Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0571
KCI0571
ឈ្មោះ :
អ៊ឹម សាខាន់
Last Name :
Im
First Name :
Sakhann
Other Name :
ឈ្មោះផ្សេង :
Rann
រ៉ាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I02022
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ១៩ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
03131208, Kampong Cham, Prey Chhor, Sragne, Trapea
០៣១៣១២០៨, ខេត្ដកំពងចាម ស្រុកពៃ្រឈរ ឃុំស្រង៉ែ ភូមិត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
2/04/1974
ថៃ្ងទី២ខែមេសា ឆ្នាំ១៩៧៤
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ វរសេនាតូចលេខ១២១ វរសេនាធំ១២ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0571 20031111, Trapeang Roung village, Srange sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Im Sakhann disappeared. Interviewed with Preap Mach, younger sister.
ខេស៊ីអាយ០៥៧១ ២០០៣១១១១, ភូមិត្រពាំងរូង ឃុំ ស្រង៉ែ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ អ៊ឹម សាខាន់ ហៅ រ៉ាន់ បាត់ខ្លួន ជួបជាមួយឈ្មោះ ព្រាប ម៉ាច អាយុ២៨ឆ្នាំ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
អ៊ឹម សាខាន់ ហៅ រ៉ាន់ បាត់ខ្លួន ភេទប្រុស អាយុ១៩ឆ្នាំ សម័យខែ្មរក្រហម ជួបជាមួយឈ្មោះ ព្រាប ម៉ាច អាយុ២៨ឆ្នាំត្រូវជាប្អូនស្រី។ បើតាមប្រវត្ដិរូប សាខាន់ មានឪពុក ឈ្មោះ អ៊ឹម ភិន ម្ដាយឈ្មោះ ស៊ីន សារ៉ុម មានបងប្អូន៦នាក់ ប្រុស២ស្រី៤ មានស្រុកកំណើត នៅភូមិត្រពាំងរូង ឃុំស្រង៉ែ ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ សាខាន់ កាលពីតូចរៀន បានត្រឹម ថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រ ចិត្ដចូលជាយោធាខែ្មរក្រហមស្រុក ពៃ្រឈរ។ ដោយសារតែមានការអប់រំពីឈ្មោះ ដាន ជាយោធាឃុំ ស្រង៉ែនិងឈឺចាប់ចំពោះខ្មាំង។ សាខាន់ តាំងពីចូលបដិវត្ដធ្លាប់ រត់មកផ្ទះម្ដងហើយសម្រាកនៅជាមួយ ឪពុកម្ដាយអស់រយៈពេល៧ថៃ្ងបានត្រឡប់ទៅអង្គភាពវិញ។ សាខាន់ ជាយោធានៅ កងពល៣១០ វរសេនាតូច១២១វរសេនាធំ១២។ ម៉ាច បាន
ប្រាប់ថា នៅឆ្នាំ១៩៧៩ មិនឃើញបងប្រុសត្រឡប់ មកស្រុក កំណើតវិញទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា