Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0630
KCI0630
ឈ្មោះ :
ចាន់ ធឿន
Last Name :
Chann
First Name :
Thoeun
Other Name :
ឈ្មោះផ្សេង :
Cheat
ជាតិ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I02212
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
អាយុ២៥ឆ្នាំសម័យខែ្មរក្រហម
Home Village :
ភូមិកំណើត/ទីលំនៅ :
031310?? Kampong Cham, Prey Chhor, Sausen, Thkauv
០៣១៣១០?? ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំសូរសែន្យ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
8/03/1972
ថៃ្ងទី៨ ខែមិនា ឆ្នាំ១៩៧២
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ អនុសេនាធំទី២ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
ទ័ព
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0630 20031111, Phkauv village, So Sen sub-district, Prey Chhor district, Kampong Cham province. Interviewed by Long Dany. Notes: Chann Thoeun disappeared. Interviewed with Um Thim, older sister, and Sun Sea, older in-law.
ខេស៊ីអាយ០៦៣០ ២០០៣១១១១, ភូមិថ្កាូវ ឃុំសូរសែន ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ចាន់ ធឿន ហៅជាតិ បាត់ខ្លួន ជួបជាមួយឈ្មោះ អ៊ុំ ធីម អាយុ៥៦ឆ្នាំត្រូវជាបងស្រី និង ស៊ុន ស៊ា អាយុ៥៧ឆ្នាំ ត្រូវជាបងថៃ្ល។
សេចក្ដីសង្ខេប :
ចាន់ ធឿន ហៅ ជាតិ ភេទប្រុស បាត់ខ្លួន ជួបសំភាសជា មួយឈ្មោះ អ៊ុំ ធីម អាយុ៥៦ឆ្នាំត្រូវជាបងស្រីនិងជួប ជាមួយឈ្មោះ ស៊ុន ស៊ោ អាយុ៥៧ឆ្នាំត្រូវជាបងថៃ្ល។ ធឿន មានឪពុកឈ្មោះ អ៊ុំ ចាន់ ម្ដាយឈ្មោះ ប៊ុន សុន មានបងប្អូន៩នាក់ ស្រី៥ប្រុស៤នាក់ មានស្រុក កំណើតនៅភូមិថ្កាូវ ឃុំសូរសែន ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ ធឿន កាលពីតូចរៀននៅសាលា បឋមសិក្សាវត្ដថ្មីបានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារ កើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ពេលឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូល បម្រើបដិវត្ដ តាមរយៈឈ្មោះ មិ ជាគណៈឃុំជាអ្នកអប់រំ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ធ្លាប់ មកលេងស្រុកកំណើតម្ដង ហើយមិនបាននិយាយអីច្រើនទេ សម្រាកបានប្រហែលជាមួយអាទិត្យមាន យោធានៅធ្វើការជា មួយមកហៅយកទៅវិញ ស្រាប់តែបាត់ដំណឹងរហូត បើតាមរយៈឈ្មោះ ថន បានប្រាប់ថា ធឿន បានស្លាប់បាត់ហើយ នៅពេលធ្វើសង្គ្រាមជាមួយកងទ័ពវៀតណាមនៅមុខព្រួញ ខេត្ដកំពង់ចាម។ បើតាមប្រវត្ដិរូប ធឿន ហៅ ជាតិ ជាយោធា នៅកងពល៣១០។ ធីម ជំនាន់ខែ្មរ ក្រហមអង្គការចាត់តាំងឱ្យធ្វើការងារដកស្ទូង ជីកទំនប់ប្រឡាយនៅក្នុងកងចល័ត ឃុំសូរសែន បែក ចេញពីឪពុកម្ដាយ។ ធីម ធ្វើការងារធ្ងន់ ហើយហូបចុកមិនបានគ្រប់គ្រាន់ មួយថៃ្ងៗភ័យខ្លាចតែអង្គការ ចាប់យកទៅសម្លាប់ចោល ព្រោះឪពុកម្ដាយអង្គការចាប់ ដាក់ឡានយកទៅបាត់ដោយសារតែជាប់ និន្នាការជាមន្រ្ដីប៉ូលលីស ជំនាន់ លន់ នល់។ នៅឆ្នាំ១៩៧៩ បានរស់រានមានជីវិត្ដ ជួបជុំគ្រួសារ ឈ្មោះ ស៊ា សព្វថៃ្ងមានកូនចំនួន៧នាក់ ប្រកបរបរធ្វើស្រែចម្ការ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្សពិតមែន ឪពុក ម្ដាយបងប្អូនត្រូវយោធាខែ្មរក្រហមចាប់ដាក់ឡានយកទ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា