Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0528
KCI0528
ឈ្មោះ :
សន ពាញ
Last Name :
San
First Name :
Peanh
Other Name :
ឈ្មោះផ្សេង :
San
សាន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I03154
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:46 years old
«បច្ចុប្បន្នអាយុ៤៦ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03130405, Kampong Cham, Prey Chhor, Khvet Thom, Am
០៣១៣០៤០៥, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំខ្វិតធំ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced.
បង្ខំ។
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម នៅកំពង់សោមនិងនៅភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ និងក្រុងកំពង់សោម។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
ថ្នាក់លើ :
ប្រធានឈ្មោះ តា រិទ្ធ ប្រធានក្រុមកម្មករឈ្មោះ ហុង។
អ្នកពាក់ព័ន្ធ :
ឈ្មោះ ខន។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0528 20031014, Ampel Thum village, Khvet Thum sub-district, Prey Chhor district, Kampong Cham province. Interviewed by Sok Vannak. Notes: San Peanh is alive. Interviewed with San Peanh the biography owner.
ខេស៊ីអាយ០៥២៨ ២០០៣១០១៤ ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ សន ពាញ ហៅ សាន ភេទប្រុស អាយុ៤៦ឆ្នា ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
សន ពាញ ហៅ សាន ភេទប្រុស អាយុ៤៦ឆ្នាំ សព្វថៃ្ងរស់នៅ ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ សាន មានឪពុកឈ្មោះ សរ ម្ដាយឈ្មោះ អែម មានបង ប្អូន៧នាក់ មានស្រុកកំណើតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ សាន កាលពីតូច គ្មានបានរៀនអីទេ រៀនបាន មួយឆ្នាំឈប់រៀន។ នៅឆ្នាំ១៩៧៥ បានចូលបម្រើបដិវត្ដដោយ សារការ អូសទាញនិងប្រធានភូមិឈ្មោះ រឿន បង្ខំ សាន បាន ទៅដល់ភ្នំពេញហើយអង្គការចាត់តាំងឱ្យទៅធ្វើ ជាកម្មករ លីសែងនៅក្រុងកំពង់សោម។ សាន អង្គការឱ្យកាន់អាវុធ ដើម្បីយាមឃ្លាំងអង្ការ សណែ្ដកសៀង គ្រាប់ឈូក សម្រាប់ នាំចេញទៅប្រទេសចិន ហើយប្រទេសចិនឱ្យមកវិញមាន គ្រៀងដែក មានចប មានកាំភ្លើង មានរថយន្ដជាដើម។ សាន នៅកងពលលេខ៤ ប្រធានវរសេនាធំ ឈ្មោះ ហុង។ នៅឆ្នាំ ១៩៧៦ សាន អង្គការឱ្យត្រឡប់មកភ្នំពេញវិញ នៅម្ដុំផ្សារចាស់ ផង ផ្សារថ្មី ផង ជាកម្មករលីសែង ធ្វើការនៅក្រសួងពាណិជ្ជកម្មរដ្ឋ ប្រធានកម្មករឈ្មោះ សាង រដ្ឋមន្រ្ដីក្រសួងពា ណិជ្ជកម្មឈ្មោះ តា រិទ្ធ។ ជំនាន់ខែ្មរក្រហមរៀបការម្ដង១០គូទៅ២០គូ ពេលរៀន ការហើយមិនបាន រស់នៅជួបជុំគ្នាទេ ទៅធ្វើការទៅតាមអង្គភាព រៀងខ្លួន។ នៅក្រសួងពាណិជ្ជកម្ម ឃើញមានភ្ញៀវជន ជាតិចិន មកទស្សនាមានគ្នាច្រើនប្រហែលជា១០០នាក់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូល មកដល់ សាន រត់សំដៅទៅព្រំដែនថៃ តាមអង្គភាព តែចដនៃ្យរត់ត្រឹមពោធិ៍ចិនតុង កងទ័ពវៀតណាម ចាប់ជាប់ហើយយកមករៀនសូត្រនយោបាយចប់ កងទ័ពវៀត ណាមឱ្យវិញមករកស្រុកកំណើតវិញ។ សាន បានមកជួបជុំបងប្អូន ហើយបានរៀបការប្រពន្ធឈ្មោះ ពៅ មានកូនពីរនាក់ សព្វថៃ្ង ប្រកមរបរ ធ្វើស្រែចម្ការនៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកពៃ្រ ឈរ។
សកម្មភាពដែលបានឃើញ :
ដឹងថា មានមនុស្សបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា