Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0530
KCI0530
Name :
ឈ្មោះ :
ប្រាក់ យឿន
Last Name :
នាមត្រកូល :
Prak
First Name :
នាមខ្លួន :
Yoeun
Other Name :
ឈ្មោះផ្សេង :
Y
អ៊ី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04819
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:47 years old
«បច្ចុប្បន្នអាយុ៤៧ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
03131102, Kampong Cham, Prey Chhor, Samrong, Ta Kr
០៣១៣១១០២, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំសំរោង ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០។ នៅឆ្នាំ១៩៧៧ អង្គភាពព្រលានយន្ដ ហោះ កំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។ ភូមិភាគបស្ជឹម(៤០១)
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន ប្រធានវរសេនាតូចឈ្មោះ វឿង។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ប្រាក់ សៀប ឈ្មោះ អ៊ី ឡាង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0530 20031024, Ta Kret village, Samrong sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Prak Yoeun is alive. Interviewed with Prak Yoeun, the biography owner.
ខេស៊ីអាយ០៥៣០ ២០០៣១០២៤ ភូមិតាក្រិត ឃុំសំរោង ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់ សំគាល់ៈ ជួបជាមួយឈ្មោះ ប្រាក់ យឿន ហៅ អ៊ី ភេទប្រុស អាយុ៤៧ឆ្នាំជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ប្រាក់ យឿន ហៅ អ៊ី ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុក កំណើតនៅភូមិវាល ឃុំសំរោង ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ យឿន មានឪពុកឈ្មោះ ប្រាក់ យឺន ម្ដាយឈ្មោះ ឡាច ភី មានបងប្អូន៦នាក់ ស្រី១ប្រុស៥។ យឿន កាលពីតូចរៀនបាន ត្រឹមថ្នាក់ទី៨ឪចាស់ឱ នៅ សាលាបឋមសិក្សាប្រឹមប្រិយ៍។ យឿន បានស្ម័គ្រចិត្ដចូលបដវត្ដនៅឆ្នាំ១៩៧៤ តាមការឃោសនា របស់ឈ្មោះ ទំ។ ចូលដំបូងនៅពៃ្រទទឹង ស្រុកពៃ្រឈរ ហាត់ រៀនក្បួនយោធាបានពីរ អង្គការបញ្ជូន ទៅសមរភូមិមុនវាយ ជាមួយទាហាន លន់ នល់ នៅម្ដុំវត្ដបាធាយសមរភូមិសំបួរ ប្រធានវរសេនាតូច ឈ្មោះ វ៉ាត រួចហើយចូលទៅកងទ័ពពិសេស ប្រចាំវរសេនាធំលេខ៥៩ ប្រធានឈ្មោះ ឆន។ ពេល ធ្វើសង្គ្រាម ជាមួយទាហាន លន់ នល់ មានស្លាប់និងរបួសច្រើនណាស់ ជួនណាឡើងវាយមួយសារគ្នា ៣៦នាក់ នៅសល់តែ៩នាក់ក៏មាន ដែរ វាយចំនួនពីរខែបានចូលដល់ទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលនោះដឹងថា នៅក្នុងកងពល៣១០ប្រធានកងពល ឈ្មោះ អឿន អនុកហពលឈ្មោះ ព្រីង។ ពេលចូលដល់ទីក្រុង ភ្នំពេញ អង្គការបានបញ្ជាឱ្យយោធានៅគ្រប់កងពលទាំងអស់ ប្រាប់ប្រជា ជនឱ្យចាកចេញទាំងអស់គ្នា ព្រោះអង្គការត្រូវការបោសសម្អាតខ្មាំង កាលនោះប្រជាជននាំគ្នាចេញ បណ្ដើរៗ ខ្លះមិនចង់ចេញពីផ្ទះសំបែងទេ យឿន បានដឹងថា ទាហាន លន់ លន់ មួយចំនួនត្រូវបាញ់ សម្លាប់ មានទាហាន លន់ នល់ ខ្លះលើកទង់ ជ័យស ខ្លះដោះសម្លៀកបំពាក់ទាហានចេញបន្លំខ្លួនទៅតាម ស្រុកកំណើតវិញ។ ក្រោយមកអង្គការមានផែនការប្រកាសថា មានពីណាធ្វើការអីខ្លះជំនាន់ លន់ នល់ អ្នកណាពាក់សក្ដិប៉ុន្មានអង្គ ការឱ្យធ្វើការវិញ ពេលនោះមានមនុស្សមួយចំនួនត្រឡប់មកវិញ អង្គការ ហៅឡើងឡានយកទៅបាត់ ហើយពេលនោះមានដំណឹងថា ឈ្មោះ សារីមតៈ ឡុង បូរ៉េត ត្រូវ យោធាខែ្មរក្រហមបាញ់សម្លាប់ នៅមុខស្ថានទូតបារាំង។ ពេលដែលប្រជាជនចេញពីក្រុងអស់ ហើយ អង្គការបានបែងចែកកម្លាំងមួយចំនួនទៅតាមអង្គភាព យឿន អង្គការចាត់តាំងឱ្យទៅស្រែនៅឃ្មួញ អន្លង់កា្ងន។ ក្នុងឆ្នាំ១៩៧៥ មានមហាសន្និបាតបក្ស ថៃ្ងទី៣០កញ្ញាឆ្នាំ១៩៦០ ជាថៃ្ងកំណើតបដិវត្ដ ដូចនេះមានយោធា កម្មករ កម្មាភិបាលជា ច្រើន ចូលរួមនៅស្ដាតអូរឡាំពេជ។ យឿន បានឃើញ លោក ខៀវ សំផន លោក ហ៊ូ នឹម លោក ទីវ អុល និងមានគណៈ ប្រតិភូជាច្រើនផេ្សងទៀត។ នៅពេលអង្គការចាប់ប្រធាន កងពលឈ្មោះ អឿន ដោយអង្គការចាត់ទុកថា ខ្មាំងប្រុងធ្វើរដ្ឋ ប្រហារ ទម្លាក់លោកប៉ុល ពត។ នៅឆ្នាំ១៩៧៧ យឿន ត្រូវអង្គការបញ្ជូនទៅធ្វើការលុតដុំនៅព្រលានយន្ដ ហោះ ខេត្ដកំពង់ឆ្នាំង កងពល៥០២។ ការងារនៅទីនោះលំបាកខ្លាំង ណាស់ ហើយគ្មានអាហារគ្រប់ គ្រាន់ កាលនោះឃើញមាន វិស្វករជនជាតិជាអ្នកមើលការខុសត្រូវ។ នៅឆ្នាំ១៩៧៩ យោធាខាង និរតី ឈេ្លÃៈតសម្លាប់យោធាខាងបូព៌ា ខាងភូមិភាគឧត្ដរជាច្រើននាក់ សំណាងល្អ យឿន បានរត់គេច ខ្លួនរួចហើយបានដើរកាត់ពៃ្រអត់បាយហូបសេ្ទីរស្លាប់សេ្ទីររស់ទំរាំបានមក ដល់ស្រុកកំណើតវិញ សព្វថៃ្ង យឿន មានប្រពន្ធ ឈ្មោះ ម៉ៅ មានកូន៤នាក់ ប្រកបរបរធ្វើស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមឃើញយោធាយកឡានទៅចាប់យោធានៅ
ព្រលានកំពង់ឆ្នាំងដាក់ឡានយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា