Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0633
KCI0633
ឈ្មោះ :
បេ ណាត
Last Name :
Be
First Name :
Nat
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I02851
Gender :
m
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 40. Born in the year of the Rate]
«បច្ចុប្បន្នអាយុជាង ៤០ ឆ្នាំ កើតឆ្នាំជូត»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020701, Kampong Cham, Chamkar Leu, Ta Ong, Ta On
០៣០២០៧០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាអុង ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពលទី១ ក្រោយមកជាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Oeun, chief of division 1
អឿន, ប្រធានកងពលលេខ១
Associates :
អ្នកពាក់ព័ន្ធ :
Seang Ly.
ស៊ាង លី។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0633 20031122, Chamraen Phal village, Ta Ong sub-district, Chamkar Leu district, Kaampong Cham province. Interviewed by Long Dany. Notes: Be Nat disappeared. Interviewed with Nam Be, father.
ខេស៊ីអាយ០៦៣៣ ២០០៣១១២២, ភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ បេ ណាត បាត់ខ្លួន។ ជួបសម្ភាសជាមួយ ណំ បេ ត្រូវជាឪពុក។
សេចក្ដីសង្ខេប :
បេ ណាត ភេទប្រុស បាត់ខ្លួន ជួបសំភាសជាមួយឈ្មោះ ណំ បេ អាយុ៧០ឆ្នាំ ត្រូវជាឪពុក។ ណាត មានម្ដាយឈ្មោះ អ៊ុច វ៉ន មានបងប្អូន៩នាក់ ប្រុស៧ស្រី២ មានស្រុក កំណើតនៅ ភូមិចំរើនផល ឃុំតាអុង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ណាត កាលពីតូចរៀននៅ សាលាបឋមសិក្សាវត្ដតាអុងបានត្រឹម ថ្នាក់ទី១២ឪចាស់ឱ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបដិវត្ដ តាមរយៈឈ្មោះ ឃន ប្រធានឃុំ ចូលដំបូងធ្វើជានិសារឃុំតាអុង
បានប្រហែលជាមួយឆ្នាំ អង្គការចាត់ តាំងឱ្យចូលជាយោធា ស្រុកបញ្ជូនទៅសមរភូមិមុខវាយជាមួយទាហាន លន់ នល់។ ក្រោយមកទៀត ដឹងថា ជាយោធានៅកងពលទី១ ធ្វើជានិសារឱ្យប្រធានកងពលឈ្មោះ តា អឿន។ ពេលម្ដាយស្លាប់ នៅឆ្នាំ១៩៧៥ ណាត បានមកម្ដង រួចពេលត្រឡប់ទៅវិញ
បាត់ខ្លួនរហូតមិនដែលឃើញត្រឡប់មកវិញ ទេ បើតាមឈ្មោះ ស៊ាង លី និងឈ្មោះ ចាប ក្រោយឆ្នាំ១៩៧៩ បានត្រឡប់មក ស្រុកកំណើតវិញ ប្រាប់ថា ណាត អង្គការបញ្ជូនទៅវាយ ជាមួយកងទ័ពវៀតណាមតាមផ្លូវជាតិ៧ ទៅដល់ព្រំដែនយួន ហើយចូលទៅសមរភូមិមុនក៏ត្រូវជាន់មីនផ្ទុះស្លាប់តែម្ដងទៅ សព្វថៃ្ងនេះខ្ញុំគិតថា ស្លាប់ដូចពាក្យគេថា បើនៅរស់ប្រាកដ ជាវិញមកស្រុកកំណើតវិញហើយ សព្វថៃ្ងចេះតែធ្វើបុណ្យ ដើម្បីបញ្ជូនទៅដល់កូន បើនិយាយរឿងសំណងវិញគ្មាន អីមកបេ្រÃៈបនិងការបាត់បង់កូនចៅបានទេ។ ចំណែក បេ ជំនាន់ខែ្មរ ក្រហមបានចូលពៃ្រដើម្បីចលនារំដោះជាតិតាំងពីយូរ មកហើយដល់ឆ្នាំ១៩៧០បានធ្វើជាអនុប្រធានឃុំតាអុង រហូតដល់ឆ្នាំ១៩៧៧ អង្គការឱ្យឈប់ ព្រោះពេលនោះ ប្របូកប្របល់ អង្គការសម្រិត សម្រាំងមេឃុំចាស់ទាំងអស់ ពួកនិរតីចូលមកយកទៅវាយចោលច្រើនណាស់ តែ បេ សំណាងល្អ អង្គការចាត់តាំងឱ្យទៅចាំចម្ការកៅស៊ូ ឱ្យធ្វើសិប្បកម្ម ធ្វើផ្ទះជាដើម។ កាលហ្នឹងគណៈ ស្រុកចម្ការលើ ចុះមកប្រជុំតាមឃុំ មានឈ្មោះ គាម ឈ្មោះ បួន ឈ្មោះ តុល កាលនោះផ្លាស់ប្ដូ ច្រើនណាស់ ប្រធានភូមិភាគវិញ ឈ្មោះ កែ ពក ពេលថ្នាក់លើមកប្រជុំនិយាយរឿងឱ្យប្រជាជនខិតខំធ្វើការងារ បំពាក់បំប៉ននយោបាយឱ្យបានល្អ ឱ្យខិតខំបង្កាបង្កើនផល។ ប្រជាជនរស់នៅក្នុងភូមិបើ មានចាប់ទាល់ តែមានបញ្ជាពីថ្នាក់ លើមក ប្រជាជនកាលនោះអង្គការបានចែងចែកជាបីវណ្ណៈ វណ្ណៈថ្នាក់ លើ ថ្នាក់ កណ្ដាល និងថ្នាក់ក្រោម។ ប្រជាជន ជាប់និន្នាការជាមន្រ្ដីរាជការ ជាទាហាន ជាប៉ូលីស ជំនាន់ លន់ នល់ គេដឹកទាំងរទេះយកទៅវាយចោលនៅត្រង់ថ្នល់បត់ជាមន្ទីរ
សន្ដិសុខ។ ជំនាន់ខែ្មរក្រហមជាង បីឆ្នាំនេះ ប្រជាជនធ្វើការ ងារធ្ងន់ហូបចុកមិនបានគ្រប់គ្រាន់ ថ្នាក់លើចេះតែប្រជុំថាឱ្យប្រជាជនហូបចុក គ្រប់គ្រាន់តែជាក់សែ្ដងពេលទៅបើក អង្ការពីថ្នាក់ស្រុកសុទ្ធតែមានកំរិតដូចថា ប្រជាជនមួយភូមិមាន ប្រជាជន២០០នាក់ត្រូវដាក់អង្គរប៉ុននេះទេ គិតទៅដូចជាមិន យល់ដែរ ថែមទាំងយកទៅវាយចោល មិនថាប្រជាជនចាស់ ប្រជាជនថ្មីឱ្យតែអង្គការមិនពេញចិត្ដ នៅឆ្នាំ១៩៧៧ វាយប្រជាជនចោល ច្រើន មែនទែន ជនជាតិចាមអង្គការឱ្យហូបសាច់ជ្រូកផ្ទុយសាសនានិងមានចាមមួយចំនួនធំត្រូវ
បានសម្លាប់ ចោលច្រើន សូម្បីតែវត្ដអារាមខែ្មរអង្គការ ថ្នាក់លើបញ្ជាឱ្យរុះរើនិងព្រះពុទ្ធរូបត្រូវ យកវាយចោលនិង ទម្លាក់ក្នុងទឹកស្រះ។ នៅឆ្នាំ១៩៧៩ បេ បានត្រឡប់មករស់នៅ ស្រុកកំណើតវិញ ប្រកបរបរធ្វើស្រែ ចម្ការ។
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមពិតជាមានចាប់ប្រជាជនចាស់ថ្មីនិងជនជាតិចាម ដាក់រទេះយកទៅសម្លាប់ចោលត្រង់ថ្នល់បត់ក្នុងទឹកដ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា