PROMOTING ACCOUNTABILITY
Uong In
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0629
KCI0629
|
|
Name :
ឈ្មោះ :
|
អួង អ៊ីន
|
|
Last Name :
នាមត្រកូល :
|
Uong
|
|
First Name :
នាមខ្លួន :
|
In
|
|
Other Name :
ឈ្មោះផ្សេង :
|
Sim
ស៊ីម
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I06317
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
He was born in 1952.
កើតនៅឆ្នាំ១៩៥២
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03131006, Kampong Cham, Prey Chhor, Sausen, Trapea
០៣១៣១០០៦, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំសូរសែន្យ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម(១២)ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0629 20031111, Trapeang Kbal village, Sausen sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Uong In disappeared in 1976. Interviewed with Uong Ngean, older sister.
ខេស៊ីអាយ០៦២៩ ២០០៣១១១១, ភូមិត្រពាំងក្បាល ឃុំ សូរសែន ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ អួង អ៊ីន ហៅ ស៊ីម បាត់ខ្លួន ជួបជាមួយ អួង ញាន អាយុ៥៤ឆ្នាំត្រូវជាបងប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
អួង អ៊ីន ហៅ ស៊ីម ភេទប្រុស បាត់ខ្លួន កើតនៅឆ្នាំ១៩៥២។ ជួបជាមួយ ឈ្មោះ អួង ញាន អាយុ៥៤ឆ្នាំត្រូវជាបងប្រុស។ អ៊ីន មានឪពុកឈ្មោះ អួង អ៊ន ម្ដាយឈ្មោះ ចាប សយ មានបងប្អូន៧ នាក់ ស្រី៤ប្រុស៣នាក់ មានស្រុកកំណើតនៅភូមិត្រពាំងត្បាល ឃុំសូរសែន ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ អ៊ីន ជាកូនទី៥ កាលពីតូចរៀននៅសាលាបឋសិក្សា សូរសែនថ្នាក់ទី១១ឪចាស់ឱ កាលពីតូចរៀននៅសាលាបឋមសិក្សាបឹងណាយត្រឹមថ្នាក់ទី ១០។ អ៊ីន ឈប់រៀនដោយសារប្រទេសជាតិកើតមានបាតុកម្ម ប្រឆាំងរបប លន់ នល់។ ពេលឈប់រៀនមកជួយ ធ្វើស្រែ ចម្ការឪពុកម្ដាយ។ តែក្រោយមកប្រជាជននៅក្នុងភូមិត្រូវ
បានកម្លាំងខែ្មរក្រហមជម្លៀស ទៅ រស់នៅដីរំដោះឋិតនៅក្នុង ភូមិព្រែកគ្រួស ស្រុកកងមាស។ នៅឆ្នាំ១៩៧១ អ៊ីន បានស្ម័គ្រ ចិត្ដចូល បម្រើបដិវត្ដតាមរយៈឈ្មោះ សេ្រង បានអប់រំឱ្យយល់ ពីគោលនយោបាយបក្ស។ ចូលធ្វើយោធា ដំបូងនៅ ស្រុកកងមាស កាលហ្នឹងបានវាយជាមួយទាហាន លន់ នល់ នៅខេត្ដកំពង់ចាម។ អ៊ីន បាន មកលេងផ្ទះនិងបានប្រាប់បងប្អូនថា ខ្លួនបានចូលវាយនៅសមរភូមិច្រើនកនែ្លងណាស់ វាយដល់ពៃ្រគ្រី វាយនៅស្រុកពៃ្រឈរ វាយសំដៅចូលទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យ ជំន្នះដឹងថា អ៊ីន ធ្វើការនៅភ្នំពេញ តែមិនដែលមកលេងស្រុកកំណើតទៀតទេ បាត់ដំណឹងរហូត។ ញាន នៅក្នុងសម័យខែ្មរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ អង្គការឱ្យចូលជាសិល្បៈស្រុកកងមាស និងក្រៅពីសិល្បៈអង្គការចាត់តាំងឱ្យធ្វើការនៅរោងសិប្បកម្ម បែកចេញពីឪពុកម្ដាយបងប្អូន។ នៅឆ្នាំ១៩៧៥ ធ្លាប់ដឹងថា យោធាខែ្មរក្រហមយកទាហាន លន់ នល់ ទៅសម្លាប់ចោល នៅមន្ទីរ សន្ដិសុខត្រពាំងខ្លា។ នៅចុងឆ្នាំ១៩៧៥ ធ្លាប់ឃើញយោធាបណ្ដើរនារីម្នាក់យកទៅសម្លាប់ចោល នៅភូមិសូរគង ហើយបានឮសមេ្លងស្រែករកឪពុកម្ដាយបាន ប្រហែលជាបីមាត់ក៏បាត់សមេ្លងឈឹងតែ ម្ដង ពេលនោះ ញាន បានពួនមិនឱ្យយោធាទាំងនោះឃើញទេ។ នៅឆ្នាំ១៩៧៩ ញាន បានត្រឡប់ មកស្រុកកំណើតវិញ មានប្រពន្ធឈ្មោះ យ៉ុត មានកូនចំនួនពីរនាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ ធ្លាប់ឃើញយោធាខែ្មរ ក្រហមបណ្ដើតមនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”