Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0635
KCI0635
Name :
ឈ្មោះ :
អឿន វុធ
Last Name :
នាមត្រកូល :
Oeun
First Name :
នាមខ្លួន :
Vuth
Other Name :
ឈ្មោះផ្សេង :
Ren
រ៉ែន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09784
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in the year of the Rat]
«កើតឆ្នាំជូត»
Home Village :
ភូមិកំណើត/ទីលំនៅ :
03020701, Kampong Cham, Chamkar Leu, Ta Ong, Ta On
០៣០២០៧០១, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំតាអុង ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២)ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពលឈ្មោះ អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0635 20031120, Ta Ong village, Ta Ong sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Oeun Vuth disappeared. Interviewed with Thaong Min, mother.
ខេស៊ីអាយ០៦៣៥ ២០០៣១១២០, ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ អឿន វុធ ហៅរ៉ែន បាត់ខ្លួន ជួបសម្ភាសជាមួយ ឈ្មោះ ថោង មីន អាយុ៧២ឆ្នាំ ត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
អឿន វុធ ហៅ រ៉ែន ភេទប្រុស បាត់ខ្លួន កើតឆ្នាំជូត ជួបសំភាសជាមួយ ឈ្មោះ ថោង មីន អាយុ៧២ឆ្នាំត្រូវជាម្ដាយ។ វុធ មានឪពុកឈ្មោះ សេ្ដីង អឿន មានបងប្អូន បង្កើត៧នាក់ មានស្រុកកំណើតនៅភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ វុធ ជាកូនទី៤ កាលពីតូចរៀននៅ សាលាបឋមសិក្សាវត្ដតាអុងមិដឹងថាបានត្រឹមណាទេ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារក៏ឈប់រៀនមួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូល បដិវត្ដធ្វើជានិរសាឱ្យឈ្មោះ ជុន នៅខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៥ ឃើញ វុធ ត្រឡប់មកលេង ផ្ទះ ជិះឡានមកជា មួយឈ្មោះ ជុន ដែលជាប្រធាន សម្រាកបានមួយយប់ក៏ត្រឡប់ ទៅវិញ ហើយថា មកធ្វើស្រែនៅរំលងដល់ពេលស្រូវជិតបានច្រូតកាត់ក៏ត្រឡប់ទៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៦ បាន មកម្ដងទៀត ប្រាប់ថានៅភ្នំពេញ សម្រាកបានមួយយប់ត្រឡប់ ទៅវិញបាត់រហូត។ បើតាមប្រវត្ដិរូប វុធ ធ្វើការនៅកងពល ៣១០ហើយអង្គការចាប់ខ្លួននៅថៃ្ងទី៦ខែ២ឆ្នាំ១៩៧៧។ ចំណែក មីន ជំនាន់ ខែ្មរក្រហមចាប់ពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យទៅធ្វើខាងតម្បាញនៅសហរកណ៍ទួលមាស ស្រុកចម្ការលើ រស់នៅជួបជុំគ្រួសារ។ នៅឆ្នាំ១៩៧៧៧៨ ធ្លាប់ឃើញ យោធាហៅប្រជាជនថ្មី១៧ មេសាឱ្យទៅធ្វើស្រែនៅតំនប់៤១ ហើយមិនដែលឃើញត្រឡប់មកវិញទេ ពិតជាយកទៅ សម្លាប់ចោល ប្រាកដ។ នៅឆ្នាំ១៩៧៩ មីន បានត្រឡប់មក រស់នៅស្រុកកំណើតវិញ កូនដែលចូលបដិវត្ដចំនួន៣ នាក់ បានត្រឡប់មកផ្ទះវិញ បាត់តែម្នាក់ឈ្មោះ វុធ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា