្វើការលុតដំខ្លួន កាលហ្នឹងយកមកដាក់នៅមន្ទីរ០១ តំបន់៣២ ធ្វើការងារច្រើនហូបចុកមិនគ្រប់គ្រាន់ ម៉ៅ មានបំណង លេបថ្នាំ សម្លាប់ខ្លួនតែមិនបានសមេ្រច ដឹងខ្លួនឡើងវិញគ្រាន់តែងងឹតភ្នែក តែយោធាខែ្មរក្រហមនៅទី នោះមិនជឿទេ អូស ម៉ៅ ទីណាត់ ទីណែងសាហាវណាស់ នៅទីនោះមិនត្រឹមតែអត់បាយហូបទេ ថែម ទាំងយកទៅវាយចោលថែមទៀត ប្រធានគុកឈ្មោះ អ៊ិន អនុ ឈ្មោះ វុធ។ នៅឆ្នាំ១៩៧៩ នៅ សល់អ្នកទោសជាង៤០០នាក់ តែយោធាខែ្មរក្រហមគៀចូលពៃ្រសំដៅទៅព្រំដែន តែអ្នក ទោសមិនចង់ ទៅត្រូវយោធាខែ្មរក្រហមសម្លាប់ចោល តាមផ្លូវសេ្ទីរអស់ តែសំណាងល្អ ម៉ៅ បានគេចខ្លួនចេញផុត ហើយរត់ត្រឡប់មកស្រុកកំណើតវិញ សព្វថៃ្ង ម៉ៅ មានប្ដីឈ្មោះ យឿន មានកូនបួននាក់ប្រកបរបរ ធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមពិតជាសម្លាប់មនុស្សសាហាវមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា