Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0622
KCI0622
Name :
ឈ្មោះ :
វ៉ា សាមឿន
Last Name :
នាមត្រកូល :
Va
First Name :
នាមខ្លួន :
Samoeun
Other Name :
ឈ្មោះផ្សេង :
Vuth
វុធ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02952
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1951.
កើតនៅឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
03020107, Kampong Cham, Chamkar Leu, Bos Khnol, Pr
០៣០២០១០៧, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំបុសខ្នុរ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ខេត្ដកំពង់ចាម។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឥសាន(១០៨) ខេត្ដស្ទឹងត្រែង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0622 20031118, Tuol Prasae village, Bos Khnol sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Va Samoeun disappeared. Interviewed with Chuon Oeun, father.
ខេស៊ីអាយ០៦២២ ២០០៣១១១៨, ភូមិទួលប្រសើរ ឃុំបុស ខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ វ៉ា សាមឿន ហៅ វុធ ភេទប្រុស បាត់ខ្លួន ជួប ជាមួយឈ្មោះ ជួន អឿន អាយុ៧៤ឆ្នាំ ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
វ៉ា សាមឿន ហៅ វុធ ភេទប្រុស បាត់ខ្លួន កើតឆ្នាំ១៩៥១។ ជួបជាមួយ ឈ្មោះ ជួន អឿន អាយុ៧៤ឆ្នាំត្រូវជាឪពុក។ សាមឿន មានម្ដាយឈ្មោះ ស៊ន់ មានបងប្អូន បង្កើត៩នាក់ស្រី១ ប្រុស៨ មានស្រុកកំណើតនៅភូមិទួលប្រសើរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដ កំពង់ចាម។ សាមឿន កាលពីតូចរៀន នៅសាលាបឋមសិក្សាបុសខ្នុរបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ក្រោយមកឈប់រៀននៅពេលកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដចូល បដិវត្ដតាមរយៈឈ្មោះ ឈិន មូលហេតុបានទទួលការអប់រំពីអង្គការ។ នៅឆ្នាំ១៩៧៦ សាមឿន បានមកលេងផ្ទះហើយប្រាប់ឪពុកម្ដាយថា បានជួប ប្អូនឈ្មោះ វ៉ាន់នី នៅភ្នំពេញធ្វើការនៅក្រសួង ពាណិជ្ជកម្មរដ្ឋ។ ចំណែក សាមឿន ជាយោធាអង្គការចាត់តាំងឱ្យទៅធ្វើការនៅ ខេត្ដស្ទឹងត្រែង ជាអ្នកកាន់ខាងតេអូឱ្យ លោក ខៀវ សំផន ពេល សាមឿន ត្រឡប់ទៅវិញបាត់ខ្លួនរហូតដល់ពេល នេះមិនឃើញ ត្រឡប់មកស្រុកកំណើតវិញទេ។ អឿន មានកូនចំនួនបីនាក់ ចូលបម្រើបដិវត្ដ ទី១ ឈ្មោះ សាមឿន ទី២ ឈ្មោះ វ៉ាន់នី ទី៣ឈ្មោះ សំអាត។ អឿន កាលជំនាន់ខែ្មរក្រហមអង្គការ ចាត់តាំងឱ្យនៅខាងអាឈើទាំងយប់ទាំងថៃ្ង ពេលយប់ម៉ោង១០
បានឈប់សម្រាក ហើយហូបចុកមិន បានគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៥ អឿន ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់ទាហាន លន់ នល់ ដោយផ្ទាល់ភ្នែកយកទៅសម្លាប់ចោល នៅអណ្ដូង បុសខ្នុរចំនួន៩៥នាក់ ពេលសម្លាប់យកគល់ពីងពង់ ត្បូងចប បើកូនកេ្មងចាប់បោកចោលតែម្ដង ពេលព្រលឹមឡើងខែ្មរក្រហមឱ្យប្រជាជននៅក្នុងភូមិទៅ យកខោអាវមកចែកគ្នាសេ្លÃៈកពាក់។ នៅឆ្នាំ១៩៧៧ ឃើញយោធាខែ្មរក្រហមស្រាវជ្រាវរកប្រជា ជនចាម ចិន វៀតណាមយកទៅវាយចោល។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមក ដល់ប្រជាជនបានរស់មានសិទ្ធ សេរីភាព ប្រកបរបរធ្វើស្រែចម្ការរាងៗខ្លួន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហម ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់ទាហាន លន់ នល់ យកទៅសម្លាប់ចោលនៅអណ្ដូងបុសខ្នុរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា