Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0027
KTI0027
ឈ្មោះ :
ស្វាយ ហ៊ី
Last Name :
Svay
First Name :
Hy
Other Name :
ឈ្មោះផ្សេង :
Ho
ហូ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K08680
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06050309, Kampong Thom, Prasat Sambo, Sambo, Prek
០៦០៥០៣០៩ ខេត្ដកំពង់ធំ ស្រុកប្រាសាទសំបូរ ឃុំសំបូរ ភ
Joining / Organization ការចូលរួម និង អង្គការ
ចូល KR :
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពអ្នកទេសនៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0027 20021115 Prek village, Sambo sub-district, Prasat Sambo district, Kampong Thom province, Interviewed by Dara. P Vanthan, Notes: Svay Vy disappeared. Interviewed with elder sibling called Pel Hieb.
ខេធីអាយ០០២៧ ២០០២១១១៥ ភូមិព្រែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ស្វាយ វី បាត់ខ្លួន។ ជួបសម្ភាស ជាមួយបងប្រុសឈ្មោះ ប៉ិល ហៀប។
សេចក្ដីសង្ខេប :
ស្វាយ ហ៊ី ហៅ ហូ ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ ប៉ិល ហៀប អាយុ៥៦ ឆ្នាំត្រូវជាបងប្រុស។ ហ៊ី មានឪពុកឈ្មោះ ស្វាយ ប៉ិល ឈ្មោះ ជុំ នឹម មានបងប្អូន៥នាក់ មាន ស្រុកកំណើតនៅភូមិព្រែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្ដ កំពង់ធំ។ ហ៊ី កាលពីតូចមិនដឹងថារៀន សូត្របានត្រឹមណាទេ ទទួលប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០ ក៏ឈប់ រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ ហ៊ី បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមមិត្ដភក្ដិ និងតាម ការអប់រំរបស់ចលនាខែ្មរក្រហម។ ហ៊ី មុនដំបូងអង្គការបញ្ជូនឱ្យ ធ្វើការងារនៅក្នុងឃុំបន្ទាប់មក ទៀតឡើងយោធាតំបន់ធ្វើសង្គ្រាម វាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ឃើញប្អូនឈ្មោះ ហ៊ី បានមកលេងស្រុកកំណើតវិញនិងបានដឹងថា ប្អូនធ្វើការ នៅភ្នំពេញ នៅក្រសួងការបរទេស។ នៅឆ្នាំ១៩៧៨ បាត់ដំណឹងឈឹងលែងទាក់ទងគ្នាបាន។ នៅឆ្នាំ១៩៧៩ ឃើញកូន ចៅអ្នកភូមិដែល ចូលធ្វើជាយោធាជាមួយគ្នាបានមកស្រុកកំណើត វិញខ្លះ បានតែឈ្មោះ ហ៊ី សូន្យឈឹងមកដល់ពេល នេះ។ បើតាម ប្រវត្ដិរូប ស្វាយ ហ៊ី ធ្វើការនៅក្នុងក្រសួងការបរទេស អង្គការ ចាប់ខ្លួននៅថៃ្ងទី៩ខែ១ ឆ្នាំ១៩៧៨ យកមកដាក់នៅមន្ទីរស២១ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា